សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មករា ៖ សេរីភាព​ គឺជា​អំណោយ​ទាន​ដើម្បី​ជ្រើសរើស​សម្រាប់​ខ្លួន​របស់​យើង


ខែ មករា

សេរីភាព​ គឺជា​អំណោយ​ទាន​ដើម្បី​ជ្រើសរើស​សម្រាប់​ខ្លួន​របស់​យើង

« ហេតុ​ដូច្នោះ​ហើយ​ មនុស្ស​លោក​មាន​សេរីភាព … រើស​យក​ឥស្សរ​ភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច តាម​រយៈ​ព្រះ​ជា​អ្នក​សង្រួប​សង្រួមដ៏​ធំ​របស់​មនុស្ស​លោក​ទាំង​អស់ » ( នីហ្វៃទី 2 2:27 ) ។

ចម្រៀង ៖ « ដោយជាបុត្រនៃព្រះ »

(ទំព័រទី 28 (០០)​​ នៅក្នុងសៀវភៅណែនាំនេះ)

សូម​បំពេញ​បន្ថែម​គំនិត​ដែល​បាន​ផ្តល់​ឲ្យ​នៅ​ទីនេះ​ ​ជាមួយ​នឹង​គំនិត​របស់​អ្នក​ផ្ទាល់​ខ្លួន​ខ្លះ ៗ ។ ជា​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែនការ​ដើម្បី (1) សម្គាល់​មើល​អំពី​គោល​លទ្ធិ (2) ជួយកុមារ​យល់​អំពី​គោលលទ្ធិ​នោះ​ ហើយ (3) ជួយពួក​គេ​អនុវត្ត​គោលលទ្ធិ​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​សួរ​ខ្លួន​អ្នក​ថា​​​ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ​ដើម្បី​រៀន​ចេះ​​ ហើយ​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​ដោយ​របៀប​ណា ? »

សប្តាហ៍​ទី 1 និងទី 2 ៖ សេរីភាព​ គឺ​ជា​អំណោយ​ទាន​ដើម្បីជ្រើសរើស​សម្រាប់​ខ្លួន​របស់​យើង ។

​សម្គាល់​មើល​អំពីគោលលទ្ធិ ( លេង​ល្បែង​ធ្វើ​ការ​ទស្សន៍ទាយ ) ៖ សូម​ប្រាប់​ដល់​កុមារ​ថា អ្នក​កំពុង​តែ​គិត​អំពី​ពាក្យ​មួយ​ម៉ាត់ ហើយ​សូម​ប្រាប់​ជា​តំរុយ​ដល់​ពួក​គេ​ ដើម្បី​ជួយ​ពួក​គេ​ធ្វើ​ការ​ទស្សន៍​ទាយ​ពាក្យ​នោះ ។ សុំ​ឲ្យ​​ពួក​គេ​​លើក​ដៃ​របស់​ពួក​គេ​ឡើង នៅ​ពេល​ដែល​ពួក​គេ​ដឹងពី​ចម្លើយ ។ ការ​ឲ្យ​ជា​តំរុយ​នេះ​អាច​រួម​មាន​ដូច​តទៅ ៖ យើង​បាន​ជួប​ប្រទះ​រឿង​នេះ​ពីមុន​យើង​មក​ផែន​ដី​នេះ ។ វា​គឺជា​អំណោយ​ទាន​មក​ពី​ព្រះ​វរបិតា​សួគ៌របស់​យើង ។ វា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះ​វរបិតា​សួគ៌​សម្រាប់​យើង ។ សាតាំង​បាន​ចង់​ដកយកអំណោយ​​នេះ​ចេញ​ពី​យើង ។ យើង​ប្រើ​អំណោយ​នេះ​ នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ជ្រើសរើស ។ វា​គឺជា​អំណោយ​ទាន​ដែល​ធ្វើ​ឲ្យ​យើង​ជ្រើសរើស​សម្រាប់​ខ្លួន​យើង ។ ពាក្យ​នេះ​ចាប់​ផ្តើម​ឡើង​ដោយ​អក្សរស ។ បន្ទាប់​ពី​កុមារ​បាន​ទស្សន៍ទាយ​ចម្លើយ​រួច​ហើយ សូម​និយាយ​ព្រម​គ្នា​នូវ « សេរីភាព​គឺជា​អំណោយ​ទាន​ដើម្បីជ្រើសរើស​សម្រាប់​ខ្លួន​របស់​យើង » ។

