ខែ តុលា
ការអធិស្ឋាន គឺជាការសុន្ទនា ដ៏មានគារវភាពរវាងព្រះ និងខ្ញុំ
«កែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ ដេាសទា្ឋ ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឱ្យ» (យ៉ាកុប 1:5)។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ ហើយអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៍ ពីព្រះវិញ្ញាណដោយរបៀបណា?»
សបា្ដហ៍ទី 1: ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌របស់ខ្ញុំ។
គូសបញ្ជាក់ពីគោលលទ្ធិ (ការមើលកម្មវត្តនៃមេរៀន)ៈ ចូរសុំឱ្យឪពុក ម្តាយ និងកុមារឈរនៅចំពោះមុខកុមារទាំងឡាយ។ សូមអញ្ជើញ កុមារសួរសំណួរឱពុកម្តាយរបស់គាត់ ឬនាងមួយសំណួរ ហើយចូរឱ្យ ឪពុកម្ដាយឆ្លើយ។ បន្ទាប់មកសុំឪពុកម្ដាយឱ្យចាកចេញពីបន្ទប់ ហើយបិទទ្វារ។ ចូរសួរកុមារថា តើពួកគេអាចទំនាក់ទំនងជាមួយ ឪពុកម្តាយរបស់ពួកគេរបៀបណា នៅពេលពួកគេមិនបាននៅជាមួយ ពួកគាត់នោះ (ឧទាហរណ៍ សរសេរសំបុត្រ ឬនិយាយគ្នាតាម ទូរស័ព្ទ)។ ចូរពន្យល់ថា ព្រះគឺជាព្រះវរបិតាសួគ៌របស់យើង ហើយ យើងគឺជាកូនចៅរបស់ទ្រង់ ពីព្រោះយើងមិនបានស្ថិតនៅក្នុងវត្តមាន របស់ទ្រង់ នោះទ្រង់បានផ្ដល់មធ្យោបាយមួយសម្រាប់យើង ដើម្បី និយាយជាមួយទ្រង់។ ចូរសួរកុមារថា ប្រសិនបើពួកគេបានដឹងអំពី របៀបនិយាយទៅកាន់ព្រះ។ ចូរឱ្យកុមារនិយាយពីក្រោយអ្នកថាៈ «ខ្ញុំអាចអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌»។
លើកទឹកចិត្ដឱ្យមានការយល់ដឹង (ផាត់ពណ៌)ៈ សូមច្រៀងបទ “I Pray in Faith” (CS ទំព័រ14)។ ចូរថតចម្លងទាំងសង្ខាង ទំព័រទី 19 នៅក្នុងសៀវភៅសិក្សាសម្រាប់ថ្នាក់ទារកដ្ឋាន Behold Your Little Ones, សម្រាប់កុមារម្នាក់ៗ។ សូមអញ្ជើញកុមារផាត់ រូបភាពទាំងនោះ។ (កុមារធំៗអាចសរសេរនៅលើក្រដាសនោះនូវអ្វី ដែលពួកគេមានអំណរគុណ និងនូវអ្វីដែលពួកគេអាចសុំ ព្រះវរបិតា សួគ៌។ បន្ទាប់មកអ្នកអាចអញ្ជើញពួកគេឱ្យចែកចាយគំនិតរបស់ពួកគេ ជាមួយថ្នាក់អង្គការបឋមសិក្សាទាំងមូល)។ ចូរឱ្យកុមារច្រៀងចម្រៀង ម្តងទៀត អំឡុងពេលដែលមើលក្រដាសរបស់ពួកគឡើងវិញ។
សបា្ដហ៍ទី 2ៈ ព្រះគម្ពីរបានបង្រៀនដល់ខ្ញុំអំពីរបៀប និងពេលណាដែលត្រូវអធិដ្ឋាន។
