សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែមិនា: ព្រះវរបិតាសួគ៌ មានបន្ទូលមកកាន់យើង តាមរយៈព្យាការីរបស់ទ្រង់


ខែមិនា

ព្រះវរបិតាសួគ៌ មានបន្ទូលមកកាន់យើង តាមរយៈព្យាការីរបស់ទ្រង់

ចម្រៀងះ «Stand for the Right»

(ច.ក, 159)

«អ្វីដែលយើងជាព្រះអម្ចាស់បានមានបន្ទូល នោះយើងបានមានបន្ទូលហើយ… ទោះជាដោយ សម្លេងរបស់យើង ផ្ចាល់ ឬក៏ដោយសម្លេងនៃពួកអ្នកបំរើរបស់យើងកី្ត គឺដូចតែគ្នា» (គ. និង ស.1:38)។

សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទិ្ឋដល់កុមារ និងជួយពួកគេយល់អំពីគោលលទិ្ឋនោះ ហើយអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារគ្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»

សប្តាហ៍ទី 1 និង 2: ព្យាការីនិយាយជំនួសព្រះវរបិតាសួគ៌។

គូសបញ្ជាក់ពីគោលលទ្ធិ (សូមមើលការចង្អុលបង្ហាញ): អញ្ជើញ កុមារម្នាក់ឱ្យឡើងមកក្ដារខៀន។ សូមប្រាប់ឱ្យកុមារផ្សេងទៀត ធើ្វ តាមការណែនាំរបស់នាង ឬគាត់។សូមខ្សឹបសេចក្ដីណែនាំងាយៗ មួយដល់កុមារ ដូចជា «ប្រាប់ពួកគេឱ្យដាក់ដៃនៅលើក្បាលរបស់ ពួកគេ» ឬ «ប្រាប់ពួកគេឱ្យឈប់និយាយពាក្យសួរស្តីដោយស្ងាត់ៗ ដល់អ្នកដែលអង្គុយជិតពួកគេ»។ និយាយ សេចក្តីណែនាំងាយ ទាំងនេះឡើងវិញពីរបីដងទៀត បញ្ចប់ជាមួយ «នឹងការប្រាប់ពួកគេ ឱ្យឱបដៃរបស់ពួកគេ»។ សួរដល់កុមារអំពីរបៀបដែលពួកគេដឹងនូវអ្វី ដែលអ្នកចង់ឱ្យពួកគេធ្វើ។ សូមពន្យល់ថា មធ្យោបាយមួយដែល ព្រះវរបិតាសួគ និងព្រះយេស៊ូវគ្រិស្ទបញ្ជូន សារលិខិតដល់មនុស្សគឺ តាមរយៈការនិយាយទៅកា ន់ពួកអ្នកបំវេី របស់ទ្រង់ ហេីយទ្រង់ បញ្ជាដល់អ្នកបំរើទាំងនេះ ឱ្យនិយាយទៅ កាន់មនុស្សធម្មតា។ សូមសួរ «តើនរណាជាអ្នកបំរើដែលនិយាយជំនួសព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ?» សូមឱ្យកុមារនិយាយរួមគ្នា «ព្យាការី និយាយជំនួសព្រះវរបិតាសួគ៌»។

