សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មេសា ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បង្រៀន​ខ្ញុំ​ឲ្យ​ជ្រើសរើស​ត្រឹម​ត្រូវ


ខែ មេសា

ព្រះ​យេស៊ូវ​គ្រីស្ទ​បង្រៀន​ខ្ញុំ​ឲ្យ​ជ្រើសរើស​ត្រឹម​ត្រូវ

« ត្បិត​ខ្ញុំ​បាន​ធ្វើ​ដម្រាប់​ទុកឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាមការ​ដែល​ខ្ញុំ​ឲ្យ​ធ្វើ​នោះ » ( យ៉ូហាន 13:15 ) ។

ចម្រៀង ៖ អ្នក​អាច​ជ្រើស​រើស​ចម្រៀង​ណា​មួយ​ក៏​បាន​ អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅចម្រៀង​កុមារ

សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះ ៗ ។ ជា​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែនការ​ដើម្បី (1) សម្គាល់​មើល​អំពី​គោល​លទ្ធិ (2) ជួយកុមារ​យល់​អំពី​គោលលទ្ធិ​នោះ​ ហើយ (3) ជួយពួក​គេ​អនុវត្ត​គោលលទ្ធិ​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​សួរ​ខ្លួន​អ្នក​ថា​​​ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ​ដើម្បី​រៀន​ចេះ​​ ហើយ​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​​ ពី​ព្រះ​វិញ្ញាណ​ដោយ​របៀប​ណា ? »

សប្តាហ៍ទី 1 ៖ ព្រះ​យេ​ស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( សូម​អាន​បទ​គម្ពីរ និង​គូរ​គំនូរ ) ៖ នៅ​លើ​ក្រដាស​ធំ​មួយ​សន្លឹក សូម​សរសេរឃ្លា « ព្រះ​យេ​ស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ » ។ សូម​កាត់​រូប​ភាពចេញ​ជា​ល្បែង​ផ្គុំ​អក្សរ​ងាយ ៗចំនួន​បួនបំណែក ។ សូម​សរសេរ​ឃ្លា​ដូច​ខាង​ក្រោម​នៅ​ខាង​ក្រោយ​បំណែក​សម្រាប់​ផ្គុំ​និមួយ ៗ ។

  • ទ្រង់​បាន​បង្ហាញ​ផ្លូវ​ដល់​យើង​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូ​ម​មើល​ ម៉ាថាយ 3:13–17 ) ។

  • ទ្រង់​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​សម្រាប់​អ្នក​ដទៃ ( សូម​មើល ម៉ាកុស 10:13–16 ) ។

  • ទ្រង់​អភ័យ​ទោស​ឲ្យ​នរណា​ដែល​ធ្វើឲ្យ​ទ្រង់​ឈឺ​ចាប់ ( សូម​មើល លូកា 23:34 ) ។

  • ទ្រង់​បាន​បង្ហាញ​យើង​អំពីរបៀប​ដើម្បី​អធិស្ឋាន ( សូម​មើលម៉ាថាយ 6:5–13 ) ។

children holding up pictures

នៅ​ពេល​ដែល​បង្រៀន​គោលការណ៍​ដំណឹង​ល្អ ជួយ​កុមារ​ស្វែង​រក​វិធី​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ទាំង​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។

