សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ កុម្ភៈ ៖ នៅ​ពេល​ដែល​យើង​ជ្រើសរើស​ត្រឹម​ត្រូវ យើង​ទទួល​បាន​ពរ​ជ័យ


ខែ កុម្ភៈ

នៅ​ពេល​ដែល​យើង​ជ្រើសរើស​ត្រឹម​ត្រូវ យើង​ទទួល​បាន​ពរជ័យ

« បើ​សិន​ជា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ​ នោះ​ព្រះ​អង្គ​ទ្រង់​នឹង​ប្រទាន​ពរ ដល់​អ្នក​ ហើយ​ធ្វើ​ឲ្យ​អ្នក​ចម្រើន​ឡើង » ( ម៉ូសាយ 2:22 ) ។

ចម្រៀង ៖ « បង្រៀន​ខ្ញុំ​ឲ្យ​ដើរ​ក្នុង​ពន្លឺ »

ទំនុក​ដំកើងព្រះ និង​ចម្រៀង​កុមារ ទំព័រ 66 )

សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះ ៗ ។ ជា​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែនការ​ដើម្បី (1) សម្គាល់​មើល​អំពី​គោល​លទ្ធិ (2) ជួយកុមារ​យល់​អំពី​គោលលទ្ធិ​នោះ​ ហើយ (3) ជួយពួក​គេ​អនុវត្ត​គោលលទ្ធិ​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​​សួរ​ខ្លួន​អ្នក​ថា​​​ ​« តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​រៀន​ចេះ​​ ហើយ​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​​ពី​ព្រះ​វិញ្ញាណ​ដោយ​របៀប​ណា ? »

សប្តាហ៍​ទី 1 ៖ ណូអេ បាន​ទទួល​ពរជ័យ​ដោយសារ​តែ​គាត់​ជ្រើសរើស​ត្រឹម​ត្រូវ ។

សម្គាល់​មើល​អំពី​គោល​លទ្ធិ ( សូម​លេង​ល្បែង​ផ្គូរ​ផ្គង )៖ សូម​គូរ​គំនូរ​សំពៅ​ធម្មតា​មួយ​នៅលើ​ក្តាខៀន ។ សូម​រៀប​ចំ​សត្វ​ពាហនៈ​ពីរ ៗគូដូច​សត្វ​ពាហនៈ​ពិត​ប្រាកដ ។ សូម​ឲ្យ​រូប​ភាព​មួយ​ទៅ​កុមារ​ម្នាក់ ៗ ។ សូម​​ឲ្យ​កុមារ​ក្រោក​ឈរ​ឡើង​ និង​​ធ្វើ​ជា​សម្លេង​សត្វ​តាម​សត្វ​ដែល​មាន​នៅ​ក្នុង​រូប​ភាព​នោះ ហើយ​សូម​ស្តាប់​អ្នក​ផ្សេង​ទៀត​ ដែល​ធ្វើ​ជា​សម្លេង​សត្វ​ស្រដៀង​គ្នា​នោះ ។ នៅ​ពេល​ដែល​កុមារ​ដែល​មាន​រូប​ដូច​គ្នា​រក​គ្នា​ឃើញ​ សូម​ឲ្យ​ពួក​គេ​ឈរ​ជា​មួយ​គ្នា​ រហូត​ដល់​សត្វ​ទាំង​អស់​​រក​គូ​គ្នា​ឃើញ ។ សូម​ឲ្យ​កុមារ​ដើរ​មក​មុខ​ជាសត្វ​​គូៗ​ ហើយ​ដាក់​សត្វ​ចូល​ក្នុង​គំនូរ​សំពៅ ។ សូម​សួរ​ដល់​កុមារ​ថា « តើ​ព្យាការី​មួយ​ណា​ដែល​ព្រះ​អម្ចាស់​បាន​សុំ​ឲ្យ​ប្រមូល​សត្វ​​ចូល​ក្នុង​សំពៅ ? » សូម​លើក​ឡើង​ថា ការ​ប្រមូល​សត្វ​ពាហនៈជា​ច្រើនចូល​ក្នុង​សំពៅ​​​នេះ ​អាច​ជា​កិច្ច​​ការ​ដ៏​លំបាក ប៉ុន្តែ​ណូអេ បាន​ជ្រើសរើស​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​របស់​ព្រះ​អម្ចាស់ ។

