ខែ កញ្ញា
ក្រឹត្យវិន័យដប់ប្រការបង្រៀនខ្ញុំឲ្យចេះស្រឡាញ់ព្រះ និងកូនចៅរបស់ទ្រង់
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ ចូរសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ យើងត្រូវបានប្រទានពរជ័យ នៅពេលយើងគោរពតាមបទបញ្ញត្តិទាំងឡាយ ។
សម្គាល់មើលអំពីគោលលទ្ធិ( មើលគោលបំណងមេរៀន ) ៖សូមអញ្ជើញម្តាយម្នាក់ឲ្យយកទារករបស់គាត់មកចូលរួមនៅក្នុងម៉ោងចែកចាយ ។ សូមអញ្ជើញកុមារឲ្យចែកចាយនូវវិន័យមួយចំនួនដែលនឹងធ្វើឲ្យកុមារមានសុវត្ថិភាព ។ សូមប្រាប់កុមារថា យើងទាំងអស់គ្នាគឺជាកូនចៅរបស់ព្រះវរបិតាសួគ៌ ទ្រង់ស្រឡាញ់យើង ហើយប្រទានដល់យើងនូវវិន័យ ឬបទបញ្ញត្តិមួយចំនួនដែលនឹងធ្វើឲ្យយើងមានសុវត្ថិភាព និងសប្បាយរីករាយ ។ សូមបង្ហាញរូបភាពរបស់ម៉ូសេ ហើយនិងក្រឹត្យវិន័យទាំងដប់ប្រការ រួចហើយសូមប្រាប់កុមារសង្ខេបៗនូវរបៀបដែលម៉ូសេបានទទួលបទបញ្ញត្តិទាំងឡាយ ( សូមមើល និក្ខមនំ 19–20 ) ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( ច្រៀងចម្រៀង ) ៖ សូមសរសេរឃ្លាទាំងបីខាងក្រោមនៅលើក្តាខៀន ៖ « គោរព និងថ្វាយបង្ខំដល់ព្រះ » « គោរពដល់ឪពុកម្តាយ » និង « គោរពដល់អ្នកដទៃ » ។ សូមប្រាប់កុមារថាក្រឹត្យវិន័យទាំងដប់ប្រការអាចចែកចេញជាបីជំពូកទាំងនេះ ។ សូមបំបែកកុមារទៅជាក្រុមៗ ហើយឲ្យពួកគេនូវចម្រៀងនីមួយៗដែលទាក់ទងនឹងជំពូកនីមួយៗ ។ សូមឲ្យក្រុមនីមួយៗធ្វើការសម្រេចចិត្តថាតើអ្នកណានឹងច្រៀងចម្រៀង ( ឧទាហរណ៍ មានតែកុមារាប៉ុណ្ណោះ មានតែកុមារីប៉ុណ្ណោះ ឬកុមារណាដែលស្លៀកពាក់ពណ៌ក្រហមប៉ុណ្ណោះ ) ។ បន្ទាប់ពីចម្រៀងច្រៀងរួច សុំឲ្យកុមារម្នាក់យកចម្រៀងទៅបិទនៅជំពូកនីមួយៗឲ្យបានត្រឹមត្រូវ ។ សូមពិចារណាធ្វើការច្រៀងនូវបទចម្រៀងដូចខាងក្រោម ៖ « Saturday » [ថ្ងៃសៅរ៍] ( ច. ស. ក. ទំព័រ 196 ) « Quickly I’ll Obey » [ខ្ញុំធ្វើគោរពតាមភ្លាម] ( ស. ច. ក. ទំព័រ 197 ) « My Dad » [លោកប៉ារបស់ខ្ញុំ] ( CS ទំព័រ 211 ) « The Church of Jesus Christ » [សាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ] ( CS ទំព័រ 77 ) និង « ចិត្តល្អចាប់ផ្តើមនឹងខ្ញុំ » ( ស. ច. ក. ទំព័រ 63 ) ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ច្រៀងចម្រៀង ) ៖ ច្រៀង « ខ្ញុំជាកូនរបស់ព្រះ » ( ទំនុកដំកើងព្រះ និងចម្រៀងកុមារាកុមារី ទំព័រ 58 ) និងសូមឲ្យកុមារស្តាប់នូវសេចក្តីសន្យាទាំងឡាយដែលយើងទទួល នៅពេលដែលយើងគោរពតាមបទបញ្ញត្តិទាំងឡាយ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវរបៀបដែលពួកគេត្រូវបានប្រទានពរជ័យ នៅពេលដែលពួកគេគោរពតាមបទបញ្ញត្តិទាំងឡាយ ។