ច្រៀងបទ « ខ្ញុំព្យាយាមប្រែក្លាយដូចជាព្រះយេស៊ូវ » ( ស. ច. ក. ទំព័រ78–79 ) ។ សូម​សួរ​កុមារ​ឲ្យ​ពន្យល់ថា​តើ​ចម្រៀង​នេះ​បាន​បង្រៀនអ្វី​ខ្លះ ។ សូម​បង្ហាញ​រូប​ភាព​របស់​ព្រះ​គ្រីស្ទ ហើយ​សូម​ប្រាប់​កុមារ​ថា​ ទ្រង់​បាន​បង្រៀន​យើង​នូវ​រឿង​ជា​ច្រើន តាមរយៈ​គំរូ​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់ ។ សូម​បំបែក​កុមារ​ទៅ​ជា​បួន​ក្រុម​ធំ ៗ ហើយ​សូម​ឲ្យ​ក្រុម​នីមួយ ៗនូវ​បំណែក​ល្បែង​ផ្គុំ​អក្សរ និង​ព្រម​ទាំង​បំណែក​ក្រដាស​ទទេរ​ស្អាត​ខ្លះ ៗ ។ សូម​សួរ​ពួក​គេឲ្យ​អាន​បទ​គម្ពីរ​ជា​មួយ​គ្នា ហើយ​បន្ទាប់​មក​សូម​គូរ​គំនូរ​ដែល​បង្ហាញ​ពី​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​គ្រីស្ទ ។ សូម​អញ្ជើញ​ក្រុម​និមួយៗ​ឲ្យ​ពន្យល់​ពី​បទ​គម្ពីរ និង​រូប​ភាព​របស់​ពួក​គេ ហើយ​ដើម្បី​ធ្វើ​ការ​ផ្គុំ​អក្សរ​នៅលើ​ក្តាខៀន ។ បន្ទាប់​ពី​តួ​អក្សរ​ទាំង​អស់​ត្រូវ​បាន​ផ្គុំ សូម​អាន​ជា​មួយ​គ្នា « ព្រះ​យេ​ស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ឥត​ខ្ចោះ​សម្រាប់​ខ្ញុំ ។

សប្តាហ៍ទី 2 និង​ទី 3 ៖ ព្រះ​យេស៊ូវ​គ្រីស្ទ បាន​បង្រៀន​ខ្ញុំ​ពី​របៀប​ត្រឹម​ត្រូវ​ដើម្បី​រស់​នៅ ។

សម្គាល់​មើល​អំពីគោលលទ្ធិ( ច្រៀង​ចម្រៀង ) ៖ ច្រៀងបទ « ហាន​នឹង​ធ្វើ​ត្រូវ » ( ទំនុក​ដំកើងព្រះ​ និង​ចម្រៀងកុមារ 160–61 ) ហើយ​សុំឲ្យ​​កុមារ​ពាក់​កណ្តាល​ឲ្យ​ស្តាប់​ពី​របៀប​ដែល​យើង​អាច​សប្បាយ​រីករាយ​ និង​កុមារ​ពាក់​កណ្តាល​ទៀត​ឲ្យ​ស្តាប់​ពី​អ្វី​ដែល​នឹង​ជួយ​ពួក​យើង ហើយ​សូម​បង្ហាញ​យើង​នូវ​ផ្លូវនោះ ។ សូម​ពិភាក្សា​ពី​អ្វី​ដែល​កុមារ​បាន​រៀន​ចេញ​ពី​បទ​ចម្រៀង​នេះ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង}( លេង​ល្បែង​ទស្សន៍​ទាយ និង​អាន​បទ​គម្ពីរ ) ៖ សូម​រៀប​ចំ​ស្លាក​ពាក្យ​ដែល​​មាន​នូវ​ពាក្យ និង​បទ​គម្ពីរ​យោង​ដូច​ខាង​ក្រោម ៖ សេចក្តីស្រេក​ឃ្លាន (ម៉ាថាយ 5:6); ពន្លឺចែងចាំងម៉ាថាយ 5:16 ); សេចក្តី​ស្រឡាញ់ម៉ាថាយ 5:44 ) និងការ​អធិស្ឋានម៉ាថាយ 6:6 ) ។ សូម​បង្ហាញ​រូប​ភាព​ទេសនកថា​នៅ​លើ​ភ្នំ ។ សូម​ពន្យល់​ថា​ព្រះ​យេស៊ូវ​បាន​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់ នូវ​កិច្ច​ការ​ដែល​ទ្រង់​បាន​បង្រៀន​ ដែល​ឥឡូវ​នេះ​បាន​ហៅ​ថា​ទេសនកថា​នៅ​លើ​​ភ្នំ ។ សូម​បង្ហាញ​ស្លាក​ពាក្យ​មួយ​ទៅដល់​កុមារ​ពាក់​កណ្តាល​ថ្នាក់ ហើយសូម​ឲ្យ​ពួក​គេ​ធ្វើ​កាយ​វិការ​តាម​ពាក្យ​នោះ​សម្រាប់​ឲ្យ​កុមារ​ដទៃ​ទៀត​ធ្វើ​ការ​ទស្សន៍​ទាយ ។ សូម​អាន​បទ​គម្ពីរ​យោង​ជា​មួយ​គ្នា ហើយ​សូម​ជួយ​កុមារ​យល់​ពី​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​បង្រៀន​ ហើយ​សូម​បង្ហាញ​ថា​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។ សូម​អាន​ពាក្យ​ និង​បទ​គម្ពីរ​ផ្សេង​ទៀតឡើង​វិញ ។