គូសបញ្ជាក់ពីគោលលទ្ធិ (ការទន្ទេញព្រះគម្ពីរ): ចូរជួយកុមារ ទន្ទេញ ឃ្លាខាងក្រោម ចាប់ពី អាលម៉ា 13:28 ៈ«សូមឱ្យអ្នករាល់ គ្នាបន្ទាបខ្លួនចំពោះព្រះអម្ចាស់ ហើយ អំពាវនាវដល់ព្រះនាមដ៏ បរិសុទ្ឋរបស់ទ្រង់ ហើយថាំយាម និងអធិសា្ឋនជានិផ្ច»។ ចូរពិភាក្សា នូវអ្វីដែលព្រះគម្ពីរបង្រៀនយើងអំពីរបៀប និងពេលណាដែលយើង គួរអធិសា្ឋន។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការអានព្រះគម្ពីរ និងការស្ដាប់ ដំណើររឿង នៅក្នុងព្រះគម្ពីរ)ៈ សូមជួយកុមារយល់ថា យើងអាច អធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ដោយស្ងប់ស្ងាត់នៅក្នុងចិត្តរបស់ យើងគ្រប់ពេល គ្រប់ទីកន្លែង ហើយថាយើងគួរតែថ្លែងអំណរគុណ ដល់ទ្រង់ សម្រាប់ពរជ័យរបស់យើង និងសុំជំនួយពីទ្រង់។ ចូរសរសេរ ព្រះគម្ពីរយោងខាងក្រោមនៅលើក្ដារខៀនៈ នីហ្វៃទី 3 18:19; នីហ្វៃទី 3 19:6-8 នីហ្វៃទី 3 18:15។ សូមចូរសរសេរពាក្យ របៀប និង ពេលណា នៅលើក្ដារខៀនផងដែរ។ ចូរអញ្ជើញកុមាររកមើល ព្រះគម្ពីរនិមួយៗ និងពិភាក្សាតើវាបង្រៀនយើងអំពីអ្វី ឬពេលណា ដែលយើងគួរតែអធិស្ឋាន។ ចូរនិទានអំពីការបង្រៀនរបស់ អាលម៉ា និងអាមូលេក ពីរបៀបអធិស្ឋានដល់សាសន៏សូរាំ(សូមមើល អាលម៉ា 31; 34:17–27 សូមមើលផងដែរ អង្គការបឋមសិក្សាទី 4, មេរៀនទី 21)។ អ្នកអាចសុំឱ្យកុមារពីរបីនាក់ធ្វើសកម្មភាពតាម ដំណើររឿង នៅពេលដែលអ្នកនិទានរឿង។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ច្ចរចែកចាយអំពីអារម្មណ៍ និង ច្រៀងចម្រៀង)ៈ អញ្ជើញកុមារពីរបីនាក់ ឱ្យចែកចាយអំពីអារម្មណ៍ របស់ពួកគេ អំពីរបៀបដែលពួកគេទទួលអារម្មណ៍ នៅពេលដែល ពួកគេអធិស្ឋាន។ ចូរសុំកុមារឱ្យផ្តល់យោបល់អំពីបទចម្រៀងថ្នាក់ អង្គការបឋមសិក្សាមួយចំនួន ដែលបង្រៀនអំពីការអធិស្ឋាន។ ច្រៀងចម្រៀងពីរបីបទ ហើយអញ្ជើញកុមារឱ្យផ្តល់យោបល់អំពី សកម្មភាពងាយៗ ដើម្បីជំនួសពាក្យពីរបីម៉ាត់ នៅក្នុងបទចម្រៀង និមួយៗ។ ឧទាហរណ៍ ជំនួសដោយការច្រៀងពាក្យ «អធិស្ឋាន» ឬ «អ្នកអធិស្ឋាន» ពួកគេអាចឱបដៃរបស់ពួកគេ។
សបា្តហ៍ទី 3 និងទី 4: ព្រះវរបិតាសួគ៌បានសា្ដប់ និងឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំ។
គូសបញ្ជាក់ពីគោលលទ្ធិ (ការអានព្រះគម្ពីរ)ៈ ចូរឱ្យកុមារមើលនៅ ក្នុង នីហ្វៃទី 3 14:7 និង យ៉ាកុប 1:5។ អញ្ជើញពួកគេឱ្យរកមើលនូវ អ្វីដែលបង្រៀនយើងអំពីការអធិស្ឋាន។ ចូរអានព្រះគម្ពីរឱ្យឮៗជាមួយ គ្នា ហើយឱ្យកុមារចែកចាយនូវអ្វីដែលពួកគេបានរៀន។ ចូរអញ្ជើញ កុមារឱ្យនិយាយពាក្យថា «ព្រះវរបិតាសួគ៌បានស្តាប់ និងឆ្លើយតប ចំពោះការអធិសា្ឋនរបស់ខ្ញុំ» ជាមួយអ្នក។
