សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
របៀបដើម្បីប្រើប្រាស់តន្ត្រីនៅ ក្នុងថ្នាក់អង្គការបឋមសិក្សា


របៀបដើម្បីប្រើប្រាស់តន្ត្រីនៅ ក្នុងថ្នាក់អង្គការបឋមសិក្សា

គោលបំណងនៃតន្ត្រីនៅក្នុងថ្នាក់អង្គការបឋមសិក្សា គឺដើម្បីបង្រៀនកុមារអំពីដំណឹងល្អរបស់ព្រះយេស៊ូរគ្រីស្ទ និងជួយដល់ពួកគេឱ្យរៀនរស់នៅតាមដំ ណឹងល្អ។ចម្រៀងថ្នាក់អង្គការបឋមសិក្សា ធ្វើឱ្យការរៀនសូត្រមានភាពកាន់តែរីករាយ ជួយដល់កុមារឱ្យរៀន និងចងចាំសេចក្តីពិត និងអញ្ជើញព្រះវិញ្ញាណ។

នៅខាងក្រោមនេះ គឺជាជំនាញទាំងឡាយ ដែលអ្នកអាចប្រើដើម្បីបង្រៀនចម្រៀងដល់កុមារ។ឧទាហរណ៍ទាំងឡាយ នឹងជួយអ្នកជាមួយនឹង ចម្រៀង ដែលបានឱ្យជាយោបល់នៅក្នុងគម្រោងនេះ។សូមមើល វគ្គ «របៀបដើម្បីប្រើប្រាស់តន្ត្រីនៅក្នុងថ្នាក់អង្គការបឋមសិក្សា» នៅ ក្នុងគម្រោងឆ្នាំ 2010 សម្រាប់ជាគំនិតបន្ថែម។

ទាក់ទាញចំណាប់អារម្មណ៍របស់កុមារ

មុនពេលអ្នកចាប់ផ្ដើមច្រៀង ត្រូវប្រាកដថាអ្នកធ្វើឱ្យកុមារចាប់ អារម្មណ៍។អ្នកអាចទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេ តាមរយៈ ការប្រើប្រាស់ជំនួយចក្ខុ ដូចជា រូបភាព វត្ថុដ៏សាមញ្ញមួយ ឬកុមារ ផ្ទាល់។អ្នកក៏អាចផ្លាស់ប្ដូរសម្លេងរបស់អ្នក ដោយសាមញ្ញផងដែរ។កម្ម ភាពទាក់ទាញចំណាប់អារម្មណ៍គួរតែខ្លី ហើយដឹកនាំទៅរកចម្រៀង ដោយផ្ទាល់។ឧទាហរណ៍ៈ

  • មុនពេលការច្រៀងបទ «ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ» (ចម្រៀងកុមារទំព័រ 95) សុំឱ្យកុមារលើកដៃរបស់ពួកគេ បើសិន ជាពួកគេធ្លាប់បានឃើញព្រះវិហារបរិសុទ្ធ។អញ្ជើញឱ្យពួកគេគិត អំពីអារម្មណ៍ដែលពួកគេមាន នៅពេលពួកគេបានមើលឃើញ ព្រះវិហារបរិសុទ្ឋ នៅពេលពួកគេច្រៀង។

  • កុមារអាចធ្វើជាជំនួយចក្ខុដ៏ល្អបំផុតរបស់អ្នក។អញ្ជើញពួកគេឱ្យ ប្រើប្រាស់វត្ថុសាមញ្ញ ដូចជាក្រវ៉ាត់ករ ឬព្រះគម្ពីរ ដើម្បីតំណាង ឱ្យពួកអ្នកផ្សព្វផ្សាយសាសនា នៅពេលពួកគេច្រៀង «We’ll Bring the World His Truth» (CS, 172–73)។

woman leading singing

ចូររក្សារូបភាពឱ្យមាន ភាពសាមញ្ញ។ការណ៍នេះ អនុញ្ញាតឱ្យកុមារ ផ្តោត ទៅលើសារលិខិតនៃ ចម្រៀង ហើយវា អនុញ្ញាតឱ្យព្រះវិញ្ញាណ ធ្វើទីបន្ទាល់ថា អ្វីដែល ពួកគេច្រៀងគឺជាការពិត។

