ខែ សីហា
ខ្ញុំជ្រើសរើសបំពេញជីវិតរបស់ខ្ញុំជាមួយនឹងកិច្ចការទាំងឡាយដែលអញ្ជើញព្រះវិញ្ញាណ
« បើសិនជាមានអ្វីណាមួយដែលប្រកបដោយគុណធម៌គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឲ្យសរសើរ នោះយើងខ្ញុំស្វែងរករបស់ផងទាំងនោះហើយ » ( មាត្រានៃសេចក្តីជំនឿ 1:13 ) ។
បទចម្រៀង ៖ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ »
( ទំនុកដំកើងព្រះ និងចម្រៀងកុមរាកុមារី ទំព័រ 63 )
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ ចូរសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ការមានមិត្តល្អនឹងជួយខ្ញុំជ្រើសរើសរឿងត្រឹមត្រូវ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង និងការអនុវត្ត( ការស្ដាប់ដំណើររឿងមួយ ) ៖ សូមនិទានដំណើររឿងដូចតទៅនេះអំពី ៖ « ក្មេងប្រុសពីរនាក់ប្រទះឃើញស្បែកជើងចាស់មួយគូនៅតាមផ្លូវ ។ ពេលមើលពីចង្ងាយពួកគេអាចមើលឃើញបុរសម្នាក់កំពុងធ្វើការនៅក្នុងកសិដ្ឋានមួយ ។ ក្មេងប្រុសម្នាក់នៅក្នុងចំណោមនោះបានបញ្ចេញគំនិតថា ពួកគេគួរតែយកស្បែងជើងទៅលាក់ ហើយបន្ទាប់មកចាំមើលថាតើបុរសនោះនឹងធ្វើដូម្តេច » ។ សុំឲ្យកុមារចែកចាយនូវអ្វីដែលពួកគេនឹងនិយាយទៅកាន់ក្មេងប្រុសម្នាក់នេះ ។ បន្ទាប់មកសូមប្រាប់ដំណើររឿងដែលនៅសល់ថា ៖ « ក្មេងប្រុសផ្សេងទៀតបានផ្តល់គំនិតថា ផ្ទុយពីការយកស្បែងជើងទៅលាក់ ពួកគេគួរតែដាក់កាក់ប្រាក់មួយចូលទៅក្នុងស្បែងជើងម្ខាងៗ ហើយពួកគេក៏ធ្វើដូច្នោះ ។ មិនយូរប៉ុន្មានបុរសនោះក៏ត្រឡប់មកវិញ ។ នៅពេលដែលគាត់បានឃើញកាក់ទាំងនោះ គាត់បានមានអំណរគុណយ៉ាងខ្លាំងក្រៃលែង រហូតដល់គាត់លុតជង្គង់ចុះ ហើយបានថ្វាយការអធិស្ឋានថ្លែងអំណរគុណ ។ គាត់បានថ្លែងពីភរិយារបស់គាត់ដែលកំពុងឈឺ ហើយកូនៗរបស់គាត់ដែលគ្មានអាហារបរិភោគ ហើយគាត់បានសុំឲ្យព្រះអម្ចាស់ប្រទានពរជ័យដល់អ្នកណាដែលបានជួយដល់គាត់ ។ ក្មេងប្រុសទាំងនោះបានមានអារម្មណ៍កក់ក្តៅនៅក្នុងដួងចិត្តរបស់ពួកគេ ហើយបានមានអំណរគុណដែលពួកគេបានជ្រើសរើសត្រឹមត្រូវ » ( សូមមើល Gordon B. Hinckley នៅក្នុង Conference Report ខែ មេសា ឆ្នាំ 1993 ទំព័រ 71 ឬ Ensign ខែ ឧសភា ឆ្នាំ 1993 ទំព័រ 54 ) ។ សូមអញ្ជើញកុមារពីរបីនាក់ឲ្យចែកចាយពីពេលដែលមិត្តភក្តិល្អរបស់ពួកគេបានជួយពួកគេជ្រើសរើសត្រឹមត្រូវ ។