consequences stick

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( សូម​មើល​ និង​ពិភាក្សាពី​គោលបំណង​របស់​មេរៀន ) ៖ សូម​បង្ហញ​ឈើ​ច្រត់​មួយ​ដែល​មាន​ពាក្យ​ការ​ជ្រើសរើសសរសេរ​នៅ​ចុង​ឈើច្រត់​ និង​សរសេរ​ពាក្យលទ្ធផល​ សរសេរ​នៅ​លើ​ចុង​ឈើ​ច្រត់​ម្ខាង​ទៀត ។ សូម​ពន្យល់​ថា​លទ្ធ​ផល​មួយ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​ឯកឯង ពីព្រោះ​តែ​ការ​ជ្រើសរើស​មួយ​ដែល​​យើង​ធ្វើ​ ឧទាហរណ៍​ ប្រសិន​បើ​យើង​ជ្រើសរើស​ដើម្បី​ហាត់​លេង​ឧបករណ៍​តន្រ្តី យើង​នឹង​លេង​កាន់​តែ​បាន​ល្អ ហើយ​ប្រសិន​បើ​យើង​ជ្រើសរើស​ទៅ​ប៉ះ​ភ្លើង នោះ​យើង​នឹង​ត្រូវ​រលាកភ្លើង ។ សូម​លើក​ឈើ​ជ្រត់​ឡើង ហើយ​បង្ហាញ​ដល់​កុមារ​ថា​ រាល់​ពេល​ដែល​អ្នក​លើក​ឈើ​ច្រត់​ឡើង អ្នក​ទទួល​បាន​ទាំង​ការ​ជ្រើសរើស និង​លទ្ធផល​មក​ពី​ការ​ជ្រើសរើស​នោះ ។ សូម​សុំ​ឲ្យ​កុមារ​ដែល​មាន​វ័យ​ធំ​អាននីហ្វៃទី 2 2:27 ។ សូម​អញ្ជើញ​ឲ្យ​កុមារ​ផ្សេង​ទៀត​ស្តាប់ នូវ​អ្វី​ដែល​ជា​លទ្ធផល​ ចំពោះ​ការ​ធ្វើ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ( សេរីភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ) និង​អ្វី​ទៅ​ដែល​ជា​លទ្ធ​ផល​មក​ពីការ​ធ្វើ​ការ​ជ្រើស​រើស​ខុស ( ការជាប់​ឃុំឃាំង និង​ទុក្ខវេទនា ) ។ សូម​គូស​ដ្យាក្រាម​ធ្វើ​ធម្មតា​មួយ​នៅ​លើ​ក្តាខៀន​ដូច​ជា​យ៉ា​ក្រាម​ដែល​បាន​បង្ហាញ​នៅ​ទីនេះ ។

agency chart

សូម​ជួយ​កុមារ​យល់​ថា នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ វា​ដឹកនាំ​ឲ្យ​មាន​សេរីភាព និង​សុភមង្គល និង​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​ជ្រើសរើស​ខុស វា​ដឹកនាំ​ទៅ​រក​ការ​ជាប់​ឃុំឃាំង និង​អពមង្គល ។

សូម​អញ្ចើញ​កុមារ​ពីរ​នាក់​ឲ្យ​ឡើង​មក​ខាង​មុខ ហើយ​សូម​ឲ្យ​កុមារ​ម្នាក់ ៗ កាន់​ចុង​ម្ខាង​របស់​ឈើច្រត់ ។ សូម​សួរ​ដល់​កុមារ​ដែល​កាន់​ចុងឈើរ​ច្រត់ខាង « ជ្រើសរើស » ឲ្យ​ផ្តល់​ឲ្យ​ឧទាហរណ៍​មួយ​ពី​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ( ឧទាហរណ៍ ការ​និយាយ​ផ្អែម​ល្ហែម​ចំពោះ​អ្នក​ដទៃ ) ។ សូម​ឲ្យ​កុមារ​ម្នាក់​ទៀត​ឲ្យ​ចែកចាយ​នូវ​លទ្ធ​ផល​​ដែលអាច​កើត​​មាន​ដោយ​សារ​​ការ​ជ្រើសរើស​នោះ ( ឧទាហរណ៍​ ការ​មាន​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង ) ។ សូម​សូត្រ​ឡើង​វិញ​ជា​មួយ​នឹង​កុមារ​ជា​ច្រើន​ទៀត ។

