សេចក្តីណែនំាសម្រាប់ពេលវេលាចែកចាយ និងបទបង្ហាញនៃពិធីប្រជុំសាក្រាម៉ង់របស់កុមារ
គណៈប្រធានថ្នាក់អង្គការបឋមសិក្សា និងអ្នកដឹកនាំតន្រី្តទាំងឡាយជាទីស្រឡាញ់
នៅក្នុងឆ្នាំនេះអ្នកមានឱកាសបង្រៀនកុមារអំពីសារៈសំខាន់នៃការជ្រើសរើសផ្លូវត្រូវ ។ ការរៀនដើម្បីជ្រើសរើសត្រឹមត្រូវគឺជាផ្នែកដ៏មានសារៈសំខាន់មួយក្នុងផែនការរបស់ព្រះវរបិតាសួគ៌របស់យើង សម្រាប់យើង និងនាំមកនូវពរជ័យដល់យើងជាច្រើន ។ សូមព្យាយាមអញ្ជើញព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅពេលដែលអ្នកបង្រៀនប្រកបដោយការអធិស្ឋានដែលត្រូវបានបញ្ជូលនៅក្នុងគោលការណ៍ណែនាំនេះ ។ នៅពេលដែលអ្នកធ្វើដូច្នោះ នោះកុមារនឹងរៀនថា ពួកគេអាចទទួលជំនួយនៅក្នុងការធ្វើការសម្រេចចិត្ត តាមរយៈការធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការរស់នៅតាមគោលការណ៍នៃដំណឹងល្អទាំងឡាយ និងការស្តាប់តាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ការជ្រើសរើសត្រឹមត្រូវនឹងជួយកុមារបន្តនៅលើផ្លូវត្រូវដើម្បីត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌របស់យើងវិញ ។
យើងមានអំណរគុណចំពោះការបម្រើដ៏ស្មោះត្រង់របស់អ្នក នៅពេលដែលអ្នកស្រឡាញ់ និងបង្រៀនដល់កុមារដ៏មានតម្លៃក្នុងអង្គការបឋមសិក្សារបស់យើង ។ យើងសូមអធិស្ឋានសម្រាប់អ្នក ហើយសូមដឹងថា ព្រះអម្ចាស់នឹងប្រទានពរជ័យដល់អ្នក នៅពេលដែលអ្នកបម្រើនៅក្នុងការហៅដ៏មានសារៈសំខាន់នេះ ។
គណៈប្រធានទូទៅនៃថ្នាក់អង្គការបឋមសិក្សា
សេចក្តីណែនាំសម្រាប់ពេលវេលាចែកចាយ
សេចក្តីណែនាំពីដំណឹងល្អ
សូមប្រើកូនសៀវភៅនេះរៀបចំ ដើម្បីបង្រៀនមេរៀន 15 នាទីជារៀងរាល់សប្តាហ៍ អំឡុងពេលវេលាចែកចាយ ។ អ្នកអាចបញ្ចូលមេរៀនប្រចាំសប្តាហ៍ ជាមួយឯកសារដទៃទៀតដែលសាសនាចក្រអនុមតិ ដូចជាទស្សនាវដ្តីប្រិយមិត្ត ឬ លីអាហូណា ។ សេចក្តីណែនាំខាងក្រោមនឹងជួយអ្នករៀបចំ និងធ្វើបទបង្ហាញមេរៀន ។
ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន ។ បង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះកុមារ តាមរយៈការរៀនស្គាល់ឈ្មោះរបស់ពួកគេ និងដឹងអំពីចំណាប់អារម្មណ៍ ទេពកោសល្យ និងសេចក្តីត្រូវការរបស់ពួកគេ ។
បង្រៀនគោលការណ៍ទាំងឡាយដោយព្រះវិញ្ញាណ ។ នៅពេលដែលអ្នករៀបចំមេរៀន សូមអធិស្ឋានសម្រាប់ការណែនាំ និងការខិតខំ ដើម្បីពង្រឹងទីបន្ទាល់របស់អ្នក ពីគោលការណ៍ដែលអ្នកនឹងបង្រៀន ។ ការធ្វើដូច្នេះនឹងជួយអ្នកបង្រៀនដោយព្រះវិញ្ញាណ ។
អញ្ជើញឲ្យធ្វើការរៀនសូត្រ ។ កូនសៀវភៅនេះត្រូវបានរៀបរៀងឡើង ដើម្បីជួយអ្នកឲ្យដឹងមិន ត្រឹមតែ អំពីអ្វីដែលត្រូវបង្រៀននោះទេ ប៉ុន្តែដឹង អំពីរបៀប ដែលត្រូវបង្រៀន និងអញ្ជើញឲ្យធ្វើការរៀនសូត្រ ។ អ្នកនឹងបង្រៀនគោលលទ្ធិទាំងនេះ កាន់តែមានប្រសិទ្ធភាព នៅពេលអ្នកធ្វើតាមចំណុចទាំងបី ខាងក្រោមនូវរាល់គ្រប់មេរៀនទាំងអស់ ៖
-
កំណត់សំគាល់គោលលទ្ធិ ។ ណែនាំឲ្យបានច្បាស់លាស់ពីគោលលទ្ធិដែលកុមារនឹងត្រូវរៀន ។ សូមធ្វើការពិចារណាពីការធ្វើដូច្នេះ តាមរយៈពាក្យសំដី និងរូបភាពជំនួយចក្ខុ ។ ( សម្រាប់ឧទាហរណ៍មួយចំនួន សូមមើលមេរៀនក្នុងសប្តាហ៍ទីបីនៅក្នុងខែ ឧសភា និងសប្តាហ៍ទីពីរនៅក្នុងខែ សីហា ) ។
-
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ។ សូមធ្វើឲ្យប្រាកដថាកុមារបង្កើននូវការយល់កាន់តែស៊ីជំរៅពីគោលលទ្ធិ តាមរយៈវិធីសាស្រ្តបង្រៀនផ្សេងៗគ្នា ដែលផ្សាភ្ជាប់ពួកគេនៅក្នុងការរៀនសូត្រ ដូចជាច្រៀងចម្រៀង ការសម្តែង និងការអានព្រះគម្ពីរ ។
-
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ។ សូមផ្តល់ឱកាសឲ្យកុមារអនុវត្តគោលលទ្ធិទាំងនេះនៅក្នុងជីវិតរស់នៅរបស់ពួកគេ ។ សូមធ្វើការពិចារណាអំពីរបៀបដែលពួកគេអាចបង្ហាញអារម្មណ៍ អំពីគោលដៅ ឬដាក់គោលដៅ ដែលទាក់ទងជាមួយគោលការណ៍នោះ ។
កូនសៀវភៅនេះផ្តល់មេរៀនពេញលេញមួយចំនួន ចំពោះសប្តាហ៍មួយចំនួនទៀតនៅក្នុងឆ្នាំ ។ មតិយោបល់ទាំងឡាយ ប៉ុន្តែមិនមែនជាមេរៀនពេញលេញ គឺរួមបញ្ចូលសម្រាប់សប្តាហ៍ផ្សេងទៀត ។ រួមបញ្ចូលមតិយោបល់ទាំងនោះ ជាមួយគំនិតមួយចំនួនរបស់អ្នកផ្ទាល់ ។ អ្នកអាចទទួលបានគំនិត ពីការអានមេរៀនផ្សេងនៅក្នុងកូនសៀវភៅនេះ ។ នៅពេលដែលមានថ្ងៃអាទិត្យទីប្រាំ សូមប្រើប្រាស់ពេលវេលានោះដើម្បីរំឭកមេរៀនពីមុន ។ ព្រះវិញ្ញាណអាចដឹកនាំអ្នក នៅពេលដែលអ្នកដាក់ផែនការ និងរៀបចំសកម្មភាព សម្រាប់មេរៀនទាំងឡាយ ។
