ខែ ឧសភា
ខ្ញុំជ្រើសរើសត្រឹមត្រូវ នៅពេលដែលខ្ញុំបានទទួលបុណ្យជ្រមុជទឹក និងបញ្ជាក់ជាសមាជិកនៃសាសនាចក្រ ។
« ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ » ( កិច្ចការ 2:38 ) ។
ច្រៀងបទ ៖ « ព្រះបានប្រទានវិហារឲ្យខ្ញុំ »
( ស. ច. ក ទំព័រ 62--63 )
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លះ ៗ ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ សូមសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណដោយរបៀបណា ? »
សប្តាហ៍ទី 1 ៖ នៅពេលដែលខ្ញុំប្រែចិត្ត ខ្ញុំអាចទទួលបានការអភ័យទោស ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ចូលរួមចំណែកក្នុងសកម្មភាពមេរៀន ) ៖ សូមឲ្យក្រួសមួយគ្រាប់ដល់កុមារ ។ សូមសុំឲ្យកុមារដាក់គ្រាប់គ្រួសនៅក្នុងស្បែកជើងរបស់ពួកគេ ហើយសុំឲ្យពួកគេក្រោកឈរ ហើយដើរទៅមុខ ។ សូមសួរដល់កុមារថាតើវាមានអារម្មណ៍បែបណានៅក្នុងការដើរដែលមានគ្រាប់គ្រួសនៅក្នុងស្បែកជើង ។ សូមសួរថាតើអំពើបានបៀបដូចជាគ្រាប់គ្រួសយ៉ាងដូម្តេច ។ ( វាមិនងាយស្រួលនោះទេ វាធ្វើឲ្យយើងមិនសប្បាយចិត្ត ) ។ សូមឲ្យពួកគេយកគ្រាប់គ្រួសចេញ ហើយសូមសួរថាតើការប្រែចិត្ត និងការទទួលការអភ័យទោសពីព្រះវរបិតាសួគ៌គឺដូចជាការយកគ្រាប់គ្រួសចេញពីស្បែកជើងយ៉ាងដូម្តេច ។ សូមពន្យល់ថាពីព្រោះតែព្រះយេស៊ូវគ្រីស្ទ យើងអាចប្រែចិត្ត ហើយទទួលការអភ័យទោសពីអំពើបាបរបស់យើង ។សូមថ្លែងទីបន្ទាល់ថា ការប្រែចិត្តគឺជាពរជ័យដ៏អស្ចារ្យមកពីព្រះវរបិតាសួគ៌ ហើយថាការប្រែចិត្តនាំមកដល់យើងនូវសុភមង្គល ។
សប្តាហ៍ទី 2 ៖ នៅពេលដែលខ្ញុំបានទទួលបុណ្យជ្រមុជទឹក ហើយបានទទួលការបញ្ជាក់ គឺខ្ញុំបានធ្វើតាមគំរូរបស់ព្រះយេស៊ូវ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( លេងល្បែងការចងចាំ និងការអានបទគម្ពីរ ) ៖ សូមដាក់តាំងរូបភាពរបស់យ៉ូហាន បាទីស្ទ ធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវ ហើយនឹងរូបកុមារធ្វើបុណ្យជ្រមុជទឹក ។ សូមឲ្យកុមារមើលរូបភាពរយៈពេល 20 វិនាទី ។ បន្ទាប់មកបិទរូបភាព ហើយសុំឲ្យកុមារប្រាប់អ្វី ៗជាច្រើននៅក្នុងរូបភាពតាមដែលពួកគេអាចចាំបាន ដែលមានលក្ខណៈដូចគ្នានៅក្នុងរូបភាពទាំងពីរ ។ អ្នកអាចកត់ត្រាចម្លើយរបស់ពួកគេនៅលើក្តាខៀន ។
