សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ មិថុនា ៖ ខ្ញុំ​ជ្រើសរើស​ត្រឹម​ត្រូវ តាម​រយៈ​ការ​រស់​នៅ​តាម​គោលការណ៍​ដំណឹង​ល្អ​


​​ខែ ​មិថុនា ​

ខ្ញុំ​ជ្រើសរើស​ត្រឹម​ត្រូវ តាម​រយៈ​ការ​រស់​នៅ​តាម​គោលការណ៍​ដំណឹង​ល្អ​

« ខ្ញុំ​ នីហ្វៃ​បាន​និយាយ​ទៅ​ឪពុក​របស់​ខ្ញុំ​ថា ៖​ខ្ញុំ​នឹង​ទៅ​ហើយ​ធ្វើ​នូវ​អ្វី ៗ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ ត្បិត​ខ្ញុំ​ដឹង​ថា​ ព្រះ​អម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូន​​ចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ​ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វី ៗ​ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួក​គេ​ទុក​ជា​មុន​សិន » ( នីហ្វៃទី 1 3:7 ) ។

ច្រៀង ៖ « ហ៊ាន​នឹង​ធ្វើ​ត្រូវ » 

( ទំនុក​ដំកើងព្រះ និង​ចម្រៀង​កុមារា​កុមារី ទំព័រ 64–65 )

សូម​បំពេញ​បន្ថែម​គំនិត​ដែល​បាន​ផ្តល់​ឲ្យ​នៅ​ទី​នេះ​ ​ជា​មួយ​នឹង​គំនិត​របស់​អ្នក​ផ្ទាល់​ខ្លួន​ខ្លះៗ ។ ជា​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែនការ​ដើម្បី (1) សម្គាល់​មើល​អំពី​គោល​លទ្ធិ (2) ជួយកុមារ​យល់​អំពី​គោលលទ្ធិ​នោះ​ ហើយ (3) ជួយពួក​គេ​អនុវត្ត​គោលលទ្ធិ​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។ សូម​សួរ​ខ្លួន​អ្នក​ថា​​​ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ ​ដើម្បី​រៀន​ចេះ​​ ហើយ​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​​ ​ពី​ព្រះ​វិញ្ញាណ​ដោយ​របៀប​ណា ? »

សប្តាហ៍ទី 1 ៖ ខ្ញុំ​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​សួគ៌​ដើម្បី​មាន​កម្លាំង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង}( ពិភាក្សា​ពី​ការ​អធិស្ឋាន ) ៖ សូម​បង្ហាញ​កុមារ​នូវ​ទូរស័ព្ទ​មួយ ឬ​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ធ្វើ​ការ​ទំនាក់​ទំនង ។ សូម​ពិភាក្សា​ពី​របៀប​ដើម្បី​ប្រើ​ប្រាស់​ការ​ទំនាក់​ទំនង​នោះ ។ សូម​​សួរ​កុមារ​ពី​របៀប​ដែល​យើង​អាច​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​សួគ៌ ។ សូម​ពន្យល់​ថា​ គឺ​ដូច​ជា​យើង​វាយ​លេខ​ទូរស័ព្ទ​ដើម្បី​និយាយ​ជា​មួយ​នរណា​ម្នាក់​នៅ​តាម​ទូរស័ព្ទ យើង​ក៏​អាច​អធិស្ឋាន​ដើម្បី​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​វរបិតា​សួគ៌​ដែរ យើង​អាច​ទូល​សូម​កម្លាំង​ពី​ទ្រង់​ ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ។ សូម​ផ្តល់​រូប​ភាព​​ឲ្យ​ថ្នាក់​នីមួយ ៗ​នៃ​ការ​អធិស្ឋាន​ខុស ៗ​គ្នា ( ឧទាហរណ៍ ​អធិស្ឋានផ្ទាល់​ខ្លួន អធិស្ឋាន​ជា​ក្រុម​គ្រួសារ អធិស្ឋាន​ប្រសិទ្ធ​ពរ​ដល់​អាហារ ឬ​ការ​អធិស្ឋាន​នៅ​ក្នុង​ថ្នាក់ ) ។ សុំ​ឲ្យ​សិស្ស​ម្នាក់ៗ​ឲ្យ​បង្ហាញ​រូប​ភាព​របស់​ពួក​គេ​ទៅ​កុមារ​ផ្សេង​ទៀត ហើយ​សូម​ប្រាប់​​ពួក​គេ​នូវ​ប្រភេទ​នៃ​ការ​អធិស្ឋាន​ដែល​បាន​បង្ហាញ​ និង​នៅ​ពេល​ណា ទីកន្លែង​ណា ហើយ​ហេតុ​អ្វី​ការ​អធិស្ឋាន​បែប​នេះ​ត្រូវ​បាន​និយាយ​ឡើង ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ( លេង​ល្បែង ) ៖{សូមចោះ​រន្ធ​តូច​មួយ​នៅ​បាតសំបក​​កំប៉ុង​ទទេរ​ ហើយ​សូម​ចង​ខ្សែ​ភ្ជាប់​កំប៉ុងមួយ​ទៅ​កំប៉ុង​មួយ​ទៀត ។​សូម​ទាញ​ខ្សែ​ឲ្យ​តឹង ហើយ​ឲ្យ​កុមារ​ផ្លាស់​ប្តូរ​វេន​គ្នា​យ៉ាង​ស្ងប់​ស្ងៀ​និយាយនៅ​សំបកកំប៉ុង​ម្ខាង​ នូវ​អ្វី​ដែល​ពួក​គេ​អាច​អធិស្ឋាន​ទៅ​ព្រះ​វរបិតា​សួគ៌ នូវ​អ្វី​ដែល​ពួក​គេ​ព្យាយាម​ធ្វើ​ត្រឹម​ត្រូវ ( ឧទាហរណ៍ និយាយ​ការ​ពិត មាន​គារវភាព​ ឬ​ធ្វើ​ជា​មនុស្ស​មាន​សណ្តាន​ចិត្ត​ល្អ ) ។ ចូរ​ឲ្យ​កុមារ​ម្នាក់​​ទៀត​ធ្វើ​ជា​អ្នក​ស្តាប់តាម​​កំប៉ុង​ម្ខាង​ទៀត ។ សូម​ចែកចាយ ( ឬ​សុំ​ឲ្យ​កុមារ​ម្នាក់​ធ្វើ​ការ​ចែកចាយ ) នូវ​បទ​ពិសោធន៍​មួយ​នៅ​ពេល​ដែល​ព្រះ​វរបិតា​សួគ៌​បាន​ប្រទាន​កម្លាំង​ដល់​អ្នក​ ដើម្បី​​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរបិតា​សួគ៌ស្តាប់​ និង​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​យើង ហើយ​នឹង​ប្រទាន​កម្លាំង​ដល់​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ។