សូមធ្វើការជាមួយអ្នកដឹកនាំតន្រ្តី នៅពេលអ្នករៀបចំមេរៀនរបស់អ្នក ។ ការច្រៀងចម្រៀងនឹងជួយពង្រឹងដល់គោលលទ្ធិ ដែលអ្នកកំពុងបង្រៀន ។ ពេលខ្លះអ្នកអាចអញ្ជើញគ្រូបង្រៀន និងសិស្សក្នុងថ្នាក់ដើម្បីជួយអ្នក ជាមួយផ្នែកខ្លះនៃ សេចក្តីណែនាំនៃដំណឹងល្អ ។
មេរៀនមួយចំនួនផ្តល់យោបល់ឲ្យអញ្ជើញភ្ញៀវឡើងនិយាយចូលរួមនៅក្នុងថ្នាក់អង្គការបឋមសិក្សា ។ អ្នកគួរតែសុំការអនុញ្ញាតពីប៊ីស្សព ឬប្រធានសាខារបស់អ្នក ពីមុនពេលអញ្ជើញបុគ្គលនោះឲ្យចូលរួម ។
រួមជាមួយមេរៀនមាននូវគំនិតបន្ថែមមួយចំនួនអំពីការបង្រៀន ដែលនឹងជួយអ្នកអភិវឌ្ឍសមត្ថភាពក្នុងការបង្រៀនរបស់អ្នក ។ មេរៀនទាំងនោះរួមមានរូបភាព ដែលនឹងជួយអ្នកមើលឃើញ ថាតើសកម្មភាពនោះ មានទម្រង់របៀបណា ។ ថ្វីបើការអភិវឌ្ឍន៍ជំនាញក្នុងការបង្រៀនរបស់អ្នកសំខាន់យ៉ាងណាក្តី ក៏ការរៀបចំខាងវិញ្ញាណ និងទីបន្ទាល់របស់អ្នកក៏បានអញ្ជើញព្រះវិញ្ញាណ ដើម្បីបញ្ជាក់ពីគោលការណ៍ទាំងនេះ នៅក្នុងចិត្តរបស់កុមារ ។
ពេលវេលាចែកចាយ
តន្រ្តីនៅក្នុងថ្នាក់អង្គការបឋមសិក្សា គួរបង្កើតនូវបរិយាកាសដែលមានគារវភាព បង្រៀនដំណឹងល្អ និងជួយកុមារទទួលឥទ្ធិពលពីព្រះវិញ្ញាណបរិសុទ្ធ និងក្តីអំណរដែលបានមកពីការច្រៀងចម្រៀង ។ ពេលវេលាចែកចាយមួយវគ្គមានចំនួន 20 នាទីគួរតែចំណាយពេលលើបង្រៀនចម្រៀងនិងតន្រ្តី ។ ចំណុចនេះនឹងធ្វើឲ្យអ្នកប្រាកដថា អ្នកមានពេលគ្រប់គ្រាន់ដើម្បីបង្រៀនតន្រ្តីថ្មី និងជួយកុមារមានក្តីអំណរក្នុងការច្រៀងចម្រៀង ។
កូនសៀវភៅនេះរួមមានចម្រៀងថ្មី សម្រាប់ឲ្យកុមាររៀននៅក្នុងឆ្នាំនេះ ( សូមមើល ទំព័រ 28 (០០ ) ។ វាក៏រួមមាននូវជំពូកដែលមានចំណងជើងថា ៖ « របៀបដើម្បីប្រើប្រាស់តន្រ្តី នៅក្នុងថ្នាក់អង្គការបឋមសិក្សា » ( សូមមើល ទំព័រ 26–27 (០០ ) និងគំនិតបន្ថែមទៀតសម្រាប់ការបង្រៀនចម្រៀងដល់កុមារ ( សូមមើល ទំព័រ 9, 17 ) ។