សប្តាហ៍ទី 2 ៖ ខ្ញុំគួរតែគោរព និងថ្វាយបង្គំព្រះ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង និងការអនុវត្តន៍}( អានបទគម្ពីរ ) ៖ សូមពន្យល់ថា បទបញ្ញត្តិបួនដំបូង ព្រះវរបិតាសួគ៌ប្រទានដល់មូសេឲ្យបង្រៀនយើងថា យើងគួរតែគោរព និងថ្វាយបង្គំដល់ព្រះ ។ សូមសរសេរនូវឃ្លាដូចខាងក្រោមនៅលើក្តារខៀន ។ សូមសរសេរសេចក្តីយោងបទគម្ពីរនៅលើក្រដាសបួនសន្លឹក ។
-
កុំឲ្យមានព្រះឯណាទៀត នៅចំពោះអញឲ្យសោះ ។ ( និក្ខមនំ 20:3 )
-
កុំឲ្យឆ្លាក់ធ្វើរូបណាសម្រាប់ឯងឲ្យសោះ . ( និក្ខមនំ 20:4 )
-
កុំឲ្យចេញព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះនៃឯង . ( និក្ខមនំ 20:7 )
-
ចូរនឹកចាំ ពីដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ។ ( និក្ខមនំ 20:8 )
បំបែកកុមារទៅជាបួនក្រុមៗ ។ សូមឲ្យក្រុមនីមួយៗនូវសេចក្តីយោងបទគម្ពីរ ហើយសុំសួរពួកគេឲ្យអានបទគម្ពីរ និងស្វែងរកឃ្លាដែលត្រូវគ្នានៅលើក្តាខៀន ។ សុំឲ្យក្រុមទីមួយឲ្យបំពេញចន្លោះរបស់ពួកគេនៅលើក្តាខៀន ហើយដឹកនាំឲ្យកុមារផ្សេងទៀតនិយាយតាមឃ្លានោះសារឡើងវិញជាមួយគ្នា ។ សូមពិភាក្សាពីអត្ថន័យនៃពាក្យថាបទបញ្ញត្តិ ហើយសូមឲ្យកុមារផ្តល់យោបល់នូវអ្វីដែលពួកគេអាចគោរពតាមបទបញ្ញត្តិ ។ ចូរសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ សូមធ្វើដូចគ្នានឹងកុមារបីក្រុមទៀត ។ សូមលើកទឹកចិត្តដល់កុមារឲ្យជ្រើសរើសសំណើរណាមួយដែលបានសរសេរនៅលើក្តាខៀន ដើម្បីធ្វើនៅក្នុងសប្តាហ៍នោះ ។
សប្តាហ៍ទី 3 ៖ ខ្ញុំគួរគោរពដល់ឪពុកម្តាយរបស់ខ្ញុំ ។
សម្គាល់មើលអំពីគោលលទ្ធិ ( ការទន្ទេញបទគម្ពីរ ) ៖ សូមរំឭកឡើងវិញ ដោយសង្ខេបៗនូវបទបញ្ញត្តិទាំងឡាយដែលកុមារបានរៀននៅសប្តាហ៍ក្រោយ ហើយសុំឲ្យកុមារពីរបីនាក់ធ្វើការចែកចាយនូវអ្វីដែលពួកគេបានធ្វើ ដើម្បីរស់នៅតាមបទបញ្ញត្តិទាំងនោះ ។ សូមបំបែកកុមារទៅជាបួនក្រុម ហើយសូមឲ្យស្លាកពាក្យមួយដល់ក្រុមកុមារនិមួយៗដូចដែលមានបង្ហាញខាងក្រោម ដើម្បីបង្រៀនក្រុមនីមួយៗអំពី ( សូមមើល និក្ខមនំ 20:12 ) ។
