សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មិនា ៖ ​តាម​ព្យាការីដែល​នៅ​រស់​​បង្រៀន​ខ្ញុំ​ឲ្យ​ជ្រើសរើស​ត្រឹម​ត្រូវ


ខែ មិនា​

​ព្យាការី​ដែល​នៅ​រស់​បង្រៀន​ខ្ញុំ​ឲ្យ​ជ្រើសរើស​ត្រឹម​ត្រូវ

« ឱ កូន​ប្រុស​របស់​ឪពុក​អើយ ចូរ​ចង​ចាំ ហើយ​ឲ្យ​ចេះ​មាន​ប្រាជ្ញា​នៅ​ក្នុ​ងយុវវ័យ​របស់​កូន​ចុះ មែន​ហើយ​ ចូរ​រៀន​នៅ​ក្នុង​យុវវ័យ​របស់​កូន​ ឲ្យ​ចេះ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ » ( អាលម៉ា 37:35 ) ។

ចម្រៀង៖ « ហាននឹង​ធ្វើ​ត្រូវ »

ទំនុក​ដំកើងព្រះ​​ និង​ចម្រៀង​កុមារ ទំព័រ 64--65 )

សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះ ៗ ។ ជា​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែនការ​ដើម្បី (1) សម្គាល់​មើល​អំពី​គោល​លទ្ធិ (2) ជួយកុមារ​យល់​អំពី​គោលលទ្ធិ​នោះ​ ហើយ (3) ជួយពួក​គេ​អនុវត្ត​គោលលទ្ធិ​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​សួរ​ខ្លួន​អ្នក​ថា​​​ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ​ដើម្បី​រៀន​ចេះ​​ ហើយ​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​​ពី​ព្រះ​វិញ្ញាណ​ដោយ​របៀប​ណា ? »

សប្តាហ៍ទី 1 ៖ ព្រះ​មាន​បន្ទូល​តាមរយៈ​ព្យាការី​ដែល​នៅ​រស់ ។

កំណត់​សំគាល់គោល​លទ្ធិ​ ( សូម​មើល​ការ​ចង្អុល​បង្ហាញ​ និង​ទន្ទេញ​បទ​គម្ពីរ ) ៖​ អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​ឡើង​មក​ខាង​មុខ​ក្តារ​ខៀន ។ សូម​ប្រាប់​ឲ្យកុ​មារ​ផ្សេង​ទៀត​​ធ្វើ​តាម​កា​រណែនាំ​របស់​គាត់​ ឬនាង ។​សូម​ខ្សឹប​ប្រាប់​ការ​ណែនាំ​ងាយ ៗ​ដល់​កុមារ ដូច​ជា « ប្រាប់​ពួក​គេ​ឲ្យ​ទះ​ដៃ​បី​ដង » ឬ « ប្រាប់​ពួក​គេ​ឲ្យ​ក្រោក​ឈរ និង​ដើរ​ទៅ​កាន់កន្លែង​មួយ » ។ សូម​ទុក​ឱកាស​ឲ្យ​កុមារ​ពីរបី​នាក់ ​ធ្វើ​ជា​អ្នក​ដឹកនាំ ។ សូម​ពន្យល់​ថា ទោះ​បី​ជា​ពួក​គេទាំង​អស់​គ្នា​​មិន​បាន​ស្តាប់​ឮការ​ណែនាំ​របស់​អ្នកក្តី ក៏​ពួក​គេ​អាច​ធ្វើ​តាម​សេចក្តីណែនាំ​របស់​អ្នក​បាន​ដែរ ដោយសារ​ពួក​គេ​បាន​ដឹង​ថាតើ​ពួក​គេ​ត្រូវ​ដើរ​តាម​នរណា ។ សូម​សួរ​ថា​ តើ​យើង​គួរ​តែ​ធ្វើ​តាម​នរណា ដើម្បីដឹង​ថា​ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ។ សូម​បង្ហាញ​រូប​ភាពមួយ​របស់​ព្យាការី​បច្ចុប្បន្ន​របស់​សាសនា​ចក្រ ។ សូម​ឲ្យ​កុមារ​និយាយ​ជា​មួយ​គ្នាថា « ព្រះមាន​បន្ទូល​តាមរយៈ​ព្យាការីដែល​រស់​នៅ » ។ សូម​អាន អេម៉ុស 3:7 និង​សូម​ពន្យល់​​ពាក្យ​ណា​ដែល​កុមារ​មិន​យល់ ។ សូម​ជួយ​កុមារ​ឲ្យ​ទន្ទេញ​នូវ​បទ​គម្ពីរ ( សូម​មើល TNGC​ ទំព័រ 171–72 ) ។

