ខែកុម្ភ
ព្រះគមី្ពរបានបង្រៀនអំពីផែនការ របស់ព្រះវរបិតាសួគ៌
«ត្បិតមើលចុះនេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង គឺរដីម្បីនាំាំឱ្យមានអមតភាព និងជិវិតដ៏នៅ អស់កល្បជានិច្ចដល់មនុស្ស» (ម៉ូសេ 1:39) ។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគេាលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគេាលលទ្ធិនោះ ហើយអនុវត្ដនៅក្នុងជិវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»
សបា្តហ៍ទី 1ៈព្រះវរបិតាសួគ៌មានផែនការសម្រាប់ខ្ញុំ។
គូសបញ្ជាក់ពីគោលលទ្ធិ: បង្ហាញរូបភាពផ្ទះដល់កុមារ។ សូមពន្យល់ ពួកគេថាអ្នកសង់ផ្ទះត្រូវមានប្លង់ផ្ទះ មុនពេលពួកគេអាចសង់ផ្ទះមួយ បាន។ សូមសួរថា «ហេតុអ្វីបានជាសំខាន់ក្នុងការរៀបចំ ហើយធ្វើ តាមផែនការនោះ?» សូមលើកព្រះគម្ពីរឡើង ហើយប្រាប់កុមារថា យើងអាចរកយើពា្ញផែនការ ដែលព្រះវរបិតាសួគ៌មានសម្រាប់យើង នៅក្នុងព្រះគម្ពីរ។សូមសរសេរនៅលីេក្ដារខៀនថា «ព្រះវរបិតាសួគ៌ មានផែនការសម្រាប់ខ្ញុំ»។ សូមអានឃ្លានេាះជាមួយគ្នា។
លើកទឹកចិត្ដឱ្យមានការយល់ដឹង(ច្រៀងចម្រៀង)ៈ សូមសរសេរ សំណួរខាងក្រេាមនៅលើក្តារខេ្យនៈ
-
តើខ្ញុំជានរណា?
-
តើខ្ញុំមកពីណា?
-
តើខ្ញុំមកទីនេះធ្វើអ្វី?
-
តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំបន្ទាប់ពីខ្ញុំស្លាប់?
សូមឱ្យក្រដាសមួយសន្លឹកដល់កុមារមា្នក់ៗ ដេាយមានសរសេរពាក្យ ដូចខាងក្រេាមលើនោះៈ នរណា កន្លែងណា ហេតុអ្វី ឬ អ្វី។ សូម អានសំណួរទីមួយនៅលីេក្តារខេ្យនជាមួយគ្នា ហើយឱ្យកុមារ លីេកពាក្យ នរណា ឈរឡើង។ សូមច្រៀងបទ «ខ្ញុំជាកូនរបស់ព្រះ» (ច.ក 2–3) ហើយសួរកុមារដែលកំពុងឈរថា តើពួកគេនឹងឆើ្លយ សំណួរនោះរបៀបណា។ សូមប្រើសំណួរនោះដដែលៗ ដោយប្រើ ចម្រេ្យងខាងក្រេាមៈ កន្លែងណាៈ «ខ្ញុំរស់នៅស្ថានសួគ៌» (ច.ក 4) ហេតុអ្វីៈ «ខ្ញុំនឹងធ្វើតាមផែនការរបស់ព្រះ» (ច.ក 164–65) អ្វីៈ «តើព្រះគ្រីស្ទពិតជាមានព្រះជន្មរស់ទ្បើងវិញឬ?» (ច.ក 64)។ សូមថ្លែងទីបន្ទាល់ថា ផែនការរបស់ព្រះវរបិតាសួគ៌ នឹងនាំមកនូវ សុភមង្គលដល់យើង។
សបា្តហ៍ទី 2ៈ ព្រះយេស៊ូវគ្រីស្ទបង្កើតផែនដីសម្រាប់ខ្ញុំ។
