សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មករា: ព្រះគម្ពីរទាំងឡាយ គឺជាព្រះបន្ទូលរបស់ព្រះ


ខែ មករា

ព្រះគម្ពីរទាំងឡាយ គឺជាព្រះបន្ទូលរបស់ព្រះ

ចម្រៀងៈ «បើខ្ញុំសា្ដប់ចេពា្ញពីដួងចិត្ដ»

(ទំព័រទី 28 នៅក្នុងសៀវភៅណែនាំនេះ)

«សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ត្បិតមីេលចុះព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់ អ្នកនូវគ្រប់អ្វីទាំងអស់ ដែលអ្នកត្រូវធ្វើ» (នីហ្វៃទី2 32:3)។

សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឪ្យនៅទីនេះ ជាមួយនឹងគំនិតនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបថំវកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ ហើយអនុវត្តនៅក្នុងជិវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមាត្រេូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៍ ពីព្រះវិញ្ញាណដោយរបៀបណា?»

សប្តាហ៍ទី 1: ព្រះគម្ពីរទាំងទ្បាយគឺជាព្រះបន្ទូលរបស់ព្រះ

គូសបញ្ជាក់ពីគោលលទ្ធិ (មើលក្នុងសៀវភៅ): ចូលនាំយក សៀវភៅប្រភេទផ្សេងៗគ្នាមួយចំនួន (ដូចជាសៀវភៅវិជ្ជាមេផ្ទះ សៀវភៅរឿងនិទាន និងសៀវភៅសិក្សានៅសាលា ហើយអញ្ជើ កុមារពីរបីនាក់ឱ្យបង្ហាញសៀភៅទាំងនេះ ព្រមទាំងព្រះគម្ពីរដល់ថ្នាក់ អង្គការបឋមសិក្សា។ អញ្ជើញកុមារឱ្យពិភាក្សាពីភាពស្រដៀងគ្នា និងខុសគ្នារវាងសៀវភៅទាំងឡាយ រួមទាំងអំពីអ្វីដែលពួកគេបាន សរសេរផងដែរ។ សូមចង្អុលបង្ហាញថាព្រះគម្ពីរគឺពិសេសខ្លាំងណាស់ ពីព្រោះបានកត់ត្រាដោយព្យាការីរបស់ព្រះ ហើយជាព្រះបន្ទូលរបស់ព្រះ។

លើកទឹកចិត្តឱ្យមានការយល់ដឹង (លេងល្បែងផ្លូរផ្គង) ចូរនិយាយ ប្រាប់កុមារថា មានព្រះគម្ពីរបួនដែលយើងប្រីេស់ក្នុងសាសនាចក្រៈ គីព្រះគម្ពីរបរិសុទ្ឋ ព្រះគម្ពីរមរមន គោលលទិ្ឋ និងសេចក្ដីសញ និងមុត្ដាជ័មានតម្លៃមហិមា។ ចូរពន្យល់ថា យើងហៅព្រះគម្ពីរទាំងនោះថា «បទបដ្ឋាន ព្រះគម្ពីរ»។ ចូរបង្រៀនកុមារអំពីព្រះគម្ពីរនិមួយៗ។ រួម ទាំងរឿងនិទានចំនួនពីរបីរឿង ឬការបង្រៀនដែលបានរកឃើញនៅក្នុង ព្រះគម្ពីរនិមួយៗ។ ចូរលេងល្បែងផ្គូរផ្គង (សូមើល TNGC, 169) ព្រមទាំងឈ្មោះនៃបទបដ្ឋាន ព្រះគមី្ពរ និងរូបភាពដែលជាតំណាង រឿងមួយ ឬការបង្រៀនដែលបានរកឃើនៅក្នុងសៀវភៅទិមួយៗ។

លើកទឹកចិត្តឱ្យអនុវត្ត (ការចែកចាយព្រះគម្ពីរ): អញ្ជើញកុមារមួយ ចំនួន ចែកចាយព្រះគម្ពីរដែលពួកគេពេញចិត្ត ឬដំណើររឿងនៅក្នុង ព្រះគម្ពីរ។ចូរលើកទឹកចិត្តពួកគេឱ្យចែកចាយអពីអ្វី ដែលពួកគេបាន រៀន ដកស្រង់ចេញពីព្រះគម្ពីរទាំងឡាយ។ ថ្លែងទីបន្ទាល់របស់អ្នកអំពីព្រះគមី្ពរទាំងឡាយ។

សប្តាហ៍ទី 2: យើងទាំងអស់គា្ន បានទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ។