សុំឲ្យកុមារអាន គោលលទ្ធិ និងសេចក្តីសញ្ញា 20:72–74 ដើម្បីស្វែងរកថាតើនរណាអាចធ្វើបុណ្យជ្រមុជទឹកឲ្យយើង ហើយថាតើពិធីបុណ្យជ្រមុជទឹកគួរតែធ្វើឡើងរបៀបណា ។ សូមអញ្ជើញកុមារចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ សូមបញ្ជាក់ថា បុគ្គលដែលធ្វើបុណ្យជ្រមុជទឹកត្រូវតែមានសិទ្ធិអំណាចបព្វជិតភាព ហើយថាបុគ្គលដែលទទួលបុណ្យជ្រមុជទឹកត្រូវតែបានជ្រមុជចូលទៅក្នុងទឹក ឬផ្តេកខ្លួនទាំងស្រុងចូលទៅក្នុងទឹក ។ សូមបង្ហាញរូបភាពទាំងពីរម្តងទៀត ។ សូមចង្អុលបង្ហាញថា ទាំងព្រះយេស៊ូវគ្រីស្ទ និងកុមារដែលបានទទួលបុណ្យជ្រមុជទឹកដោយការពន្លិចខ្លួនចូលទៅក្នុងទឹក ពីបុគ្គលដែលមានសិទ្ធិអំណាចបព្វជិតភាព ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍( ផាត់ពណ៌ និងច្រៀងចម្រៀង ) ៖ សូមថតចម្លងទំព័រ 111 (០០) នៅក្នុងសៀវភៅសិក្សាទារកដ្ឋាន Behold Your Little Ones សម្រាប់កុមារម្នាក់ឲ្យផាត់ពណ៌ ច្រៀងបទ « ព្រះបានប្រទានវិហារឲ្យខ្ញុំ » ( ស. ច. ក. ទំព័រ 62–63 ) និងសូមលើកទឹកចិត្តកុមារឲ្យទទួលបុណ្យជ្រមុជទឹកដូចជាព្រះយេស៊ូវ ។ សូមអញ្ជើញកុមារដែលទើបបានទទួលបុណ្យជ្រមុជទឹកថ្មីៗឲ្យប្រាប់ដល់កុមារផ្សេងទៀតអំពីពិធីបុណ្យជ្រមុជទឹករបស់នាងឬគាត់ ។
សប្តាហ៍ទី 3 ៖ ព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំ ។
សម្គាល់មើលអំពីគោលលទ្ធិ( មើលគោលបំណងមេរៀន ) ៖ សូមឲ្យកុមារឈរតាមពណ៌ ។ សូមបិទភ្នែករបស់កុមារ ហើយសូមឲ្យគាត់ ឬនាងព្យាយាមដើម្បីស្វែងរកកៅអីរបស់នាង ឬគាត់ ហើយឲ្យពួកគេអង្គុយចុះ ដោយគ្មានជំនួយ ។ សូមធ្វើសកម្មភាពឡើងវិញ ប៉ុន្តែពេលនេះសុំឲ្យកុមារផ្សេងទៀតណែនាំផ្លូវដល់កុមារដែលបិទភ្នែក ដោយការកាន់ដៃរបស់គាត់ ឬរបស់នាង ហើយនាំផ្លូវ ។ សូមពិភាក្សាជាមួយនឹងកុមារថាតើហេតុអ្វីវាមានភាពងាយស្រួលជាងសម្រាប់កុមារ ដើម្បីស្វែងរកកៅអីជាលើកទីពីរ ។ សូមពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើង តាមរយៈការផ្តល់ដល់យើងនូវការណែនាំនៅក្នុងជីវិតរបស់យើង ។ សូមអញ្ជើញកុមារឲ្យនិយាយថា « ព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំ » ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ច្រៀងចម្រៀងមួយបទ និងលេងល្បែងផ្គូរផ្គង ) ៖ សូមសរសេរពាក្យ ជួយ នៅលើក្តាខៀន ។ ច្រៀងបទ « ព្រះវិញ្ញាណបរិសុទ្ធ » (ស. ច. ក 105), ហើយអញ្ជើញកុមារឲ្យរាប់នូវអ្វីៗដែលបានប្រាប់នៅក្នុងចម្រៀងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើដើម្បីជួយដល់យើង ។
សូមរៀបចំក្រដាស 10 សន្លឹកដែលមានខែល ជ.ផ.ត. គូរនៅលើក្រដាសខាងមុន ពីមុនថ្នាក់អង្គការបឋមសិក្សាចាប់ផ្តើម ។ នៅខាងក្រោយខ្នងក្រដាសនីមួយ ៗ សូមសរសេរនូវឃ្លាមួយនៃឃ្លាទាំង 5 ដែលពិពណ៌នាពីរបៀបដែលព្រះ វិញ្ញាណបរិសុទ្ធជួយដល់យើង ៖ ព្រះវិញ្ញាណបរិសុទ្ធលួងលោមដល់យើង ព្រះវិញ្ញាណបរិសុទ្ធថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទដល់យើង ព្រះវិញ្ញាណបរិសុទ្ធបង្រៀនយើង ព្រះវិញ្ញាណបរិសុទ្ធប្រាប់យើងនូវអ្វីដែលយើងត្រូវធ្វើ និងមិនត្រូវធ្វើ ហើយព្រះវិញ្ញាណបរិសុទ្ធជួយយើងធ្វើល្អ ( ឃ្លានីមួយ ៗនឹងមានសរសេរនៅលើក្រដាសពីផ្សេងគ្នា ) ។ សូមបិទក្រដាសនៅលើក្តាខៀនតាមលំដាប់លំដោយ ជាមួយនឹងខែល ជ.