លើកទឹកចិត្តឱ្យមានការយល់ដឹង និងការអនុវត្តន៏ (ស្គាប់រឿងនិទាន)ៈ ចូរបំបែកកុមារជាក្រុម ហើយឱ្យពួកគេផ្លាស់វេន គ្នាទស្សនាកន្លែងនិមួយៗ (សូមមមើល TNGC, 179)។ នៅក្នុង កន្លែងនិមួយៗ ចូរឱ្យគ្រូម្នាក់ពន្យល់អំពីរបៀបមួយដែលព្រះវរបិតាសួគ៌ ឆ្លើយតបការអធិស្ឋានរបស់យើង ហើយចូរឱ្យកុមារចែកចាយអំពីរបៀប ដែលការអធិស្ឋានរបស់ពួកគេ គ្រូវបានទទួលចម្លើយ។ អ្នកអាច ដាក់ផែនការទស្សនាទីកន្លែងពីរក្នុងមួយសបា្តហ៏ និងទីកន្លែងពីរទៀត សម្រាប់សបា្ដហ៍បន្ទាប់។
-
កន្លែងទី 1ៈ នៅពេលខ្លះការអធិស្ឋានត្រូវបានឆ្លើយតបតាមរយៈ ការគិត ឬកំនិតដែលផុសឡើងក្នុងចិត្ដគំនិតរបស់យើង (សូមមេីល គ និង ស 8:2)។ ចូរចែកចាយបទពិសោធន៍មួយ នៅពេល ដែលរឿងនេះបានកើតឡើងនៅក្នុងជិវិតរបស់អ្នក ឬនិទានដំណើរ រឿងរបស់ (អេណុក 1:4–5, 10 សូមមើលផងដែរ មើលន៍ កូន តូចៗរបស់អ្នក, 17)។
-
កន្លែងទី 2ៈ ព្រះវរបិតាសួគ៌ អាចប្រើអ្នកដទៃ ដើម្បីឆ្លើយតប ចំពោះការអធិសា្ឋន។ សូមចែកចាយបទពិសេធន៍ នៅពេល ដែលនរណាម្នាក់ទៀតបានឆ្លើយតប និងការអធិស្ឋានរបស់អ្នក ឬនិយាយប្រាប់អំពីដំណើររឿងរបស់ប្រធាន ថូម៉ាស អេស ម៉នសុន បានឆ្លើយតបចំពោះការអធិស្ឋានរបស់ ប៊េន និងអីុម៉ាលី ហ្វូលមឺ អធិស្ឋាន (សូមមើល Conference Report, ខែតុលា ឆ្នាំ 2003 ទំព័រ 63 ឬ Ensign, ខែ វិច្ឆិកា ឆ្នាំ 2003 ទំព័រ 58–59)។
-
កន្លែងទី 3ៈ ចម្លើយចំពោះការអធិស្ឋាន អាចបានមកតាម រយៈព្រះបន្ទូលរបស់ព្រះគ្រីស្ទ ដែលមាននៅក្នុងព្រះគម្ពីរ (សូមមើល នីហ្វៃទី 2 32:3)។ ចូរចែកចាយបទពិសោធន៍មួយ នៅពេលដែលការអធិស្ឋានរបស់អ្នកបានឆ្លើយតប កាលដែលអ្នក អានព្រះគម្ពីររបស់អ្នក។
-
កន្លែងទី 4ៈ ចម្លើយចំពោះបទអធិស្ឋានអាចបានមក តាមរយៈ ការបង្រៀនរបស់ព្យាការីនៅថ្ងៃចុងក្រោយ (សូមមើល គ និង ស1:38)។ ចូរបង្ហាញច្បាប់ទស្សនាវដ្តី លីអាហូណា ឬ ប្រិយមិត្ត ហើយនិយាយប្រាប់ពួកគេថា ពួកគេអាចស្វែងរកការបង្រៀន របស់ព្យាករី និងក្នុងទស្សនាវដ្ដីរបស់សាសនាចក្រ។ត្រូចែកចាយ នូវបទពិសេធន៍មួយ នៅពេលដែលការអធិស្ឋានរបស់អ្នកត្រវបាន ឆ្លើយតប ខណៈដែលអ្នកកំពុងតែស្តាប់សនិ្នសិទទូទៅ ឬអាន ពាក្យរបស់ព្យាករីនៅថ្ងៃចុងក្រោយ។