children holding choice and consequences stick

សូម​ពង្រឹង​ដល់​ការ​រៀន​សូត្រ​របស់​កុមារ​តាម​រយៈ​ការនិយាយ​សារ​ឡើង​វិញ ។  ។ឮសូម​រក្សា​ឈើ​ច្រត់ « ការ​ជ្រើសរើស និង​លទ្ធ​ផល » មាន​ឱកាស​​ផ្សេង ៗ​ ទៀត​ដែល​អាច​ប្រើ​ឈើ​ច្រត់​នេះ នៅ​អំឡុង​ពេលវេលា​ចែកចាយ​នៅ​ក្នុង​ឆ្នាំ​នេះ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( រៀន​ពី​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ ) ៖ នៅ​ពីរ​សប្តាហ៍​ដំបូង​ក្នុង​ខែនីមួយៗ សូម​បង្រៀន​​ពី​រឿង​មួយ​ចំនួន​ចេញ​ពី​ព្រះ​គម្ពីរ ដែល​បង្ហាញ​អំពី​របៀប​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ និង​ដឹកនាំ​ទៅ​រក​សេរីភាព និង​សុភមង្គល ហើយ​អំពី​របៀប​ដែល​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​ ដឹកនាំ​ទៅរក​ការ​ជាប់​ឃុំឃាំង និង​ទុក្ខ​វេទនា ។ ដំណើរ​រឿង​នៅ​ក្នុង​ព្រះ​គម្ពីរ​ អ្នក​អាច​ប្រើ​រួម​ទាំង​ព្រះ​អង្គ​សង្រ្គោះ និង​សាតាំង ( សូម​មើលម៉ូសេ 4:1–4); នីហ្វៃ និង​លេមមិន ហើយ​និង​លេមយួល ( សូមមើល នីហ្វៃទី 1 2–4, 7, 18); សាដ្រាក់​ មែសាក់ និង​អ័បេឌនេកោ ( សូម​មើល ដានីយ៉ែល 3); ឬ អាលម៉ា និង​សេ្តច​ណូអេ ( សូម​មើល ម៉ូសាយ 17–19 ) ។ បន្ទាប់​ពី​បង្រៀន​ពី​ដំណើរ​រឿង​ សូម​អញ្ជើញ​កុមារ​ពីរ​នាក់​ ហើយ​ឲ្យ​​កុមារ​ម្នាក់ៗ កាន់​ចុង​ឈើ​ច្រត់​ដែល​មានពាក្យ​ « ការ​ជ្រើសរើស និង​លទ្ធ​ផល » ។ សូម​ឲ្យ​កុមារ​ម្នាក់​ពន្យល់​ពី​ការ​ជ្រើសរើស​ដែល​បាន​ធ្វើ​ដោយ​តួ​អង្គ​នៅ​ក្នុង​រឿង​នោះ ហើយ​កុមារ​ម្នាក់​ទៀត​ពន្យល់​ពី​លទ្ធផលដែល​កើត​ឡើង​ពី​ការ​ជ្រើសរើស​ទាំង​នោះ ។

