ខែ កក្កដា
ព្រះវិហារបរិសុទ្ឋគឺជា ដំណាក់របស់ព្រះ
ចម្រៀងៈ «ខ្ញុំចូលចិត្តមើល ព្រះវិហារបរិសុទ្ធ»
(CS, 95)
«ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាដ៏ពិសិដ្ឋទាំងប៉ុន្មាន ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ ធ្វើឱ្យបុគ្គម្នាក់ៗ អាចរិល ត្រឡប់ទៅវត្ដមាននៃព្រះវិញ ហើយធ្វើឱ្យគ្រសារបានរួបរួមជួបជុំគ្នា នៅអស់កល្បជានិច្ច» («ក្រុមគ្រួសារៈ ការប្រកាសដល់ពិភពលោក» វាថាកណ្ឌទី 3)។
ស្គមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។សូមរៀបចំរកវិធីដើម្បីគូល បញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ ហើយអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាច ជួយពួកគេឱ្យទទួលអារម្មណ៍ ពីព្រះវិញ្ញាណដោយរបៀបណា?»
សបា្តហ៍ទី 1ៈ ព្រះអម្ចាស់បានបព្ជាាប្រជាជនរបស់ទ្រង់ឱ្យសាងសង់ព្រះវិហារបរិសុទ្ធ។
គូសបញ្ជាក់ពីគោលលទ្ធិ (ការច្រៀងចម្រៀង)ៈ សូមដាក់តាំង រូបភាពព្រះវិហារបរិសុទ្ធ ហើយសរសេរនៅលើក្ដារខៀន «ព្រះវិហារបរិសុទ្ឋគឺជា»។ អញ្ជើញកុមារឱ្យ ច្រៀងវគ្គទីមួយ នៃបទ «ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ឋ» (CS, 95)។ចូរប្រាប់ពួកគេឱ្យធ្វើសញ្ញា នៅពេលពួកគេច្រៀងឃ្លា ដែល បញ្ចប់ប្រយោគនៅលើក្ដារខៀន ដោយការឱបដៃរបស់ពួកគេ។ចូរ សួរពួកគេថាតើព្រះវិហារបរិសុទ្ឋគឺជាអ្វី (គឺជាដំណាក់របស់ព្រះ)សូមជួយកុមាររកមើលពាក្យ «ព្រះវិហារបិសុទ្ឋ» នៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ (ទំព័រ 107–108)។ សូម ជួយពួកគេស្វែងរកសេចក្តីថ្លែង ដែលពន្យល់ថា ព្រះវិហារបរិសុទ្ឋ គឺជាដំណាក់នៃព្រះអម្ចាស់យ៉ាងជាក់ស្តែង ហើយព្រះតែងតែបព្ជាាជ ប្រជាជនរបស់ទ្រង់ ឱ្យសាងសង់ព្រះវិហារបរិសុទ្ធឡើង។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ចូរលេងល្បែងទាយ)ៈ សូមរៀបចំឱ្យតំរុយអំពីការសាងសង់ព្រះវិហារបរិសុទ្ធដោយ ម៉ូសេ (សូមមីេល និក្ខមនំ 25:1–2, 8–9)នីហ្វៃ (សូមមើល នីហ្វៃទី 2 5:16) និងយ៉ូសែប ស្មីធ (សូមមើល គ. និង ស.124:31) និងអ្នកដើរតាមពួកគេ។ ឧទាហរណ៍ៈ «ព្រះវិហារបរិសុទ្ឋរបស់យើងត្រូវ បានហៅថា រោងឧបោសថ ហើយយើងផើ្វដំណើរចល័ត» (ម៉ូសេ) ឬ «យើងបានសាងសង់ព្រះវិហារបរិសុទ្ធ បន្ទាប់ពីយើងចាកចេញពី