ខែ តុលា
ពរជ័យនៃបព្វជិតភាពគឺមានចំពោះមនុស្សទាំងអស់
« ហើយអស់អ្នកណាដែលទទួលបព្វជិតភាពនេះ ឈ្មោះថាទទួលយើងដែរ ព្រះអម្ចាស់ទ្រង់មានព្រះ បន្ទូលថាដូច្នោះ » ( គ. និង ស. 84:35 ) ។
សូមបំពេញបន្ថែមគំនិតដែលបានផ្តល់ឲ្យនៅទីនេះ ជាមួយនឹងគំនិតរបស់អ្នកផ្ទាល់ខ្លួនខ្លះៗ ។ ជារៀងរាល់សប្តាហ៍ សូមដាក់ផែនការដើម្បី (1) សម្គាល់មើលអំពីគោលលទ្ធិ (2) ជួយកុមារយល់អំពីគោលលទ្ធិនោះ ហើយ (3) ជួយពួកគេអនុវត្តគោលលទ្ធិនោះនៅក្នុងជីវិតរបស់ពួកគេ ។ សូមសួរខ្លួនអ្នកថា « តើកុមារត្រូវធ្វើអ្វីខ្លះ ដើម្បីរៀនចេះ ហើយតើខ្ញុំអាចជួយពួកគេឲ្យទទួលអារម្មណ៍ ពីព្រះវិញ្ញាណដោយរបៀបណា? »
សប្តាហ៍ទី 1 ៖ យុវជនដែលមានភាពសក្តិសមទទួលបព្វជិតភាព នៅពេលដែលពួកគេមានអាយុ12 ឆ្នាំ ។
សម្គាល់មើលអំពីគោលលទ្ធិ ( ការមើលរូបភាព ) ៖ សូមបង្ហាញកុមារនូវរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ ចាត់តាំងពិធីសាក្រាម៉ង់ ។ សូមពន្យល់ថាព្រះគ្រីស្ទ បានប្រទានសាក្រាម៉ង់ដល់ពួកសាវក និងសិស្សរបស់ទ្រង់នៅក្នុងព្រះគម្ពីរមរមន ហើយទ្រង់បានសុំឲ្យពួកគេបន្តប្រសិទ្ធពរជ័យ និងចែកចាយសាក្រាម៉ង់ នៅពេលដែលទ្រង់យាងទៅ ។ សូមអានជាមួយគ្នា នីហ្វៃទី 3 18:5–6 ។ សូមសួរសំណួរដល់កុមារដូចជា ៖ តើនរណាជាអ្នកប្រសិទ្ធពរជ័យដល់សាក្រាម៉ង់នៅក្នុងសម័យរបស់យើង? តើនរណាជាអ្នកចែកចាយសាក្រាម៉ង ? តើមនុស្សម្នាក់ត្រូវការមានអំណាចអ្វីដើម្បីធ្វើការប្រសិទ្ធពរជ័យ និងចែកចាយសាក្រាម៉ង់ ?
