ខែ សីហា
រូបកាយរបស់ខ្ញុំ គឺជាព្រះវិហារបរិសុទ្ធនៃព្រះ
ចម្រៀងៈ «ព្រះបានប្រទានវិហារឱ្យ ខ្ញុំ»
(ច.ក ទំព័រ 62)
«តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថាព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិត ក្នុងអ្នករាល់គ្នា?…ត្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង» (កូរិនថូសទី 1 3:16–17)។
សូមបំពេញបន្ថែមគំនិតដែលបានផ្ដល់ឱ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ សូមរៀបចំរកវិធីដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិដល់កុមារ និងជួយពួកគេយល់អំពីគោលលទ្ឋិនោះ ហើយអនុវត្ដនៅក្នុងផីវិតរបស់ពួកគេ។ចូរសួរខ្លួនអ្នកថា «តើកុមារត្រូវធើ្វអី្វខ្លះ ដើម្បីរៀនចេះ ហើយ តើខ្ញុំអាចជួយពួកគេឱ្យទទួលអារម្មណ៏ ពីព្រះវិញ្ញាណដោយរបៀបណា?»
សប្តាហ៍ទី1ៈ រូយកាយរបស់ខ្ញុំ គឺជាព្រះវិហារបរិសុទ្ធ។
គូសបញ្ជាក់ពីគោលលទ្ធិ (ពិភាក្សាអំពី ព្រះវិហារបរិសុទ្ធ)ៈ មុនថា្នក់ អង្គការបឋមសិក្សាចាប់ផ្តើម ចូរសរសេរឃា្ល «ខ្លួនអ្នករាល់គា្នជា ព្រះវិហារនៃព្រះ» (កូនរិនថូសទី 1 3:16) នៅលើក្ដារខៀន។ ចូរបង្ហាញរូបភាពព្រះវិញ្ញាណបរិសុទ្ឋដល់កុមារ ហើយសួរពួកគេថា មូលហេតុអ្វីបានជា ព្ព្រះវិហរបរិសុទ្ឋពិសេសខ្លាំងម៉្លេះ (វាគឺជា ដំណាក់នៃព្រះ ស្អាតស្អំ ដែលមានការយកចិត្តទុក ដាក់យ៉ាងត្រឹមត្រូវ និងជាកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធអាចយាងមក)។ ចូរសរសេរ ចម្លើយរបស់ពួកគេនៅលើក្ដារខៀន។ ចូរពន្យល់ថារូបកាយរបស់ យើង គឺដូចជាព្រះវិហារបរិសុទ្ឋ ដែលមានភាពពិសិដ្ឋ ហើយត្រូវការ ការគោរពពីសំណាក់ខ្លួនយើឯ និងអ្នកដទៃ។
លើកទឹកចិត្តឱ្យមានការយល់ដឹង និងការអនុវត្តន៏ (ឆ្លើយសំណួរ និងផាត់ពណ៌)ៈ ចូរថតចម្លងរូបភាពនៅទំព័រទី 47 នៅក្នុងសៀវភៅ ណែនាំថ្នាក់ទារកដ្ឋាន មើលន៍កូនតូចៗ របស់អ្នករាល់គ្នា។ ចូរកាត់រង្វង់មូលនៅ ក្នុងរូបភាព រួចដាក់វានៅក្នុងប្រអប់មួយ។ ចូរសុំឱ្យកុមារម្នាក់ជ្រើសរើសរង្វង់មូល មួយ។ ចូរសួរកុមារ អំពីរបេ្យបដែលរូបភាព នេះ បានរំលឹកដល់ពួកគេឱ្យប្រព្រឹត្តិ ចំពោះ រូបកាយពួកគេ ដូចជាព្រះវិហារបរិសុទ្ធយ៉ាង ដូចម្ដេច។ ចូរឱ្យរូបភាពថតចម្លងដល់កុមារម្នាក់ៗ ហើយអញ្ជើញ ពួកគេឱ្យផាត់រូបភាពនោះ។ សូមអញ្ជើញកុមារដែលធំជាងគេ ឱ្យសរសេរខាងក្រោមរង្វង់មូល នូវអ្វីដែលពួកគេស្ម័គ្រចិត្តធ្វើតាម ក្នុង សបា្តហ៏នេះដើម្បីប្រព្រឹត្តចំពោះរូបកាយរបស់ ពួកគេដូចជាព្រះវិហារបរិសុទ្ធ។ អញ្ជើញ កុមារឱ្យយករូបភាពរបស់ពួកគេទៅផ្ទះ ដើម្បីបង្រៀនដល់ក្រុមគ្រួសារអំពីរបៀប ដែលពួកគេ ប្រព្រឹត្តចំពោះរូបកាយរបស់ ពួកគេដូចជាព្រះវិហារបរិសុទ្ឋ។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍ (ពិភាក្សាអំពីបទដ្ឋាននៃដំណឹងល្អ)ៈ សូមដាក់តាំងច្បាប់ថតចម្លងនៃ «បទដា្ឋននៃដំណឹងល្អ របស់ខ្ញុំ»។ ចូរឱ្យកុមារឱ្យនិយមន័យតើ បទដ្ឋាននៃដំណឹងល្អមួយណា ដែលបង្រៀនពួកគេអំពី ការប្រព្រឹត្តចំពោះរូបកាយរបស់ពួកគេ ដូច ជាព្រះវិហារបរិសុទ្ឋ។ អញ្ជើញកុមារឱ្យងាកទៅរកនរណាម្នាក់ដែល អង្គុយជិត ហើយចែកចាយអំពីវិធីម្យ៉ាងដែលពួកគេ ប្រព្រឹត្តចំពោះ រូបកាយរបស់ពួកគេដូចជាព្រះវិហារបរិសុទ្ធ។ បន្ទាប់មកសុំឱ្យពួកគេ គិតអំពីវិធីម្យ៉ាងដែលពួកគេ អាចធ្វើការកែលំអរបាន។ សូមអញ្ជើញ កុមារពីរបីនាក់ចែកចាយអំពីគំនិតរបស់ពួកគេជាមួយមនុស្សគ្រប់រូប។
សប្តាហ៍ទី 2ៈ ការស្លៀកពាក់ថ្លៃថ្នូរគឺជាការបង្ហាញពីការគោរពចំពោះព្រះវរបិតាសួគ៌ និងខ្លួនរបស់អ្នក។
គូសបញ្ជាក់ពីគោលលទ្ធិ (អានព្រះគម្ពីរ និងបទដ្ឋាននៃដំណឹងល្អ)ៈ សុំឱ្យកុមារបើកទៅ កូរិនថូសទី 1 3:16 និងអានព្រះគម្ពីរឱ្យឮៗរួម គ្នា។ ចូរប្រាប់កុមារថា វិធីម្យ៉ាងដែលយើងអាច ប្រព្រឹត្តចំពោះ រូបកាយរបស់ពួកគេដូចជាព្រះវិហារបរិសុទ្ឋ គឺតាមរឃៈ ការស្លៀកពាក់ថ្លៃថ្នូរ។សូមដាក់តាំង «បទដ្ឋាននៃដំណឹងល្អរបស់ខ្ញុំ» ហើយឱ្យកុមារអានឮៗនូវបទដ្ឋាន ដែលនិយាយថាៈ «ខ្ញុំនឹង ស្លៀកពាក់ថ្លៃថ្លូរដើម្បីបង្ហាញពីការគោរពចំពោះព្រះវរបិតាសួគ៌ និងខ្លួនខ្ញុំ»។