teacher whispering

សប្តាហ៍ទី 2 ៖ គណៈ​ប្រធាន​ទីមួយ និង​ពួក​សាវក​ដប់​ពីរនាក់​គឺជា​ព្យាការី ។

សម្គាល់​មើល​អំពីគោលលទ្ធិ សូម​សរសេរ​នៅ​លើ​ក្តាខៀន « គណៈ​ប្រធាន​ទីមួយ និង​ពួក​សាវក​គឺជា​ព្យាការី » ។ សូម​ប្រាប់​កុមារ​ថា​ នៅ​ក្នុង​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើងត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធាន​នៃ​សាសនា​ចក្រ ព្រមទាំង​ទីប្រឹក្សា​ទាំង​ពីររូប​របស់​លោក​ នៅក្នុង​គណៈ​ប្រធាន​ទីមួយ និង​ពួក​សាវក​ដប់​ពីរនាក់ ។ សូម​ពន្យល់​ថា ​គណៈ​ប្រធាន​ទីមួយ និង​ពួក​សាវក​ដប់​ពីរនាក់​គឺ​ជា​ព្យាការី ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( លេង​ល្បែង​ផ្គូរ​ផ្គង ) ៖ សូម​ស្វែង​រក​រូប​ថត​នៃ​សមាជិក​នៅ​ក្នុង​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ឲ្យ​បាន​ចំនួន​ប្រាំ​មួយ​សន្លឹក ហើយ​សូម​សរសេរ​ឈ្មោះ​របស់​ពួក​គាត់​នៅលើ​​ក្រដាស​មួយ​សន្លឹក​ផ្សេង ។ សូម​ផ្កាប់​មុខ​ក្រដាស និង​រូប​ភាព​នៅលើ​ក្តា​ខៀន ។ សូម​ឲ្យ​កុមារ​ម្នាក់​បើក​​រូប​ភាព​ឡើង ហើយ​សូម​អញ្ជើញ​កុមារ​ម្នាក់​ទៀត ឲ្យ​បើក​​ក្រដាស​ដែល​មាន​ឈ្មោះ​ឡើង ។ ប្រសិន​បើ​រូប​ភាព និង​ឈ្មោះ​មិន​ត្រូវ​គ្នាទេ សូម​ដាក់​វា​ផ្កាប់​មុខ​វិញ ហើយ​សុំឲ្យ​កុមារ​ពីរ​នាក់​ទៀត​មក​ជ្រើសរើស ។ ប្រសិន​បើ​ក្រដាស​ត្រូវ​គ្នា សូម​ខ្សឹប​ប្រាប់​ដល់​កុមារ​ពីរ​នាក់​ទៀត​នូវ​គោលការណ៍​ដំណឹង​ល្អ​ដែល​អ្នក​ដឹកនាំ​ទើប​បាន​បង្រៀន​នៅ ក្នុង​សន្និសីទ​ទូ​ទៅនា​ពេល​ថ្មី ៗ ( សូម​មើលទស្សនាវដ្តី​​សន្និសីទ​ដែល​ចេញ​ថ្មី ៗ​បំផុតនៅ​ក្នុង Ensignលីអាហូណា​ ) និង​សូម​ឲ្យ​ពួក​គេ​សម្តែង​​ជា​កាយ​វិការ​ដែល​ពួក​គេ​អាច​រស់​នៅ​តាម​គោលការណ៍​ដំណឹង​ល្អ ។ សូម​អញ្ជើញ​កុមារ​ផ្សេង​ទៀត​ធ្វើ​ការ​ទស្សន៍​ទាយ​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ ។

matching game

សប្តាហ៍ទី 3 ៖ ព្យាការី​ និង​សាវក​របស់​ព្រះ​និយាយ​មក​កាន់​យើង​នៅ​ក្នុង​សន្និសីទ​ទូទៅ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង និង​ការ​អនុវត្តន៍​( លេង​ល្បែង ) ៖ សូម​សរសេរ​នៅ​លើ​ក្រដាសមួយ​សន្លឹកនូវ​ប្រយោគ​​ខ្លីៗ​មួយ ដែល​ដក​ស្រង់​ចេញ​ពី​សារលិខិត​នៅក្នុង​សន្និសីទ​ មក​ពីសមាជិកនៃ​គណៈ​ប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​បិទ​ក្រដាស​នោះ​នៅ​លើ​ក្តា​ខៀន​ ព្រម​ជា​មួយ​នឹង​រូប​ថត​របស់​​ពួក​អ្នក​ដឹកនាំ ។ សូម​ពិភាក្សា​ពី​សារលិខិត​នីមួយៗ ។ សូម​អញ្ជើញ​កុមារ​មួយ​ក្រុម​ឲ្យ​ទៅ​ខាង​ក្រៅ​បន្ទប់ ។ សូម​ដក​យក​សារលិខិត​មួយ​ចេញ​ពី​ក្តាខៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ត្រឡប់​មក​វិញ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​អស់​គ្នា​ថាតើ​សារ​លិខិត​ណា​មួយ​ដែល​បាន​បាត់ ។ ​កុមារ​ឲ្យ​ជ្រើសរើស​ចម្រៀង​កុមារ​មួយ​បទ ដែល​ទាក់​ទង​នឹង​សារលិខិត ហើយ​សូម​ច្រៀង​ទាំង​អស់​គ្នា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ផ្តល់​ជា​យោបល់​នូវ​វិធី​ទាំង​ឡាយ​ដែល​ពួក​គេ ​អាច​អនុវត្ត​តាម​សារ​លិខិត ។ សូម​ធ្វើ​សារ​ឡើង​វិញ​ជា​មួយ​នឹង​សារ​លិខិត​ផ្សេង​ទៀត ។

