ខែ វិច្ឆិកា
ខ្ញុំជ្រើសរើសដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាឥឡូវនេះ
« ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកិយទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ » ( ម៉ាកុស 16:15 ) ។
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ សូមសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា? »
សប្តាហ៍ទី 1 ៖ ខ្ញុំអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាដោយការបម្រើអ្នកដទៃ
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( សម្តែងរឿង ) ៖ សូមអាន ម៉ាថាយ 25:34–40 និងពន្យល់ថា នៅពេលដែលយើងបម្រើអ្នកដទៃ គឺយើងក៏កំពុងតែបម្រើដល់ព្រះវរបិតាសួគ៌ផងដែរ ( សូមមើល ម៉ូសាយ 2:17 ) ហើយការបម្រើនេះនឹងនាំ ឲ្យយើងមានសុភមង្គល ហើយជួយយើងអាចរស់នៅជាមួយព្រះម្តងទៀត ។ សូមឲ្យកុមារពីរបីនាក់សម្តែងធ្វើជាការបម្រើ ដូចជាការជូនអាហារដល់នរណាម្នាក់ដែលកំពុងតែស្រេកឃ្លាន ធ្វើជាមិត្តភក្តិដល់នរណាដែលឯកោរ ឬទៅសួរសុខទុក្ខដល់នរណាដែលកំពុងតែឈឺ ។ សូមឲ្យកុមារផ្សេងទៀតធ្វើការទស្សន៍ទាយនូវអ្វីដែលកំពុងកើតឡើងនៅក្នុងរឿងដែលសម្តែងនីមួយៗ ។ សូមបង្ហាញរូបភាពរបស់អ្នកផ្សព្វផ្សាយសាសនា ។ សូមសួរថាតើពួកអ្នកផ្សព្វផ្សាយសាសនាកំពុងតែបម្រើដល់ព្រះយ៉ាងដូម្តេច ។ សូមពន្យល់ថា នៅពេលដែលយើងបម្រើអ្នកដទៃគឺយើងកំពុងតែធ្វើជាអ្នកផ្សព្វផ្សាយសាសនាផងដែរ ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( លេងល្បែង ) ៖ សូមធ្វើក្តាមូលបង្វិលដែលមានគូសខ្សែដែលមានពណ៌ខុសៗគ្នាចំនួនប្រាំមួយដែលនាំទៅរកព្រះយេស៊ូវ ។ សូមរៀបចំទ្រនិចបង្វិលដែលមានប្រាំមួយពណ៌ដែលត្រូវនឹងពណ៌ដែលមាននៅលើក្តាបង្វិល ។ នៅលើពណ៌នីមួយៗសូមដាក់ឈ្មោះរបស់បុគ្គលដែលកុមារអាចធ្វើការបម្រើ ដូចជា ឪពុកម្តាយ មិត្តភក្តិ និងអ្នកជិតខាង ។ សូមជ្រើសរើសកុមារឲ្យធ្វើការបង្វិលក្តាបង្វិលនោះ ហើយសូមប្រាប់ពីរបៀបដែលគាត់ឬនាងអាចបម្រើដល់បុគ្គលដែលទ្រនិចនោះចង្អុលចំ ។ បន្ទាប់មកសូមឲ្យកុមារម្នាក់ប្តូរក្តារបង្វិលទៅជិតជ្រុងការ៉េដែលត្រូវនឹងពណ៌នៅលើទ្រនិចវិលនោះ ។ សូមបន្តលេងជាមួយនឹងកុមារផ្សេងទៀតរហូតដល់ល្បែងនេះបានទៅដល់រូបភាពព្រះអង្គសង្រ្គោះ ។ សូមរំឭកដល់កុមារថា នៅពេលដែលយើងបម្រើដល់អ្នកដទៃគឺយើងកំពុងបម្រើព្រះ ។ ច្រៀងបទ «When We’re Helping » (ស. ច. ក., ទំព័រ 198) ។
ក្តាបង្វិល និងទ្រនិវិលមាននៅ sharingtime.lds.org