សុំឲ្យក្រុមទីមួយក្រោកឈរឡើង អានស្លាកពាក្យរបស់ពួកគេសារឡើងវិញ ហើយសុំឲ្យពួកគេអង្គុយចុះ សូមឲ្យក្រុមផ្សេងទៀតធ្វើដូចគ្នាតាមលំដាប់លំដោយ ។ សូមឲ្យក្រុមនីមួយៗចែកចាយស្លាកពាក្យរបស់ពួកគេទៅក្រុមផ្សេងទៀត ហើយសូមធ្វើសកម្មភាពសារឡើងវិញ រហូតដល់ក្រុមទាំងអស់បានអានស្លាកពាក្យរបស់ខ្លួន ។ សូមអញ្ជើញកុមារឲ្យក្រោកឈរ ហើយអានបទបញ្ញត្តិសារឡើងវិញជាមួយគ្នា ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ការលេងល្បែង ) ៖ សូមបំបែកកុមារទៅជាក្រុមៗ ។ សុំឲ្យក្រុមនីមួយៗគិតពីអ្វីដែលពួកគេអាចធ្វើដើម្បីគោរពដល់ឪពុកម្តាយរបស់ពួកគេ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យធ្វើកាយវិការជាតាមសាច់រឿង ហើយសុំឲ្យកុមារផ្សេងទៀតធ្វើការទស្សន៍ទាយនូវអ្វីដែលពួកគេកំពុងធ្វើ ។ នៅពេលដែលពួកគេធ្វើការទស្សន៍ទាយបានត្រឹមត្រូវ សុំកុមារម្នាក់នៅក្នុងក្រុមឲ្យសរសេរពីគំនិតរបស់ពួកគេនៅលើក្តាខៀន ។
សប្តាហ៍ទី 4 ៖ ខ្ញុំគួរតែគោរពដល់អ្នកដទៃ ។
សម្គាល់មើលអំពីគោលលទ្ធិ( ការពិភាក្សាពីការគោរព ) ៖ សូមប្រាប់កុមារថាបុគ្គលដ៏សំខាន់មួយរូបគឺកំពុងតែអញ្ជើញមកចូលរួមនៅក្នុងថ្នាក់កុមារនៅថ្ងៃនេះ ។ សុំឲ្យកុមារធ្វើបទបង្ហាញអំពីរបៀបដែលពួកគេអាចបង្ហាញការគោរពដល់បុគ្គលម្នាក់នេះ ។ សូមឲ្យពួកគេធ្វើការទស្សន៍ទាយថាតើបុគ្គលនោះជានរណា ។ សូមក្រហឹម « ខ្ញុំជាកូនរបស់ព្រះ » នៅពេលដែលអ្នកខ្ទាស់ក្រដាសរូបផ្កាយឲ្យកុមារម្នាក់ៗ ។ សូមពន្យល់ថាមនុស្សគ្រប់រូបគឺមានសារៈសំខាន់ ហើយថាយើងគួរតែផ្តល់ការគោរពដល់មនុស្សគ្រប់គ្នា ។ សូមប្រាប់ដល់កុមារថាមានបទបញ្ញត្តិជាច្រើននៃក្រឹត្យវិន័យដប់ប្រការ បង្រៀនយើងពីរបៀបដើម្បីគោរពដល់អ្នកដទៃ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( ពិភាក្សាសិក្សាករណី ) ៖ សូមពន្យល់ថាក្រឹត្យវិន័យដប់ប្រការបង្រៀនយើងថា យើងមិនគួរលួច ឬកុហក់ឡើយ នេះគឺជាវិធីមួយដែលយើងគោរពដល់អ្នកដទៃ ។ សូមរៀបសិក្សាករណីឲ្យបានពីរបី ( សូមមើល TNGC ទំព័រ 161–62 ) ដែលបង្ហាញពីស្ថានភាព ដែលកុមារបានប្រឈមមុខជាមួយនឹងជម្រើសអំពីភាពស្មោះត្រង់ ។ សូមបំបែកកុមារទៅជាក្រុមៗ ហើយផ្តល់សិក្សាករណីពីរបីឲ្យក្រុមនិមួយៗ ។ សុំឲ្យពួកគេអានសិក្សាករណីនីមួយៗ ហើយសូមធ្វើការពិភាក្សាអំពីរបៀបដែលពួកគេអាចធ្វើដើម្បីមានសេចក្តីស្មោះត្រង់នៅក្នុងស្ថានភាពនីមួយៗ ។