ផ.ត. ដែលបើកមុខឲ្យកុមារឃើញ ។ សូមអញ្ជើញកុមារឲ្យត្រឡប់ក្រដាសមួយសន្លឹកឡើងលើ ។ សូមនិយាយពាក្យដែលនៅខាងក្រោយខ្នងក្រដាសជាមួយគ្នា ។ សូមជ្រើសរើសកុមារផ្សេងទៀតឲ្យត្រឡប់ក្រដាសផ្សេងទៀត ហើយព្យាយាមដើម្បីផ្គូរផ្គងគ្នាឲ្យត្រូវ ។ សូមនិយាយពាក្យខាងក្រោយខ្នងក្រដាសទាំងអស់គ្នា ។ ប្រសិនបើក្រដាសត្រូវគ្នា សូមយកក្រដាសគូរនោះចេញពីក្តាខៀន ។ ប្រសិនបើក្រដាសនោះមិនត្រូវគ្នាទេ សូមផ្គាប់មុខក្រដាសវិញ ។ សូមធ្វើសកម្មភាពសារឡើងវិញ រហូតដល់ក្រដាសទាំងអស់បានត្រូវគូគ្នា ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍}( ពិភាក្សាពីបទគម្ពីរ ) ៖ សូមបំបែកកុមារទៅជាក្រុម ៗ ។ សូមឲ្យក្រុមនីមួយ ៗនូវសេចក្តីយោងបទគម្ពីរដូចខាងក្រោម ៖ យ៉ូហាន 14:26; យ៉ូហាន 15:26; នីហ្វៃទី 2 32:5; គ. និង ស. 11:12 ។ សូមសួរក្រុមនីមួយ ៗឲ្យអានបទគម្ពីររបស់ពួកគេ ហើយសូមពិភាក្សានូវអត្ថន័យរបស់បទគម្ពីរនោះ ។ សូមអញ្ជើញកុមារ និងគ្រូបង្រៀនរបស់ពួកគេឲ្យចែកចាយពីរបៀបដែលពួកគេបានទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធ ។
សប្តាហ៍ទី 4 ៖ នៅពេលដែលខ្ញុំទទួលទានសាក្រាម៉ង់ ខ្ញុំរំឭកសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំឡើងវិញ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ពិភាក្សាសេចក្តីសញ្ញា និងអានបទគម្ពីរ ) ៖ សូមពន្យល់ថា សេចក្តីសញ្ញាគឺជាការសន្យាដ៏ពិសិដ្ឋពីភាគពីរ រវាងយើង និងព្រះវរបិតាសួគ៌ យើងសន្យាដើម្បីធ្វើនូវកិច្ចការមួយចំនួន ហើយនៅពេលដែលយើងបានធ្វើដូច្នោះ ទ្រង់សន្យាថានឹងប្រទានពរដល់យើងវិញ ។ សូមរំឭកកុមារថាយើងធ្វើសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌ នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ហើយសូមពន្យល់ថា យើងរំឭកសេចក្តីសញ្ញានោះឡើងវិញ នៅពេលដែលយើងទទួលទានសាក្រាម៉ង់ ។ សូមធ្វើស្លាកពាក្យដែលមានឃ្លាដកស្រង់ចេញពីការអធិស្ឋាននៅក្នុងម៉ោងសាក្រាម៉ង់ ដែលពន្យល់នូវអ្វីដែលយើងសន្យា នៅពេលដែលយើងទទួលទានសាក្រាម៉ង់ ហើយនូវអ្វីដែលព្រះ វរបិតាសួគ៌សន្យានឹងយើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា 20:77, 79 ) ។ សូមឲ្យស្លាកពាក្យទៅកុមារពីរបីនាក់ ហើយសូមឲ្យពួកគេឈរកាន់ស្លាកពាក្យតាមលំដាប់លំដោយ នៅពេលដែលអ្នកអានបទគម្ពីរឮ ៗ ។