សប្តាហ៍ទី 2 ៖ ខ្ញុំអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាតាមរយៈការធ្វើជាគំរូល្អ ។
សម្គាល់មើលអំពីគោលលទ្ធិ( មើលគោលបំណងមេរៀន ) ៖ ពីមុនអង្គការបឋមសិក្សាចាប់ផ្តើម សូមសង់ជាផ្ទះមួយធ្វើពីឈើ ហើយគ្រប់វាដើម្បីកុំឲ្យកុមារមើលឃើញផ្ទះនោះ ។ ( ប្រសិនបើពុំមានឈើសម្រាប់សង់ផ្ទះទេ អ្នកអាចគូរជារូបភាពនៅលើក្តាខៀន ហើយសូមយកក្រដាសមួយសន្លឹកមកបាំង ) ។ សូមពិពណ៌នាពីផ្ទះដែលបានបិទបាំងនោះ និងប្រាប់អំពីរបៀបដែលអ្នកសង់ផ្ទះនោះ ។ បន្ទាប់មកសូមផ្តល់ឲ្យឈើមួយចំនួនទៅកុមារដើម្បីឲ្យពួកគេសាកល្បងដែលដូចនឹងផ្ទះដែលអ្នកបានសង់ហើយនោះ ។ នៅពេលដែលពួកគេសង់រួចហើយ សូមបើករូបផ្ទះរបស់អ្នក ហើយសូមប្រាប់ពីភាពខុសគ្នារវាងផ្ទះទាំងពីរ ។ សុំឲ្យកុមារសាងសង់ផ្ទះរបស់ពួកគេម្តងទៀត នៅពេលដែលពួកគេបានឃើញនូវគំរូរបស់អ្នក ។ សូមពន្យល់ថា មានរឿងជាច្រើនគឺងាយស្រួលជាង នៅពេលដែលអ្នកមានគំរូធ្វើតាម ។
សូមឆ្លៀតយកឱកាសនេះលើកទឹកចិត្តឲ្យកុមារគិត ។ សូមឲ្យពួកគេប្រើប្រាជ្ញាតាមវ័យរបស់ពួកគេនូវសំណួរ ឬស្ថានភាពដែលលើកកម្ពស់ឲ្យមានការរៀនសូត្រ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង និងការអនុវត្តន៍( ស្តាប់រឿង និងច្រៀងចម្រៀង ) ៖ សូមដាក់តាំងរូបភាព និងប្រាប់ដោយសង្ខេបៗនូវដំណើររឿងក្នុងបទគម្ពីរ ដែលមានមនុស្សវ័យក្មេងធ្វើជាគំរូល្អ ( ឧទាហរណ៍ ដានីយ៉ែល និងមិត្តភក្តិរបស់គាត់ប្រឆាំងមិនព្រមផឹកស្រារបស់ស្តេច [ សូមមើល ដានីយ៉ែល 1:5–16 ] សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ [ សូមមើល ដានីយ៉ែល 3:4–29 ] និងដានីយ៉ែលនៅក្នុងរូងសិង្ហ [ សូមមើល ដានីយ៉ែល 6 ] ) ។ សូមបង្ហាញរូបភាពរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ហើយសូមសួរកុមារអំពីរបៀបដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើជាគំរូ ។ សូមពន្យល់ថា នៅពេលយើងធ្វើជាគំរូល្អ គឺយើងកំពុងតែធ្វើជាអ្នកផ្សព្វផ្សាយសាសនា ពីព្រោះគំរូរបស់យើងអាចជួយអ្នកដទៃចង់រៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចែកចាយវានៅពេលខ្លះដែលអ្នកបានឃើញកុមារនៅក្នុងវួដ ឬសាខារបស់អ្នកបានធ្វើជាគំរូល្អ ។
សុំឲ្យកុមារច្រៀងបទ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( ស. ច. ក. ទំព័រ 63 ) ។ នៅពេលដែលពួកគេច្រៀង សូមឲ្យពួកគេហុចរូបព្រះអាទិត្យដែលធ្វើពីក្រដាសតគ្នាទៅវិញទៅមក ។ ជារៀងរាល់ពេលដែលតន្រ្តីឈប់ សុំឲ្យកុមារដែលកាន់រូបព្រះអាទិត្យប្រាប់អំពីរបៀបដែលគាត់ ឬនាងអាចធ្វើជាគំរូល្អ ( ឧទាហរណ៍ ការមានចិត្តល្អ ការនិយាយការពិត ឬការអញ្ជើញមិត្តភក្តិមកចូលរួមនៅក្នុងថ្នាក់អង្គការបឋមសិក្សា ) ។
