ខែ ឧសភា
សាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ បានស្តារឡើងវិញ
ចម្រៀង: «សរសើរដល់លោក» វគ្គទី1 និង ទី 3
(សៀវភៅទំនុកដំកើងព្រះ ទំព័រ 50) ។
«ខ្ញុំបានឃើញតួរអង្គពីរ ដែលមានរស្មី និងសិរីរុងរឿង ដែលពុំអាចពិពណ៌នាបានឡើយ ឈរនៅលើអាកាសពី លើរូបខ្ញុំ។ តួរអង្គមួយ មានព្រះបន្ទូលមកខ្ញុំ ដោយហៅខ្ញុំតាមឈ្មោះ ហើយចង្អុលទៅតួរអង្គមួយទៀត—នេះជាព្រះរាជបុត្រា ដ៏ស្ងួនភ្ងារបស់យើង។ចូរស្ដាប់តាមទ្រង់ចុះ!» (យ៉ូសែប ស្មីុធ—ប្រវត្តិ 1:17)។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។រៀបចំផែនការកវិធីសាស្រ្ត គូសបញ្ជាក់ពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ និងអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»
សប្តាហ៍ទី 1ៈ សាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ បានស្ដារឡើងវិញ។
គូសបញ្ជាក់ពីគោលលទ្ធិ (រៀនអំពីមាត្រានៃសេចក្តីជំនឿ)ៈ មុនថ្នាក់ អង្គការបឋមសិក្សាចាប់ផើ្ដម ចូរសរសេរ មមាត្រានៃសេចក្ដីជំនឿទី ប្រាំមួយ នៅលើក្តារខៀន។ ចូរសុំឱ្យកុមារបិទភ្នែករបស់ពួកគេ។ ចូរ ប្រាប់ពួកគេថា បន្ទប់ពីព្រះយេស៊ូវ គ្រីស្ទសុគត មនុស្សទាំងអស់ប្រែ ក្លាយជាទុច្ចរិត ហើយដំណឹងល្អ និងបព្វជិតភាពរបស់ទ្រង់ត្រូវបានដក ចេញពីផែនដី។ ចូរពន្យល់ប្រាប់ពួកគេថា ទាំងនេះត្រូវបានហៅថា សេចកី្ដក្បត់សាសនា ហើយព្រលឹងវិញ្ញាណមនុស្សទាំងអស់ស្ថិតនៅ ក្នុងភាពងងឹត គឺហាក់ដូចជាភ្នែករបស់ពួកគេបានបិទខាងវិញ្ញាណ រហូតដល់ព្រះយេស៊ូវ ស្ដារសាសនាចក្ររបស់ទ្រង់ឡីងវិញ តាម រយៈព្យាការីយ៉ូសែប ស្ម៊ីធ។ ចូរលើករូបភាពទស្សនៈនិមិត្ដលើកដំបូង ឡើង ហើយប្រាប់ឱ្យកុមារបើកភ្នែករបស់ពួកគេវិញ។ ជួយកុមារ ទន្ទេញ មាត្រានៃសេចក្ដីជំនឿទីប្រាំមួយ ដោយឱ្យពួកគេអានខ្លាំងៗរួម គ្នា។ ចូរលុបពីរបីពាក្យចេញ ហើយនិយាយឡើងវិញរហូតដល់ពាក្យ ទាំងអស់ត្រូវលុបចោលទាំងអស់ ហើយកុមារបានចាំមាត្រានៃ សេចកី្ដជំនឿទាំងនោះ។
លើកទឹកចិត្ដឱ្យមានការយល់ដឹង (ចូរលេងលែ្បងផ្គូរផ្គង)ៈ ចូរបងើ្កត ស្លាកពាក្យ សម្រាប់កាតព្វកិច្ចនិមួយៗ ដែលត្រូវបានបង្ហាញនៅក្នុង តារាងខាងក្រោម។ ចូរសរសេរតួនាទីរបស់មុខតំណែងទាំងឡាយ នៅលើក្ដារខៀន ដូចបានបង្ហាញ ហើយទុកគូឡោនទទេនៅ ចំកណ្ដាល ដើម្បីជាតំណាងពីកតាព្វកិច្ចនោះ។ សូមបំបែកកុមារជា ប្រាំក្រុម ហើយឱ្យក្រុមនិមួយៗនូវ «កតាព្វកិច្ច» លើស្លាកពាក្យ នោះ។ ចូរអញ្ជើញក្រុមនិមួយៗ ឱ្យដាក់ស្លាកពាក្យរបស់ពួកគេនៅ លើក្ដារខៀនឱ្យបានតឹ្រមត្រូវ។ចូរចង្អុលបង្ហាញថាសាសនាចក្រ គឺមាន អ្នកដឹកនាំដូចគ្នា ដូចសាសនាចក្រ ក្នុងអំឡុងពេលដែលព្រះយេស៊ូវ គ្រីស្ច នៅលើផែនដីផងដែរ។
ចំណងជើងនៅក្នុងយុគសម័យ |
