ខែ ធ្នូ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រារបស់ព្រះ
« មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ។ យើងជាជីវិត និងជាពន្លឺនៃពិភពលោក » ( គ. និង ស. 11:28 ) ។
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ សូមសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកកាន់ផែនដី ។
សម្គាល់មើលអំពីគោលលទ្ធិ( អានសកម្មភាពក្នុងឃ្លាឡើងវិញ ) ៖ សូមធ្វើសកម្មភាពក្នុងឃ្លាដូចខាងក្រោមសារឡើងវិញជាមួយកុមារ ៖
ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកលើផែនដី ។
ទ្រង់បានយាងមកក្នុងសណ្ឋានជាទារក ។ ( ធ្វើដៃជាត្រកង )
ទ្រង់បានធំឡើងដូចជាអ្នក និងខ្ញុំ ។ ( បន្ទន់ចង្កេះទៅមុខ ហើយក្រោកឡើងយឺតៗ )
ពីព្រោះទ្រង់ស្រឡាញ់យើង ( ដាក់ដៃលើបេះដូង ) ទ្រង់បានសុគត់សម្រាប់យើង ។ ( អង្គុយចុះ )
ដោយសារតែទ្រង់បានមានព្រះជន្មរស់ឡើងវិញ យើងទាំងអស់គ្នានឹងត្រូវរស់ឡើងវិញម្តងទៀត ! ( ក្រោកឈរឡើង )
សូមពន្យល់ថានៅក្នុងព្រះគម្ពីរ ព្រះយេស៊ូវប្រាប់យើងថា ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ។ សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា 11:28 ឲ្យឮព្រមៗគ្នា ។ ( អ្នកអាចអញ្ជើញកុមារតូចៗឲ្យគ្រាន់តែនិយាយថា « ព្រះរាជបុត្រារបស់ព្រះ » នៅពេលដែលអ្នកអានផ្នែកនោះក្នុងព្រះគម្ពីរ ) ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( គូរគំនូរ និងស្តាប់ដំណើររឿង ) ៖ សូមឲ្យកុមារម្នាក់ៗគូរឆុតឆាក ឬ រូបភាពរបស់មនុស្សម្នាក់ចេញពីដំណើររឿងនៃការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទ ( ឧទាហរណ៍ ម៉ារ៉ា យ៉ូសែប ឬពួកអ្នកគង្វាល ) ។ សូមប្រាប់ដំណើររឿងដែលដកស្រង់ចេញពី លូកា 2:4–17 និង ម៉ាថាយ 2:1–12 សារឡើងវិញ ។ សូមអញ្ជើញកុមារឲ្យលើករូបភាពរបស់ពួកគេឡើង តាមពេលវេលាត្រឹមត្រូវនៅក្នុងអំឡុងពេលអានដំណើររឿង ។ អ្នកអាចច្រៀងចម្រៀងបុណ្យគ្រីស្ទម៉ាសដែលដកស្រង់ចេញពី ទំនុកដំកើងព្រះ និងចម្រៀងកុមរាកុមារី នៅអំឡុងពេលធ្វើសកម្មភាព ( សូមមើល ទំព័រ 52–53). សម្រាប់សំណើរអំពីការប្រើប្រាស់តន្រ្តីនៅក្នុងការបង្រៀន សូមមើល TNGC ទំព័រ 172–75 ។
សប្តាហ៍ទី 2 ៖ ព្រះយេស៊ូវមានព្រះជន្មឡើងដោយមានប្រាជ្ញា និងរូបរាងរឹងមាំដែលគាប់ព្រះទ័យដល់ព្រះ និងមនុស្ស ។
សម្គាល់មើលអំពីគោលលទ្ធិ( ច្រៀងចម្រៀង និងទន្ទេញបទគម្ពីរ ) ៖ សូមដាក់តាំងរូបភាពដែលបង្ហាញពីការរីកចម្រើនរបស់ព្រះគ្រីស្ទ ចាប់តាំងពីកុមារភាពដល់មជ្ឈឹមវ័យ ។ សូមច្រៀងជាមួយគ្នា « Jesus Once Was a Little Child » [គ្រាមួយព្រះយេស៊ូវជាទារកតូច] ( ស. ច. ក. ទំព័រ 55 ) និងសុំឲ្យកុមារពន្យល់ថាតើបទចម្រៀងនេះបង្រៀនអ្វីខ្លះអំពីព្រះយេស៊ូវ ។ សូមជួយកុមារទន្ទេញលូកា 2:52 ដោយប្រើប្រាស់សកម្មភាពសាមញ្ញដើម្បីតំណាងឲ្យវិធីដែលព្រះយេស៊ូវមានព្រះជន្មឡើង ៖ ដោយប្រាជ្ញា( ចង្អុលក្បាល ) រូបរាងរឹងមាំ ( ទាញសាច់ដុំ ) និងគាប់ព្រះទ័យដល់ព្រះ ( ឱបដៃ ) និងមនុស្ស( បោយដៃដាក់មិត្តភក្តិ ) ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍( អានបទគម្ពីរ និងចូលរួមនៅក្នុងសកម្មភាព ) ៖ សូមបំបែកកុមារទៅជាក្រុមដែលមានបួនផ្នែក និងសូមដាក់សញ្ញាដូចខាងក្រោមនៅតាមផ្នែក ៖ព្រះយេស៊ូវមានព្រះជន្មឡើងដោយមានប្រាជ្ញា—គ. និង ស. 88:118; ព្រះយេស៊ូវមានព្រះជន្មឡើងដោយមានរូបរាងរឹងមាំ— គ. និង ស. 89:20; ព្រះយេស៊ូវមានព្រះជន្មឡើងដោយគាប់ព្រះទ័យដល់ព្រះ— គ. និង ស. 88:63; ព្រះយេស៊ូវមានព្រះជន្មឡើងដោយពេញចិត្តដល់មនុស្ស—សុភាសិត 18:24 ។ សូមរៀបចំសកម្មភាពងាយៗមួយតាមផ្នែកនិមួយៗ ដូចជា រៀបសំណួរតាមអាយុអំពីព្រះវរបិតាសួគ៌ និងព្រះបញ្ញត្តិរបស់ទ្រង់ ( « ប្រាជ្ញា » ) សូមរៀបម៉ែត្រសម្រាប់វាស់កំពស់របស់កុមារ និងក្រដាសសម្រាប់គូររូបភាពនៃអាហារដែលធ្វើឲ្យមានសុខភាពល្អ ( « រូបរាងរឹងមាំ » ) និងដំណើររឿងដែលដកស្រង់ចេញពី ប្រិយមិត្ត ឬ លីអាហូណា ដែលមានអំពីទីបន្ទាល់ និងមិត្តភាព ( « ដែលគាប់ព្រះទ័យដល់ព្រះ » និង « ដែលពេញចិត្តដល់មនុស្ស » ) ។ សូមពន្យល់ថា យើងទាំងអស់គ្នាធំឡើងតាមរបៀបដូចជាព្រះយេស៊ូវបានមានព្រះជន្មឡើងដែរ — « ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ( (លូកា 2:52 ) ។ សូមបំបែកកុមារទៅជាបួនក្រុម ហើយសុំឲ្យមានមជ្ឈឹមវ័យម្នាក់ដឹកនាំក្រុមនីមួយៗទៅរកសញ្ញាមួយ ដែលជាកន្លែងដែលពួកគេនឹងអានបទគម្ពីរជាមួយគ្នា ហើយសូមចូលរួមនៅក្នុងសកម្មភាព ។ សូមលេងតន្រ្តីតិចៗ នៅពេលដែលកុមារត្រូវទៅរកសញ្ញាសំគាល់ថ្មី ។
សប្តាហ៍ទី 3 ៖ ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឹ និងជាជីវិតនៃពិភពលោក ។
សម្គាល់មើលអំពីគោលលទ្ធិ ( ធ្វើសកម្មភាពបទគម្ពីរ ) ៖ សូមដាក់តាំងរូបភាពនៃការប្រសូត្រ និងការសុគតរបស់ទ្រង់នៅបន្ទប់ម្ខាង ។ សូមប្រាប់កុមារថាអ្នកនឹងអានបទគម្ពីរមួយចំនួនដែលមានទាំងសញ្ញាសំគាល់នៃការប្រសូត្រ ឬការសុគត់របស់ទ្រង់ ។ សុំឲ្យកុមារត្រឡប់ និងបែរមុខទៅរករូបភាពដែលត្រូវនឹងបទគម្ពីរដែលអ្នកអាន ។ ( ប្រសិនបើថ្នាក់អង្គការបឋមសិក្សារបស់អ្នកតិច អ្នកអាចឲ្យកុមារដើរសំដៅទៅរករូបភាព ) ។ សូមអាន នីហ្វៃទី 3 1:15, 19, 21; 8:20, 22–23 ។ សូមពិភាក្សាអំពីរបៀបដែលព្រះគ្រីស្ទបាននាំពន្លឺមកកាន់ពិភពលោក ។ សុំឲ្យកុមារយកដៃបិទភ្នែករបស់ពួកគេ ហើយស្រមើលស្រម៉ៃពីឧបសគ្គមួយចំនួន ដែលពួកគេអាចប្រឈមមុខ ប្រសិនបើពួកគេត្រូវរស់នៅដោយគ្មានពន្លឺនោះ ។ សូមប្រៀបធៀបឧបសគ្គទាំងនេះជាមួយនឹងបញ្ហាដែលយើងនឹងប្រឈមមុខ ប្រសិនបើយើងរស់នៅដោយគ្មានពន្លឺនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទទេនោះ ។ សូមអាន យ៉ូហាន 8:12 ហើយសូមអញ្ជើញកុមារឲ្យស្តាប់នូវអ្វីយើងត្រូវធ្វើដើម្បីកុំឲ្យដើរក្នុងភាពងងឹត ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង}( លេងល្បែងទស្សន៍ទាយ ) ៖ សូមពន្យល់ថា មាននិមិត្តសញ្ញាជាច្រើនដែលជួយយើងចងចាំថា ព្រះយេស៊ូវគឺជាពន្លឺនៃពិភពលោក