សប្តាហ៍ទី 2 ៖ ខ្ញុំគួរតែអាន ស្តាប់តាម និងរកមើលអ្វីដែលធ្វើឲ្យគាប់ព្រះទ័យរបស់ព្រះវរបិតាសួគ៌ ។
សម្គាល់មើលអំពីគោលលទ្ធិ( មើលគោលបំណងមេរៀន ) ៖ សូមបង្ហាញដល់កុមារចានកូមមួយដែលពេញទៅដោយផ្លែឈើ និងចានកូមមួយដែលពេញទៅដោយដី ។ សូមសួរដល់កុមារថាតើចានមួយណាដែលល្អសម្រាប់ការបរិភោគ ហើយហេតុអ្វី ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ចង់ឲ្យយើងបំពេញគំនិតរបស់យើងជាមួយនឹងរឿងទាំងឡាយដែលល្អសម្រាប់យើង ជាជាងរឿងដែលធ្វើឲ្យយើងមានមហន្តរាយ ។ សូមអញ្ជើញពួកគេឲ្យនិយាយថា « ខ្ញុំគួរតែអាន ស្តាប់តាម និងរកមើលអ្វីដែលធ្វើឲ្យគាប់ព្រះទ័យរបស់ព្រះវរបិតាសួគ៌ » សូមធ្វើកាយវិការដៃងាយៗសម្រាប់ពាក្យ អាន ស្តាប់តាម និងរកមើល ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ពិភាក្សាពីគោលលទ្ធិ ) ៖ សូមប្រាប់កុមារថា ប្រសិនបើយើងធ្វើការជ្រើសរើសអ្វីដែលមិនគាប់ព្រះទ័យដល់ព្រះវរបិតាសួគ៌ទេ នោះ យើងនឹងបាត់បង់អ្វីមួយដែលសំខាន់ ។ សុំឲ្យពួកគេស្តាប់នូវអ្វីដែលជារឿងសំខាន់ នៅពេលដែលអ្នកអានឃ្លាទីមួយដែលនៅក្រោម « ការកំសាន្ត និងព័ត៌មាន » ដែលដកស្រង់ចេញពី ដើម្បីកម្លាំងនៃយុវជន ( សូមមើលផងដែរ « បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ) ។ សួរដល់កុមារថាតើពួកគេបានឮអ្វីដែលយើងបានបាត់បង់ បើយើងធ្វើការជ្រើសរើសខុស ( ព្រះវិញ្ញាណ ) ។ សូមចែកកុមារជាបីក្រុម ហើយឲ្យពួកគេផ្លាស់វេណគ្នាទៅមើលកន្លែងបីរួមមាន ៖ « ការអាន » « ការស្ដាប់ » និង« ការមើល »។ នៅកន្លែងនីមួយៗ សូមឲ្យកុមារអាន ស្ដាប់ ឬមើលអ្វីមួយដែលធ្វើឲ្យព្រះវរបិតាសួគ៌សព្វព្រះទ័យ ។ សូមពិភាក្សាពីអារម្មណ៍ដែលពួកគេមានពេលពួកគេអាន ស្ដាប់ និងមើលនូវរឿងទាំងឡាយដែលធ្វើឲ្យព្រះសព្វព្រះទ័យ ។
សប្តាហ៍ទី 3 និងទី4 ៖ ខ្ញុំគប្បីធ្វើរឿងទាំងឡាយនៅថ្ងៃឈប់សម្រាកដែលនឹងជួយខ្ញុំឲ្យនៅជិតនឹងព្រះវរបិតាសួគ៌ ។