boy with hands as if praying
april wordstrips

ស្លាកពាក្យមាននៅ sharingtime.lds.org

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ពិភាក្សា​ការ​សិក្សា​ករណី ) ៖ ​នៅ​លើ​បំណែក​ក្រដាស​ទាំង​បួនសន្លឹក​​ សូម​សរសេរ​នូវ​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​ដូច​ខាង​ក្រោម ៖ (1) ស្រេក​ឃ្លាន​រក​សេចក្តី​សុចរិត (2) សូម​ឲ្យ​ពន្លឺ​អ្នក​ចែងចាំង​ឡើង (3) ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក (4) អធិស្ឋាន​ទៅ​ព្រះ​វរបិតា​សួគ៌ ។ ( សូម​ធ្វើ​ការ​ពិចារណា​ពី​ការ​ប្រើប្រាស់​រូប​ភាព​ដែល​បង្ហាញ​ពី​ការ​បង្រៀន​​ទាំង​នេះ​ដល់​កុមារ​តូច ៗ ) ។ សូម​ដាក់​តាំង​ក្រដាស​​នៅ​កន្លែង​ផ្សេង ៗ​ក្នុង​បន្ទប់ ។ សូម​រៀប​ចំ​ការ​សិក្សា​ករណី​ផ្សេង ៗ ( សូម​មើល TNGCទំព័រ 161–62 ) ដែល​ជួយ​កុមារ​យល់​ពី​របៀប​ដែល​ពួក​គេ​អាច​អនុវត្ត​​តាម​នូវ​ការ​បង្រៀន​ទាំង​នេះ ។ ឧទាហរណ៍ « មាន​នរណា​ម្នាក់​នៅ​ឯ​សាលា​រៀន​បាន​ចំអន់​អ្នក​ ហើយ​បាន​ហៅ​ឈ្មោះ​របស់​អ្នក ។ តើ​អ្នក​នឹង​ធ្វើ​អ្វី ? » សូម​រំឭក​បទ​គម្ពីរ​ចេញ​ពី​ល្បែង​ទស្សន៍​ទាយ​ដែល​បាន​ពិពណ៌នា​ដូច​ខាង​លើ ហើយ​សូម​លើក​ឡើង​ថា ក្រដាស​ដែល​បាន​ដាក់​តាំង​នៅ​ជុំ​វិញ​បន្ទប់​គឺ​ទាក់​ទង​នឹង​បទគម្ពីរ​ទាំង​ឡាយ ។ សូម​អាន​​ការសិក្សាករណី​​​​ឲ្យ​កុមារ ហើយ​សូម​អញ្ជើញ​ពួក​គេ​ឲ្យ​ឈរទល់​មុខ​នឹង​ក្រដាស​ដែល​មាន​ការ​បង្រៀន​​ដែល​នឹង​ជួយ​ពួក​គេ​ជ្រើសរើស​ត្រឹម​ត្រូវ ។ សូម​សួរ​កុមារ​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​ជម្រើស​ដែល​ពួក​គេ​អាច​ធ្វើ ។