សូមអញ្ជើញកុមារម្នាក់ៗឲ្យធ្វើរូបព្រះអាទិត្យពីក្រដាសដោយខ្លួនឯងដែលមានសរសេរពាក្យ « ខ្ញុំអាចធ្វើជាគំរូល្អដែលចែងចាំង » នៅលើនោះ ។ សូមឲ្យកុមារដែលកាន់រូបព្រះអាទិត្យលើកព្រះអាទិត្យរបស់ពួកគេឡើង នៅពេលដែលពួកគេច្រៀងបទ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារ ទំព័រ 63 ) « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារ ទំព័រ 58 ) ឬ « Shine On » (ស. ច. ក. 144).។
សប្តាហ៍ទី 3 ៖ ខ្ញុំអាចបង្រៀនមិត្តភក្តិរបស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។
សម្គាល់មើលអំពីគោលលទ្ធិ ( មើលបទបង្ហាញ ) ៖ សូមចាប់ដៃជាមួយកុមារម្នាក់ ឬច្រើននាក់ ហើយសម្តែងជាការអញ្ជើញចូលរៀននៅអង្គការបឋមសិក្សា និងរៀនអំពីព្រះយេស៊ូវ ។ សូមណែនាំដល់អ្នកទាំងឡាយណាដែលទទួលបានការអញ្ជើញឲ្យធ្វើការអញ្ជើញដល់អ្នកដទៃទៀត រហូតដល់កុមារទាំងអស់ត្រូវបានអញ្ជើញឲ្យចូលរួម ។ សូមពន្យល់ថា ព្រះអម្ចាស់ចង់ឲ្យយើងទាំងអស់គ្នាក្លាយជាអ្នកផ្សព្វផ្សាយសាសនា តាមរយៈការបង្រៀនមិត្តភក្តិរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( ស្តាប់រឿង ) ៖ សូមចែកចាយរឿងរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដែលបានប្រាប់អំពីកុមារាម្នាក់ ដែលបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏ល្អ ៖ បុរសម្នាក់ដែលនៅលើរទះភ្លើងបានសួរក្មេងប្រុសនោះអំពីសាសនាចក្រមរមន ។ កុមារារូបនោះបានសូត្រមាត្រានៃសេចក្តីជំនឿទាំងអស់ ។ បុរសនោះបានស្ងើចសរសើរដែលកុមារម្នាក់នោះបានដឹងអំពីអ្វីដែលគាត់ជឿ រហូតដល់បុរសនោះបានទៅទីក្រុងសលត៍ លេក ដើម្បីរៀនបន្ថែមអំពីសាសនាចក្រ ( សូមមើល Conference Report ខែ តុលា ឆ្នាំ 1975 ទំព័រ 117–19 ឬ Ensign ខែ វិច្ឆិកា ឆ្នាំ 1975 ទំព័រ 77–79 ) ។ សូមពន្យល់ថា ការរៀនអំពីមាត្រានៃសេចក្តីជំនឿអាចជួយយើងក្លាយខ្លួនជាអ្នកផ្សព្វផ្សាយសាសនាក្នុងពេលឥឡូវនេះ ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( រំឭកមាត្រានៃសេចក្តីជំនឿ ) ៖ សូមរៀបចំក្រដាស 13 សន្លឹកដែលមានលេខពីលេខ 1 ទៅ 13 នៅលើក្រដាសនីមួយៗ ។ សូមបំបែកកុមារជាក្រុម ។ សូមឲ្យក្រុមនីមួយៗជ្រើសរើសក្រដាសទាំងនោះ និងធ្វើការជាមួយគ្នាដើម្បីរៀនពីមាត្រានៃសេចក្តីជំនឿដែលទាក់ទងនឹងលេខនោះ ។ នៅពេលដែលក្រុមនីមួយៗបានត្រៀមខ្លួនរួច សូមឲ្យពួកគេសូត្រមាត្រានោះទៅកាន់កុមារផ្សេងទៀត ហើយបន្ទាប់មកយកក្រដាសផ្សេងទៀត ។ សូមបន្តតាមដែលមានពេល ។