សម្គាល់មើលអំពីគោលលទ្ធិ( ការទន្ទេញចាំបទគម្ពីរមួយ ) ៖ សូមប្រាប់កុមារដែលអ្នកនឹងផ្ដល់តំរុយមួយចំនួនដល់ពួកគេ ដើម្បីស្វែងរកសារលិខិតមួយដ៏សំខាន់ ។ សូមសរសេរអក្សរដំបូងនៃពាក្យនីមួយៗនៅក្នុង និក្ខំមនំ 20:8 នៅលើក្ដារខៀន (ច អ ន ព ឈ ស ដ ញ ថ ន ច ជ ប ) ។ សូមពន្យល់ថា តួអក្សរទាំងឡាយគឺជាតួអក្សរដំបូងនៃពាក្យនីមួយៗនៅក្នុងសារលិខិត ។ សូមផ្ដល់តំរុយបន្ទាប់ដោយបង្ហាញរូបភាពម៉ូសេ និងក្រឹត្យវិន័យដប់ប្រការ ។ បន្ទាប់មក សូមឲ្យកុមាររកមើល និក្ខមនំ 20:8 ហើយអានបទគម្ពីរនោះជាមួយគ្នា ។ ចូរឲ្យកុមារស្វែងរកតំណភ្ជាប់រវាងអក្សរទាំងឡាយនៅលើក្ដារខៀន និងបទគម្ពីរនោះ ។ សូមជួយកុមារទាំងឡាយឲ្យទន្ទេញបទគម្ពីរនោះដោយចង្អុលបង្ហាញអក្សរទាំងឡាយនៅក្ដារខៀន ពេលសូត្របទគម្ពីរនោះពីរបីដង ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ការពិភាក្សា និងការផាត់ពណ៌ ) ៖ សូមបំបែកកុមារទៅជាបួនក្រុម ។ សូមចាត់ក្រុមនីមួយៗនូវកថាខ័ណ្ឌដែលដកស្រង់ចេញពីវគ្គ « ការគោរពថ្ងៃឈប់សម្រាក » ក្នុងដើម្បី កម្លាំងនៃយុវជន ទុកសម្រាប់អាន ។ សូមឲ្យពួកគេពិភាក្សានូវកថាខ័ណ្ឌដែលក្រុមរបស់ពួកគេមាន ហើយបន្ទាប់មកសូមចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយនឹងកុមារផ្សេងទៀត ។ សូមផ្តល់ឲ្យកុមារនីមួយៗនូវក្រដាសមួយសន្លឹក ហើយសូមឲ្យពួកគេគូរនូវគំនូរល្អៗមួយចំនួនដែលពួកគេអាចធ្វើនៅថ្ងៃឈប់សម្រាក ។ សុំឲ្យកុមារពីរបីនាក់ធ្វើការចែកចាយពីគំនូររបស់ពួកគេជាមួយនឹងកុមារផ្សេងទៀត ។ សូមលើលទឹកចិត្តពួកគេឲ្យធ្វើការចែកចាយនូវអ្វីដែលពួកគេបានរៀនជាមួយនឹងក្រុមគ្រួសាររបស់ពួកគេនៅឯផ្ទះ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ការធ្វើសកម្មភាពបទគម្ពីរ ) ៖ ពីមុនដល់ម៉ោងបឋមសិក្សា សូមរៀបចំកន្រ្តកមួយដែលពេញទៅដោយក្រដាសដែលជាតំណាងឲ្យនំម៉ាន៉ាដើម្បីទុកប្រើប្រាស់នៅក្នុងសកម្មភាពនេះ ។ សូមសរសេរសំណួរខាងក្រោមនៅលើក្តាខៀន ៖
-
តើព្រះអម្ចាស់បានប្រទានម្ហូបអាហារអ្វីដល់ពួកអ៊ីស្រាអ៊ែលនៅក្នុងទីរហោរស្ថាន ?
-
តើពួកគេត្រូវប្រមូលបានប៉ុន្មានជារៀងរាល់ថ្ងៃ ?
-
តើពួកគេត្រូវធ្វើអ្វីនៅក្នុងថ្ងៃទីប្រាំមួយ ?
-
តើមានអ្វីខុសប្លែកនៅក្នុងថ្ងៃឈប់សម្រាក ?
