សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែធ្នូ: ព្រះគម្ពីរទាំងឡាយ បង្រៀនខ្ញុំអំពីការ ប្រសូត្ររបស់ព្រះអង្គសង្គ្រាះ និងការយាងមកជាលើកទីពីររបស់ទ្រង់


ខែធ្នូ

ព្រះគម្ពីរទាំងឡាយ បង្រៀនខ្ញុំអំពីការ ប្រសូត្ររបស់ព្រះអង្គសង្គ្រាះ និងការយាងមកជាលើកទីពីររបស់ទ្រង់

«ព្រោះកូនមនុស្សនឹងមក ក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក គ្រានោះលោកនឹង្ងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន» (ម៉ាយថាយ 16:27)។

សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ធិនោះ ហើយអនុវត្តនៅក្នុងជីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»

សប្តាហ៏ទី 1ៈ ព្យាការីព្យាករណ៍អំពីកំណើតរបស់ព្រះយេស៊ូវ គ្រីស្ទ។

លើកទឹកចិត្តឱ្យមានការយល់ដឹង(អានព្រះគម្ពីរ និងសម្តែង)ៈ បំបែកកុមារ ទៅជាក្រុមមានគ្នាប្រាំនាក់។ ឱ្យក្រុមនិមួយៗនូវព្រះគម្ពីរ ខាងក្រោម ហេីយផ្តល់ជាឆាកខ្លះៗ ឬសម្លៀកបំពាក់ប្រពៃណីសាមញ្ញ ដើម្បីតំណាងឱ្យព្យាការីដូចជាៈ អេសាយ 7:14; 9:6 (អេសាយ) នីហ្វៃទី 1 11:14–21 (នីហ្វៃ) ម៉ូសាយ 3:5, 8 (ស្ដេចបេនយ៉ាមីន) អាលម៉ា 7:9–10 (អាលម៉ា) ហេលេមិន 14:2–6 (សាំយ៉ូអែល)។ អញ្ជើញក្រុមនិមួយៗអាន និងពិភាក្សាអំពីអ្វីដែលព្យាការី បានមាន ប្រសាសន៏អំពីកំណើតរបស់ ព្រះគ្រីស្ទ។ ចូរឱ្យកុមារម្នាក់មកពីក្រុម និមួយៗប្រើជំនួយ ឬសំលៀកបំពាក់ដែលតំណាងឱ្យព្យាការី ហើយ និយាយប្រាប់កុមារផ្សេងទៀត តើព្យាការីមួយណាដែលគាត់ឬនាង តំណាងឱ្យ ហើយអាន ឬក៏ប្រាប់ អំពីអ្វីដែលព្យាការីនោះ បាន និយាយអំពីការប្រសូត្ររបស់ព្រះយេស៊ូវ។

សប្តាហ៍ទី 2ៈ ព្រះយេស៊ូវ គ្រីស្ទបានប្រសូត្រហើយ។

លើកទឹកចិត្តឱ្យមានការយល់ដឹង(ច្រៀងចម្រៀងនិងគូររូបភាព)ៈ ចូរច្រៀងវគ្គទីមួយជាមួយគ្នានូវបទ «យប់ដ៏សុខសាន្ត» (ទំនុកដំកើងព្រះ ទំព័រ –53)។ សូមបំបែកកុមារទៅជាបួនក្រុម ហើយ ចាត់តាំងក្រុមនិមួយៗ ទៅតាមវគ្គដែលនៅសល់ (2–5)។ ចូរសុំឱ្យ កុមារ គូររូបភាពឱ្យត្រូវគ្នាជាមួយវគ្គនេះ។ សូមច្រៀងចម្រៀង ទាំងមូល ហើយឱ្យកុមារកាន់រូបភាពរបស់ពួកគាត់ នៅពេល ច្រៀងដល់។