Primary leader and girl

លើកទឹកចិត្តឱ្យមានការយល់ដឹង (សម្តែងរៀឺងក្នុងព្រះគម្ពីរ): មុនថ្នាក់អង្គការបឋមសិក្សាចាប់ង្កើម សូមបិទរូបភាពរបស់ព្យាការី និងព្រះគម្ពីរយោងមួយចំនួន ដែលនិយាយអំពី អ្វីដែលគាត់បានធ្វើ ឬនិយាយនៅក្រោមកៅអីមួយចំនួន។ ឧទាហរណ៍ទាំងឡាយ អាចរួម បញ្ចូលទាំង ណូអេ (លោកុប្បត្ដិ 6:13–14; 7:5, 7–10) ម៉ូសេ (និក្ខមនំ 14:8–9, 13–14, 21–22) សាំយ៉ូអែល ជាសាសន៍ លេមិន (ហេលេមិន 14:1–8; 16:1–3) និងយ៉ូសែប ស្មីធ (គ. និង ស. 89)។ អញ្ជើញកុមារឱ្យរកមើលក្រោមកៅអីរបស់ពួកគេ ដើម្បីស្វែងរករូបភាពទាំងឡាយ។ បំបែកកុមារទៅជាក្រម ដោយ មានរូបភាពមួយនៅក្នុងក្រុមនិមួយៗ ហើយឱ្យពួកគេរៀបចំការ សម្តែង ជាព្យាការីរបស់ពួកគេ។ អញ្ជើញក្រុមមួយទៀតឱ្យទាយថា តើព្យាការីមួយណាដែលពួកគេបានគូរ។ ចូរពិភាក្សាអំពីរបៀបដែល មនុស្សបានទទួលសារលិខិតរបស់ព្យាការី ហើយតើវាចេញ ជាលលទ្ធិផល បែបណា។

លើកទឹកចិត្តឱ្យមានការយល់ដឹង (ច្រៀងចម្រៀង): ក «Wheel of Prophets» ដូចជាអី្វដែលបានបង្ហញនៅត្រង់នេះ។ សូមបំបែករង្វង់មូលទៅជាប្រាំបីចំណែក ក្រុមនិមួយៗមានឈ្មោះ របស់ព្យាការី ចេញមកពីចម្រៀង «ធ្វើតាមព្យាការី» អញ្ជើញកុមារ ម្នាក់ឱ្យបង្វិលកង់។ សូមចែកចាយរឿងសង្ខេបខ្លីមួយអំពីព្យាការីចង្អុល បង្ហាញអំពីកង់ (សូមប្រេីប្រាស់ សេចក្ដីយោងព្រះគម្ពីរទាំងឡាយ នៅ CS, 111សម្រាប់ជាគំទិត)។ បន្ទាប់មក ច្រៀងត្ដេអំពីព្យាការី នោះនៅក្នុងបទចម្រៀង «ធ្វើតាមព្យាការី»។សូមអញ្ជើញ កុមារផ្សេងទៀតឱ្យបង្វិលកង់ ហើយធ្វើសកម្មភាពនេះឡើងវិញ តាមពេលដែលមាន។

prophet wheel

រូបរង្វង់កង់មាននៅ sharingtime.lds.org

ម៉ូសេ

អ័ប្រាហាំ

ដានីយ៉ែល

អេណុក

យ៉ូណាស

ណូអេ

អ័ដាម

សាំយ៉ូ

សប្តាហ៍ទី 3: យើងត្រូវបានដឹកនាំដោយព្យាការីដែលមានផីវិតរស់នៅនាពេលបច្ចុប្បនេះ។

លើកទឹកចិត្តឱ្យមានការយល់ដឹង (សូមពិភាក្សាអំពីការបង្រៀន របស់ព្យាករី): សូមកាត់ក្រដាសតូចៗជាបួនចំណែក ហើយបិទពី រលីរូបភាពរបស់ព្យាការីបច្ចុប្បន្ន។ នៅពីក្រោយចំណែកនិមួយៗ សូមសរសេរអំពីការបង្រៀនរបស់ព្យាការី។ (សូមយោងទៅលើ សន្និសីទលេខនេះនៅក្នុង Ensignលីអាហូណា ដើម្បី រៀន អំពីអ្វីដែលព្យាករីបាន និយាយក្នុងពេលថ្មីៗនេះ)។ សូម អញ្ជើញកុមារឱ្យដកក្រដាសមួយ ចំរៀក ហេីយធ្វើកាយវិការតាម ការបង្រៀន។ សូមឱ្យកុមារម្នាក់ ទៀតទាយអំពីអ្វីដែលគាត់ ឬនាងកំពុងធ្វើ។ និយាយអំពីការបង្រៀននោះឡើងវិញ។ ចូរបង្ហាញ ទស្សនាវដ្ត ប្រិយមិត្ដលីអាហូណា ហេីយ ពន្យល់ អំពីអ្វីដែលយើង អាចអាននូវប្រសាសន៍ របស់ព្យាការីនាពេលបច្ចុប្បន្ននេះ។