ដឹកនាំឱ្យកុមារស្ដាប់

ចូរសុំឱ្យកុមារស្ដាប់ចម្លើយចំពោះសំណួរមួយ ដែលជួយពួកគេរៀន ពាក្យ និងសារលិខិតនៅក្នុងចម្រៀង។អ្នកអាចសុំឱ្យពួកគេស្ដាប់ ចម្លើយចំពោះសំណួរដូចជា «នរណា?» «អ្វី?» «កន្លែងណា?» «នៅពេលណា?» ឬ «ហេតុអ្វី?»អ្នកក៏អាចសុំកុមារឱ្យស្ដាប់ពាក្យ គន្លឹះ ឬពាក្យជួន ឬរាប់ដៃរបស់ពួកគេនូវចំនួនដងនៃពាក្យដែលពួកគេ ច្រៀង។

នៅពេលអ្នកបង្រៀន «បើសិនជាខ្ញុំស្ដាប់ចេញពីដួងចិត្ត» (ទំព័រ 28 នៅក្នុងកូនសៀវភៅនេះ) ចូរសរសេរសំណួរមួយដូចខាងក្រោមនៅ លើក្ដារខៀនៈ «តើខ្ញុំអាចស្តាប់ឭសម្លេងរបស់ព្រះអង្គសង្គ្រោះនៅ កន្លែងណា?» «តើនរណាបង្រៀនយើងអំពីរបៀបរស់នៅដោយ សុចរិត?» «តើនរណានិយាយដោយសុខសាន្តមកកាន់យើង?» ចូរ អញ្ជើញកុមារឱ្យស្ដាប់ចម្លើយ នៅពេលពួកគេច្រៀង និងធ្វើសញ្ញា (ដោយការឱបដៃរបស់ពួកគេ ក្រោកឈរ ឬប៉ះត្រចៀករបស់ពួកគេ) នៅពេលពួកគេច្រៀងចម្លើយ។ចូរឱ្យកុមារច្រៀងចម្លើយជាមួយនឹងអ្នក ពីរបីដង។ចូរសរសេរសំណួរដទៃទៀត នៅលើក្ដារខៀន ហើយថា ឡើងវិញ។

woman leading singing

កុមារនឹងទទួលអារម្មណ៍នៃ ក្តីស្រឡាញ់ និងភាពក្លាហាន ចំពោះដំណឹងល្អ នៅពេល អ្នកច្រៀងជាមួយពួកគេ។ នៅពេលអ្នកចែកចាយទីបន្ទាល់ របស់អ្នកអំពីព្រះអង្គសង្គ្រោះ នោះពួកគេនឹងអាចទទួល អារម្មណ៍សេចក្ដីស្រឡាញ់ របស់ទ្រង់ចំពោះពួក គេផងដែរ។

ទំនាក់ទំនងនឹងកុមារ

ទំនាក់ទំនងនឹងកុមារតាមរបៀបផ្សេងៗ នៅពេលអ្នកច្រៀង។ឧទាហរណ៍:

  • អញ្ជើញកុមារឱ្យគិតអំពីសកម្មភាពដៃដ៏សាមញ្ញមួយ ដើម្បីជួយ ពួកគេចងចាំពាក្យ និងសារលិខិតនៃចម្រៀង (សូមមើល «ជំនួយសម្រាប់អ្នកដឹកនាំភ្លេង» នៅទំព័រ 7។

  • អញ្ជើញកុមារដើរតួជាអ្នកផ្សព្វផ្សាយសាសនា នៅពេលពួក គេច្រៀងបទ «We’ll Bring the World His Truth» ។សុំឱ្យពួកគេដើរនៅនឹងកន្លែង ឬដើរជុំវិញបន្ទប់ ហើយកាន់ ព្រះគម្ពីររបស់ពួកគេ នៅពេលពួកគេច្រៀង។