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( ការពិភាក្សាពីគោលលទ្ធិ ) ៖ សូមពន្យល់ថាបព្វជិតភាពគឺជាអំណាចរបស់ព្រះ ដើម្បីបម្រើ និងប្រសិទ្ធពរជ័យដល់មនុស្សនៅលើផែនដី ។ នៅក្នុងសម័យចុងក្រោយ ព្រះគ្រីស្ទបានបង្រៀនយើងថា បុរសគ្រប់រូបអាចមានបព្វជិតភាពបាន ដរាបណាពួកគេមាននូវតម្រូវការពីរយ៉ាង ។ តម្រូវការទីមួយគឺត្រូវគ្រប់អាយុ ។ សុំឲ្យកុមារក្រោកឈរឡើង នៅពេលដែលពួកគេបានឮអ្នកប្រាប់ពីអាយុ ដែលកុមារាម្នាក់អាចទទួលបព្វជិតភាព ។ សូមរាប់យឺតៗពីមួយទៅដល់ដប់ពីរ ។ សូមប្រាប់កុមារថា តម្រូវការផ្សេងទៀតគឺថា កុមារាត្រូវតែមានភាពសក្តិសម ។ សូមពន្យល់នូវអត្ថន័យនៃពាក្យភាពសក្តិសម ហើយសូមពន្យល់ថា ទាំងកុមារា និងកុមារីអាចប្រើសៀវភៅ « បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ដើម្បីជួយពួកគេដឹងអំពីរបៀបដើម្បីរស់នៅឲ្យមានភាពសក្តិសម ។
សូមលើកទឹកចិត្តឲ្យមានការអនុវត្តន៍ ( ការចូលរួមនៅក្នុងសកម្មភាពដែលមានលំហាត់ប្រាណ ) ៖ សូមបំបែកកុមារទៅជាក្រុមៗ ។ សូមចាត់តាំងបទដ្ឋានមួយដែលដកស្រង់ចេញពី « បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ទៅក្រុមនីមួយៗ ។ សុំឲ្យក្រុមនីមួយៗគិតពីសកម្មភាពងាយៗមួយដែលតំណាងឲ្យបទដ្ឋានរបស់ពួកគេ ។ សូមអានពាក្យពីរបីពាក្យដែលគូសបញ្ជាក់ពីបទដ្ឋានមួយ ហើយសូមឲ្យក្រុមដែលបានចាត់តាំងក្រោកឈរឡើង ហើយបង្ហាញពីសកម្មភាពរបស់ពួកគេ ។ សូមបន្តធ្វើរហូតដល់ក្រុមទាំងអស់បានចូលរួមនៅក្នុងសកម្មភាពនេះម្នាក់ម្តង ។ សូមពន្យល់ថាការរស់នៅក្នុងបទដ្ឋាននេះ ជួយឲ្យកុមារាទាំងឡាយបន្តមានភាពសក្តិសមដើម្បីកាន់បព្វជិតភាព ហើយទទួលពិធីការបព្វជិតភាព ហើយកុមារីបន្តមានភាពសក្តិសម ដើម្បីទទួលពិធីការបព្វជិតភាព ដូចជាពិធីបុណ្យជ្រមុជទឹក និងពិធីការព្រះវិហារបរិសុទ្ធ ។
សប្តាហ៍ទី 2 ៖ យើងទទួលពិធីការនៃសេចក្តីសង្រ្គោះទាំងឡាយតាមរយៈបព្វជិតភាព ។
សម្គាល់មើលអំពីគោលលទ្ធិ( ការមើលគោលបំណងមេរៀន ) ៖សូមឲ្យកុមារម្នាក់បើកឆ័ត្រឡើង ។ សូមឲ្យកុមារពីរបីនាក់ឈរក្រោមឆ័ត្រ ។ សូមធ្វើការប្រៀបធៀបបព្វជិតភាពទៅនឹងឆ័ត្រនោះ ។ សូមចង្អុលបង្ហាញថា ប្រសិនភ្លៀងនឹងធ្លាក់មក នោះកុមារដែលនៅក្រោមឆ័ត្រនោះនឹងទទួលបានពរជ័យដោយការមិនទទឹកសើម មិនត្រឹមតែកុមារដែលកាន់ឆ័ត្រប៉ុណ្ណោះនោះទេ ។ ស្រដៀងគ្នានេះផងដែរ ព្រះបានប្រទាន តាមរយៈបព្វជិតភាពរបស់ទ្រង់ ដែលជាវិធីមួយសម្រាប់កូនចៅរបស់ទ្រង់ទាំងអស់នឹងត្រូវបានប្រទានពរជ័យ ។ តាមរយៈបព្វជិតភាព យើងទទួលពិធីការទាំងឡាយនៃសេចក្តីសង្រ្គោះ ដែលធ្វើឲ្យយើងត្រឡប់ និងរស់នៅម្តងទៀតជាមួយព្រះ ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង ( ដាក់រូបផ្គុំចូលគ្នាទាំងអស់ ) ៖ សូមសរសេរពាក្យខាងក្រោមនីមួយៗនៅលើក្រដាសមួយសន្លឹកៗដាច់ពីគ្នា ៖ ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធីការបព្វជិតភាព ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋ និង ការផ្សាភ្ជាប់នៅព្រះ វិហារបរិសុទ្ធ ។សូមកាត់ក្រដាសនីមួយៗធ្វើជារូបផ្គុំ ។ សូមពន្យល់ដោយសង្ខេបៗដល់កុមារនូវអត្ថន័យនៃពិធីការគឺជាអ្វី ( គឺជាពិធីដ៏ពិសិដ្ឋមួយ ឬទង្វើដែលមានអត្ថន័យខាងវិញ្ញាណ ) ហើយសូមប្រាប់កុមារថា ពិធីការបព្វជិតភាពមួយចំនួនគឺតម្រូវឲ្យយើងត្រឡប់ និងរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។ សូមគួររូបកាំជណ្តើរចំនួនប្រាំកាំនៅលើក្តាខៀន ហើយសូមដាក់រូបភាពរបស់ព្រះយេស៊ូវគ្រីស្ទ នៅលើកាំខ្ពស់ជាងគេ ។ សូមបំបែកកុមារជាប្រាំក្រុម ហើយឲ្យក្រុមនិមួយៗនូវរូបផ្គុំដែលបានបំបែកមួយដែលអ្នកបានធ្វើ ។ សុំឲ្យពួកគេប្រមូលផ្តុំរូបផ្គុំរបស់ពួកគេ បន្ទាប់មកសូមចែកចាយនូវអ្វីដែលពួកគេដឹងអំពីពិធីការនេះជាមួយនឹងអង្គការបឋមសិក្សាផ្សេងទៀត ។ សូមឲ្យក្រុមទាំងឡាយបិទរូបផ្គុំរបស់ពួកគេតាមលំដាប់លំដោយ នៅលើជំហានដែលមានលើក្តាខៀន ។
សប្តាហ៍ទី 3 ៖ ខ្ញុំអាចទទួលអំណាចដែលពង្រឹងកម្លាំងតាមរយៈពរជ័យទាំងឡាយនៃបព្វជិតភាព ។
សម្គាល់មើលអំពីគោលលទ្ធិ( ការពិភាក្សាអំពីគោលលទ្ធិ ) ៖ សុំឲ្យកុមារលើកដៃ ឡើង ហើយមើលមកខ្លួនរបស់ពួកគេ ។ សូមសួរពួកគេថាតើដៃរបស់ពួកគេបានជួយពួកគេឲ្យលេង ធ្វើការ និងត្រៀមខ្លួនសម្រាប់មកព្រះវិហារយ៉ាងដូម្តេចខ្លះ ។ សូមឲ្យពួកគេធ្វើកាយវិការចំពោះចម្លើយនីមួយៗ ។ បន្ទាប់មកសូមសួរពួកគេថាតើមនុស្សអាចប្រើប្រាស់ដៃរបស់ពួកគេសម្រាប់ជួយអ្នកដទៃយ៉ាងដូម្តេច ។ សូមពន្យល់ថា ពួកអ្នកកាន់បព្វជិតភាពអាចប្រើប្រាស់ដៃរបស់ពួកគាត់ ដើម្បីប្រសិទ្ធពរជ័យផ្តល់ជំនួយ និងពង្រឹងយើង ។
សូមលើកទឹកចិត្តឲ្យមានការយល់ដឹង និងការអនុវត្តន៍( មើលរូបភាព និងចែកចាយបទពិសោធន៍ ) ៖ សូមបិទរូបភាពពិធីសាក្រាម៉ង់ ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ប្រសិទ្ធពរជ័យដល់ទារក និងការបម្រើដល់អ្នកជម្ងឺនៅក្នុងបន្ទប់ ហើយសូមពន្យល់ថាតើអ្វីកំពុងកើតឡើងនៅក្នុងរូបភាព ។ សូមអញ្ជើញកុមារឲ្យដាក់ដៃរបស់ពួកគេទាំងពីរនៅលើក្រដាសមួយសន្លឹក