ខែ កក្កដា
ខ្ញុំជ្រើសរើសត្រឹមត្រូវតាមរយៈការរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ
« ហេតុដូច្នោះហើយ ចូរយើងមានចិត្តស្មោះត្រង់ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ » ( នីហ្វៃទី 1 3:16 ) ។
ច្រៀង ៖ « The Wise Man and the Foolish Man » [បុរសឆ្លាសវៃ និងបុរសឆោតល្ងង់]
( ស. ច. ក. ទំព័រ 281 ) ឬជ្រើសរើសចម្រៀងតាមចិត្តរបស់អ្នកដែលដកស្រង់ចេញពី សៀវភៅចម្រៀងរបស់កុមារាកុមារី
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកខ្លះៗ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ ចូរសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ការតមអាហារ និងការអធិស្ឋានអាចពង្រឹងដល់ទីបន្ទាល់របស់ខ្ញុំ ។
សម្គាល់មើលអំពីគោលលទ្ធិ( មើលគោលបំណងមេរៀន ) ៖ សូមរៀបចំស្លាកពាក្យពីរ ៖ ការតមអាហារ និង ការអធិស្ឋាន ។សូមអញ្ចើញកុមារពីរនាក់ឲ្យឈរជិតគ្នា ហើយឲ្យកុមារម្នាក់ៗនូវស្លាកពាក្យមួយ ។ សូមឲ្យកុមារផ្សេងទៀតដើរនៅចន្លោះពួកគេ ។ សូមឲ្យកុមារពីរនាក់ដំបូងស្រាក់ដៃគ្នាយ៉ាងស្អិតរមួត និងសុំឲ្យកុមារផ្សេងទៀតព្យាយាមដើរនៅចន្លោះពួកគេម្តងទៀត ។ សូមលើកឡើងថាតើកុមារកាន់តែរឹងមាំយ៉ាងណា នៅពេលដែលពួកគេស្រាក់ដៃរបស់ពួកគេជាមួយគ្នា ។ សូមពន្យល់ថាការតមអាហារ និងការអធិស្ឋានគឺកាន់តែមានអំណាច នៅពេលដែលពួកគេធ្វើវាជាមួយគ្នា ។ សូមសរសេរ « ការតមអាហារ និងការអធិស្ឋានអាចពង្រឹងទីបន្ទាល់របស់ខ្ញុំ » នៅលើក្តាខៀន ហើយឲ្យកុមារអានជាមួយគ្នាសារឡើងវិញ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( សូមស្តាប់បទគម្ពីរ និងចូលរួមចំណែកនៅក្នុងគោលបំណងមេរៀន ) ៖ សូមសួរកុមារឲ្យស្តាប់នូវអ្វីដែលបុត្ររបស់ម៉ូសាយបានធ្វើ ដើម្បីបានកាន់តែរឹងមាំនៅក្នុងដំណឹងល្អ នៅពេលដែលអ្នកអានអាលម៉ា 17:2–3 ។ សូមអញ្ជើញកុមារឲ្យកន្រ្ទាក់សាច់ដុំរបស់ពួកគេ នៅរាល់ពេលដែលពួកគេបានស្តាប់ឮអ្វីដែលជួយបុត្ររបស់ស្តេចម៉ូសាយបានរឹងមាំ ។
សូមដឹកនាំការពិភាក្សាពីការតមអាហារ តាមរយៈការសួរសំណួរមួយចំនួនដូចជា « តើការតមអាហារគឺជាអ្វី ? » « ហេតុអ្វីយើងគួរតែតមអាហារ ? » « តើយើងគួរតែតមអាហារពេលណា ? » ហើយ « ហេតុអ្វីយើងគួរតែអធិស្ឋាននៅពេលយើងតមអាហារ ? » ( សូមមើល Joseph B. Wirthlin « The Law of the Fast » Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 73–75 ) ។ សូមឲ្យកុមារគ្រប់គ្នាដែលចូលរួមពិភាក្សាកាន់ចុងខ្សែអំបោះ ឬខ្សែ ។សូមកាន់ចុងខ្សែម្ខាងទៀតនៅក្នុងដៃរបស់អ្នក ។ នៅចុងបញ្ចប់នៃការពិភាក្សា សូមឲ្យកុមារកាន់ខ្សែឡើងមកកណ្តាលថ្នាក់ ហើយត្របាញ់ខ្សែរបស់ពួកគេចូលគ្នា ដើម្បីធ្វើឲ្យក្លាយជាខ្សែពួរមួយដ៏មាំ ។ សូមពន្យល់ថាខ្សែនីមួយៗដែលយើងបន្ថែមទៅនឹងខ្សែពួរគឺធ្វើឲ្យខ្សែពួរកាន់តែមាំ ។ សូមជួយកុមារឲ្យយល់ថា តាមវិធីដូចគ្នានេះដែរ រាល់ពេលដែលយើងតមអាហារ និងអធិស្ឋានគឺយើងបន្ថែមកម្លាំងទៅនឹងទីបន្ទាល់របស់យើង ។