កាតព្វកិច្ច |
ចំណងជើងនៅក្នុងយុគសម័យដែល សាសនាចក្របានស្ដារដោយឺ |
---|---|---|
សាវក |
ត្រូវចើ្វជាសាក្សីពិសេសរបស់ព្រះយេស៊ូវ គ្រីស្ទ |
សាវក |
ព្យាការី |
ថ្លែងអំពីឆន្ទៈរបស់ព្រះវរបិតាសួគ៌ |
ព្យាការី |
ប័ណ្ណាប្រកាស |
សូមដឹកនាំពួកបរិសុទ្ឋមួយក្រុមតូច |
ប៊ីស្សព |
គ្រូ |
បង្រៀនដំណឹងល្អ |
គ្រូ |
គ្រូគង្វាល |
ប្រទានពរជ័យពិសេស |
លោកអយ្យកោ |
សប្តាហ៍ទី 2: យ៉ូសែប ស្ម៊ីធ គឺជាព្យាការីនៃការស្ដារឡើងវិញ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (សូមចែកចាយរូបភាព និង ដំណើររឿងដកស្រង់ចេញពីព្រះគម្ពីរ): ចូរប្រមូលរូបភាពនៃ ព្រឹត្តិការណ៍ ដកស្រង់ចេញពីការស្ដារឡើងវិញនៃសាសនាចក្រ។ ចូរបំបែកប្រយោគ «យ៉ូសែប ស្ម៊ីធ គឺជាព្យាការីនៃការស្ដារឡើង វិញ» ជាផ្នែកៗ តាមដែលអ្នកមានរូបភាព ហើយរៀបចំរៀបចំស្លាកពាក្យសម្រាប់ពាក្យ ឬឃ្លានីមួយៗ (សូមមើលឧទាហរណ៏)។ ចូរបំបែកកុមារជាក្រុមៗ ហើយផ្តល់ដល់ក្រុមនីមួយៗនូវស្លាកពាក្យរូបភាព នឹឯព្រះគម្ពីរយោង ដែលពិពណ៌នាអំពីអ្វីដែលកើតឡើងនៅក្នុងរូបភាព។ ចូរសុំឱ្យកុមារអានព្រះគម្ពីរ និងពិភាក្សាអំពីអ្វីដែលកើត ឡើងនៅក្នុងរូបភាព។ បន្ទប់មកឱ្យក្រុមនីមួយៗ ចែកចាយរឿងរបស់ ពួកគេជាមួយថ្នាក់អង្គការបឋមសិក្សាទាំងមូល។ ពិភាក្សាអំពីតួនាទីរបស់យ៉ូសែប ស្ម៊ីធ នៅក្នុងព្រឹតិ្ដការណ៍និមួយៗ ហើយឱ្យកុមារគិត អំពីរបៀបដែលព្រឹត្តិការណ៍ទាំងនោះ មានអានុភាព ឬមានឥទ្ឋិពល នៅក្នុងជីវិតរបស់ពួកគេ។ ចូរដាក់រូបភាពនិមួយៗ និងស្លាកពាក្យនៅ លើក្ដារខៀន។ បន្ទាប់ពីស្លាកពាក្យទាំងអស់ ត្រូវបានបិទនៅលើ ក្ដារខៀនរួចហេីយ ចូរអានប្រយោគនេះជាមួយគ្នា។
សប្តាហ៍ទី 3ៈ ព្រះគម្ពីរមរមនគឺជាសក្ខីបទមួយទៀតអំពីព្រះគី្រស្ទ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ការអានព្រះគម្ពីរ): សូមអាន ចំណងជើងព្រះគម្ពីរមរមនជាមួយគ្នា ដកស្រង់ចេញពីទំព័របព្វកថា។ ចូរអានព្រះគម្ពីរខាងក្រោមខ្លាំងៗ ហើយឱ្យកុមារលើកដៃរបស់ពួករគ ឡើង នៅពេលពួកគេឮឈ្មោះមួយទៀតរបស់ព្រះអង្គសង្គ្រោះៈ នីហ្វៃទី 2 19:6; អាល់ម៉ា 5:38; នីហ្វៃទី 3 5:26។ នៅពេល កុមារយល់ចំណងជើងទាំងនេះហើយ ចូរសរសេរវានៅលើ ក្ដារខៀន។ ចូរជ្រើសរើសចំណងជើងពីរបី ហើយពន្យល់អំពីរបៀប ដែលព្រះអង្គសង្គ្រោះបំពេញតួនាទីទាំងនេះ។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ចូរធ្វើជាវត្ថុដាក់ចំណាំក្នុងសៀវភៅ)ៈ ចូរឱ្យប្រដាប់ស៊ូកចំណាំក្នុងសៀវភៅដល់កុមារម្នាក់ៗ ដែលមានសរសេរប្រយោគនៅលើនោះថាៈ «ព្រះគម្ពីរមរមនគឺជា សក្ខីបទមួយទៀតអំពីព្រះយេស៊ូវ គ្រីស្ទ»។ ចូរអញ្ជើញពួកគេធ្វើ ការតែងលំអរប្រដាប់ស៊ូកចំណាំក្នុងសៀវភៅ ហើយប្រើវានៅក្នុង ព្រះគម្ពីររបស់ពួកគេ។ ចូរពិចារណាក្នុងការឱ្យកុមារពីរបីនាក់ ធ្វើ ការរាយការណ៍អំពីគោលដៅរបស់ពួកគេ ដើម្បីស្ថាបនាទម្លាប់នៃ ការសិក្សាព្រះគម្ពីរជាទូទៅ (សូមមើល ខែ មករា សបា្តហ៍ទី 2)។អ្នកអាចអញ្ជើញពួកគេឱ្យចែកចាយពីអារម្មណ៍នៃការសិក្សាបទគម្ពីរ ដែលពួកគេបានអាន។