លើកទឹកចិត្តឱ្យមានការយល់ដឹង និងការអនុវត្តន៏ (រៀនពាក្យ និង ឃ្លោងឃ្លាទាំងឡាយ): ចូរពន្យស់ថា ព្រះអម្ចាស់បានប្រើកាយវិការ តាមរយៈព្រះបន្ទូល ដើម្បីពិពណ៌នាអំពីរបៀបដែល យើងគួរតែ សិក្សាព្រះគមី្ពរ។ សូមដាក់តាំងពាក្យ និងឃ្លោងឃ្លាខាងក្រោមនៅ លើប័ណ្ណប្រកាសជុំវិញបន្ទប់ៈ ទទួលទាន (សូមមើល នីហ្វៃទី 2 32:3) រក្សាទុក (សូមមើល គ និង ស 84:85) ដោយព្យាយាម (សូមមើល ម៉ូសាយ 1:7); តោងជាប់ (នីហ្វៃទី1 15:24)។ សូមរៀបចំផែនការប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីណែនាំ និង ពន្យល់គំនិតទាំងនេះដល់កុមារ។ ឧទាហរណ៍អ្នកអាចអញ្ជើញកុមារ ឱ្យធ្វើការបង្ហាញពីភាពខុសគ្នារវាងការបរិភោគអាហារបន្តិចបន្តួច និងការទទួលទានយ៉ាងច្រើន ហើយសូមពិភាក្សា អំពីរបៀបដែល ការសិក្សានេះទាក់ទងនឹងព្រះគម្ពីរ។ អ្នកក៏អាចសួរដល់កុមារផងដែរពីមូលហេតុដែលពួកគេគួរតែ «កាន់ខ្ជាប់» ដៃរបស់ឪពុកម្តាយ នៅទីផ្សារដែលពោពេញទៅដោយមនុស្ស ហើយពន្យល់អំពីរបៀប ដែលពួកគេ អាចកាន់ខ្ជាប់តាមព្រះគម្ពីរទាំងឡាយ និងមូលហេតុ ដែលវាសំខាន់ដូចគ្នា ក្នុងការកាន់ដៃឪពុកម្តាយរបស់ពួកគេ ឱ្យជាប់។

ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (អានព្រះគម្ពីរទាំងឡាយ): ចូរ ស្នើសុំដល់កុមារ និងគ្រូទាំងទ្បាយឱ្យបង្កើត នូវទមា្លប់នៃការសិក្សា ព្រះគម្ពីរជាទៀងទាត់។ ចូរពន្យល់ថាជារៀងរាល់សប្ដាហ៍កុមារដែល បានអាន ឬបានស្តាប់ព្រះគម្ពីរ នោះនឹងអាចសរសេរឈ្មោះពួកគេ នៅលើក្រដាស់មួយសន្លឹក ហើយបន្ថែមពីលើច្រវ៉ាក់ក្រដាស។ សូម ប្រាប់ពួកគេថានៅពេលដែលច្រវ៉ាក់ទាំងនេះមានច្រើនទៅៗ នោះ ចំណេះដឹងរបស់ពួកគេ អំពីព្រះគម្ពីរក៏លូតលាស់ផងដែរ។ ចូរ ពិចារណាអំពីប្រអប់ច្រវ៉ាក់ «រតនៈសម្បត្តិ» ដ៏រឹងមាំ (ប្រអប់នេះក៏អាចប្រើប្រាស់ដើម្បីបង្រៀននូវ «រតនៈសម្បត្តិដ៏ខ្ពស់» មានន័យ យ៉ាងដូចម្ដេចនៅក្នុងសកម្មភាពខាងលើ)។ សូមលើកទឹកចិត្តកុមារឱ្យ ចែកចាយពីគោលដៅ នៃការសិក្សាព្រះគម្ពីររបស់ពួកគេជាមួយ សមាជិកគ្រួសាររបស់ពួកគេ។

chain made of paper

ច្រវ៉ាក់នេះអាចមើលឃើញដោយ ផ្ទាល់ភ្នែក ជាការំលឹកអំពីការរីកចំរើន ដែលបានមកពីការអានព្រះគម្ពីរ។