ark

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( អាន​ព្រះគម្ពីរ ) ៖សូម​បង្ហាញ​កុមារ​នូវ​រូបភាព​ការ​ផ្សព្វផ្សាយ​របស់​ណូអេ ហើយ​សូម​អានម៉ូសេ 8:20 ។ សូម​សួរ​កុមារ​ថា​ហេតុ​អ្វី​ពួក​គេ​គិត​ថា​ប្រជាជន​មិន​ស្តាប់​តាម​ណូអេ ។ សូម​គូស​ក្តាខៀនចែក​ជា​ពីរ ហើយ​សូម​សរសេរ​នូវ​សំណួរ​ដូច​ខាង​ក្រោម​នៅ​លើ​ក្តាខៀន​ម្ខាង ដោយ​មាន​ខគម្ពីរ​តាម​លំដាប់​លំដោយ​នៅ​លើ​ក្តាខៀន​ម្ខាង​ទៀត ៖ តើ​ព្រះ​អម្ចាស់​នឹង​ធ្វើ​អ្វី​ដើម្បី​បំផ្លាញ​ពួក​មនុស្ស​ទុច្ចរិត ?​( លោកុប្បត្តិ 6:17 ) ។ តើ​ព្រះ​អម្ចាស់​បាន​ប្រាប់​ដល់​ណូអេ​ ឲ្យ​ថែរក្សា​ក្រុម​គ្រួសារ​របស់​គាត់អ្វី​ខ្លះ ? (  លោកុប្បត្តិ 6:18 ) ។ តើ​ណូអេ​ធ្វើ​អ្វី​ដើម្បីជ្រើសរើស​ត្រឹមត្រូវ ? ( លោកុប្បត្តិ 7:5  ) ។ សូម​សុំ​ឲ្យ​កុមារ​អាន​បទគម្ពីរទាំង​ឡាយ ហើយ​ស្វែង​រក​ថា​តើ​បទ​គម្ពីរ​ណា​មួយ​ដែល​ត្រូវ​នឹង​សំណួរ​នីមួយៗ ។ សូម​បង្ហាញ​កុមារ​នូវ​រូបភាព​នៃ​ការ​សាងសង់​សំពៅ​របស់​ណូអេ ។ សូម​ពន្យល់​ថា​ នៅ​ពេល​ខ្លះ​វា​លំបាក​នៅ​ក្នុង​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។ សូម​សួរ​ថា « តើ​ណូអេ​បាន​ប្រទាន​ពរ​សម្រាប់​ការ​ជ្រើសរើស​ត្រូវ​យ៉ាង​ដូចម្តេច ? » សូម​លើក​ទឹក​ចិត្ត​ដល់​កុមារ​ឲ្យ​ចែកចាយ​អំពី​មូលហេតុ​ដែល​ពួក​គេ​នឹង​ទទួល​បាន​ពរ​ នៅ​ពេល​ដែល​ពួក​គេ​ជ្រើសរើស​ត្រឹម​ត្រូវ ។

សប្តាហ៍ទី 2 ៖ ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​ទទួល​ពរជ័យ​ ដោយ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( អាន​ព្រះ​គម្ពីរ ផាត់​ពណ៌ និង​ការ​ប្រើ​រូប​ល្ខោន​អាយ៉ង ) ៖ សូម​អាន​ជា​មួយ​កុមារ​នូវ​ដំណើរ​រឿង​ខាង​ក្រោម​ ពី​របៀប​ដែលពួក​សិស្ស​របស់​​ព្រះ​យេស៊ូវជ្រើសរើស​ត្រឹម​ត្រូវ ៖ លូកា 10:38–42 ( ម៉ារា ) ម៉ាថាយ 4:18–20 ( ពេត្រុស និង​អនត្រេ ) កិច្ចការ 9:1–9, 17–20 ( ប៉ុល ) ។ សូម​ពិភាក្សា​នូវ​ពរជ័យ​មួយ​ចំនួន​ដែល​ប្រជាជន​ទាំង​នេះ​បាន​ទទួល​ដោយសារ​តែ​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។ សូម​គូរ​រូបភាព​សាមញ្ញ​មួយចំនួន​​សម្រាប់​កុមារ​ម្នាក់ ៗ ( ឬ​ប្រើប្រាស់​រូបភាព​នៅ​ក្នុង « Funstuf » ប្រិយ​មិត្ត​ ខែ មករា ឆ្នាំ 2006 ទំព័រ 35 និង « Funstuf » ប្រិយ​មិត្ត​ ខែ កុម្ភៈ ឆ្នាំ 2006 ទំព័រ 31 ) ។ សូម​ឲ្យ​កុមារ​ផាត់ពណ៌​លើ​គំនូរ កាត់​គំនូរ​នោះ​ចេញ ហើយ​ធ្វើ​គំនូរ​ទៅ​ជា​ល្ខោន​អាយ៉ងឈើ​ ឬ​ស្បោង​ក្រដាស​អាយ៉ង ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រើប្រាស់​ល្ខោន​អាយ៉ង​របស់​ពួក​គេ​ដើម្បី​ប្រាប់​ឡើង​វិញ​នូវ​រឿង​មួយ ។ ឧទាហរណ៍ ៖ « ខ្ញុំ​ឈ្មោះ​ ប៉ុល » ។ ខ្ញុំ​ធ្លាប់​បាន​បៀត​បៀន​ដល់​អ្នក​ដែល​ធ្វើ​តាម​ព្រះ​យេស៊ូវ ។ ខ្ញុំ​បាន​ឃើញ​ការនិមិត្ត​ពី​ព្រះ​យេស៊ូវ ។ ព្រះ​យេស៊ូវ​បាន​សុំ​ឲ្យ​ខ្ញុំ​ឈប់​បៀតបៀន​ទ្រង់ ។ ខ្ញុំ​បាន​ជ្រើសរើស​ធ្វើ​តាម​ព្រះ​យេស៊ូវ ហើយ​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​អស់​មួយ​ជីវិត​របស់​ខ្ញុំ » ។

