សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ការបង្រៀនកុមារពិការ


ការបង្រៀនកុមារពិការ

ព្រះអង្គសង្រ្គោះ បានបង្រៀនថា « ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះអម្ចាស់ ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរណ៍ » ( នីហ្វៃទី 3 22:13 ) ។

អ្នក​ដឹក​នាំ​​អង្គ​ការ​បឋម​សិក្សា​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​ ដើម្បី​បង្រៀន​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ​ ​ទៅ​ដល់​កូន​ចៅ​​ទាំង​អស់​ រួម​មានទាំងអ្នកដែលពិការផងដែរ ។ អង្គការបឋមសិក្សា គឺជាកន្លែងមួយ ដែលកុមារគ្រប់រូប គួរតែត្រូវបានស្វាគមន៍ ស្រឡាញ់ ចិញ្ចឹមបីបាច់ និងរាប់បញ្ចូល ។ នៅក្នុងបរិយាកាសនេះ វាមានភាពងាយស្រួលជាងសម្រាប់កុមារទាំងអស់យល់ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ហើយដើម្បីដឹង និង​ស្គាល់ឥទ្ធិពល​នៃព្រះ​វិញ្ញាណ​បរិសុទ្ធ ។

កុមារម្នាក់ៗ មានតម្លៃចំពោះព្រះ ។ កុមារម្នាក់ៗត្រូវការសេចក្តីស្រឡាញ់ ការគោរព និងការគាំទ្រ ។

សូម​ប្រឹក្សា​ជាមួយ​នឹង​អ្នក​ដទៃ​ នៅ​ពេល​អ្នក​ធ្វើ​ការ​ ​​សម្របសម្រួល​សេចក្តី​ត្រូវការ​ របស់​កុមារ​ពិការ​នៅ​ក្នុង​អង្គការបឋមសិក្សារបស់អ្នក ។

  1. ប្រឹក្សាជាមួយនឹងឪពុកម្តាយរបស់កុមារ ។ជាធម្មតា ឪពុកម្តាយស្គាល់កូនៗរបស់ពួកគេជាងនរណាផ្សេងទៀតទាំងអស់ ។ ពួកគាត់អាចបង្រៀនដល់អ្នក អំពីរបៀបដើម្បីសម្របសម្រួលសេចក្តីត្រូវការរបស់គាត់ ឬនាង យក​ចិត្ត​ទុក​ដាក់​ និងរបៀបជាទីពេញចិត្តក្នុងការរៀនសូត្ររបស់​កុមារ​នោះ ។ ឧទាហរណ៍ កុមារមួយចំនួនឆ្លើយតបយ៉ាងល្អជាពិសេសចំពោះតន្រ្តីល្អប្រសើរជាងចំពោះរឿងនិទាន រូបភាព ព្រះគម្ពីរ ឬការធ្វើកាយវិការ ។ ចូរប្រើវិធីសាស្រ្តការបង្រៀនផ្សេងៗគ្នា ត្រូវប្រាកដថា មានរួមបញ្ចូលនូវវិធីទាំងឡាយ ដែលជួយ​កុមារ​ម្នាក់ៗ​រៀនបានល្អបំផុត ។

    prayer, quiet time, singing time

    កុមារពិការមួយចំនួន ឆើ្លយតបយ៉ាងល្អចំពោះសញ្ញារូបភាពជំនួយចក្ខុ ។ សូម​ប្រើអក្សរទាំងឡាយ ដូចជាសញ្ញាដែលបង្ហាញនៅទីនេះ ដើម្បីចង្អុលបង្ហាញថា ពេល​ណា​គឺ​ជាពេលសម្រាប់អធិស្ឋាន ជា​ពេល​ត្រូវ​ស្ងាត់ស្ងៀម ឬពេល​ច្រៀង ។

    រូបភាពមាននៅ sharingtime.lds.org

  2. ប្រឹក្សាជាមួយនឹងអ្នកដឹកនាំថ្នាក់អង្គការបឋមសិក្សា និងគ្រូបង្រៀនដទៃទៀត ។ អធិស្ឋាន និងធ្វើការជាមួយគ្នា ដើម្បីរកវិធីជួយដល់កុមារគ្រប់រូប រៀនដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ ។

    សម្រាប់​ព័ត៌​មាន​បន្ថែម​ ស្តី​អំពី​របៀប​ដើម្បីជួយ​កុមារ​ដែល​មាន​តម្រូវ​ការ​ពិសេស​ សូម​មើល Teaching, No Greater Call ទំព័រ 38–39 និង​disabilities.lds.org​ ។

  3. ប្រឹក្សាជាមួយនឹងក្រុមប្រឹក្សាវួដ ។អ្នកដឹកនាំបព្វជិតភាព និងអ្នកដឹកនាំអង្គការជំនួយដទៃទៀត អាចមានគំនិតយោបល់អំពី របៀបដើម្បីជួយដល់កុមារដែលមានតម្រូវការជាពិសេស ។ នៅក្នុងវួដមួយ ក្រុមសង្ឃជាន់ខ្ពស់បានសុំដើម្បីផ្តល់ « ជីតាមួយរូប សម្រាប់ថ្នាក់អង្គការបឋមសិក្សា » ជារៀងរាល់សប្តាហ៍ ដើម្បីអង្គុយជាមួយនឹងកុមារា ដែលប្លែកពីធម្មតា ។ ( ជាពិសេស គួរ​តែ​មាន​បុគ្គល​តែ​ម្នាក់​ធ្វើ​ដូច្នេះ​ជា​រៀងរាល់សប្តាហ៍ ។ ) ការណ៍នេះ បានជួយកុមារាផ្តោតទៅលើមេរៀន និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ ។

អែលឌើរ អិម រ័សល បាឡឺដ បានបង្រៀនថា « ច្បាស់ណាស់ថា យើងទាំងអស់គ្នា ដែល​ត្រូវ​បាន​ប្រគល់​ឲ្យមើលកុមារដ៏មានតម្លៃ គឺត្រូវបានប្រគល់ឲ្យនូវកិច្ចការដ៏ពិសិដ្ឋ និងដ៏ថ្លៃថ្នូរមួយ ត្បិតយើង​គឺជា​មនុស្ស​ដែល​ព្រះត្រូវបានតែងតាំងឱបក្រសោបដល់កុមារតូចៗនាសព្វថ្ងៃនេះ ដោយក្តីស្រឡាញ់ និងភ្លើង​នៃ​សេចក្តី​ជំនឿ និងការយល់ដឹង អំពីអត្តសញ្ញាណថាពួកគេជានរណា »​ ( « Great Shall Be the Peace of Thy Children » Ensign ខែមេសា ឆ្នាំ 1994 ទំព័រ 60 ) ។

group of children