សប្តាហ៍ទី 4 ៖ ខ្ញុំ​ទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្រ្គោះ​ នៅ​ពេល​ដែល​ខ្ញុំ​ព្យាយាម​ក្លាយ​ខ្លួន​ដូច​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ច្រៀង​ចម្រៀង និង​ធ្វើ​ការ​ជ្រើសរើស ) ៖ ច្រៀង​បទ « ខ្ញុំ​ដឹង​ព្រះ​បិតា​រស់ » ( ទំនុក​ដំកើងព្រះ​ និង​ចម្រៀង​កុមារ 59 ) ។ សូម​សរសេរ​​សិក្សា​ករណី​​ឲ្យ​បាន​ពីរបី​ករណី ដែល​បង្ហាញ​អំពី​របៀប​ដែល​កុមារ​អាច​ធ្វើ​តាម​ការ​បង្រៀន​មួយ​របស់​ព្រះ​គ្រីស្ទ ។ សូម​បញ្ជូល​សេចក្តី​យោង​បទ​គម្ពីរ​​ដែល​អាច​​មាន​ការ​បង្រៀន​ទាំង​នេះ ។ ខាង​ក្រោម​នេះ​គឺជា​ឧទាហរណ៍​មួយ​ចំនួន ។

សារ៉ា ​បាន​ប្រាប់​ប្អូន​ស្រី​របស់​នាង​មិន​ឲ្យ​ប្រើ​ខ្មៅ​ដៃពណ៌​របស់​នាង ប៉ុន្តែ​ប្អូន​ស្រី​របស់​នាង​​នៅ​តែ​ប្រើ​ខ្មៅ​ដៃ​ពណ៌​នោះ ។ ដើម្បីក្លាយ​ខ្លួន​ដូច​ជា​ព្រះ​យេស៊ូវ សារ៉ា​អាច ៖

  1. ខឹង​នឹង​ប្អូន​ស្រី​របស់​នាង ។

  2. យក​ខ្មៅ​ដៃ​ពណ៌​របស់​នាង​ទៅ​លាក់ ។

  3. អភ័យ​ទោស​ឲ្យ​ប្អូន​ស្រី​របស់​នាង ។

    ម៉ាថាយ 18:21–22 ។

ចន​ កំពុង​តែ​លេង​បាល់​ទាត់​ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​គាត់ ហើយ​គាត់​បាន​កត់​សំគាល់​ឃើញ​ថា មាន​ក្មេង​ប្រុស​ម្នាក់​ទៀតឈរម្នាក់​ឯង​មើល​គេ​លេង ។​ដើម្បី​ក្លាយ​ខ្លួន​ដូច​ជា​ព្រះ​យេស៊ូវ ចន ​អាច ៖

  1. សើច​ចំអក​ដល់​ក្មេង​ប្រុស​ដែល​ឯកោរនោះ ។

  2. មិន​ខ្វល់​ខ្វាយ​នឹង​ក្មេង​ប្រុស​នោះ ហើយ​បន្ត​លេង​ជា​មួយ​នឹង​មិត្ត​ភក្តិ​របស់​គាត់​ទៀត ។

  3. អញ្ចើញ​ក្មេង​ប្រុស​នោះ​មក​លេង​បាល់​ទាត់​ជា​មួយ​ពួក​គេ ។

    យ៉ូហាន 13:34 ។

សូម​ឲ្យ​កុមារ​អាន​ការ​​សិក្សាករណី​​មួយ ។ បន្ទាប់​មក​សុំ​សួរ​គាត់​ ឬ​នាង​ឲ្យ​អាន​ចម្លើយ​មួយ​ម្តង ៗ ។ សូម​អញ្ចើញ​កុមារ​ផ្សេង​ទៀត​ឲ្យ​ក្រោក​ឈរ​ឡើង​ នៅ​ពេល​ដែល​ពួក​គេ​ស្តាប់​ឮ​ចម្លើយ​ដែល​អាចធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ។​សូម​អញ្ចើញ​កុមារ​ពីរ​បី​នាក់ឲ្យ​អាន​បទ​គម្ពីរឲ្យ​ឮ ៗ ហើយ​សូម​ពិភាក្សា​នូវ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន ។ សូម​ពិភាក្សា​អំពី​របៀប​ធ្វើ​តាម​​គំរូ​របស់​ព្រះ​យេស៊ូវ​ នៅ​ក្នុង​ស្ថាន​ភាព​ទាំង​នេះ​អាច​ជួយ​យើង​ទទួល​បាន​នូវ​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្រ្គោះ ។ សូម​ធ្វើ​សិក្សា​ករណី​នីមួយ ៗ​សារឡើង​វិញ ។