Nativity drawing
Nativity drawing
Nativity drawing
Nativity drawing

សប្តាហ៍ទី 3ៈ ព្រះយេស៊ូវ គ្រីស្ទ នឹងត្រឡប់មកកាន់ផែនដីវិញនៅថ្ងៃណាមួយ។

គូសបញ្ជាក់ពីគោលលទ្ធិ(ដាក់ពង្រាយពាក្យមិនតាមលំដាប់ លំដោយ)ៈ ចូរសរសេរពាក្យតូចៗនៅលើស្លាកពាក្យៈ ព្រោះកូន មនុស្សនឹងមក ក្នុងសិរីល្អនៃព្រះវរបិតា។ (ស្លាកពាក្យមាននៅ sharingtime.lds.org)។ សូមដាក់តាំងស្លាកពាក្យមិនតាមលំជាប់ លំដោយនៅលើក្ដារខៀន ហើយអញ្ជើញឱ្យកុមារជួយអ្នកពង្រាយ។ (អ្នកអាចរៀបចំស្លាកពាក្យពីរបីឈុត ហើយឱ្យកុមារធ្វើការជាមួយគ្នា នៅក្នុងក្រុម)។ នៅពេលដែលកុមារដាក់ឃ្លាតាមលំដាប់លំដោយ ត្រឹមត្រូវហើយ ចូរឱ្យពួកគេឆែកមើលចម្លើយរបស់ពួកគេ តាមរយៈ ការអាន ម៉ាថាយ 16:27

លើកទឹកចិត្តឱ្យមានការយល់ដឹង(សូមមើលរូបភាព) សុំឱ្យ កុមារបួននាក់ឡើងមកខាងមុខក្ដារខៀន ហើយកាន់រូបភាព សាំយ៉ូអែល ដែលជាសាសន៏លេមិន កំណើតរបស់ព្រះយេស៊ូវ ការបង្រៀនរបស់ព្រះយេស៊ូវ និងការយាងមកជាលើកទីពីរ។ ចូរពិភាក្សារូបភាពនិមួយៗជាមួយកុមារ។ ចូរសុំឱ្យកុមារដែល កាន់រូបភាព ឈរមិនតាមលំដាប់លំដោយ។ សូមអញ្ជើញឱ្យកុមារ ទាំងអស់ប្រាប់កុមារនោះ ពីកន្លែងដែលត្រូវប្តួរ ដើម្បីឱ្យព្រះគម្ពីរត្រូវ តាមលំដាប់ប្រវត្តិសាស្ត្រ។

Primary children standing in a row

ចូរប្រើរូបភាព ឬជំនួយចក្ខុ ដើម្បីជួយកុមារចងភ្ជាប់គោលការណ៍ ឬគោលលទ្ធិ ទៅនឹងរូបភាព នៅក្នុងគំនិតរបស់ពួកគេ ដែលនឹងជួយដល់សមត្ថភាពយល់ដឹងរបស់ពួកគេ ហើយចងចាំអំពីអ្វីដែលពួកគេត្រូវរៀន។

គំនូរទាំងឡាយមាននៅ sharingtime.lds.org

ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍(ចូរលេងល្បែងផ្គូរផ្គង)ៈ គូសបន្ទាត់កាត់ពាក់កណ្តាលក្ដារខៀន។ នៅខាងលើក្តារខៀនសូម សរសេរ «ព្រះយេស៊ូវ គ្រីស្ទ នឹងត្រឡប់មកកាន់ផែនដីវិញ នៅថ្ងៃ ណាមួយ»។ នៅលើក្ដារខៀនពាក់កណ្តាលទៀតសូមសរសេរសំណួរ ខាងក្រោម។ ហើយនៅពាក់កណ្ដាលក្ដារខៀនម្ខាងទៀត សូម សរសេរព្រះគម្ពីរយោង ដោយមិនតាមលំជាប់លំដោយ។

ចូរសុំឱ្យកុមារធើ្វការជាមួយគ្រូរបស់ពួកគេ ដើម្បីផ្គូរផ្គងសំណួរទៅ ចម្លើយ។ ចូរពិភាក្សាសំណួរជាមួយគ្នា។ (សូមមើលផងដែរ ពិតចំពោះសេចក្តីជំនឿ (2004) ទំព័រ 159-61)។ ចូរសួរកុមារថា តើពួកគេអាចរៀបចំខ្លួន សម្រាប់ការយាងមកជាលើកទីពីរដោយ របៀបណា។

សប្តាហ៍ទី 4: ដើម្បីរៀបចំសម្រាប់ការយាងមកជាលើកទីពីរ ខ្ញុំនឹងធើ្វតាមព្រះយេស៊ូវ គ្រីស្ទ។