children with puppets

រូប​ល្ខោន​អាយ៉ង​សាមញ្ញៗ អាច​យក​មក​ប្រើប្រាស់​សម្តែង​ជា​សាច់​រឿង​​ដែល​ជា​ផ្នែក​មួយ​នៃ​មេរៀន​នេះ ។ ​ល្ខោន​អាយ៉ង​គឺជា​ឧបករណ៍​មួយ​ដ៏ មាន​តម្លៃ​នៅ​ក្នុង​ការ​ពង្រឹង​ដល់​គំនិត​ដ៏​​មាន​អត្ថន័យ​​ហើយ​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​កុមារ ( សូម​មើល TNGC ទំព័រ 176–77 ) ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( រំឭករឿង​នៅ​ក្នុង​ព្រះ​គម្ពីរ ) ៖ សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រើប្រាស់​រូប​ល្ខោន​អាយ៉ង​របស់​ពួក​គេ​ដើម្បី​ប្រាប់​រឿង​ក្នុង​ព្រះ​គម្ពីរ​​សារ​ឡើង​​វិញ​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ​នៅ​ឯ​គេហដ្ឋាន ។ សូម​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ឲ្យ​ចែកចាយ​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ អំពី​របៀប​ដែល​បុគ្គល​ម្នាក់ ៗ នៅ​ក្នុង​ដំណើរ​រឿង​បាន​ជ្រើសរើស​ត្រឹម​ត្រូវ និង​អំពី​របៀប​ដែល​ពួក​គេ​ត្រូវ​បាន​ប្រទាន​ពរជ័យ ។ សុំ​សួរ​ដល់​កុមារ​អំពី​របៀប​ដែល​ពួក​គេ​អាច​ជ្រើសរើស​ត្រឹម​ត្រូវ នៅ​សប្តាហ៍​ក្រោយ ។

puppet template

ដំបង​រូប​ល្ខោន​អាយ៉ង​មាន​នៅ sharingtime.lds.org

សប្តាហ៍ទី 3 ៖ នីហ្វៃ​ បាន​ទទួល​ពរជ័យ​សម្រាប់​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ការ​ចូលរួមក្នុង​ការ​សម្តែង ) ៖ សូម​ឲ្យ​កុមារ​សម្តែង​នូវ​សាច់​​រឿង​នៅ​ពេល​នីហ្វៃ បាន​ធ្វើ​តាម​ឪពុក​របស់​គាត់ និង​​ព្រះ​អម្ចាស់ ( ឧទាហរណ៍ សូម​មើល នីហ្វៃទី 1 16:18–24, 30–32; នីហ្វៃទី 1 17:8, 17–18, 48–53; នីហ្វៃទី 1 18:9–21 ) ។ សូម​ធ្វើ​ការ​ពិចារណា​ឲ្យ​ពួក​គេ​ប្រើប្រាស់សម្លៀក​បំពាក់​ជា​ប្រពៃណី និង​គ្រឿង​តែង​ឆាក ( ចំពោះ​ព័ត៌​មាន​អំពី​ការសម្តែង​ជា​រឿង សូម​មើល TNGCទំព័រ 165–66 ) ។ សូម​អាន​ជា​មួយ​គ្នា​នូវ​អ្វី​ដែល​នីហ្វៃបាន​និយាយ​នៅ​ក្នុង នីហ្វៃទី 1 17:3 ​។