សប្តាហ៍ទី 4 ៖ ខ្ញុំអាចរៀបចំខ្លួនពីឥឡូវនេះដើម្បីបម្រើបេសកកម្មពេញម៉ោង ។
សម្គាល់មើលអំពីគោលលទ្ធិ( មើលវត្ថុដែលទាក់ទងនឹងកិច្ចការផ្សព្វផ្សាយសាសនា ) ៖ សូមរៀបចំស្បោងតូចមួយ ឬវ៉ាលីដែលមាននូវវត្ថុដែលពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងប្រើប្រាស់ ដូចជា ស្បែងជើងពាក់នៅថ្ងៃអាទិត្យ ក្រវាត់ក និងព្រះគម្ពីរ ។ សូមអញ្ជើញកុមារពីរបីនាក់ឲ្យទាញយកវត្ថុចេញពីស្បោង និងបង្ហាញវត្ថុនោះទៅកុមារផ្សេងទៀត ។ សុំសួរកុមារថាហេតុអ្វីការគ្រាន់តែមានវត្ថុទាំងនេះមិនអាចធ្វើឲ្យនរណាម្នាក់អាចរៀបចំខ្លួនដើម្បីធ្វើជាអ្នកផ្សព្វផ្សាយសាសនាបាន ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា 84:62 និងសូមអញ្ជើញកុមារឲ្យស្តាប់ដើម្បីរកវត្ថុផ្សេងទៀតដែលពួកអ្នកផ្សព្វផ្សាយសាសនាត្រូវការ ( ទីបន្ទាល់ ) ។ សូមថ្លែងទីបន្ទាល់ពីសារៈសំខាន់នៃការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួន ។
សូមរៀបចំយុទ្ធសាស្រ្តដែលទាក់ទាញដល់ចំណាប់អារម្មណ៍របស់កុមារនៅពេលចាប់ផ្តើមសកម្មភាព ។ ឧទាហរណ៍ នៅក្នុងសកម្មភាពនេះកុមារនឹងចាប់អាម្មណ៍នៅពេលដែលពួកគេលូកដៃយកវត្ថុចេញពីស្បោង ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( មើលរូបភាព និងឆ្លើយសំណួរ ) ៖ សូមជួយកុមារយល់ពីផ្នែកដែលមានសារៈសំខាន់អំពីទីបន្ទាល់ ។ សូមដាក់តាំងរូបភាពដែលតំណាងឲ្យផ្នែកទាំងនោះ ( ឧទាហរណ៍ ព្រះវរបិតាសួគ៌ស្រឡាញ់យើង ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះ ថាយ៉ូសែប ស្ម៊ីធគឺជាព្យាការី ថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាសាសនាចក្រដ៏ពិតរបស់ព្រះអម្ចាស់ ហើយថាយើងត្រូវបានដឹកនាំ តាមរយៈពួកព្យាការី ដែលនៅរស់ ) ។ សូមសួរសំណួរខ្លះៗអំពីរូបភាពនិមួយៗ ដូចជា ៖ តើ ឬរូបនេះជានរណានេះ ? តើអ្នកបានដឹងអំពីរឿងនេះអ្វីខ្លះ ? តើអ្នកអាចពង្រឹងទីបន្ទាល់របស់អ្នកអំពីរឿងនេះយ៉ាងដូម្តេច ? សុំឲ្យកុមារប្រាប់ឈ្មោះរបស់នរណាម្នាក់ដែលពួកគេអាចចែកចាយទីបន្ទាល់របស់ពួកគេ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលដែលកុមារចែកចាយនូវអ្វីដែលពួកគេបានដឹងជាមួយអ្នកដទៃ នោះទីបន្ទាល់របស់ពួកគេនឹងរីកលូតលាស់ ហើយពួកគេនឹងកំពុងរៀបចំខ្លួនដើម្បីបម្រើបេសកកម្ម ។