Jesus Christ

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍​( ស្តាប់​រឿង ) ៖សូម​បិទ​រូប​ថត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​លើ​ក្តា​ខៀន ។ សូម​គូរ​គំនូ​កាំ​ជណ្តើរ​ដែល​ដើរ​ទៅ​កាន់​រូប​គំនូរ​នោះ ។ សូម​គូរ​រូប​ឈើ​ច្រត់​នៅ​លើ​ក្រដាស ហើយ​បិទ​រូប​នោះ​នៅ​ខាង​ក្រោម​កាំ​ជណ្តើរ ។ សូម​ប្រាប់​ដំណើរ​រឿង​អំពី​ការ​ជ្រើសរើស​ទាំង​ឡាយ​ដែល​កុមារ​ម្នាក់​អាច​ធ្វើ​នៅ​ថ្ងៃ​ណា​មួយ ។ សម្រាប់​ការ​ជ្រើសរើស​​នីមួយៗ សូម​ឲ្យ​កុមារ​បង្ហាញ​ថាតើ​ការ​ជ្រើសរើស​នោះ​ល្អ ឬ​ជា​ការ​ជ្រើសរើស​អាក្រក់ ដោយ​ក្រោក​ឈរ​សម្រាប់​ការ​ជ្រើសរើស​ល្អ និង​អង្គុយ​ចុះ​សម្រាប់​ការ​ជ្រើសរើស​មិន​ល្អ ។ ជា​ឧទាហរណ៍ ៖ « ជេន​ បាន​យក​តុក្តា​ពី​ប្អូន​ប្រុស​របស់​នាង ហើយ​ប្អូន​របស់​នាង​ក៏​ចាប់​ផ្តើម​យំ ។ នៅ​ពេល​ដែល​ម្តាយ​របស់ ជេន បាន​សួរ​នាង​ថា​ហេតុអ្វី​បាន​ជា​ប្អូន​របស់​នាង​យំ ជេន​ បាន​និយាយថា​ គាត់​មិន​បាន​ដឹង​ទេ » ។ សម្រាប់​ការ​ជ្រើសរើស​ត្រឹមត្រូវ​នីមួយ ៗ សូម​លើក​រូបភាព​ឈើ​ច្រត់ឡើង​មួយ​កាំ​ឆ្ពោះ​ទៅ​រក​ព្រះ​យេស៊ូវ ។ សូម​បន្ត​ដំណើរ​រឿង​ទៅ​មុខ​ជា​មួយ​នឹង​ការ​ជ្រើសរើស​ផ្សេង​ទៀត រហូត​ដល់​រូប​ភាព​បាន​ទៅ​ដល់​រូប​ព្រះ យេស៊ូវ ។ សូម​ពិភាក្សា​ពី​របៀប​ដែល​ការ​ជ្រើសរើស​ល្អ​នាំ​មក​ឲ្យ​យើង​នូវ​សុភមង្គល និង​ជួយ​យើង​កាន់​តែ​ខិត​ជិត​ព្រះ​អម្ចាស់ ។

សប្តាហ៍​ទី 3 ៖ នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ ខ្ញុំ​បាន​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ផែនការ​របស់​ព្រះ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ច្រៀង​ចម្រៀង ) ៖ សូម​ពិភាក្សា​សង្ខេបៗ អំពី​គំនិត​ដូច​ខាង​ក្រោម និង​បន្ទាប់​មក​សូម​ច្រៀង​ដែល​ជាប់​ទាក់​ទង​ជា​មួយ​នឹង​កុមារ ៖ ពី​មុន​ខ្ញុំ​បាន​មក​ផែន​ដី​ ខ្ញុំ​បាន​រស់​នៅ​ស្ថាន​សួគ៌​ ( « I Lived in Heaven » [ស. ច. ក. ទំព័រ 4] ) ។ ខ្ញុំ​បាន​ជ្រើស​រើស​ដើម្បីមក​ផែន​ដី​ ហើយ​ទទួល​រូប​កាយ​មួយ ( « ខ្ញុំ​ជា​កូន​របស់់​ព្រះ » [ទំនុក​ដំកើងព្រះ​ និង​ចម្រៀង​កុមារា​កុមារី ទំព័រ 58]; « ព្រះ​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ » [ទំនុក​ដំកើង​ព្រះ និង​ចម្រៀង​​កុមារ ទំព័រ 62–63] ) ។ ខ្ញុំនឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ទទួល​អំណោយ​ទាន​នៃព្រះ​វិញ្ញាណ​បរិសុទ្ធ​ ( « When I Am Baptized » [ស. ច. ក. ទំព័រ 103]; « The Holy Ghost » [ ស. ច. ក. ទំព័រ 105] ) ។ ខ្ញុំ​អាច​រៀប​ចំ​ខ្លួ​ដើម្បីទៅ​ព្រះ​វិហារ​បរិសុទ្ធ ( «ខ្ញុំ​ចូល​ចិត្ត​មើល​ព្រះ​វិហារ​បរិសុទ្ធ »[ ស. ច. ក. ទំព័រ 95]; « ក្រុម​គ្រួសារ​អាច​រស់​រួម​គ្នា » [ ស. ច. ក. ទំព័រ 188] ) ។ ខ្ញុំ​នឹង​​បាន​រស់​ឡើង​វិញ ( « He Sent His Son » [ ស. ច. ក. ទំព័រ 34–35] ) ។