សប្តាហ៍ទី 2 ៖ ការមានចិត្តល្អគឺការធ្វើ និងការនិយាយល្អជាមួយអ្នកដទៃ ។
សម្គាល់មើលអំពីគោលលទ្ធិ( សូត្របទគម្ពីរ ) ៖ សូមសរសេរ « ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក » ( អេភេសូរ 4:32 ) នៅលើក្តារខៀន ដោយមានសសេរពីលេខ 1 ទៅដល់ 6 នៅខាងក្រោមពាក្យនិមួយៗ ។ សូមចាត់តាំងកុមារម្នាក់ៗពីលេខ 1 ទៅ 6 ។ សូមចាប់ផ្តើមដោយឲ្យលេខ 1 ទាំងអស់ឈរ ហើយនិយាយថា «ចូរ» ហើយបន្ទាប់មកសូមឲ្យអង្គុយចុះភ្លាម ។ បន្ទាប់មកសូមឲ្យលេខ 2 ទាំងអស់ក្រោកឈរ ហើយនិយាយពាក្យថា « អ្នក » ហើយបន្ទាប់មកសូមឲ្យអង្គុយចុះភ្លាម ។ សូមបន្តធ្វើរហូតដល់ចប់ឃ្លា ។ សូមរំឭកឡើងវិញឲ្យបានច្រើនដង ។ បន្ទាប់មកសុំឲ្យកុមារទាំងអស់គ្នានិយាយឃ្លាសារឡើងវិញទាំងអស់គ្នា ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ស្តាប់ដំណើររឿង និងច្រៀងចម្រៀង ) ៖ សូមប្រាប់ទៅកុមារនូវដំណើររឿងនៃការមានចិត្តល្អ ដូចជា « Standing Up for Caleb » ( Friend ខែ មិនា ឆ្នាំ 2009, 4–5 ) ។ សូមឲ្យពួកគេលើកមេដៃទាំងពីរឡើង នៅពេលដែលពួកគេឮអំពីទង្វើល្អនៅក្នុងដំណើររឿង ហើយដាក់មេដៃទាំងពីរចុះក្រោម នៅពេលពួកគេឮដំណើររឿងអំពីទង្វើដែលមិនល្អ ។ « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 63 )។ សូមឲ្យកុមារក្រោកឈរឡើង នៅពេលដែលពួកគេច្រៀងថាតើនរណាដែលគួរតែមានសណ្តានចិត្តល្អ ។ សូមច្រៀងចម្រៀងឡើងវិញម្តងទៀត ហើយសូមឲ្យពួកគេយកមេដៃចង្អុលមកខ្លួនឯង នៅពេលដែលពួកគេច្រៀងថា « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍( ចែកចាយវិធីទាំងឡាយដើម្បីធ្វើល្អ ) ៖ { សូមលើកឡើងពីមនុស្សពីរបីនាក់ដែលមាននៅក្នុងជីវិតរបស់កុមារ ( ដូចជា ឪពុក ម្តាយ បងប្អូនស្រី បងប្អូនប្រុស មិត្តភក្តិ ឬលោកគ្រូអ្នកគ្រូ ) ជាស្លាកពាក្យ ជារូបភាព ឬជារបស់របរជំនួយ ( ដូចជា ក្រវាត់កសម្រាប់ឪពុក ឬឈើច្រត់មួយសម្រាប់លោកតា ) ។ សូមផ្តល់របស់នោះទៅកុមារពីរបីនាក់ ហើយសូមអញ្ជើញពួកគេឲ្យឡើងមកខាងមុខថ្នាក់ ។ សូមឲ្យកុមារចែកចាយនូវអ្វីល្អៗដែលពួកគេគួរនិយាយ ឬធ្វើអ្វីដែលល្អៗដល់បុគ្គលដែលពួកគេលើកមកបង្ហាញ ។ បន្ទាប់មកសុំឲ្យពួកគេហ៊ុចស្លាកពាក្យ រូបភាព ឬរបស់របបរបស់ពួកគេទៅកុមារផ្សេងទៀត ។ ចូរច្រៀងឡើងវិញ តាមពេលដែលមាន ។
សប្តាហ៍ទី 3 ៖ គាវរភាពគឺជាការគោរព និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះ ។