សេចក្តីណែនាំអំពីបទបង្ហាញ នៅក្នុងការប្រជុំសាក្រាម៉ង់
នៅក្រោមការដឹកនាំរបស់ប៊ីស្សព ឬប្រធានសាខា នោះបទបង្ហាញ នៅក្នុងការប្រជុំសាក្រាម៉ង់របស់កុមារ គឺត្រូវបានធ្វើឡើងនៅក្នុងត្រីមាសទីបួននៃឆ្នាំ ។ ជួបជាមួយក្រុមប្រឹក្សានៅក្នុងគណៈប៊ីស្សព ឬគណៈប្រធានសាខាដែលមើលការខុសត្រូវលើថ្នាក់អង្គការបឋមសិក្សានៅក្នុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីការចាប់ផ្ដើមផែនការ ។ នៅពេលបញ្ចប់ផែនការនោះ ចូរទៅរកគាត់ដើម្បីទទួលបានការអនុមតិ ។
រៀបផែនការដើម្បីឲ្យកុមារធ្វើបទបង្ហាញក្នុងកម្មវិធី ដោយផ្តោតទៅលើបាវចនានៃពេលវេលាចែកចាយប្រចាំខែ។ សូមធ្វើការកត់ចំណាំសេចក្តីថ្លែង និងបទពិសោធន៍ផ្ទាល់ខ្លួនពេញមួយឆ្នាំរបស់កុមារ ដើម្បីប្រហែលជាអាចត្រូវប្រើប្រាស់នៅក្នុងបទបង្ហាញ ។ នៅពេលអ្នករៀបចំផែនការ សម្រាប់កុមារចែកចាយនូវអ្វីដែលពួកគេបានរៀនរួចហើយ អំពីបាវចនានៅក្នុងឆ្នាំនេះ សូមគិតអំពីវិធីដែលពួកគេអាចជួយឲ្យក្រុមជំនុំ ផ្តោតយកចិត្តទុក្ខដាក់លើគោលលទ្ធិនៃដំណឹងល្អដែលពួកគេកំពុងបង្រៀន ។ សមាជិកម្នាក់នៅក្នុងគណៈប៊ីស្សព អាចបញ្ចប់ការប្រជុំជាមួយនឹងសុន្ទរកថាសង្ខេប ។
នៅពេលអ្នករៀបចំបទបង្ហាញ សូមចងចាំគោលការណ៍ណែនាំដូចខាងក្រោម ៖
-
ការហាត់សមមិនគួរយកពេលរបស់ថ្នាក់ ឬយកពេលរបស់ក្រុមគ្រួសារដោយមិនចាំបាច់នោះទេ ។
-
បទបង្ហាញដោយប្រើរូបភាពជំនួយចក្ខុ ការតុបតែងសំលៀកបំពាក់ និងប្រព័ន្ធផ្សព្វផ្សាយវាមិនមានភាពសមរម្យ ចំពោះការប្រជុំសាក្រាម៉ង់នោះទេ ។
ធនធានទាំងឡាយដែលបានប្រើនៅក្នុងកូនសៀវភៅនេះ
អក្សរកាត់ខាងក្រោម ត្រូវបានប្រើប្រាស់នៅពេញកូនសៀវភៅទាំងមូល ៖
ស. ច. ក.សៀវភៅចម្រៀងកុមារាកុមារី
TNGC Teaching, No Greater Call
មេរៀនជាច្រើនរួមមាននូវយោបល់ដើម្បីប្រើប្រាស់រូបភាព ។ អ្នកអាចស្វែងរករូបភាពនៅក្នុង សៀវភៅរូបភាពដំណឹងល្អ កញ្ចប់រូបភាពសិល្បៈដំណឹងល្អ និងកញ្ចប់រូបភាពនៃសៀវភៅសិក្សារបស់ថ្នាក់អង្គការបឋមសិក្សា ទស្សនាវដ្តីសាសនាចក្រ ព្រមទាំងនៅលើអិនធើរណែត នៅ images.lds.org។