សូមឲ្យកុមារស្តាប់ហើយរកចម្លើយនៅពេលដែលអ្នកប្រាប់ពីដំណើររឿងរបស់សាសន៍អ៊ីស្រាអ៊ែល ដែលប្រមូលនំម៉ាន៉ា ( និក្ខំនំ 16:11–31 ) ។ សុំឲ្យពួកគេឈរឡើង នៅពេលពួកគេស្តាប់ឮចម្លើយដែលបានសួរនោះ ។ សូមឲ្យកុមារម្នាក់ប្រាប់ផ្នែកនៃដំណើររឿងដែលបានឆ្លើយសំណួរសារឡើងវិញ ។បន្ទាប់មកទៀតប្រាប់ដំណើររឿងដែលនៅសល់ ។ នៅពេលដែលអ្នកបញ្ចប់ដំណើររឿង សូមនិយាយជាមួយកុមារនូវមូលហេតុដែលព្រះអម្ចាស់មិនចង់ឲ្យពួកអ៊ីស្រាអ៊ែលប្រមូលនំម៉ាន៉ានៅថ្ងៃឈប់សម្រាក ។ សូមឲ្យកុមារបិទភ្នែករបស់ពួកគេ ហើយធ្វើពត់ជាដេកលក់ ។ សូមដើរពង្រាយ « នំម៉ាន៉ា » នៅជុំវិញបន្ទប់ឲ្យបានឆាប់ ។ សូមប្រាប់ឲ្យកុមារបើកភ្នែករបស់ពួកគេ ហើយប្រមូលនំម៉ាន៉ាដែលត្រូវចែកចាយគ្នារបស់ពួកគេ ( មួយដុំ ឬពីរដុំ ) ។ សូមឲ្យកុមារដាក់នំម៉ាន៉ាចូលទៅក្នុងកន្រ្តកវិញ ។ សូមឲ្យកុមារម្នាក់ៗធ្វើបែបនេះ សុំឲ្យគាត់ ឬនាងចែកចាយនូវវិធីដ៏សមរម្យដើម្បីរក្សាថ្ងៃឈប់សម្រាក់ឲ្យបរិសុទ្ធ ។
ជំនួយសម្រាប់អ្នកដឹកនាំតន្រ្តី
ដើម្បីជួយកុមាររៀនបទ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 63 ) សូមធ្វើនូវសកម្មភាពដូចខាងក្រោម ៖
-
សូមចម្រៀងនេះឲ្យកុមារស្តាប់ ។ សុំឲ្យពួកគេរាប់ម្រាមដៃរបស់ពួកគេ ថាតើអ្នកច្រៀងពាក្យ ព្យាយាម ឬ កំពុងព្យាយាម ចំនួនប៉ុន្មានដង។ សូមច្រៀងចម្រៀងនេះឡើងវិញម្តងទៀត ហើយសុំឲ្យកុមារទះដៃតាមចង្វាក់ភ្លេងនៅពេលដែលអ្នកច្រៀង ។
-
សូមដាក់តាំងរូបភាពសាមញ្ញៗដែលមានពាក្យគន្លឹះដែលដកស្រង់ចេញពីឃ្លានីមួយៗក្នុងបទចម្រៀងនៅក្នុងបន្ទប់រៀនរបស់កុមារ ( ដូចជាធ្វើដូចជា ធ្វើតាម ស្រឡាញ់ ធ្វើនិងនិយាយ បានល្បួង , និងស្តាប់ ) សូមទុកជញ្ជាំងដែលនៅខាងមុខថ្នាក់នៅទទេរស្អាត ។ សូមឲ្យកុមារស្តាប់ខណៈដែលអ្នកចាប់ផ្តើមច្រៀងបទចម្រៀង ។ សូមឲ្យពួកគេចង្អុលរូបភាពដែលពួកគេគិតថាផ្គូរផ្គងនឹងពាក្យដែលពួកគេកំពុងច្រៀង ។ សូមឲ្យកុមារម្នាក់យករូបភាពនោះទៅដាក់ខាងមុខ ។ សូមឲ្យកុមារគ្រប់គ្នាច្រៀងឃ្លាទាំងនោះឡើងវិញ ។សូមបន្តច្រៀង ហើយធ្វើសកម្មភាពតាមរូបភាពនីមួយៗសារឡើងវិញ ។ បន្ទាប់មកឲ្យកុមារម្នាក់ច្រៀងបទចម្រៀងទាំងមូលឲ្យបានច្រើនដង ។ សូមថ្លែងទីបន្ទាល់ខ្លីៗអំពីការព្យាយាមធ្វើដូចជាព្រះយេស៊ូវ ។