ក្រុងយេរូសាឡឹម និងធ្វើដំណើរឆ្លងកាត់សមុទ្រ» (នីហ្វៃ)។ សូម ជ្រើសរើសកុមារបីនាក់ ដើម្បីធ្វើជាតំណាងឱ្យព្យាការីទាំងនេះ ហើយសូមអញ្ជើញពួកគេឱ្យអាន ការឱ្យតំរុយរបស់ពួកគេដល់ថ្នាក់ អង្គការបឋមសិក្សា។ ចូរអញ្ជើញកុមារដទៃទៀតឱ្យទាយ ថាតើកុមារ ម្នាក់ៗតំណាងនរណា។ បន្ទាប់ពីការទាយនោះត្រូវហេីយ ចូរបង្ហាញ រូបភាពព្យាការី ឬព្រះវិហារបរិសុទ្ធ ដែលគាត់ និងប្រជារាស្ត្ររបស់ គាត់បានសាងសង់ឡើង។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ពិភាក្សាអំពីព្រះវិហារបរិសុទ្ធ)ៈ បង្ហាញរូបភាពព្រះវិហារបរិសុទ្ឋណា ដែលនៅជិតកន្លែងអ្នករស់នៅ បំផុត។ ចូរពិភាក្សាអំពីសំណួរខាងក្រោមៈ ហេតុអ្វីអ្នកគិតថាព្រះបញ្ជាយើងឱ្យសាងសង់ព្រះវិហារបរិសុទ្ធ? តើអ្នកត្រូវធ្វើអ្វីដើម្បី រៀបចំខ្លួនទៅកាន់ព្រះវិហារបរិសុទ្ឋនៅថ្ងៃណាមួយ?
សបា្ដហ៍ទី 2ៈ ក្រុមគ្រួសារទាំងឡាយ បានទទួលពរជ័យ តាមរយៈពិធីការពិសិដ្ឋនៃព្រះវិហារបរិសុទ្ឋ។
គូសបញ្ជាក់ពីគោលលទ្ធិ (សូមបំបែកពាក្យ ហើយច្រៀងចម្រៀង)ៈ សូមអញ្ជើញកុមារធំៗឱ្យអានប្រយោគពីរចុងក្រោយ មកពីកថា កណ្ឌទី 3 នៃ «ក្រុមគ្រួសារៈ ការប្រកាសដល់ពិភពលោក» ដល់ ថ្នាក់អង្គការបឋមសិក្សា។ចូរដាក់ពាក្យ និងឃ្លាខាងក្រោម នៅលើ សា្លកពាក្យដាច់ពីគ្នាៈព្រះវិហារបរិសុទ្ធគឺជា កន្លែងបរិសុទ្ធ ជាកន្លែងដែលយើងអាចផ្សាភ្ជាប់ជាមួយគ្នា។ ចូរដាក់វានៅលើ ក្ដារខៀនតាមលំដាប់លំដោយ។ សូមឱ្យកុមារប្ដូរស្លាកពាក្យទៅ កន្លែងត្រឹមត្រូវ។ សូមបន្តរហូតដល់ពាក្យទាំងនោះ ត្រូវតាមលំជាប់ លំដោយ។ ច្រៀងវគ្គទីពីរនៃបទ «ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ» ហើយឱ្យកុមារចំនួនពាក់កណ្តាលស្តាប់ នូវរឿងពីរយ៉ាង ដែលយើង ធ្វើនៅក្នុងព្រះវិហារបរិសុទ្ឋ (សេចក្តីសញ្ញា និងការសន្យាថាគោរព តាម) ហេីយកុមារចំនួនពាក់កណ្តាលទៀត ស្តាប់រកសេចក្តីពិតមួយ ដែលពួកគេបានរៀន (គ្រួសារគឺអស់កល្បជានិច្ច)។ សូមជួយកុមារឱ្យ យល់ថាការផ្សាភ្ជាប់ទៅនឹងក្រុមគ្រួសារក្នុងព្រះវិហារបរិសុទ្ឋគឺមាន ន័យថា ពួកគេអាចរស់នៅជាមួយគ្នាជារៀងរហូត។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (សូមចែកចាយអំពីអារម្មណ៍ និងគូរ រូបភាព)ៈ សូមអញ្ជើញក្រុមគ្រួសារ ឬកុមារពីរបីនាក់ចែកចាយអំពី អារម្មណ៍របស់ពួកគេ នៅពេលដែលពួកគេ ទស្សនាបរិវេណ ព្រះវិហារបរិសុទ្ធ ឬអំពីរបៀបដែលពួកគេបានទទួលពរជ័យ ពីព្រោះ តែព្រះវិហារបរិសុទ្ឋ និងពិធីផ្សាភ្ជាប់ទាំងឡាយ។ សូមអញ្ជើញកុមារ គូររូបភាពរបស់ក្រុមគ្រួសារពួកគេ នៅខាងក្រៅព្រះវិហារបរិសុទ្ឋ។