លើកទឹកចិត្តឱ្យមានការយល់ដឹង (ពិភាក្សាអំពីភាពថ្លៃថ្នូរ និង អធិប្បាយអំពីប័ណ្ណប្រកាស)ៈ ចូរពិភាក្សាតើការស្លៀកពាក់ថ្លៃថ្នូរមាន ន័យដូចម្ដេច (សូមមើល «ការស្លៀកពាក់ និងឥរិយាបទខាងក្រៅ» ក្នុងជំពូកនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន)។ ចូររៀបចំប័ណ្ណ ប្រកាសមួយចំនួនអំពី «ខ្ញុំនឹងស្លៀកពាក់ដោយថ្លៃថ្នូរដោយ…» សរសេរនៅខាងលើ។ បំបែកកុមារទៅជាក្រុម ហើយសុំឱ្យក្រុមនិមួយ ៗសរសេរអំពីការតាំងចិត្តរបស់ពួកគេ ដើម្បីស្លៀកពាក់ឱ្យថ្លៃថ្នូរ ឬគូររូបភាពរបស់ពួកគេនៅក្នុងសំលៀកបំពាក់ថ្លៃថ្នូរ នៅលើប័ណ្ណ ប្រកាស។ ដាក់តាំងប័ណ្ណប្រកាសនៅក្នុងបន្ទប់ថ្នាកអង្គការ បឋមសិក្សា។
សបា្តហ៍ទី3ៈ ការរស់នៅតាមពាក្យសំដីនៃប្រាជ្ញាវាងវៃ បង្ហាញអំពីការគោរពចំពោះរូបកាយរបស់ខ្ញុំ។
លើកទឹកចិត្តឱ្យមានការយល់ដឹង(អានព្រះគម្ពីរ)ៈ នៅផ្នែកម្ខាង ទៀតនៃត្តារខៀន សូមសរសេរ «ការប្ដេជ្ញាចិត្ត» និងធ្វើតាម ព្រះគម្ពីរយោងខាងក្រោមៈ គ. និង ស.89:7–9, 12, 14 16។ នៅផ្នែកម្ខាងទៀត ចូរសរសេរ «សេចក្តីសន្យា» និងធ្វើតាម សេចក្តីយោងខាងក្រោមៈ គ. និង ស.89:18–21។ សូមឱ្យ កុមារពាក់កណ្តាលអានឈុតដំបូងនៃព្រះគម្ពីរ និង ស្វែងរកមើលបទបញ្ញត្តិដែលព្រះអម្ចាស់ បានប្រទានដល់យើង ចំពោះពាក្យសំដីនៃប្រាជ្ញាវាងវៃ។ ចូរឱ្យកុមារផ្សេងទៀតអានព្រះគម្ពី រដែលនៅសល់ ហើយរកមើលពរជ័យដែលទ្រង់បានសន្យា ចំពោះ យើង ប្រសិនបើយើងគោរពតាម។ ចូរពិភាក្សាអំពីបទបញ្ញត្តិ និង ពរជ័យមានន័យដូចម្ដេច។
ចូរលើកទឹកចិត្តឱ្យមានការអនុវត្តន៍(លេងល្បែង)ៈ អញ្ជើញកុមារ ម្នាក់ឱ្យនិយាយ «ខ្ញុំនឹងរស់នៅតាមពាក្យសំដី នៃប្រាជ្ញាវាងវៃដោយ» ហើយបំពេញក្នុងចន្លោះជាមួយនឹងអ្វីដែលនាង ឬគាត់នឹងធ្វើដើម្បីរស់នៅតាមពាក្យសំដីនៃប្រាជ្ញាវាងវៃ។ បន្ទាប់មក អញ្ជើញកុមារផ្សេងទៀតឱ្យអានឃ្លានោះឡើងវិញ ដែលជាចម្លើយ របស់កមារទីមួយ បន្ទាប់មកបន្ថែមចម្លើយរបស់គាត់ឬនាងផ្ទាល់។ ចូរសុំឱ្យកុមារទីបីថា ឃ្លានោះឡើងវិញ ហើយឱ្យកុមារពីរនាក់ទៀត ឆ្លើយតប ហើយ បន្ទាប់មកបន្ថែមចម្លើយ ផ្សេងទៀត។ សូមអានឡើង វិញ តាមពេលដែលមាន។ ដោយបន្ថែមចម្លើយរបស់កុមារម្នាក់ៗ។