ណាថាន់

អាន

ចន

អែនដ្រូ

សប្តាហ៍ទី 3: ព្រះបន្ទូលរបស់ព្រះ នឹងប្រាប់នូវអ្វីដែលយើងគួរធ្វើ។

លើកទឹកចិត្តឱ្យមានការយល់ដឹង (សូមមីេលកម្មវត្ថុនៃមេរៀន): ចូរបិទភ្នែកកុមារម្នាក់។ សូមឱ្យកុមារម្នាក់ផ្សេងទៀត កាន់រូបភាពព្រះយេស៊ូវគ្រីស្ទ នៅកន្លែងណាមួយក្នុងបន្ទប់រៀន។ សូមឱ្យកុមារដែលបិទភ្នែកព្យាយាមដើរទៅកន្លែង ដែលមានរូបភាព ដោយគ្មានជំនួយ។ ចូរធ្វើសកម្មភាពនេះឡើងវិញ ប៉ុន្តែម្តងនេះសុំឱ្យ កុមារពីរនាក់កាន់ ដំបងឡើង ខ្សែពួរ ឬខ្សែ ដែលតំណាងឱ្យ ដំបងដែក ដែលដឹកនាំកុមារដែលបិទភ្នែកទៅកាន់រូបភាពព្រះយេស៊ូវ គ្រិស្ទ។ សូមឱ្យកុមារនោះតោងខ្សែពួរទៅកាន់រូបភាព។ សូមសួរថាៈ «តើការតោងខ្សែពួរដូចជាការអានព្រះគម្ពីររបៀបណា?» (សូមមើល នីហ្វៃទី 15:23–25 ចូរបង្រៀនដល់កុមារនូវវគ្គបន្ទរ «The Iron Rod» Hymns no. 274)។សូមចែកចកចាយ ឧទាហរណ៍មួយចំនួនចេញពីជីវិតរបស់អ្នក នៅពេលដែលព្រះគម្ពីរ បានបង្រៀនអ្នកអំពីអ្វីដែល អ្នកគួរតែធ្វើ។ សូមពន្យល់អំពីរបៀបដែលការធ្វេីតាមការបង្រៀននៅក្នុងព្រះគម្ពីរ បានជួយអ្នកខិតកាន់តែជិត ព្រះអង្គសង្គ្រោះ។

blindfolded boy following a string

គេាលបំណងមេរៀន គឺជួយកុមារយល់អំពីគំនិតទាំងឡាយ តាមរបៀបមួយដែលសាមញ្ញា និងធ្លាប់ឃើញ (សូមេមីល TNGC, 164)។

សំណូមពរ

សប្តាហ៍ទី 4: ខ្ញុំអាចដឹងថាព្រះគម្ពីរពិត។

លើកទឹកចិត្តឱ្យមានការយល់ដឹង (ច្រៀងចម្រៀងមួយបទ): សូម យកកម្មវត្ថុមួយ ឬប្រើន ដែលកុមារអាចរៀន ដើម្បីប្រើបា្រស់ ញាណទាំងប្រាំរបស់ពួកគេ។ ឧទាហរណ៍អ្នកអាចយក ផ្លែឈើ ឬផ្កា ឬអ្នកអាចលេងតន្ត្រីមួយចំនួន។ សូម ផ្តល់ឱកាសឱ្យកុមារពីរបីនាក់មើលនឹងភ្នែក ហិតក្លិន សា្ទប ភ្លក់ ឬស្ដាប់អ្វីដែលអ្នកបានបង្រៀនពួកគេ។ (ចូរពិចារណាអំពីការធ្វើសកម្មភាពនេះក្នុងក្រុម តូចៗ ដើម្បីកុមារគ្រប់រូបមានឱកាសចូលរួម ចំណែក)។ សូមស្រាយបំភ្លឺថា យើងក៏អាច មើលឃើញ អាចស្ទាប អាចហិតខិ្លន និងឮអំពី ព្រះគម្ពីរផងដែរ ប៉ុន្តែដើម្បីទទួលបាននូវទីបន្ទាល់ យើងត្រវតែទទួលសាក្សី តាមរយៈព្រះវិញ្ញាណ។

លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ចែកចាយអារម្មណ៍): សូមដាក់ តាំងរូបភាពរបស់ មរ៉ូណៃ ហើយអាន មរ៉ូណៃ 10:4–5។ សូម អញ្ជើញកុមារពីរបីនាក់ ឱ្យចែកចាយអារម្មណ៍របស់ពួកគេ អំពីព្រះគម្ពីរទាំងឡាយ។ ពួកគេក៏អាចចែកចាយ នូវអ្វីដែលពួកគេបានកំពុងធ្វើ ដើម្បីអានព្រះគម្ពីរ នៅផ្ទះផងដែរ។ (ស្មើសុំកុមារពីរបីនាក់ជាមុន ដើម្បីពួកគេមានពេលរៀបចំ)។ សូមលើក ទឹកចិត្តកុមារឱ្យចែកចាយទីបន្ទាល់របស់ពួកគេ អំពីព្រះគម្ពីរជាមួយឪពុកម្តាយពួកគេនៅផ្ទះ។