សបា្តហ៍ទី 3ៈ អ្នកត្រួសត្រាយបានធ្វើការដេាយឧស្សាហ៍ព្យាយាម និងពលិកម្មដើមសាងសង់ព្រះវិហារបរិសុទ្ឋ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការស្ដាប់ភ្ញៀវឡើងនិយាយ)ៈ សូមប្រមូលព៌ត័មាន អំពីការសាងសង់ព្រះវិហារបរិសុទ្ឋខឺតឡង់ និង សលត៍លេក ហើយប្រសិនបើអាច គឺព៌ត័មានអំពីព្រះវិហារបរិសុទ្ធ ណាដែលអ្នករស់នៅជិតបំផុត។ (សូមមើល អង្គការបឋមសិក្សាទី 5, មេរៀនទី 25 និង44 ឬ ព៌ត័មាននៅក្នុង ្យឺៅឲ្យណ្រ អំពីព្រះវិហារ បរិសុទ្ឋខឺតឡង់ សលត៍ លេក។) សូមសុំមនុស្សពេញវ័យមកថ្នាក់ អង្គការបឋមសិក្សា ដើមី្បចែកចាយព៌ត័មានជាមួយកុមារ។ សូមបំបែកកុមារនៅជាក្រុម ហើយឱ្យក្រុមនិមួយៗ ដាក់វេនគ្នា ដើម្បី ជួបជាមួយមនុស្សពេញវ័យម្នាក់ម្តងៗ។ សូមអញ្ជើញកុមារឱ្យ ច្រៀងបទ «ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ» នៅពេលពួកគេ ផ្លាស់ប្តូរ ពីភ្ញៀវអ្នកឡើងនិយាយម្នាក់ទៅម្នាក់ទៀត។
សបា្តហ៍ទី 4ៈ ខ្ញុំអាចរៀបចំដើម្បីឱ្យមានភាពសក្តិសមដើម្បីទៅព្រះវិហារបរិសុទ្ឋ។
លើកទឹកចិត្តឱ្យមានការយល់ដឹង និងការអនុវត្តន៏ (ការពិភាក្សា និង ការបង្រៀនអ្នកដទៃ): សូមដាក់តាំង «បទដ្ឋាននៃដំណឹងល្អរបស់ខ្ញុំ» ហើយសូមពន្យល់ថាការធ្វើតាមបទបដ្ឋានទាំងនេះ នឹងជួយយើងឱ្យមានភាពសក្ដិសមដើម្បីទៅ ព្រះវិហារបរិសុទ្ឋ។ បំបែកកុមារទៅជាក្រុមៗ។ សូមឱ្យគ្រូម្នាក់នៅក្នុងក្រុមនិមួយៗ ពិភាក្សាអំពីបទដ្ឋាន ដែលនឹងជួយកុមាររៀបចំខ្លួនទៅព្រះវិហារបរិសុទ្ឋ និង ថ្លែងទីបន្ទាល់អំពីរបៀបរសនៅតាមបទបដ្ឋាន បានជួយគាត់ឬ នាង។ ចូរសុំឱ្យក្រុមនិមួយៗ ជ្ររើសបទដ្ឋាននៃដំណឹងល្អមួយ ហើយបន្ទាប់មក សូមសរសេរ ឬគូររូបភាពអំពីការតាំងចិត្ត ដើម្បីធ្វើតាមបទដ្ឋាននោះ។ សូមអញ្ជើញប៊ីស្សព ឬប្រធានសាខា ចូលមកក្នុងថ្នាក់អង្គការបឋមសិក្សា ហើយឱ្យក្រុមនិមួយៗ ចែកចាយ ជាមួយគាត់ នូវការតាំងចិត្ដរបស់ពួកគេ។ សាូម អញ្ជើញប៊ីស្សព ឬប្រធានសាខាចែកចាយនូវ ទីបន្ទាល់ អំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ឋ។