teacher at board

សូម​សម្របសម្រួល​សកម្ម​ភាព​របស់​អ្នក​ទៅ​តាម​អាយុ និង​សមត្ថភាព​របស់​កុមារ​ដែល​អ្នក​បង្រៀន ។ នៅ​ក្នុង​សកម្មភាព​នៅ​ក្នុង​សប្តាហ៍​ទី 3 អ្នក​អាច​ប្រើប្រាស់​រូប​ភាពបន្ថែម ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​សារ​លិខិត​សរសេរ ។

សប្តាហ៍ទី 4 ៖ ខ្ញុំ​ទទួល​បាន​ពរជ័យ​នៅ​ពេល​ដែល​ខ្ញុំ​ជ្រើសរើស​ដើម្បី​ធ្វើ​តាម​ព្យាការី ។

សម្គាល់​មើល​អំពីគោលលទ្ធិ( ច្រៀង​ចម្រៀង ) ៖ សូម​ច្រៀង​ឃ្លា​ទី​ប្រាំបួន​ និង​ឃ្លា​បន្ទរ​នៃ​បទ « Follow the Prophet » ( ស. ច. ក. ទំព័រ 110–11 ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្តាប់​ពី​មូលហេតុ​ដែល​យើង​ធ្វើ​តាម​ព្យាការី ។ សូម​ឲ្យ​កុមារ​និយាយ​ព្រម​គ្នាថា​ « ខ្ញុំ​បាន​ទទួល​ពរជ័យ​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​តាម​ព្យាការី » ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង ( សូម​សម្តែង​តាម​សាច់​រឿង​នៅ​ក្នុង​បទ​គម្ពីរ ) ៖ សូម​ប្រាប់​ដល់កុមារ​នូវ​រឿង​របស់​អេលីយ៉ា និង​ស្ត្រី​មេម៉ាយ សារិបតា ( សូម​មើល ពង្សាវតារក្សត្រទី 1 17:8–16 ) ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​តាម​សាច់​រឿង​នោះ ។ ឧទាហរណ៍ ៖ « ព្រះ​អម្ចាស់​បាន​ប្រាប់​ដល់​ព្យាការី​អេលីយ៉ា ឲ្យ​ត្រឡប់​ទៅ​កាន់​ទីក្រុងដែល​ហៅ​ថា សារិបតា ( ដើរ​នៅ​មួយ​កន្លែង ) ។ នៅ​ពេល​ដែល​គាត់​ទៅ​ដល់​ទីក្រុង គាត់​បាន​ឃើញ​ស្រ្តី​ម្នាក់​កំពុង​ប្រមូល​ដំបង ( សូម​សម្តែង​ជា​កំពុង​តែ​រើស​ដំបង​ឡើង ) ។ អេលីយ៉ា បានសុំ​ទឹក​ស្ត្រី​នោះ​ទទួល​ទាន ( សូម​សម្តែង​ជា​ឲ្យ​ទឹក​ដល់​នរណា​ម្នាក់​ផឹក ) និង​នំបុ័ង​មួយ​ដុំ ។ ស្រ្តី​រូប​នោះ​បាន​ប្រាប់​ដល់​អេលីយ៉ា​ថា គាត់​មាន​ម្សៅ​ធ្វើ​នំ​តែ​បន្តិច​ និង​ប្រេង​ដើម្បី​ធ្វើ​នំបុ័ង​តែ​សម្រាប់​កូន​ប្រុស​របស់​គាត់​តែ​បន្តិច​ទេ ( សូម​​គ្រវី​ក្បាល​ដែល​បញ្ជាក់​ថា​អត់​មាន ) ។ អេលីយ៉ា បាន​ប្រាប់​ដល់​នាង​ឲ្យ​ធ្វើ​នំបុ័ង​ខ្លះ​សម្រាប់​គាត់​ជា​មុន ហើយ​ព្រះ​នឹង​ប្រទាន​​ឲ្យ​នាង​មាន​ម្សៅ​ និង​ប្រេង​ធ្វើ​នំ​ថែម​ទៀត ។ ស្រ្តី​រូប​នោះ​បាន​ធ្វើ​តាម​អេលីយ៉ា ( សូម​សម្តែង​ជាកំពុង​ច្របាច់​​ម្សៅ​នំបុ័ង ) ។ ស្រ្តី​រូប​នោះ​បាន​មាន​ម្សៅ​ និង​ប្រេង​សម្រាប់​ធ្វើ​នំ​គ្រប់​គ្រាន់​សម្រាប់​ជា​ច្រើន​ថ្ងៃ ( សម្តែង​ជា​បរិភោគ ) ។» សូម​ធ្វើ​សកម្ម​ភាព​ឡើង​វិញ​ជាមួយ​ដំណើរ​រឿង​របស់​ម៉ូសេ និងពស់​លង្ហិន ( សូម​មើល ជនគណនា 21:5–9 ) និង​នីហ្វៃ​ ហើយ​និង​ផ្ទាំង​មាស ( សូមមើល នីហ្វៃទី 1 3–4; 5:21–22 ) ។ សូម​សុំ​ឲ្យ​កុមារ​ចែក​ចាយ​​ពីរបៀប​ដែល​តួ​អង្គ​នៅ​ក្នុង​សាច់​​រឿង បាន​ទទួល​ពរជ័យ​ពីព្រោះ​តែ​ពួក​គាត់​ធ្វើ​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី ។