ហើយសូមកាត់តាមទម្រង់ដៃនោះ ។ សូមឲ្យពួកគេសរសេរឈ្មោះរបស់ពួកគេនៅខាងមុខរូបស្នាមម្រាមដៃរបស់ពួកគេ ។ សូមឲ្យពួកគេយកក្រដាសរូបដៃរបស់ពួកគេមួយសន្លឹកនៅជិតនឹងរូបភាពដែលបង្ហាញពីពរជ័យ ឬពិធីការដែលពួកគេបានទទួលតាមរយៈដៃនៃពួកអ្នកកាន់បព្វជិតភាព ។ សូមជ្រើសរើសរូបភាពដៃពីរបី ហើយសូមអញ្ជើញកុមារទាំងនោះឲ្យចែកចាយពីពរជ័យរបស់ពួកគេអំពីរបៀបដែលបព្វជិតភាពបានប្រទានពរជ័យ និងពង្រឹងដល់ពួកគេ ។ សូមប្រាប់ពីដំណើររឿងរបស់ព្រះយេស៊ូវប្រទានពរជ័យដល់កុមារដែលដកស្រង់ចេញពី នីហ្វៃទី 3 17:11–25 ។ សូមបិទរូបភាពរបស់ព្រះយេស៊ូវជាមួយនឹងកុមារនៅខាងមុខបន្ទប់ ហើយសូមអញ្ជើញកុមារម្នាក់ៗបិទរូបភាពដៃទីពីររបស់ពួកគេនៅជិតរូបភាពនោះ ។ សូមពន្យល់ថា ពួកអ្នកកាន់បព្វជិតភាពមានអំណាចដើម្បីធ្វើសកម្មភាពនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពួកគាត់អាចប្រទានពរជ័យដល់យើង ដូចដែលព្រះយេស៊ូវនឹងធ្វើ ប្រសិនបើទ្រង់នៅទីនោះ ។
សប្តាហ៍ទី 4 ៖ ខ្ញុំអាចទៅព្រះវិហារបរិសុទ្ធដើម្បីទទួលពិធីការទាំងឡាយសម្រាប់បព្វការីជនរបស់ខ្ញុំ នៅពេលដែលខ្ញុំធំឡើង ។
សម្គាល់មើលអំពីគោលលទ្ធិនិងសូមលើកទឹកចិត្តឲ្យមានការយល់ដឹង( ផាត់ពណ៌ ) ៖ សូមរំឭកកុមារថា យើងត្រូវទទួលពិធីការបព្វជិតភាពមួយចំនួន ពីមុនយើងអាចត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតាសួគ៌ម្តងទៀត ។ សូមសួរពួកគេឲ្យប្រាប់ឈ្មោះនៃពិធីការមួយចំនួនទាំងនោះ ។ សូមពន្យល់ថា មនុស្សជាច្រើនបានទទួលមរណភាពដោយពុំមានឱកាសដើម្បីទទួលពិធីការទាំងនេះ ហើយពួកគាត់ត្រូវការឲ្យយើងជួយ ។ សូមប្រាប់កុមារអំពីបព្វការីជនរបស់អ្នកម្នាក់ដែលបានទទួលមរណភាព ពីមុនទទួលពិធីការទាំងនេះ ។ សូមឲ្យកុមារម្នាក់ៗនូវទម្រង់រូបភាពរបស់មនុស្សម្នាក់យ៉ាងសាមញ្ញដែលកាត់ចេញពីក្រដាស ។ សូមឲ្យពួកគេគូររូបរបស់ពួកគេនៅលើក្រដាសម្ខាង និងរូបភាពនៃបព្វការីជនរបស់ពួកគេដែលអ្នកបានប្រាប់នៅលើក្រដាសម្ខាងទៀត ។ ( ប្រសិនបើកុមារស្គាល់ពីបព្វការីជនរបស់ពួកគេម្នាក់ ដែលបានទទួលមរណភាពដោយពុំបានទទួលពិធីការទាំងឡាយនៃបព្វជិតភាព នោះពួកគេអាចគូររូបរបស់បុគ្គលនោះ ) ។ សូមឲ្យពួកគេរំឭកប្រធានបទសារឡើងវិញសម្រាប់សប្តាហ៍នេះ ខណៈដែលពួកគេកាន់ក្រដាសរូបភាពរបស់បុគ្គលនោះនៅខាងមុខរបស់ពួកគេ ។ សុំឲ្យពួកគេបង្ហាញរូបភាពរបស់ពួកគេ នៅពេលដែលពួកគេនិយាយពាក្យ « ខ្ញុំ » ហើយរូបភាពរបស់បព្វការីជនរបស់ពួកគេ នៅពេលដែលពួកគេនិយាយពាក្យថា « បព្វការីជន » ។