លើកទឹកចិត្តឱ្យមានការយល់ដឹង(គូររូបភាព)ៈ សូមធ្វើពង្រាង ជា មួយកុមារនូវអ្វីដែលពួកគេត្រូវធ្វើ ដែលមាននូវគំរូសម្រាប់ពួកគេ ដូច ជាការចងសែ្បកជើង ឬ ត្រៀមខ្លួនដើម្បីចូលដេក។ សូមពន្យល់ថានៅ ក្នុងព្រះគម្ពីរយើងបានរៀនថា ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីតាមរ បៀបជាក់លាក់មួយ។ សូមបំបែកកុមារជាប្រាំមួយក្រុម ហើយឱ្យគម្ពីរ យោងមួយដល់ក្រុមនិមួយៗ ដែលបានពិពណ៌នា អំពីថ្ងៃមួយក្នុង ចំណេាមថ្ងៃនៃការបង្កបង្កើត (សូមមីេល ម៉ូសេ 2)។ ចូរសុំក្រុមនិមួយ ៗឱ្យគូររូបភាព អំពីថ្ងៃរបស់ពួកគេ។ សូមឱ្យកុមារបង្ហាពា្ញវូបភាពរបស់ ពួកគេដល់កុមារផេ្សងទៀត ហើយប្រាប់កុមារទាំងនោះ នូវអ្វីដែលបាន បង្កើតនៅថ្ងៃនោះ។ សូមអញ្ជើញកុមារឱ្យរៀបរូបភាពតាមលំដាប់នៅ លើក្តារខៀន។
ចូរលើកទឹកចិត្ដឱ្យមានការអនុវត្ដន៍ (ការលេងកាក់ ឬគូរគំនូរ)ៈ សូមសួរកុមារថា «តើអ្វីមួយដែលព្រះយេេស៊ូវបានបង្កើត ដែលមាន សារៈសំខាន់ចំពោះអ្នក?» សូមឱ្យគ្រាប់អំបិលតូចៗដល់កុមារម្នាក់ៗ (សូមមើល TNGC,165 រូបមន្ត ធ្វើទឹកអំបិល)។ ចូរឱ្យកុមារប្រើ ទឹកអំបិល ដីេម្បីធ្វើឱ្យការបង្កបង្កើតនោះមានសារៈសំខាន់ចំពោះ ពួកគេ។ (បីេសិនជាគ្មានទឹកអំបិលទេ កុមារអាចគូររូបជំនួសបាន)។ ឱ្យកុមារចែកចាយជាមួយនឹងក្រុមក្នុងថ្នាក់ នូរអ្វីដែលពួកគេបានធ្វើ ឬគូស និងពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះពួកគេ។
សប្តាហ៍ទី 3ៈ ក្រុមគ្រួសារមានសារៈសំខាន់ចំពោះផែនការព្រះវរបិតាសួគ៌។
គូសបញ្ជាក់ពីគោលលទ្ធិ(ទនេ្ទញ)ៈ សូមសរសេរឃ្លាខាងក្រោម នៅលើក្ដារខៀនៈ «ក្រុមគ្រសារមានសារៈសំខាន់ចំពោះ ផែនការព្រះវរបិតាសួគ៌»។ សូមពិភាក្សាតើឃ្លានេះមានន័យ ដូចម្តេច។ លុបឃ្លានោះ។ និយាយពាក្យពីរដំបូង ហើយសុំឱ្យ កុមារនិយាយពាក្យនោះឡើងវិញ។ បន្ទាប់មកនិយាយពាក្យបួនដំបូង ហើយសុំឱ្យកុមារនិយាយពាក្យនោះឡើងវិញ។បន្តរហូតដល់កុមារ អាចថាប្រយោគទាំងមូលឡើងវិញបាន។
លើកទឹកចិត្តឱ្យមានការយល់ដឹង (សំណួរ និង ចម្លើយ)ៈ ចូរសុំដល់ កុមារពីរបីនាក់ជាមុន ឱ្យធ្វើជាតំណាងក្រុមគ្រួសារដកស្រង់ចេញពី ព្រះគម្ពីរ។ សូមផ្ដល់តំរុយខ្លះៗអំពីក្រុមគ្រួសារនិមួយៗ (ឧទាហរណ៏ អ័ដាម និងនាងអេវ៉ាៈ«ក្រុមគ្រូសាររបស់យើង ជាគ្រួសារទីមួយនៅ លើផែនដី» អ័ប្រាហាំ និងសារ៉ា «យើងចាស់ខ្លាំងណាស់មុនពេល ដែលយើងមានកូន» លីហៃ និងនាងសារ៉ាយ «យើងឆ្លងកាត់សមុទ្រ ដើម្បីទៅដែនដីសន្យា» ហើយឱ្យតំរុយនេះដល់កុមារ។ ផ្តល់ សំលៀកបំពាក់សាមញ្ញ ប្រសិនបើអាច។ ចូរសុំឱ្យកុមារដែលតំណាង ឱ្យក្រុមគ្រួសារនៅក្នុងព្រះគម្ពីរឡើងមកក្ដារខៀន មួយក្រុមម្ដងៗ។ សូមឱ្យពួកគេអានតំរុយរបស់ពួកគេ ហើយសុំឱ្យកុមារផ្សេងទៀតទាយ តើពួកគេតំណាងឱ្យនរណា។ បន្ទាប់ពីក្រុមគ្រួសារនីមួយៗបានស្គាល ហើយ សូមបង្ហាញដល់កុមារនូវកន្លែង ដែលពួកគេអាចរៀន អំពិគ្រួសារទាំងនេះដកស្រង់ចេញពីព្រះគម្ពីរ។ សូមប្រាប់ដល់កុមារពី របៀបដែលត្រសារនិមួយៗ ធ្វើតាមផែនការដែលព្រះវរបិតាសួគ៌មាន សម្រាបពួកគេ។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តិន៍ (កការពិភាក្សាពីគ្រួសារ)ៈ ចូរសុំឱ្យកុមារគិតអំពីតុណសម្បតិ្តល្អ ដែលគ្រួសារពួកគេមាន។អញ្ជើញពួកគេឱ្យចែកចាយអំពីគុណសម្បតិ្តនេះជាមួយគ្នាទៅវិញទៅ មកជាក្រុម ឬជាមួយកុមារនៅក្នុងថ្នាក់ទាំងមូល។
សប្តាហ៍ទី 4ៈ ខ្ញុំនឹងធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការមើលកម្មវត្ថុនៃមេរៀន)ៈ ដាក់តាំងគ្រាប់សណ្តែក ឬដុំថ្មតូចៗមួយចំនួន និងកូនក្រឡទរទ ដោយមានបិទរូបមុខញញឹម។ សូមប្រាប់ដល់កុមារថា ផែនការរបស់ ព្រះវរបិតាសួគ៌ ផ្ដល់នូវសេរីភាពឱ្យយើងជ្រើសរើសខុស ឬត្រូវ។ ចូរពន្យល់ថា ជំរើសល្អទាំងទ្បាយ ដឹកនាំទៅរកសេរីភាព និងសុភមង្គល ចំណែកឯជំរើសអាក្រក់ទាំងទ្បាយដឹកនាំទៅរក ការជាប់ឃុំឃាំង និងអពមង្គល (សូមមើល នីហ្វៃទី2 2:27) ។សូមសួរកុមារ «តើបទបញ្ញតិ្ដអី្វខ្លះដែលអ្នកត្រូវរក្សាក្នុងនាមជាអ្នក ដែលធ្វើតាម ផែនការរបស់ព្រះ?» សូមឱ្យគ្រាប់សណ្តែកដល់ កុមារម្នាក់ៗ ដែលឆ្លើយសំណួរ។ សូមសរសេរមី្លយរបស់ពួកគេនៅលើក្ដារខេ្យន។ សូមឱ្យកុមារដែលមានគ្រាប់សណ្តែក ចែកចាយពីរបៀបដែលការរក្សាតាម បទបញ្ញតិ្ដ ដែលនាង ឬគាត់ ទើបតែបាន រៀបរាប់ នឹងដឹកនាំទៅរកសុភមង្គល។ បន្ទាប់ មកឱ្យកុមារដាក់គ្រាប់សណ្តែករបស់នាង ឬគាត់ នៅក្នុងក្រឡរ។ សូមថែ្លងទីបន្ទាល់ថា យើេីងបំពេញជីវិតរបស់យើេីងជាមួយនឹង សុភមង្គល ប្រសិនបើយើងជ្រើសរេីស ធ្វើតាមផែនការរបស់ព្រះ។
ចូរលើកទឹកចិត្ដឱ្យមានការអនុវត្ដន៍(សូមធ្វើបដា)ៈ សូមរៀបចំបន្ទះ ក្រដាសធំៗ ដែលមានទ្រង់ទ្រាយជាប ដាសម្រាប់ថ្នាក់និមួយៗ។ សូមសរសេរ នៅលើបដានិមួយៗថា «ខ្ញុំនឹងធ្វើតាម ផែនការរបស់ព្រះដោយ…» ពន្យល់ថា ផែនការរបស់ព្រះវរបិតាសួគ៌ ផល់សេរីភាពឱ្យយើង ជ្រើសរេីសត្រូវ ឬខុស ហើយអី្វដែលយើង ជ្រើសរើល ធ្វើជា រៀងរាល់ថ្ងៃ គឺមាន សារៈសំខាន់ណាស់ចំពោះសុភមង្គលរបស់ យើង។ សូមឱ្យកុមារធ្វើការជាថា្នក់ទាំងមូល ដើម្បីគូស ឬសរសេរបដារបស់ពួកគេនូវអី្វ ដែលពួកគេអាចរធី្វ ដើម្បីធ្វើតាមផែនការរបស់ ព្រះវរបិតាសួគ៌ ហើយអញ្ជើញពួកគេ ឱ្យសរសេរឈ្មេាះរបស់ពួកគេ។ សំុឱ្យថ្នាក់ នីមួយៗ ចែកចាយនូវអី្វដែលពួកគេបានគូរ ឬសរសេរនៅលើបដារបស់ពួកគេ។ ចូរឱ្យ កុមារដេីរជំុវិញបន្ទប់ ខណៈពេលដែលលីេក បដារបស់ពួកគេឡីេង ហេីយច្រ្យង «I Will Be Valiant» (CS, 162)។ ដាក់តាំងបដា នៅក្នុងបន្ទប់ថ្នាក់អង្គការបឋមសិក្សា។