សប្តាហ៍​ទី 4 ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី​ ជា​កន្លែង​ដែល​ខ្ញុំ​អាច​រៀន​ដើម្បី​ជ្រើសរើស​ត្រឹម​ត្រូវ ។

សម្គាល់​មើល​អំពីគោលលទ្ធិ( សូម​មើល​ និង​ពិភាក្សាពី​គោលបំណង​របស់​មេរៀន ) ៖ ​សូម​បង្ហាញ​ដល់​កុមារ​នូវ​ប្រអប់​មួយ​ដែល​មាន​ខ្មៅ​ដៃ​ពណ៌​ជា​ច្រើន​ពណ៌ ។ សូម​បង្ហាញ​ដល់​ពួក​គេ​នូវ​ប្រអប់​ទីពីរ​ដែល​មាន​ខ្មៅ​ដៃ​ពណ៌​តែ​មួយ​ពណ៌ ។ សូម​សួរ​ដល់​កុមារ​ថា ៖ « ប្រសិន​បើ​ប្អូន​នឹង​ត្រូវ​ផាត់​ពណ៌​រូប​ភាពមួយ តើ​ប្រអប់​ខ្មៅ​ដៃពណ៌​ណា​មួយ​ដែល​ប្អូន​ចង់​ប្រើ ? ហេតុអ្វី ? » សូមពន្យល់​ថា​ ការ​មាន​ជម្រើស​ច្រើន​គឺ​ជា​ពរជ័យ​មួយ​បែប ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​ស្រឡាញ់​​យើង ហើយ​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។

crayons

នៅក្នុង​សកម្មភាព​នេះ អ្នក​អាច​ជ្រើសរើស​​ដើម្បី​ដាក់​បង្ហាញ​គំនិត​ដែលថា​​ការ​ជ្រើស​រើស​គឺ​ជា​ពរ​ជ័យ​មួយ​ដូច​ជា​កូល័រ​ទៀន ខ្មៅ​ដៃ​ពណ៌​ ផ្លែ​ឈើ​ផ្សេង ៗ ឬ​កម្ម​វត្ថុ​ផ្សេង​ទៀត​ដែល​កុមារ​អាច​ស្គាល់ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ផាត់ពណ៌ ) ៖សូម​ឲ្យ​កុមារ​ផាត់​ពណ៌​រូប​ភាពមួយ​នៅ​លើ​ទំព័រ 35 (០០) ក្នុង​សៀវភៅ​ទារកដ្ឋាន Behold Your Little Onesឬ​ក៏​អញ្ជើញ​ពួក​គេ​ឲ្យ​គូរ​រូប​ដែល​ស្រដៀង​គ្នា​នោះ​ ដែល​មាន​ចំណង​ជើង​ដូច​គ្នា ។ សូម​ពិភាក្សា​ថា​តើ​នរណា​ជា​អ្នក​បាន​បង្កើត​វត្ថុ​​នៅក្នុង​រូប​ភាព និង​មូលហេតុ​អ្វី​ដែល​វត្ថុ​ទាំង​នោះ​បាន​ត្រូវ​បង្កើត​ឡើង ។ សូម​បង្រៀន​ដល់​កុមារ​ថា​ ព្រះវរបិតា​សួគ៌​រំពឹង​​ថា​យើង​នឹង​ថែរក្សា​ពិភពលោក​នេះ​ ដែល​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​បាន​បង្កើត​ឡើង​សម្រាប់​យើង ។ សូម​​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ទាំង​ឡាយ​ ដែល​ពួក​គេ​ជ្រើសរើស​ដើម្បី​ថែរក្សា​ដល់​ផែនដីនេះ និង​ការ​បង្កបង្កើត​ដែល​មាន​នៅ​លើ​ផែន​ដី​នេះ ។ សូម​អញ្ជើញ​ឲ្យ​កុមារ​យក​រូបភាព​របស់​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​​សូម​ឲ្យ​ឪពុក​ម្តាយ​របស់​ពួក​គេ​ចង​ក្រង​ជា​សៀវភៅ​មួយ​ក្បាល ។