portrait of President Monson mostly covered by four pieces of paper

ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (សូមចែកចាយគំនិតទាំងឡាយ): ចូរឱ្យកុមារម្នាក់ក្រោកឈរឡើង ហើយបំពេញសេចក្តីថ្លែងទាំងនេះៈ «ខ្ញុំនឹងធ្វើតាមព្យាការីដែលនៅរស់តាមរយៈ …» សូមអញ្ជើញកុមារម្នាក់ទៀតឱ្យនិយាយ តាមសេចក្តីថ្លែងរបស់កុមារទីមួយឡើងវិញ ដោយបន្ថែមមធ្យោបាយ ផ្សេងទៀត ក្នុងការធ្វើតាមព្យាការី។ សូមបន្ដធើ្វតាម ប្រសិនបើមាន ពេលវេលាគ្រប់គ្រាន់ ដោយការលើកទឹកចិត្តកុមារ ឱ្យនិយាយឡើង វិញ អំពីគំនិតទាំងឡាយ របស់កុមារផ្សេងទៀត តាមពេលដែលមាន។

សប្តាហ៍ទី 4: វាមានសុវត្ថិភាពក្នុងការធើ្វតាមតាមព្យាការី។

លើកទឹកចិត្តឱ្យមានការយល់ដឹង (ច្រៀងចម្រៀងឬស្តាប់រឿងនិទាន): សូមរៀបចំផ្លាកសញ្ញាចរាចរណ៍ដែលនិយាយថា «ឈប់» «បន្ថយ ល្បឿន» និង «ទៅមុខ»។ សូមជ្រើសរើសកុមារបីនាក់ឱ្យកាន់ផ្លាក សញ្ញានោះឡើង ហើយប្រាប់ពួកគេឱ្យលើកផ្លាកសញ្ញាឡើង នៅពេល អ្នកដឹកនាំតន្ត្រីប៉ះស្ថរបស់ពួកគេ។ សូមប្រាប់កុមារថាសញ្ញាទៅមុខ គឺមានន័យថាត្រូវចាប់ផ្ដើមច្រៀង សញ្ញាឈប់គឺមានន័យថាត្រូវឈប់ ច្រៀង ហើយសញ្ញាបន្ថយល្បឿន គឺមានន័យថាត្រូវច្រៀងយឺតៗ។ ចូរឱ្យអ្នកដឹកនាំតន្ត្រី ដឹកនាំកុមារច្រៀង «Stand for the Right» (ច.ក ទំព័រ 64)។

ចូរពន្យល់ប្រាប់កុមារថា សញ្ញាចរាចរណ៍ទាំងនោះរក្សាកុមារឱ្យមាន សុវត្ថិភាព និងដាស់តឿនយើងអំពីគ្រោះថ្នាក់នៅចំពោះមុខ។ បន្ទាប់ មកពន្យល់ប្រាប់ពួកគេថា ការណែនាំរបស់ព្យាការី គឺដូចជាផ្លាក សញ្ញាចរាចរណ៍នេះដែរ ពីព្រោះព្រះវរបិតាសួគិការពារ និងប្រទាន ពរដល់យើងនៅពេលដែលយើងធ្វើតាមទ្រង់។ សូមបំបែកកុមារជាបី ក្រុម។ ក្នុងក្រុមនិមួយៗ ចូរឱ្យអ្នកដឹកនាំ ឬកុមារដែលធំៗ ចែកចាយ រឿងខ្លីមួយនៅគ្រាដែលនាង ឬគាត់ (ឬនរណាម្នាក់ដកស្រង់ចេញពី ព្រះគម្ពីរ) ត្រូវបានទទួលនូវការការពារតាមរយៈការធ្វើតាមព្យាការី។ បន្ទប់មកឱ្យក្រុមផ្លាស់ទៅរកអ្នកដឹកនាំផ្សេងទៀត ដើម្បីស្ដាប់រឿង ផ្សេងមួយទៀត។ សូមអញ្ជើញពួកគេឱ្យច្រៀងបន្ទរ «ធ្វើតាម ព្យាការី» នៅពេលពួកគេដើរពីចន្លោះអ្នកដីកនាំម្នាក់ ទៅអ្នកដឹកនាំ ម្នាក់ទៀត។ ចូរថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយដែលបានមកនៅ ពេលដែលយើងធ្វើតាមព្យាការី។

ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍(ធ្វើផា្លកសញ្ញា): ចូរឱ្យកុមារ ទាំងឡាយគូសផ្លាកសញ្ញាចរាចរណ៍របស់ពួកគេ ហេីយសរសេរនៅ លើនោះ អំពីរបៀបដែលពួកគេនឹងធ្វើតាមការបង្រៀនរបស់ព្យាការី ដែលនៅរស់។ សូមឱ្យពួកគេយកផា្លកសញ្ញាទាំងនោះទៅផ្ទះ ដើម្បីជួ យពួកគេឱ្យចងចាំក្នុងការធ្វើតាមព្យាការី។

girl standing in front of chalkboard

កុមារទាំង ឡាយងាយនឹងអនុវត្ត តាមគោលលទ្ធិទាំងនោះ ប្រសិនបើ ពួកគេ រិះរកវិធីអនុវត្ដតោលលទ្ធិ ទាំងនោះដោយខ្លួនឯង។ កុមារ ទាំងឡាយក៏អាចទទួលអារម្មណ៍នែ សេចក្ដីស្រឡាញ់ និងមានទឹកចិត្ត នៅពេលដែលគំនិតរបស់ពួកគេ ត្រូវបានធើ្វឡើងវិញដោយគ្រូបង្រៀន និងកុមារដទៃទៀត។

ទៅមុខ

រូបទាំងទោះមានទៅ sharingtime.lds.org

Stop sign template

ឈប់

បន្ថយល្បឿន

ទៅមុខ

ជំនួយសម្រាប់អ្នកដឹកនាំតន្រ្ដី

ដើម្បីជួយកុមាររៀនបទ «Stand for the Right» (កច 159) ចូរពិចារណានូវចំណុចដូចខាងក្រោមៈ

  • ចូរដាក់តាំងរូបភាពព្យាការីបច្ចុប្បន្ននេះ និងពិភាក្សាដោយ សង្ខេបអំពីការណែនាំមួយចំនួនដែលគាត់ផ្ដល់ឱ្យយើង។ សូម ប្រាប់កុមារថា ចម្រៀងដែលពួកគេនឹងរៀន នឹងពន្យល់អំពី សារៈសំខាន់នៃការធ្វើតាមព្យាការី។

  • ចូរបំបែកកុមារជាក្រុម។ ចូរឱ្យក្រុមនីមួយៗច្រៀងពិរបីបន្ទាត់ ហើយអញ្ជើញពួកគេឱ្យធ្វើសកម្មភាព ដែលនឹងជួយពួកគេចងចាំ ពាក្យទាំងនោះ។ ចូរឱ្យក្រុមនីមួយៗបង្រៀនអំពីសកម្មភាពរបស់ ពួកគេដលកុមារផ្សេងទៀត។

woman leading singing

ពេលបង្រៀនចម្រៀងដល់កុមារ សូមប្រើកាយវិការដៃរបស់អ្នក ដើម្បីបង្ហាញពួកគេពីទំនុកភ្លេង។ សូមលើក និងដាក់ដៃរបស់អ្នកចុះ នៅពេលដែលសូរសំនៀងផ្លាស់ប្តូរ (ស្ដមមើល TNGC, 174)។