មាននិមិត្តសញ្ញាជាច្រើនគឺត្រូវបានប្រើប្រាស់នៅថ្ងៃបុណ្យគ្រីស្ទម៉ាស ។ សូមដាក់និមិត្តសញ្ញាទាំងនេះ ( ដូចជាទាន ផ្កាយក្រដាស ឬពន្លឺ ) ទៅក្នុងស្បោងមួយ ។ សូមឲ្យកុមារម្នាក់លូកទៅក្នុងស្បោង សូមស្ទាបវត្ថុមួយដោយពុំមើលឃើញវត្ថុនោះឡើយ សូមទស្សន៍ទាយថាតើវត្ថុនោះជាអ្វី បន្ទាប់មកសូមបង្ហាញវត្ថុនោះទៅកុមារផ្សេងទៀត ។ សុំឲ្យកុមារចែកចាយអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីនាំពន្លឺមកកាន់ជីវិតរបស់យើង ។ ធ្វើរបៀបដដែលនេះជាមួយនឹងរូបភាពផ្សេងទៀត ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( គូររូបភាព ) ៖ សូមផ្តល់ឲ្យកុមារម្នាក់ៗនូវរូបភាពព្រះអាទិត្យក្រដាសមួយសន្លឹក ។ សូមឲ្យពួកគេសរសេរ ឬគូររូបភាពនូវវិធីមួយដែលពួកគេនឹងធ្វើតាមពន្លឺនៃព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយក្រដាសរបស់ពួកគេជាមួយក្រុមគ្រួសារ ។
សប្តាហ៍ទី 4 ៖ យ៉ូសែប ស្ម៊ីធ បានឃើញ និងបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទម៉ាស ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( បើកអំណោយ ) ៖ សូមវេចខ្ចប់រូបភាព នៃការនិមិត្តដំបូងធ្វើជាអំណោយមួយ ។ សូមពន្យល់ថា មានមានមនុស្សជាច្រើនឲ្យអំណោយជាការប្រារព្ធពិធីខួបកំណើត ។ សុំសួរដល់កុមារថាតើខួបកំណើតរបស់នរណាដែលត្រូវបានប្រារព្ធឡើងនៅក្នុងថ្ងៃបុណ្យគ្រីស្មាក់ ។ សូមពន្យល់ថា បុគ្គលដ៏សំខាន់មួយរូបទៀតដែលមានថ្ងៃកំណើតនៅក្នុងខែ ធ្នូ ។ សូមអញ្ជើញកុមារឲ្យបើកអំណោយដើម្បីបានដឹងថាតើបុគ្គលនោះជានរណា ។ សូមប្រាប់កុមារថា ថ្ងៃទី 23 ខែ ធ្នូ គឺជាខួបកំណើតរបស់យ៉ូសែប ស្ម៊ីធ ។ សូមពិភាក្សាពីការនិមិត្តលើកដំបូង ហើយសូមពន្យល់ថាយើងបានទទួលអំណោយដ៏មានសារៈសំខាន់ ពីព្រោះយ៉ូសែប ស្ម៊ីធ បានឃើញ និងបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរនៅលើក្តាខៀន « អំណោយទានដែលយើងបានទទួល ពីព្រោះយ៉ូសែប ស្ម៊ីធ បានឃើញ និងបានថ្លែងទីបន្ទាល់ពីព្រះយេស៊ូវ គ្រីស្ទ » ។ សូមរៀបចំក្រដាសបួនសន្លឹកធំៗ ដោយមានសរសេរឃ្លាដូចខាងក្រោមនៅលើក្រដាសនីមួយៗ ៖ « យើងមានព្រះគម្ពីរមរមន » ។ « យើងមានសាសនាចក្រពិតនៅលើផែនដីសព្វថ្ងៃនេះ » ។ « យើងមានបព្វជិតភាព » ។ « យើងដឹងថា ព្រះវរបិតាសួគ៌ស្តាប់ឮ និងឆ្លើយការអធិស្ឋានរបស់យើង » ។
បំបែកកុមារទៅជាក្រុមៗ ។ សូមផ្តល់ឲ្យក្រុមនីមួយៗនូវក្រដាសខ្លះៗ ហើយសុំឲ្យពួកគេគូររូបភាពនៃអំណោយនោះ ។ សុំឲ្យពួកគេជូនរូបភាពរបស់ពួកគេជាអំណោយទៅក្រុមផ្សេងទៀត ។ សូមអញ្ជើញក្រុមនីមួយៗឲ្យបង្ហាញ និងពន្យល់ពីអំណោយរបស់ពួកគេទៅកុមារផ្សេងទៀត ហើយសូមបិទរូបភាពរបស់ពួកគេនៅលើក្តាខៀន ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ) ៖ សូមឲ្យកុមារបិទភ្នែករបស់ពួកគេ ហើយគិតពីនរណាម្នាក់ដែលពួកគេអាចចែកចាយអំណោយនៃដំណឹងល្អ ។ សូមប្រាប់ពួកគេថា ពួកគេអាចក្លាយដូចជាយ៉ូសែប ស្ម៊ីធ និងថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។