សប្តាហ៍ទី 2 ៖ នៅ​ពេល​ដែល​ខ្ញុំ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្ញុំ ព្រះ​វរបិតា​សួគ៌​នឹង​ប្រទាន​ពរ​ជ័យ​ដល់​ខ្ញុំ ។

coins

សម្គាល់​មើល​អំពីគោលលទ្ធិ និងសូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( មើល​ការ​ធ្វើ​បទ​បង្ហាញ ) ៖ សូម​ពន្យល់​ថា ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ​គឺ​ការ​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ពី​ប្រាក់​ដែល​យើង​រក​បាន​ទៅ​ព្រះ​អម្ចាស់ តាមរយៈ​សាសនា​ចក្រ​របស់​ទ្រង់ ។ សូម​បង្ហាញ​កាក់ចំនួន 10 កាក់​ទៅ​កុមារ ។ សូម​សួរ​ពួក​គេ​ថា​តើ​ពួក​គេ​ត្រូវ​បង់​កាក់​ប៉ុន្មាន​ ដើម្បី​ថ្វាយ​ដង្វាយ​មួយ​ភាគក្នុង​ដប់ ។ សូម​បង្ហាញ​ស្រោម​សំបុត្រ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​និង​ក្រដាស​បរិច្ចាគ​ រួច​សូម​ពន្យល់​ថា​យើង​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ តាមរយៈ​ការ​បំពេញ​លើ​ក្រដាស​បរិច្ចាគ តាមរយៈការ​ដាក់​ក្រដាស​បរិច្ចាគ​នោះ​នៅ​ក្នុង​ស្រោម​សំបុត្រ​ ហើយ​យក​វា​ទៅ​ជូន​ប៊ីស្សព ឬ​ទីប្រឹក្សា​ណា​ម្នាក់​របស់​លោក ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍( លេង​ល្បែង និង​ស្តាប់​ទីបន្ទាល់ ) ៖ សូម​ដាក់​តាំង​រូប​ភាព និង​វត្ថុ​ដែល​តំណាង​ឲ្យ​ពរ​ជ័យ​ដែល​បាន​មក​ពី​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ ដូច​ជា​ព្រះ​វិហារ​បរិសុទ្ធ សាលា​ប្រជុំ ទំនុក​ដំកើងព្រះសៀវភៅ​ចម្រៀង​របស់​កុមារា​កុមារី សៀវភៅ​សិក្សា​របស់​កុមារ និង​ព្រះ​គម្ពីរ​ទាំង​ឡាយ ។ សូម​ប្រាប់​កុមារ​ថា ដោយ​សារ​តែ​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ​ហើយ ទើប​សាសនា​ចក្រ​អាច​ផ្តល់​ឲ្យ​នូវ​របស់​ទាំង​នេះ ។ សូម​យក​ក្រណាត់​មក​គ្រប​រូបភាព និង​វត្ថុ​ទាំង​ឡាយ ។ សូម​យក​រូបភាព ឬ​វត្ថុ​នោះ​ចេញ​មួយ​ឬពីរ ។ សូម​បើក​ក្រណាត់នោះ​ចេញ ហើយ​ឲ្យ​កុមារ​ទស្សន៍​ទាយ​នូវ​អ្វី​ដែល​បាន​បាត់​។ សូម​ធ្វើ​វា​ឲ្យ​បាន​ពីរ​បីដង ។ សូម​ពន្យល់​ថា​មាន​ពរ​ជ័យផ្សេង​ទៀត​ដែល​បាន​មក​ពី​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ដែល​ពុំ​អាច​មើល​ឃើញ​ឡើង ( សូម​មើលនីហ្វៃទី 3 24:10 ) ។ សូម​ឲ្យ​មជ្ឈឹម​វ័យ​ម្នាក់​ ឬ​ពីរ​ម្នាក់​ធ្វើ​ការ​រៀប​រាប់​ពី​ពរជ័យ​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​ទទួល​មក​ពី​ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