  • មុនពេលច្រៀងបទ «បើខ្ញុំស្ដាប់ចេញពីដួងចិត្ត» ផ្ដល់ដល់កុមារ ម្នាក់ៗ នូវក្រដាសរូបបេះដូងមួយសន្លឹក ហើយសុំឱ្យពួកគេ សរសេរ «ស្តាប់» នៅផ្នែកម្ខាងទៀត ហើយពាក្យ «ឮ» នៅ ផ្នែកម្ខាងទៀត។ចូរពន្យល់ថា ពាក្យទាំងនេះ ត្រូវបានប្រាប់ ដដែលៗជាច្រើនដង នៅ ក្នុងបទចម្រៀង។សុំឱ្យកុមា របង្ហាញនូវផ្នែកដែលមាន បេះដូងត្រឹមត្រូវ នៅពេល ពួកគេច្រៀងពាក្យនោះ។

heart attached to stick

រូបបេះដូងមាននៅក្នុង sharingtime.lds.org

ស្តាប់

ច្រៀង ច្រៀង ច្រៀង

កុមាររៀនច្រៀងបានល្អបំផុត នៅពេលពួកគេស្ដាប់ និងច្រៀងម្តងហើយម្តងទៀត។

  • អញ្ជើញកុមារឱ្យចាប់ផ្តើមរៀនទំនុកភេ្លងចម្រៀងថ្មី ដោយ ការស្តាប់ ឬការគ្រហឹម អំឡុងពេលលេងភ្លេងកំដរ បើកកម្មវិធី។

  • ដើម្បីរំលឹកបទ «ខ្ញុំនឹងធ្វើតាមផែនការព្រះ» (ទំព័រ 164–65) ធ្វើផ្លាកសញ្ញាផ្លូវមួយចំនួន។សរសេរពាក្យផ្សេងៗមកពីចម្រៀងដាក់ នៅលើធ្លាកសញ្ញាផ្លូវនីមួយ។លើកផ្លាកសញ្ញាមួយឡើង ហើយប្រាប់ដល់កុមារថា នៅពេលពួកគេច្រៀងចម្រៀង នោះពួកគេមិនគួរច្រៀងពាក្យនោះទៅប្រាប់ដដែលជាមួយនឹងផ្លាកសញ្ញាផ្លូវដទៃទៀត។

  • ចូរធ្វើដុំបួនជ្រុងពីក្រដាស ឬក្រដាសរឹង ហើយនៅលើជ្រុងនីមួយៗ សរសេររបៀបផេ្សងៗគ្នា ដើម្បីច្រៀង (ឧទាហរណ៍ ទះដៃតាមទំនុកភេ្លង ផើ្វសកម្មភាពដៃ ច្រៀងដោយស្រទន់ កុមារាច្រៀង កុមារីច្រៀង ឬគ្រហឹមតាមទំនុកភ្លេង)។ចូរធ្វើ ដុំបួនជ្រុងមួយទៀត ដោយសរសេរចំណងជើងចម្រៀងថ្នាក់ អង្គការបឋមសិក្សាមួយចំនួន ដែលកុមារកំពុងតែរៀន។អញ្ជើញ កុមារឱ្យចុះរមៀលជ្រុងទីមួយ ដើម្បីសម្រេចចិត្តថា ពួកគេនឹង កុមារឱ្យចុះរមៀលជ្រុងទីមួយ ដើម្បីសម្រេចចិត្តថា ពួកគេនឹង រមៀលជ្រុងម្ខាងទៀត ដើម្បីសម្រេចចិត្តថា ពួកគេនឹងច្រៀង ចម្រៀងណា។

two young girls standing by table

គំរូនៃដុំបួនជ្រុងមាននៅក្នុង sharingtime.lds.org