សប្តាហ៍ទី 4: បព្វជិតភាពត្រូវបានស្តារឡើងរិញ។
គូសបញ្ជាក់ពីគោលលទ្ធិ (ការមើលកម្មវត្តនៃមេរៀន): ចូរបង្ហាញ ដល់កុមារនូវវត្ថុមួយ ដែលប្រើឋាមពលអគ្គីសនី។ បន្ទាប់មក សូម បង្ហាញថាវត្ថនោះ មិនអាចដំណើរការដោយគ្មានឋាមពលសមរម្យ ឡើយ។ ចូរឱ្យកុមារលើករូបភាពព្រះយេស៊ូវ តែងតាំងសាវករបស់ ទ្រង់ឡើង។ ចូរពន្យល់ថាសាសនាចក្ររបស់ព្រះគ្រីស្ទ មិនអាច ដំណើរការដោយគ្មានអំណាចបព្វជិតភាពនោះឡើយ។ ចូរឱ្យ កុមារលាក់រូបភាពពីក្រោយខ្នងរបស់គាត់ ឬនាង។ ចូរពន្យល់ថា បន្ទាប់ពីសាវករបស់ព្រះគ្រីស្ទស្លាប់ អំណាចបព្វជិតភាពត្រូវបាន បាត់បង់។ ចូរឱ្យកុមារម្នាក់ទៀតបង្ហាញរូបភាពអំពីការស្ដារឡើងវិញ នៃបព្វជិតភាព។ ចូរថ្លែងទីបន្ទាល់ថា ព្រះបានស្តារបព្វជិតភាពឡើងវិញតាមរយៈព្យាការីយ៉ូសែប ស្មីុធ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ចូរច្រៀង និងលេងល្បែងផ្គូរផ្គង)ៈ ចូរឱ្យនរណាម្នាក់អាន គ និង ស107:1 ហើយចូរឱ្យកុមារស្ដាប់ ឈ្មោះអ្នកកាន់បព្វជិតភាពពីរនាក់។ ចូរបិទនៅលើក្ដារខៀននូវ ភាពការស្ដារបព្វជិតភាពអឺរ៉ុនឡើងវិញ និង រូបភាពការស្តារបព្វជិតភាពមិលគឺស្សាដែកឡើងវិញ។ ចូរសរសេរពាក្យ អឺរ៉ុន ឬ មិលពីល្បាដែក ពីលើរូបភាពដែលត្រវគ្នា។ ចូរពិភាក្សាថាតើនរណាដែលបានស្ដារឡើងវញ ឬនាំមកវិញ នូវ បព្វជិតភាពនិមួយៗមកកាន់ព្យាការី យ៉ូសែប ស្មីុធ (សូមមើល យ៉ូសែប ស្មីុធ — ប្រវត្តិ 1:72)។ ចូរបង្ហាញដល់កុមារនូវរូបតាពមួយចំនួនអំពី ការតែងតាំងបព្វជិតភាព ដូចជាពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការចែកសាក្រម៉ង់ ការប្រសិទ្ធពរសាក្រាម៉ង់ និង ការព្យាបាលមនុស្សឈឺ។ ចូរអញ្ជើញកុមារឱ្យហុចរូបភាពតៗគ្នា នៅ ពេលដែលពួកគេច្រៀងបទ «សរសើរដល់លោក» (ទំនុកដំកើង ទំព័រ 50)។ ចូរបញ្ឈប់តន្ត្រីឱ្យបានញឹកញាប់ ហើយសុំឱ្យកុមារដែលកាន់ ព្រះគម្ពីរឈរជិតពាក្យ អឺរ៉ុន ឬ មិលគីស្សាដែក ដើម្បីបង្ហាញពីអំណាច ដែលត្រូវការដើម្បីធ្វើពិធីការនោះ។ ចូរច្រៀងឡើងវិញ តាមពេល ដែលមាន។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ចូរសរសេរលិខិតថ្លែង អំណរគុណ)ៈ ចូរឱ្យកុមារគិតអំពីរបៀបដែលអំណាចបព្វជិតភាពបាន ប្រទានពរដល់ពួកគេ។ ចូរអញ្ជើញពួកគេឱ្យធ្វើកាត ឬរូបភាពថ្លែង អំណរគុណ ដើម្បីឱ្យទៅអ្នកកាន់អំណាចបព្វជិតភាពដែលពួកគេ ស្គាល់ (ដូចជាប៊ីស្សព គ្រូបង្រៀន ឪពុក ឬអ្នកផ្សព្វផ្សាយសាសនា)។