children role playing

រូបភាព​ជំនួយ​ចក្ខុ ​​អាច​ជួយ​​ដល់​ការ​រៀន​សូត្របាន​ប្រសើរ​ឡើង ។ ចូររក្សារូបភាព​ជំនួយ​ចក្ខុឲ្យមានភាពសាមញ្ញ ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​កុមារ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​មេរៀន ជា​ជាងរូបភាព​ជំនួយ​ចក្ខុ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ( ច្រៀង​ចម្រៀង ) ៖ សូម​បង្ហាញដំបង « ការ​ជ្រើសរើស​ និង​លទ្ធផល » កាល​ពី​ខែ មករា ហើយ​សូម​អញ្ចើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួក​គេ​ចងចាំ​អំពី​ការ​ជ្រើសរើស និង​លទ្ធ​ផល​ទាំង​ឡាយ ។ សូម​ប្រាប់​ពួក​គេ​ថា ពរ​ជ័យ​ជា​ច្រើន​​ដែល​យើង​ទទួល​បាន​គឺជា​លទ្ធ​ផល​នៃ​ការ​ជ្រើសរើស​ល្អ​ដែល​យើង​បាន​ធ្វើ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​គិត​ពី​វិធី​ទាំង​ឡាយ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច​ជា​នីហ្វៃ ហើយ​អាច​ធ្វើ​ការ​ជ្រើសរើស​ត្រឹម​ត្រូវបាន ។ សូម​ឲ្យ​កុមារ​ច្រៀង​បទ « Nephi’s Courage » ​​​​( ស. ច. ក. ទំព័រ 120–21 ) ហើយ​សូម​ហុច​ដំបង « ការ​ជ្រើសរើស និង​លទ្ធផល » ជុំ​វិញ​ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ច្រៀង ។ សូម​បញ្ឈប់​តន្រ្តី​នៅ​ពេល​ណា​មួយ ។ នៅ​ពេល​ដែល​តន្រ្តី​ឈប់ សូម​អញ្ជើញ​កុមារ​ឲ្យ​កាន់​ដំបង​ដើម្បី​ចែកចាយ​ពី​ការ​ជ្រើសរើសត្រឹម​ត្រូវ​ដែល​នាង ឬ​គាត់​អាច​ធ្វើ ។ សូម​ឲ្យ​កុមារ​ហុច​ដំបង​ទៅ​កុមារ​ម្នាក់​ទៀត ហើយ​សូម​អញ្ជើញ​គាត់ ឬ​នាង ឲ្យ​ចែក​ចាយ​នូវ​ពរជ័យ​ទាំង​ឡាយ​ដែល​បាន​មក​ពី​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។ ចូរច្រៀងឡើងវិញ តាមពេលដែលមាន ។

សប្តាហ៍ទី 4 ៖ សមាជិកសាសនា​ចក្រ​​ទាំងឡាយ​នៅ​សព្វ​ថ្ងៃ​នេះគឺ​ត្រូវ​បាន​ប្រទាន​ពរជ័យ​សម្រាប់​ការ​ជ្រើស​រើស​ត្រឹម​ត្រូវ ។​

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ចែកចាយ​រឿង ) ៖សូម​អញ្ជើញ​ឲ្យ​ឪពុកម្តាយ​ ​ ឬ​ជីដូន​ជីតា​របស់​កុមារ​ពីរបី​គូមក​ចូល​រួម​ក្នុង​អង្គការ​បឋម​សិក្សា ដើម្បី​ចែក​ចាយ​អំពី​អ្វី​ដែល​ពួក​គេ​ ឬ​បុព្វ​ការីជន​របស់​ពួក​គាត់​បាន​ជ្រើសរើស​ត្រឹម​ត្រូវ ។ ការ​ធ្វើ​បែប​នេះ​អាច​រួម​មាន​ទាំង​រឿង​​អំពី​របៀប​ដែល​ពួក​គាត់​បាន​ជ្រើសរើស​ដើម្បី​ចូល​​ជា​សមាជិក​សាសនា​ចក្រ ។ ពី​មុន​ប្រាប់​រឿង​នីមួយៗ សូម​សុំ​ឲ្យ​កុមារ​ស្តាប់​ពី​វិធី​ទាំង​ឡាយ​ដែល​សមាជិក​សាសនា​ចក្រ​ទាំង​នេះ បាន​ជ្រើសរើស​ត្រឹម​ត្រូវ និង​ពី​របៀប​ដែល​ពួក​គេ​បាន​ទទួល​ពរជ័យ​ដោយ​សារ​តែ​ការ​ធ្វើ​ដូច្នោះ ។ បន្ទាប់​ពី​រឿង​នីមួយៗ ​សុំ​ឲ្យ​កុមារ​ប្រាប់​ពី​របៀប​ដែល​សមាជិក​ទាំង​ឡាយ​បាន​ទទួល​ពរជ័យ​សម្រាប់​ការ​ជ្រើសរើស​ត្រឹម​ត្រូវ ។ សូម​ពិចារណា​ពី​ការ​ស្នើ​សុំ​​ឲ្យ​កុមារ​គូររូបភាព​ អំពី​រឿង​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​ឮ ហើយ​បន្ទាប់​មក​សូម​ចែកចាយ​រូបភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ថ្នាក់​ទាំង​មូល ឬ​នៅ​គេ​ហដ្ឋាន ។