ការបង្រៀនកុមារពិការ
ព្រះអង្គសង្គ្រោះ បានបង្រៀនថា «ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះអម្ចាស់ ហើយវារាល់ គា្ននឹងមានសន្ដិសុខជាបរិបូរ» (នីហ្វៃទី 3 22:13)។
អ្នកដឹកនាំថ្នាក់អង្គការបឋមសិក្សា មានការទទួលខុសត្រូវដ៏សំខាន់មួយ ដើម្បីបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ទៅដល់កូនចៅទាំងអស់ ដែលមានទាំងអ្នកដែលពិការផងដែរ។អង្គការបឋមសិក្សា គឺជាកន្លែងមួយ ដែលកុមារគ្រប់រូប គួរតែត្រូវបានស្វាគមន៍ ស្រឡាញ់ ចិញ្ចឹមបីបាច់ និង រាប់បញ្ចូល។នៅក្នុងបរិយាកាសរនះ វាមានភាពងាយស្រួលជាងសម្រាប់កុមារទាំងអស់យល់ អំពីសេចក្ដីស្រទ្បាញ់របស់ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវ គ្រីស្ទ ហើយដើម្បីដឹង និងទទួលស្គាល់ឥទិ្ធពលនៃព្រះវិញ្ញាណបរិសុទ្ធ។
ចូរប្រឹក្សាជាមួយនឹងអ្នកដទៃ នៅពេលអ្នកធ្វើការ ដើម្បីសម្របសម្រួលសេចក្ដីត្រូវការ របស់កុមារពិការនៅក្នុងថ្នាក់អង្គការបឋមសិក្សារបស់អ្នក។
-
ប្រឹក្សាជាមួយនឹងឪពុកម្តាយរបស់កុមារ។ជាធម្មតា ឪពុកម្តាយស្គាល់កូនៗរបស់ពួកគេជាងនរណាផ្សេងទៀតទាំងអស់។ពួកគេអាចបង្រៀនដល់អ្នក អំពីរបៀបដើម្បីសម្របសម្រួលសេចក្ដីត្រូវ ការរបស់គាត់ ឬនាង យកចិត្ដទុកដាក់ និងរបៀបជាទី ពេញចិត្តក្នុងការរៀនសូត្រ។ឧទាហរណ៍ កុមារមួយចំនួនឆ្លើយតបយ៉ាងល្អ ជាពិសេសចំពោះតន្ត្រី ល្អប្រសើរជាងចំពោះរឿង រូបភាព ព្រះគម្ពីរ ឬការធ្វើកាយវិការ។ចូរប្រេិវិធី សាស្ត្រការបង្រៀនផ្សេងៗគ្នា ត្រូវប្រាកដថា មានរួមបញ្ចូលនូវវិធី ទាំងឡាយ ដែលជួយកុមារម្នាក់ៗរៀនបានល្អបំផុត។
-
ប្រឹក្សាជាមួយនឹងអ្នកដឹកនាំថ្នាក់អង្គការបឋមសិក្សា និងគ្រូបង្រៀនដទៃទៀត។ អធិស្ឋាន និងធ្វើការជាមួយគ្នា ដើម្បីរកវិធីជួយដល់កុមារគ្រប់រូប រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រឹស្ទហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់។
-
ប្រឹក្សាជាមួយនឹងក្រុមប្រឹក្សាវួដ។អ្នកដឹកទាំបព្វជិតភាព និងអ្នកដឹកនាំអង្គការជំនួយដទៃទៀត អាចមានគំនិតយោបល់អំពីរបៀបដើម្បីជួយដល់កុមារដែលមានតម្រូវការជាពិសេស។នៅក្នុងវួដមួយ ក្រុមសង្ឃជាន់ខ្ពស់ បានសុំដើម្បីផ្តល់ «ជីតាមួយរូប សម្រាប់អង្គការបឋមសិក្សា» ជារៀងរាល់សប្ដាហ៍ ដើម្បីអង្គុយ ជាមួយនឹងកុមារា ដែលប្លែកពីធម្មតា។(ជាពិសេស ការធ្វើដូចនេះ នឹងជាបុគ្គលតែមួយជារៀងរាល់សប្តាហ៍។)ការណ៍នេះ បានជួយកុមារាផ្ដោតទៅលើមេរៀន និងទទួល អារម្មណ៍នៃសេចក្តីស្រឡាញ់។
អែលឌើរ អិម រ័សល បាឡឺដ បានបង្រៀនថា «ច្បាស់ណាស់ថា យើងទាំងអស់គ្នា ដែលត្រូវបានប្រគល់ឱ្យមើលកុមារដ៏មានតម្លៃ គឺត្រូវបានប្រគល់ឱ្យនូវកិច្ចការដ៏ពិសិដ្ឋ និងដ៏ថ្លៃថ្នូរមួយ ត្បិតយើងគឺជាមនុស្សដែលព្រះ ត្រូវបានតែងតាំងឱបក្រសោបដល់កុមារតូចៗនា សព្វថ្ងៃនេះ ដោយក្តីស្រឡាញ់ និងភ្លើងនៃសេចក្ដីជំនឿ និងការយល់ដឹង អំពីអត្តសញ្ញាណថាពួកគេជានរណា»(«Great Shall Be the Peace of Thy Children» Ensign ខែមេសាឆ្នាំ 1994, 60)។