Elijah and the widow of Zarephath
Moses and the Brass Serpent
Nephi

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( ពិភាក្សា​ពី​ការ​បង្រៀន​របស់​ព្យាការី ) ៖​ សូម​សួរ​កុមារ​ថា « តើនរណា​ជា​ព្យាការី​របស់​យើង​សព្វ​ថ្ងៃ​នេះ ? » ។ សូម​បង្ហាញ​រូប​ថត​របស់ប្រធាន​នៃ​សាសនា​ចក្រសព្វ​ថ្ងៃ ។ សូម​ពន្យល់​ថា លោក​គឺត្រូវ​បាន​ហៅ​ដោយ​ព្រះ ។ សូម​ឲ្យ​កុមារ​ពិភាក្សា​នៅ​ក្នុង​ក្រុម​តូចៗអំពី​របៀប​ដែល​ពួក​គេ​អាច​ធ្វើ​តាម​ទ្រង់ ។ សុំ​ឲ្យ​​កុមារពីរ​បី​នាក់​​នៅ​ក្នុង​ក្រុម​នីមួយៗ​ចែកចាយ​ពី​គំនិត​របស់​ពួក​គេ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ជ្រើសរើស​វិធីណា​​មួយ​ដែល​ពួក​គេ​អាច​ធ្វើ​តាម​ព្យាការី​ នៅ​ក្នុង​សប្តាហ៍​នេះ ។ សូម​បង្កើត​ការ​​រំឭក​មួយ​ដល់​ពួក​គេ​ ដើម្បីពួក​គេ​យក​ទៅ​ផ្ទះ ហើយ​ចែកចាយ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គេ ។ សូមរំឭក​ដល់​កុមារ​ថា ពួក​គេ​អាច​ស្តាប់​ឮពាក្យ​សំដី​របស់​ព្យាការី​នៅ​អំឡុង​ពេល​សន្និសីទ​ទូទៅ និង​សូម​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មើល ឬ​ស្តាប់​សន្និសីទ​ទូទៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​ពួក​គេ ។ នៅក្នុង​សប្តាហ៍​បន្ទាប់​ពី​សន្និសីទ​ សូម​ឲ្យ​កុមារ​មួយ​ចំនួន​ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​មាន​ នៅពេល​ដែល​ពួក​គេ​បាន​ស្តាប់ និង​ធ្វើ​តាមការ​បង្រៀន​របស់​ព្យាការី ។

small groups with pictures

សូម​បំបែក​កុមារ​ទៅ​ជា​ក្រុមៗ ដែល​អនុញ្ញតឲ្យ​កុមារ​កាន់​តែ​ច្រើន​ចូល​រួម​ក្នុង​សកម្ម​ភាព ។ អ្នក​អាច​បង្កើត​ជា​ក្រុមៗ​តាម​វិធី​ជា​ច្រើន ។ ឧទាហរណ៍​ អ្នក​អាច​ប្រាប់​កុមារ​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ជា​ក្រុម​ក្នុង​ថ្នាក់ ឬ​អ្នក​អាច​ចាត់​កុមារ​ធំ ៗឲ្យ​នៅ​ជា​មួយ​កុមារ​តូច ៗ ។ គួរ​មាន​មជ្ឈឹម​​វ័យ​ម្នាក់មើល​ខុស​ត្រូវ​​នៅ​ក្នុង​ក្រុម​នីមួយ ៗ ។