ពាក្យសំដីនៃប្រាជ្ញាវាងវៃ | |
---|---|
បទបញ្ញត្ដិទាំងទ្បាយ |
សេចក្ដីសន្យា |
សបា្តហ៍ទី 4ៈ អាន មើល និង ស្ដាប់ នូវអ្វីមួយដែលធ្វើឱ្យគំនិតរបស់ខ្ញុំសា្អតស្អំ។
គូសបញ្ជាក់ពីគោលលទ្ធិ (ការមើលកម្មវត្ថុនៃមេរៀន)ៈ ចូរបង្ហាញ កែវពីរដល់កុមារ កែវមួយដាក់ទឹកស្អាត និងមួយទៀតដាក់ទឹកកខ្វក់។ ចូរសុំឱ្យកុមារថា តើពួកគេចង់ផឹកទឹកណាមួយ ហើយមូលហេតុអ្វី។ ចូរប្រាប់កុមារថា គំនិតរបស់យើងគឺដូចជាកែវទឹកដូច្នេះដែរ ហើយ យើងគួរដាក់តែវត្ថុសា្អតសំ្អ និងល្អនៅក្នុងនោះប៉ុណ្ណោះ។ ចូរសរសេរប្រយោគខាងក្រោមនៅលើក្ដារខៀន ហើយចូរឱ្យ កុមារនិយាយជាមួយអ្នកៈ «អាន មើល និង ស្តាប់ នូវអ្វីមួយដែលធ្វើ ឱ្យគំនិតរបស់ខ្ញុំស្អាតស្អំ»។ ចូរពិចារណាបង្រៀនកុមារអំពីកាយវិការ ដៃធម្មតា ដើម្បីជួយពួកគេចងចាំប្រយោគនោះ។ ឧទាហរណ៏ ចំពោះពាក្យ អាន ចូរដាក់ដៃរបស់អ្នកទៅខាងមុខ ដូចជាអ្នកកំពុង អានសៀវភៅ ចំពោះពាក្យ មើល ចូរចង្អុលមករកភ្នែករបស់អ្នក ចំពោះពាក្យ ស្តាប់ ចូរយកដៃក្ដោបត្រចៀក ហើយចំពោះពាក្យ គំនិត ចូរចង្អុលមករកថ្ងាសរបស់អ្នក។ និយាយប្រយោគនោះឡើង វិញឱ្យបានច្រើនដង ដោយជំនួសពាក្យទាំងឡាយជាកាយវិការ។
លើកទឹកចិត្តឱ្យមានការយល់ដឹង (លេងល្បែង និង ច្រៀង ចម្រៀង)ៈ ចូរបង្ហាញរូបភាព ព្រះយេស៊ូរ គ្រីស្ទ ជាមួយកុមារដល់ កុមារ ហើយសុំពួកគេឱ្យក្រឡេកមើលរូបភាពនោះមួយភ្លេត។ ចូរបិទ រូបភាព ហើយសុំកុមារឱ្យប្រាប់អ្នកដោយលំអិត នូវអ្វីដែលពួកគេ ចងចាំ។ ជួយកុមារឱ្យយល់ថា យើងចងចាំនូវអ្វីដែលយើងឃើញ។ ចូរពន្យល់ថានៅពេលដែលយើងបំពេញគំនិតយើងជាមួយការណ៍ល្អ នោះយើងក៏គិតនូវអ្វីដែលល្អដែរ។ ចូរពន្យល់ថាការស្ដាប់តន្ត្រីល្អៗ ក៏ជួយយើងឱ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ និងរក្សាគំនិតរបស់យើង ឱ្យស្អាតស្អំផងដែរ។