girls reading scriptures

សូម​ឲ្យ​កុមារ​អាន​ឲ្យ​ឮ ៗ​ចេញ​ពី​បទ​គម្ពីរ ។ សូម​ស្គាល់​ពី​សមត្ថភាព​របស់​កុមារ​ម្នាក់ ៗ​ ហើយ​ជួយ​ពួក​គេ​ម្នាក់​ចូល​រួម​ចំណែក​ដោយ​ជោគ​ជ័យ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​ព្រះយេស៊ូវ​នឹង​​ចង់​ឲ្យ​ពួក​គេ​ធ្វើ​នៅ​សប្តាហ៍​នេះ ។ សូម​ប្រាប់​ពួក​គេ​ថា​ នៅ​សប្តាហ៍​ក្រោយ​អ្នក​នឹង​សុំ​ឲ្យ​ពួកគេ​មួយ​ចំនួន​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ និង​របៀប​ដែល​ពួក​គេ​ទទួល​អារម្មណ៍​នៃសេចក្តី​ស្រឡាញ់​ពី​ព្រះ​អង្គ​សង្រ្គោះ ។

ជំនួយ​សម្រាប់​អ្នក​ដឹកនាំ​តន្រ្តី

teacher holding up three fingers

ដើម្បី​ជួយ​កុមារ​រៀន​បទ​ចម្រៀង​ថ្មី ៗ​សូម​ពិចារណា​នូវ​កិច្ច​ការ​ដូច​ខាង​ក្រោម ៖

  • សុំ​ឲ្យ​កុមារ​ធ្វើ​​សញ្ញា​នៅ​ពេល​ដែល​ពួក​គេ​ច្រៀង​ពាក្យដែល​ទាក់​ទង ឬ​រាប់​​ម្រាម​ដៃ​របស់​ពួក​គេ​ថា​តើ​ពួក​គេ​បាន​ច្រៀង​ពាក្យ​នោះ​ប៉ុន្មាន​ដង ។ ឧទាហរណ៍​ សូម​ច្រៀង « ចូរ​មក​តាម​ខ្ញុំ » ( ស. ច. ក. ទំព័រ 34–35 ) និង​សួរ​ពួក​គេ​ឲ្យ​រាប់​ម្រាម​ដៃ​របស់​ពួក​គេ​ថា​តើ​ពួក​គេ​ច្រៀង​ពាក្យ « ចូរ​មក​តាម​ខ្ញុំ » ចំនួន​ប៉ុន្មាន​ដង ។

  • សូម​ជ្រើស​រើស​រូប​ភាព និង​ពាក្យ​ដែល​តំណាង​ឲ្យ​ឃ្លា​នីមួយ ៗ​នៅ​ក្នុង​បទ​ចម្រៀង ហើយ​សូម​បិទ​វា​ជាប់​នឹង​ក្រដាស ។ ឧទាហរណ៍​ នៅ​ពេល​អ្នក​ច្រៀង​បទ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ( ទំនុក​ដំកើងព្រះ​​ និង​ចម្រៀង​កុមារា​កុមារី ទំព័រ 58– ) សូម​បង្ហាញ​ឃ្លា​ដែល​ថា « តើ​ព្រះ​វរបិតា​ប្រាប់​ដល់​ពិភព​លោកពី​សេចក្តីស្រឡាញ់​ និង​ភាពផ្អែម​ល្ហែមរបស់​ទ្រង់​យ៉ាង​ដូម្តេច ? » ជាមួយ​នឹង​រូប​ភាព​បេះ​ដូង​ និង​ពាក្យ​សម្ដី​ទន់​ភ្លន់ ។ សម្រាប់​ឃ្លា « ខ្ញុំ​ជា​កូន​របស់​ព្រះ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​មក » សូម​បង្ហាញ​រូប​ភាព​នៃ​ការ​ប្រសូត និងពាក្យ​ ចាត់​ឲ្យ​ខ្ញុំ​មក ។អ្នក​អាច​ធ្វើ​ឲ្យ​កុមារ​ចូល​រួម​ចំណែក​ តាម​រយៈ​ការ​ឲ្យ​ពួក​គេ​កាន់​រូប​ភាព​​ខណៈ​ដែល​ពួក​គេ​ច្រៀង ។