សប្តាហ៍ទី 3 ៖ ខ្ញុំ​គោរព​តាម​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង​វៃ តាម​រយៈ​ការ​បរិភោគ និង​ការ​ផឹក​អ្វី​ដែល​ល្អ ហើយ​ការ​ជៀស​វាង​អ្វី​ដែល​អាក្រក់ ។

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( អាន​បទ​គម្ពីរ និង​លេង​ល្បែង ) ៖ សូម​អាន​ជា​មួយ​គ្នានូវ​ កូរិនថូស​ទី 1 3:16–17 ។ សូម​ឲ្យ​កុមារ​ចែកចាយ​នូវ​អត្ថន័យ​នៃ​បទ​គម្ពីរ​ទាំង​ឡាយដែល​មាន​ចំពោះ​ពួក​គេ ។ សូម​ពន្យល់​ថា ព្រះ​វរបិតា​សួគ៌​ចង់​ឲ្យ​យើង​ថែរក្សា​រូប​កាយ​របស់​យើង ។ សូម​បិទ​រូប​ភាព​អាហារ​ផ្សេង ៗ ដូច​ជា ភេសជ្ជៈ និងរបស់​ផ្សេងៗ​ទៀតទាំង​ល្អ និង​អាក្រក់​សម្រាប់​រូប​កាយ ( ដូច​ជា​ផ្លែ​ឈើ បន្លែ នំបុ័ង ស្រា និង​បារី ) នៅ​ក្នុង​ប្រអប់​មួយ ។ សូម​ថត​ចម្លង​ទំព័រ​ទី 43 នៅ​ក្នុង​សៀវភៅ​សិក្សា​ថ្នាក់​ទារកដ្ឋាន​ និង​កាត់​ជា​បំណែក​ផ្គុំ​រូប ។ សូម​ឲ្យ​កុមារ​​ផ្លាស់​ប្តូរ​វេន​គ្នា​យក​រូប​ភាព​ចេញ​ពី​ប្រអប់ ។ ប្រសិន​បើ​រូប​នៅ​ក្នុង​រូបភាព​ល្អ​សម្រាប់​យើង សូម​ឲ្យ​កុមារ​ដាក់​បំណែក​រូប​ផ្គុំ​នៅ​លើ​ក្តា​ខៀន ។ ប្រសិន​បើ​រូប​ភាព​នោះ​អាក្រក់ សូម​យក​បំណែក​រូប​ផ្គុំនោះ​ចេញ ។ សូម​បន្ត​លេង​រហូត​ដល់​រូប​ផ្គុំ​ទាំង​អស់​ត្រូវ​បាន​ផ្គុំចប់​សប់​គ្រប់ ( អ្នក​នឹង​ត្រូវ​​ការវត្ថុ​ល្អ ៗ​ច្រើន​​ជាងវត្ថុ​មិន​ល្អ​ដាក់​ក្នុង​ប្រអប់ ) ។​សូម​ឲ្យ​មជ្ឈឹម​វ័យ​ ឬ​កុមារ​ម្នាក់​ចែកចាយ​​ពី​ពរជ័យ​មួយ​ចំនួន​ដែល​គាត់ ឬ​នាង​បាន​ទទួល​តាមរយៈ​ការ​គោរព​តាម​ពាក្យ​សំដី​នៃប្រាជ្ញា​វាង​វៃ ( សូម​មើល​ គ. និង​ ស. 89:18–21 ) ។

body puzzle

សៀវភៅ​ថ្នាក់​ទារកដ្ឋាន​មាននៅ sharingtime.lds.org

សប្តាហ៍ទី 4 ៖ នៅ​ពេល​ដែល​ខ្ញុំ​ស្លៀក​ពាក់​សមរម្យ គឺ​ខ្ញុំ​គោរព​​រូប​កាយ​របស់​ខ្ញុំ​ដែល​ជា​អំណោយ​ទាន​មក​ពី​ព្រះ ។

