ខែកញ្ញា
ដំណឹងល្អនឹងត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងក្នុងពិភពលោក
«ហើយដំណឹងល្អនេះនឹងត្រូវបានផ្សព្វផ្សាយ ដល់គ្រប់អស់ទាំងសាសន៏ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ប្រជាជន (គ. និង ស. 133:37)។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទិ្ឋនោះ ហើយអនុវត្ដនៅក្នុងជិវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធើ្វអី្វខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»
សប្ដាហ៍ទី1ៈ ព្រះគម្ពីរបានបង្រៀនថា ដំណឹងល្អនឹងត្រូវបានផ្សព្វផ្សាយគ្រប់ទីកនែ្លងក្នុងពិភពលោក
គូសបញ្ជាក់ពីគោលលទិ្ព (ការអានព្រះគម្ពីរ)ៈ ចូរសុំឱ្យកុមារធំជាង គេអាន គោលលទ្ធិ និងសេចក្តីសញ្ញា 133:37 ឱ្យឮៗ។ ចូរប្រាប់ កុមារថា ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនដំណឹងល្អ តាមតំបន់ ជាច្រើនក្នុងពិភពលោក នៅក្នុងភាសាជាច្រើន។ ចូរឱ្យកុមារថាតាម ព្រះគម្ពីរជាមួយគ្នា។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ពិភាក្សាអំពីបេសកកម្ម): ចូរបង្ហាញរូបផែនទីពិភពលោកដល់កុមារ ឬគូររូបផែនទីធម្មតាមួយ នៅលើក្ដារខៀន។ ចូរសុំពួកគេឱ្យចែកចាយអំពីទីកន្លែង ដែលមនុស្ស ពួកគេស្គាល់បានបំរើបេសកកម្ម។ គូសចំណាំកន្លែងទាំងនោះនៅលើ ផែនទី។ អញ្ជើញកុមារឱ្យចែកចាយ ពីទីកន្លែងដែលពួកគេចង់ទៅធ្វើ ការបំរើ ហើយឱ្យពួកគេគូសចំណាំទីកន្លែងទាំងនោះនៅលើផែនទី។ ចូរពន្យល់ថាការហៅបំរើបេសកកម្មគឺមកពីព្រះអម្ចាស់ តាមរយៈ ព្យាការី និងអ្នកផ្សព្វផ្សាយសាសនានោះ ឱ្យបំវើនៅទីកន្លែងណាក៏ ដោយដែលព្រះអម្ចាស់ បានហៅពួកគេផងដែរ។ ចូរជួយ កុមារហាត់និយាយឈ្មោះរបស់សាសនាចក្រ នៅក្នុងភាសាពីរបីខុស ៗគ្នា។ ចូរពិភាក្សាជាមួយកុមារថា មានកន្លែងមួយចំនួនដែលពួក អ្នកផ្សព្វផ្សាយសាសនាមិនត្រូវបានអនុញ្ញាតឱ្យបង្រៀនឡើយ។ ចូរពន្យល់ថា ប្រធាន ថូម៉ាស អេស ម៉នសុន សុំឱ្យយើង «អធិស្ឋាន ដើម្បីឱ្យតំបន់ទាំងនោះបើក ដើម្បីឱ្យយើងអាចចែកចាយ សេចក្ដីអំណរនៃដំណឹងល្អជាមួយ [មនុស្សគ្រប់រូប]» (នៅក្នុង Conference Report, ខែ តុលា ឆ្នាំ 2008, 4; ឬ Ensign, ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 6)។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ការសរសេរសំបុត្រទៅកាន់ពួក អ្នកផ្សព្វផ្សាយសាសនា)ៈ ចូរអញ្ជើញកុមារ ឱ្យសរសេរលិខិតមួយ ទៅអ្នកផ្សព្វផ្សាយសាសនា ពីវួដ ឬពួកអ្នកផ្សព្វផ្សាយសាសនា ដែល កំពុងតែបំរើបេសកកម្ម នៅក្នុងតំបន់របស់អ្នក។ ចូរឱ្យសំបុត្រនោះទៅ អ្នកដឹកនាំបេសកកម្មក្នុងវួដ ដើម្បីផ្ញើទៅពួកអ្នកផ្សព្វផ្សាយសាសនា។
សប្ដាហ៍ទី 2: មនុស្សគ្រប់រូប។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការស្តាប់ភ្ញៀវឡើងនិយាយ)ៈ អញ្ជើញអ្នកត្រឡប់មកពីបេសកកម្មម្នាក់ ឱ្យមកថ្នាក់អង្គការ បឋមសិក្បា និងនិយាយប្រាប់កុមារអំពីពរជ័យមួយចំនួន ដែលគាត់ ឬនាងបានទទួលអំឡុងពេលកំពុងបំវើ កច្ចការផ្សព្វផ្សាយសាសនា។ អញ្ជើញអ្នកផ្សេងទៀត (អ្នកទើបប្រែចិត្តថ្មីៗ កុមារ ឬក្រុមគ្រួសារ) ដើម្បីចែកចាយបទពិសោធន៍ ជាអ្នកផ្សព្វផ្សាយសាសនា ដែលពួកគេ មាន ឬឧទាហរណ៍អំពីរបៀបដែលកិច្ចការផ្សព្វផ្សាយសាសនា ត្រូវ បានប្រទានពរដល់ជិវិតរបស់យើង។
សប្ដាហ៍ទី 3ៈ ខ្ញុំអាចរៀបចំខ្លួនពីឥឡូវនេះដើម្បីបំរើបេសកកម្ម។
លើកទឹកចិត្តឱ្យមានការយល់ដឹង (អានព្រះគម្ពីរ)ៈ ចូរបង្ហាញ រូបភាពរបស់អាំម៉ូន ហើយប្រាប់កុមារថា គាត់គឺជាអ្នកផ្សព្វផ្សាយ សាសនាដ៏អស្ចារ្យម្នាក់ ដែលបានបង្រៀនដំណឹងល្អដល់សាសន៏ លេមិន។ ចូរពន្យល់ថាគាត់បានរៀបចំដើម្បីបំរើជាអ្នកផ្សព្វផ្សាយ សាសនា ពីមុនពេលគាត់ចេញបេសកកម្មរបស់គាត់។ អាន (ឬសុំឱ្យ កុមារដែលធំជាងគេអាន) អាលម៉ា 17:2–3 ឮៗ។សុំឱ្យកុមារផ្សេង ទៀតស្ដាប់ និងលើកដៃរបស់ពួកគេឡើងនៅពេលដែលពួកគេឮពាក្យអាំម៉ូន បានរៀបចំខ្លួនធ្វើជាអ្នកផ្សព្វផ្សាយសាសនាម្នាក់។ សុំឱ្យ កុមារសរសេរចម្លើយរបស់ពួកគេនៅលើកា្តរខៀន។ ចូរប្រាប់កុមារថា ពួកគេអាចធើ្វកិច្ចការនេះដូចគា្ន នៅពេលដែលពួកគេរៀបចំខ្លួនធ្វើជា ពួកអ្នកផ្សព្វផ្សាយសាសនា។ អញ្ជើញកុមារធើ្វកាយវិការងាយៗ ដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើ ដូចជាគោះទ្វារ អានព្រះគម្ពីរ ឬជិះកង់។
លើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ការរៀបចំខ្លួនសម្រាប់ បេសកកម្ម)ៈ ចូរប្រាប់កុមារថា មានកិច្ចការជាច្រើនដែលពួកគេអាច ធ្វើក្នុងពេលឥឡូវនេះដើម្បីធ្វើជាពួកអ្នកផ្សព្វផ្សាយសាសនា ដូចជា ការសិក្សាព្រះគម្ពីរ បង្កើនទីបន្ទាល់ រក្សាតាមបទបញ្ញត្ដិ បង់ដង្វាយ មួយភាគដប់ និងការសន្សំលុយ។ ចូរឱ្យក្រដាសបង់ដង្វាយមួយភាគ ក្នុងដប់ដល់កុមារម្នាក់ៗ ហើយបង្ហាញពួកគេអំពីរបៀបដើម្បីបំពេញ។ ជួយកុមារឱ្យរៀបចំរកកន្លែងណាដែលពិសេស ដែលពួកគេអាចដាក់ លុយដង្វាយរបស់ពួកគេ និងលុយដែលពួកគេកំពុងសន្សំសម្រាប់ បេសកកម្មរបស់ពួកគេ។ វាអាចជាប្រអប់មួយ ជាក្រឡរ ឬកំប៉ុងតូច មួយ ឬស្រោមសំបុត្រមួយ ដែលមានចន្លោះដាច់ពីគ្នាសម្រាប់ដង្វាយ មួយភាគដប់ និងប្រាក់សន្សំ។
សប្ដាហ៍ទី 4ៈ ខ្ញុំអាចចើ្វជាអ្នកផ្សព្វផ្សាយសាសនាក្នុងពេលឥឡូវនេះ។
លើកទឹកចិត្ដឱ្យមានការយល់ដឹង (ការចែកចាយគំនិតទាំងឡាយ)ៈ ចូរសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀនៈ «ខ្ញុំអាចធ្វើជាអ្នក ផ្សព្វផ្សាយសាសនាឥឡូវនេះ »។ អញ្ជើញកុមារ គិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាក្នុង ពេលឥឡូវនេះ។ ចូរឱ្យពួកគេចែកចាយគំនិតជាមួយមនុស្សម្នាក់ដែល អង្គុយជិតពួកគេ។ សូមអញ្ជើញកុមារមួយចំនួនឱ្យសរសេរចមើ្លយរបស់ ពួកគេ នៅលើក្ដារខៀន។
លើកទឹកចិត្ដឱ្យមានការយល់ដឹង (ការស្ដាប់ឮទីបន្ទាល់)ៈ អញ្ជើញកុមារ ដែលធំជាងគេចែកចាយដំណើររឿងការនិមិត្ដដំបូង និងអញ្ជើញកុមារដទៃទៀត ឱ្យចែកចាយអារម្មណ៍របស់គាត់ ឬនាងអំពី ព្រះគមី្ពរមរមន។ (សុំកុមារជាមុនដើម្បីពួកគេមានពេលគ្រប់គ្រាន់ដើម្បីរៀបចំ)។ លើកទឹកចិត្ដកុមារទាំងអស់ឱ្យចែកចាយដំណើរ រឿងការនិមិត្ដដំបូង ឬអារម្មណ៍របស់ពួកគេ អំពីព្រះគមី្ពរមរមនជាមួយ គ្រួសាររបស់ពួកគេ។
ចូរលើកទឹកចិត្ដឱ្យមានការអនុវត្ដន៍ (ការច្រៀងចម្រៀង): សុំឱ្យកុមារគិតអំពីសកម្មភាពមួយ ដែលបង្ហាញពីរបៀបដែលយើង អាចធើ្វ ជាអ្នកផ្សព្វផ្សាយសាសនា និងរស់នៅតាមដំណឹងល្អក្នុងពេលឥឡូវ នេះ។ ជ្រើសរេីសកុមារម្នាក់ឱ្យឡើងមកខាងមុខ ហើយចែកចាយពី អារម្មណ៍របស់គាត់ ឬនាងជាមួយថ្នាក់អង្គការបឋមសិក្សាទាំងមូល។ សូមច្រៀងឡើងវិញ ជាមួយកុមារផេ្សងទៀត តាមពេលដែលមាន។