ការទទួលស្គាល់
ការព្យាបាលតាមរយៈព្រះអង្គសង្គ្រោះ ៖ កម្មវិធីព្យាបាលការញៀន មគ្គទេសក៍ព្យាបាល ១២ ជំហាន បានសម្របសម្រួលជំហានដើមទាំង ១២ មកពី Alcoholics Anonymous World Services, Inc. ទៅជាគ្រោងមួយនៃគោលលទ្ធិ គោលការណ៍ និងជំនឿរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ជំហានដើមទាំង ១២ ត្រូវបានរាយបញ្ជីនៅទីនេះ ហើយជំហានទាំង ១២ នេះដូចដែលបានប្រើក្នុងកម្មវិធីនេះ នឹងលេចឡើងក្នុងមគ្គទេសក៍នេះទាំងមូលជាបន្ដបន្ទាប់ ។
ជំហានទាំង ១២ នេះត្រូវបានបោះពុម្ពឡើងវិញ និងកែសម្រួលដោយមានការអនុញ្ញាតមកពី Alcoholics Anonymous World Services, Inc. ( AAWS – ក្រុមហ៊ុនសេវាកម្មពិភពលោកការញៀនស្រាអនាមិក ) ។ ការអនុញ្ញាតឲ្យមានការបោះពុម្ពឡើងវិញ និងការកែសម្រួលជំហានទាំង ១២ នេះមិនមានន័យថា AAWS បានពិនិត្យឡើងវិញ ឬអនុម័តលើមាតិកានៃការបោះពុម្ពផ្សាយនេះឡើយ ឬថា AAWS ចាំបាច់ត្រូវយល់ស្របនឹងទស្សនៈដែលបានលើកឡើងនៅក្នុងមគ្គទេសក៍នេះនោះទេ ។ Alcoholics Anonymous ( AA – ការញៀនស្រាអនាមិក ) គឺជាកម្មវិធីព្យាបាលពីគ្រឿងស្រវឹងតែប៉ុណ្ណោះ ។ ការប្រើប្រាស់ជំហានទាំង ១២ នេះដែលទាក់ទងនឹងកម្មវិធី និងសកម្មភាពទាំងឡាយដែលបានយកលំនាំតាម AA ប៉ុន្តែដែលជួយដោះស្រាយដល់បញ្ហាផ្សេងទៀត ឬនៅក្នុងបរិបទផ្សេងទៀតដែលមិនមែនជា AA មិនបានបង្កប់ន័យខុសពីនេះនោះទេ ។ លើសពីនេះទៀត ខណៈដែល AA ជាកម្មវិធីខាងវិញ្ញាណ តែ AA មិនមែនជាកម្មវិធីខាងសាសនានោះទេ ។ ដូច្នេះ AA មិនជាប់ពាក់ព័ន្ធ ឬមានសម្ព័ន្ធភាពជាមួយនឹងនិកាយណាមួយ ឬជំនឿសាសនាជាក់លាក់នោះទេ ។
ជំហានទាំង ១២ របស់ Alcoholics Anonymous ៖
-
យើងសារភាពថា យើងគ្មានអំណាចលើគ្រឿងស្រវឹងទេ—ថាជីវិតរបស់យើងលែងអាចគ្រប់គ្រងបាន ។
-
ជឿថា អំណាចមួយដែលធំជាងខ្លួនយើងអាចស្ដារយើងឲ្យមានសុខភាពល្អឡើងវិញបាន ។
-
សម្រេចចិត្តប្រគល់ឆន្ទៈរបស់យើង និងជីវិតរបស់យើងថ្វាយឲ្យព្រះថែទាំ នៅពេលយើងយល់ពីទ្រង់ ។
-
ធ្វើបញ្ជីប្រវត្តិខាងសីលធម៌បែបស្រាវជ្រាវ និងក្លាហានអំពីខ្លួនយើង ។
-
សារភាពប្រាប់ព្រះ ប្រាប់ខ្លួនយើង និងមនុស្សម្នាក់ទៀតអំពីលក្ខណៈពិតនៃកំហុសឆ្គងរបស់យើង ។
-
ត្រៀមខ្លួនរួចជាស្រេចទាំងស្រុងដើម្បីឲ្យព្រះដកចេញនូវកង្វះខាតនៃចរិតលក្ខណៈទាំងអស់នេះ ។
-
បន្ទាបខ្លួនទូលសូមឲ្យទ្រង់ដកកំហុសរបស់យើងចេញ ។
-
ធ្វើបញ្ជីមួយអំពីមនុស្សទាំងអស់ដែលយើងបានបង្កឲ្យមានគ្រោះថ្នាក់ និងស្ម័គ្រចិត្តធ្វើការប៉ះប៉ូវជូនពួកគេវិញទាំងអស់ ។
-
ធ្វើការប៉ះប៉ូវដោយផ្ទាល់ជូនមនុស្សទាំងនោះ នៅកន្លែងណាដែលអាចធ្វើបាន លើកលែងតែនៅពេលយើងត្រូវធ្វើដូច្នោះ វានឹងធ្វើឲ្យពួកគេ ឬអ្នកផ្សេងទៀតរងរបួស ។
-
បន្ដកត់ត្រាបញ្ជីប្រវត្តិផ្ទាល់ខ្លួន ហើយនៅពេលយើងធ្វើខុស សារភាពវាភ្លាមៗ ។
-
ខិតខំខ្នះខ្នែងអធិស្ឋាន និងស្មិងស្មាធិ៍ដើម្បីកែលម្អទំនាក់ទំនងប្រកបដោយសតិសម្បជញ្ញៈរបស់យើងជាមួយព្រះ នៅពេលយើងយល់ពីទ្រង់ ដោយអធិស្ឋានសូមដើម្បីតែដឹងពីព្រះទ័យរបស់ទ្រង់សម្រាប់យើង និងដើម្បីមានអំណាចធ្វើតាមព្រះទ័យទ្រង់ ។
-
ដោយមានការភ្ញាក់ខាងវិញ្ញាណ ដែលជាលទ្ធផលនៃការធ្វើតាមជំហានទាំងនេះ នោះយើងព្យាយាមនាំយកសារលិខិតនេះទៅកាន់មនុស្សស្រវឹងទាំងឡាយ ហើយអនុវត្តតាមគោលការណ៍ទាំងនេះក្នុងគ្រប់កិច្ចការទាំងអស់របស់យើង ។
Alcoholics Anonymous World Services, Inc.®