សម្គាល់​មើល​អំពីគោលលទ្ធិ( មើល​រូប​ភាព និង​អាន​ព្រះ​គម្ពីរ ) ៖ សូម​សរសេរ​នៅ​លើ​ក្តាខៀន​នូវ​ពាក្យ​ដូច​ខាង​ក្រោម ៖ « របស់​ខ្ញុំ​ គឺជា  » ។  សូម​បង្ហាញ​រូបភាព​ព្រះ​វិហារ​បរិសុទ្ធ ។ សូម​សួរ​ថា « ហេតុអ្វីបាន​ជា​​ព្រះ​វិហារ​បរិសុទ្ធ​ពិសេស ? » សូម​ឲ្យ​កុមារ​បើក​ទៅ​ កូរិនថូសទី 1 6:19 ។ សុំ​ឲ្យ​ពួក​គេ​រក​មើល​អ្វី​ដែល​និយាយ​អំពី​រូប​កាយ​របស់​ពួក​គេ​ នៅពេល​ដែល​ពួក​គេ​អាន​ព្រះគម្ពីរ​ឮៗ ជា​មួយ​អ្នក ។ សូម​សួរ​កុមារ​ថា​តើ​ពាក្យ​អ្វី​ដែល​នឹង​បំពេញ​ប្រយោគ​នៅ​លើ​ក្តាខៀន ( រូបកាយ , ព្រះ​វិហារ​បរិសុទ្ធ )​។ សូម​ឲ្យ​កុមារ​ឈរ ហើយ​និយាយ​នូវ​ប្រយោគ​ទាំង​មូល​ជា​មួយ​គ្នា ។

For the Strength of Youth pamphlet

សូម​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង និង​ការ​អនុវត្តន៍ ( ច្រៀងចម្រៀង និង​ពិភាក្សា ) ៖ សូម​ប្រាប់​កុមារ​ថា​រូប​កាយ​របស់​ពួក​គេ​គឺ​ជា​ព្រះ​វិហារ​បរិសុទ្ធ​ ជា​កន្លែង​ដែល​ព្រះ​វិញ្ញាណ​អាច​គង់​នៅ ។ សូម​ច្រៀង​ឃ្លា​ដំបូងនៃ​បទ​ « ព្រះ​បាន​ប្រទាន​វិហារ​ឲ្យ​ខ្ញុំ » (ទំនុក​ដំកើងព្រះ​ និង​ចម្រៀង​កុមារា​កុមារីទំព័រ 62--63 » ។ សូ​ម​ឲ្យ​កុមារ​ចែកចាយ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​ចង់​ឲ្យ​យើង​ស្លៀកពាក់ និង​អំពី​មូលហេតុ​ផង​ដែរ​។ សូម​ពន្យល់​ថា​ព្យាការី​នៃ​ព្រះ​តែង​តែ​ទូន្មានដល់​កូនចៅ​របស់​​ទ្រង់​ឲ្យ​ស្លៀក​ពាក់​សមរម្យ​ជា​និច្ច ។ សូម​ឲ្យ​កុមារ​ស្តាប់​ថា​តើ​ផ្នែក​ណា​មួយ​នៃ​រូប​កាយ​របស់​ពួក​គេដែល​គួរ​តែ​ត្រូវ​បាន​បិទបាំង កាល​ដែល​អ្នក​អានជំពូក​ « សម្លៀក​បំពាក់ និងសំបក​ខាង​ក្រៅ » ដែល​ដក​ស្រង់​ចេញ​ពី ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ឲ្យ​កុមារ​គិត​ពី​វិធី​មួយ​ដែល​ពួក​គេ​អាច​ស្លៀក​ពាក់​បាន​សមរម្យ ។ សូម​បោះ​វត្ថុ​ដែល​ទន់​ទៅ​កុមារ​ម្នាក់ ហើយ​សូម​ឲ្យ​ពួក​គេ​ចែកចាយ​ពី​គំនិត​របស់​គាត់ ឬ​នាង ។ សូម​ឲ្យ​កុមារ​នោះ​បោះ​វត្ថុ​នោះ​ទៅ​កុមារ​ម្នាក់​ទៀត ដែល​នឹង​ចែកចាយ​គំនិត​របស់​គាត់ ឬ​នាង​។ សូម​បន្ត​ធ្វើបែប​នេះ​ជា​មួយ​នឹង​កុមារ​ផ្សេង​ទៀត ។