លើកទឹកចិត្តឱ្យមានការយល់ដឹង (សម្ដែងល្ខោនលេងតាមដំណើរ រឿងក្នុងព្រះគមី្ពរ): ចូរនិយាយប្រាប់កុមារថា ព្រះយេស៊ូវ ជាញឹកញាប់បានបង្រៀនយើងអំពីពាក្យប្រៀបប្រដូច ដោយប្រើប្រាស់ កម្មវត្ថុ និងស្ថានភាពស្រដៀងគ្នាដើម្បីបង្រៀនអំពីសេចក្តីពិតខាង វិញ្ញាណ។ ចូរសង្ខេបរឿង ស្រីព្រហ្មចារីទាំងដប់នាក់ (សូមមើល ម៉ាថាយ25:1–13; សូមមើលផងដែរ «រឿងប្រៀបប្រដូចស្រី្ដត្រព្រហ្មចារី ដប់នាក់» ៛៌ាងណ៌, ខែ មិនា ឆ្នាំ2009 ទំព័រ 48-49)។ចូរ ពន្យល់ថា រឿងនេះគឺប្រៀបប្រដូចការយាងមកជាលើកទីពីររបស់ ព្រះយេស៊ូវ គ្រីស្ទ ទៅនឹងពិធីមង្គលការ។ សូមអញ្ជើញកុមារមួយ ចំនួន ឱ្យសម្តែងរឿងប្រៀបប្រដូចនេះ។ ចូរសួរដល់កុមារដែលដើរតួ ជាស្ត្រីព្រហ្មចារីឈ្លាសវៃ ថាតើពួកគេមានអារម្មណ៍ដូចម្ដេចនៅពេល ដែល ពួកគេដឹងថា ពួកគេបានត្រៀមខ្លួន រួចពិភាក្សាអំពីសារះសំខាន់ នៃការរៀបចំខ្លួនសម្រាប់ ការយាងមករបស់ព្រះអង្គសង្គ្រោះម្តងទៀត។

លើកទកចិត្តឱ្យមានការអនុវត្តន៍ (ពិភាក្សា និងគូររូបភាព)ះ ចូរគូរ រូបភាពចង្កៀងនៅលើក្ដារខៀន។ ចូរពិភាក្សាតេីការធ្វើតាមគំរូល្អ របស់ព្រះយេស៊ូវ គ្រីស្ទ ជារៀងរាល់ថ្ងៃគឺ ដូចជាការចាក់ប្រេងទៅ ក្នុងចង្កៀងរបស់យើងដូចម្ដេច។ ចូរឱ្យកុមាររៀបរាប់អំពីរបៀប មួយចំនួន ដែលពួកគេអាចធើ្វ តាម ព្រះយេស្ឋិរ ដូចជាការបំរើ អ្នកដទៃ ការបង់ដង្វាយមួយ ភាគក្នុងដប់ និងការអធិស្ឋាន។ ចូរពន្យល់ថាអ្វីៗទាំងនេះ គឺជាអ្វីដែល ពួកគេត្រូវធ្វើផ្ទាល់ខ្លួន គ្មាននរណាម្នាក់ផ្សេង អាចធ្វើការណ៍នេះ ជំនួសពួកគេបានទេ។ ចូរឱ្យក្រដាសមួយសន្លឹក ដល់កុមារម្នាក់ៗ ដែលកាត់ជារាងដំណក់ប្រេង ដ៏ធំមួយ។ ចូរសុំឱ្យពួកគេ (ឬត្រូរបស់ពួកគេ ឱ្យសរសេរថា «ដើម្បីរៀបចំខ្លួនសម្រាប់ ការយាងមកជាលេីកទីពីរ ខ្ញុំនឹងធ្វើតាម ព្រះយេស៊ូវ គ្រីស្ទ ដោយ » នៅលើក្រដាសរបស់ពួកគេ។ ចូរសុំឱ្យ កុមារបំពេញនៅក្នងចន្លោះ ឬគូររូបភាពអ្វីដែលពួកគេអាចធ្វើបាន ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ។ សូមលោីកទឹកចិត្ត កុមារឱ្យយកក្រដាសពួកគេទៅផ្ទះ ហើយចែកចាយនូវអ្វី ដែលពួកគេ បានរៀនជាមួយក្រុមគ្រួសាររបស់ពួកគេ។

oil lamp template
oil drop template

ចង្កៀង និងដំណក់ប្រេងតូចៗមាននៅ sharingtime.lds.org

ដើម្បី រៀបចំសម្រាប់ ការយាងមកធា លើកទីពីរ ខ្ញុំនឹងដើរតាម ព្រះយេស៊ូវ គ្រីស្ទដោយ