សម្គាល់មើលអំពីគោលលទ្ធិ( ច្រៀងចម្រៀង ) ៖ សូមរៀបចំខ្សែកធ្វើពីខ្សែពីរបីខ្សែដែលចងភ្ជាប់នឹងរូបបេះដូងក្រដាស់ ។ សូមសរសេរពាក្យគន្លឹះឬឃ្លាដែលដកស្រង់ចេញមកពី « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » (ទំនុកដំកើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 66 ) នៅលើរូបបេះដូងនីមួយៗ ( ឧទាហរណ៍ការអង្គុយដោយស្ងៀមស្ងាត់ ការគិត និងអារម្មណ៍ ជាដើម ) ។ សូមឲ្យកុមារពីរបីនាក់ពាក់ខ្សែករ ។ ច្រៀង « ប្រាប់ខ្ញុំឲ្យដើរក្នុងពន្លឺ » ហើយសុំឲ្យកុមារដែលមានខ្សែកដើរដោយមានគាវរភាពទៅខាងមុខថ្នាក់ នៅពេលដែលពាក្យនៅលើរូបបេះដូងរបស់ពួកគេត្រូវបានយកមកច្រៀង ។ សូមឲ្យកុមារដែលមានពាក់ខ្សែកឈរតាមលំដាប់លំដោយ ហើយច្រៀងបទនេះម្តងទៀត ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍( ធ្វើការពិភាក្សាពីគាវរភាព ) ៖ សូមរៀបចំស្លាកពាក្យ ឬគូររូបភាពនៃកែវភ្នែក ដៃ ជើង ត្រចៀក មាត់ និងគំនិតងាយៗ ។ សូមបំបែកកុមារទៅជាក្រុមៗ ហើយសូមឲ្យក្រុមនីមួយៗជ្រើសរើសស្លាកពាក្យ ឬរូបភាពមួយឬពីរសន្លឹក ។ សូមឲ្យក្រុមនីមួយៗចែកចាយ ( ជាពាក្យសំដី និងសកម្មភាព ) តាមវិធីជាច្រើនដែលផ្នែកមួយនេះនៃរូបកាយរបស់ពួកគេអាចធ្វើឲ្យមានគាវរភាពបាន តាមរយៈការបង្ហាញការគោរព និងសេចក្តីស្រឡាញ់ចំពោះព្រះ ។
សប្តាហ៍ទី 4 ៖ ភាពស្មោះត្រង់គឺប្រាប់ពីសេចក្តីពិតដោយមិនគិតពីលទ្ធផលឡើយ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង}( ពិភាក្សាពីលទ្ធផលទាំងឡាយ ) ៖ សូមរៀបចំសិក្សាករណីឲ្យបានច្រើន ( សូមមើលTNGCទំព័រ 161–62 ) ដែលកុមារអាចប្រឈមមុខនឹងការជ្រើសរើសនៃការធ្វើជាមនុស្សស្មោះត្រង់ ឬមិនមែនជាមនុស្សស្មោះត្រង់ ។ ឧទាហរណ៍ « អ្នកវាយប្អូនប្រុសរបស់អ្នក ហើយម្តាយរបស់អ្នកបានសួរហេតុអ្វីបានជាប្អូនប្រុសរបស់អ្នកយំ » ។ សួរថា « តើការស្មោះត្រង់នឹងនាំឲ្យមានលទ្ធផលអ្វីខ្លះ ? » បន្ទាប់មកសួរថា « តើការមិនមានភាពស្មោះត្រង់នាំឲ្យមានលទ្ធផលអ្វីខ្លះ ? » សូមជួយកុមារឲ្យដឹងថាលទ្ធផលដែលកើតឡើងភ្លាមៗមកពីការមានភាពស្មោះត្រង់ប្រហែលជាលំបាក ប៉ុន្តែលទ្ធផលដែលយូរអង្វែងដឹកនាំទៅរកសេចក្តីសុខសាន្ត និងសុភមង្គល ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍( បង្កើតជាពាក្យចុងចួន ) ៖ សូមអញ្ជើញថ្នាក់នីមួយៗ ( ដោយមានជំនួយពីគ្រូបង្រៀនរបស់ពួកគេ ) ដើម្បីបង្កើតឃ្លាមួយ ឬពាក្យចុងចួនចេញពីសេចក្តីស្មោះត្រង់ ។ ឧទាហរណ៍ « ប្រសិនបើការពិតគឺជាអ្វីដែលខ្ញុំនិយាយ ខ្ញុំនឹងមិនដែល មិនដែលបរាជ័យឡើយ! » សូមអញ្ជើញថ្នាក់នីមួយៗឲ្យធ្វើការចែកចាយឃ្លារបស់ពួកគេជាមួយកុមារផ្សេងទៀត ។ សូមលើកទឹកចិត្តពួកគេឲ្យនិយាយឃ្លានោះសារឡើងវិញ នៅពេលណាដែលពួកគេមានចិត្តចង់ធ្វើអ្វីដែលមិនស្មោះត្រង់ ។