« ការងារ » ធនធានការប្រឹក្សា ( ឆ្នាំ ២០២០ ) ។
« ការងារ » ធនធានការប្រឹក្សា ។
ការងារ
ការងារល្អគឺជារបៀបមួយដែលបុគ្គលម្នាក់ៗអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាប្រើជំនាញរបស់ពួកគេ ហើយស្វែងរកការបំពេញចិត្តផងដែរ ។ ខណៈមនុស្សមួយចំនួនដែលកំពុងស្វែងរកការងារ អាចនឹងគ្មានការងារធ្វើ នោះមនុស្សជាច្រើនទៀតកំពុងតែធ្វើការ ប៉ុន្តែអាចនឹងកំពុងស្វែងរកឱកាសកាន់តែល្អប្រសើរដើម្បីផ្លាស់ប្ដូរស្ថានភាពការងាររបស់ពួកគេ ឬបង្កើនចំណូលបន្ថែម ។
មិនថាមនុស្សស្វែងរកការងារដោយសារមូលហេតុអ្វីនោះទេ ការស្វែងរកការងារអាចជាការលំបាក ហើយនរណាដែលកំពុងស្វែងរកការងារអាចនឹងមានតម្រូវការផ្សេងៗគ្នា ។ តម្រូវការទាំងនោះអាចជាផ្នែកហិវញ្ញវត្ថុ សតិអារម្មណ៍ ខាងរូបកាយ ឬខាងវិញ្ញាណ ។ នៅពេលអ្នកធ្វើការជាមួយមនុស្សដែលកំពុងស្វែងរកការងារ ដំបូងឡើយត្រូវស្វែងយល់ពីតម្រូវការទាំងនោះជាមុនសិន បន្ទាប់មកនាំពួកគេទៅកាន់ធនធាននានាដែលអាចជួយពួកគេឲ្យបង្កើតនូវភាពជោគជ័យជាបន្ដបន្ទាប់ ។ សូមបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកដល់អស់អ្នកដែលអ្នកកំពុងធ្វើការជាមួយ ហើយជួយពួកគេឲ្យមានសេចក្ដីសង្ឃឹម នៅពេលពួកគេខិតខំនៅក្នុងដំណើរការនៃការស្វែងរកការងារ ឬនៅពេលពួកគេព្យាយាមចង់ទទួលការអប់រំបន្ថែម ឬចង់បានឱកាសធ្វើអាជីវកម្មផ្ទាល់ខ្លួន ។
ព្យាយាមយល់
នៅពេលនរណាម្នាក់ស្វែងរកការងារធ្វើ សូមប្រាកដថា ជួយគាត់ ឬនាងឲ្យដឹងថាអ្នកយល់ពីគាត់ជាមុនសិន ។ ការណ៍នេះគឺធ្វើឡើងបានល្អបំផុតតាមរយៈការសន្ទនាផ្ទាល់ជាមួយបុគ្គលនោះ ដើម្បីជួយគាត់ឲ្យមានអារម្មណ៍ល្អ ហើយមានឆន្ទៈកាន់តែខ្លាំងដើម្បីចែកចាយ ។ សូមពិចារណាដោយការអធិស្ឋានដើម្បីសួរនូវសំណួរដូចខាងក្រោមដោយសន្ដានចិត្តល្អ និងយកចិត្តទុកដាក់ដើម្បីជួយអ្នកឲ្យយល់ពីស្ថានភាព និងតម្រូវការចាំបាច់បានកាន់តែល្អប្រសើរ ៖
-
ខ្ញុំដឹងថាការស្វែងរកការងារអាចជាការលំបាក ។ តើអ្នកសុខសប្បាយជាទេ ? តើខ្ញុំអាចជួយបានយ៉ាងដូចម្ដេច ?
-
តើស្ថានភាពការងារបច្ចុប្បន្នរបស់អ្នកយ៉ាងណាដែរ ?
-
តើឱកាសអ្វីខ្លះដែលអ្នកកំពុងសម្លឹងរក ?
-
តើតំណែង ឬការងារអ្វីដែលអ្នកចាប់អារម្មណ៍ ?
ជួយបុគ្គលម្នាក់
នៅពេលអ្នកយល់អំពីតម្រូវការការងាររបស់បុគ្គលម្នាក់ សូមពិចារណាធ្វើការប្រើប្រាស់យោបល់មួយចំនួនដូចខាងក្រោម ។ នៅពេលអ្នកនិយាយជាមួយនឹងគាត់ ឬនាង សូមប្រាកដថាបានបង្ហាញសេចក្ដីស្រឡាញ់ និងការអាណិតអាសូរដូចជាព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។ សម្រាប់ការណែនាំអំពីរបៀបល្អបំផុតដើម្បីជួយបុគ្គលដែលកំពុងស្វែងរកការងារ សូមពិនិត្យមើលអត្ថបទ « របៀបដើម្បីជួយនរណាម្នាក់ស្វែងរកការងារមួយ » បន្ថែមពីលើមាតិកានៅខាងក្រោមនេះ ។
សូមសួរពីមុនអ្នកចែកចាយព័ត៌មានអំពីការស្វែងរកការងាររបស់បុគ្គលនោះ ។
-
ចូរគិតប្រកបដោយការអធិស្ឋានអំពីបុគ្គលផ្សេងទៀតដែលអាចនឹងជាជំនួយខ្លាំងបំផុតទៅដល់បុគ្គលដែលកំពុងស្វែងរកការងារនេះ រួមមានទាំងសមាជិកក្នុងវួដ និងស្ដេក ។
-
សូមពិចារណាសួរបុគ្គលនោះថា « តើខ្ញុំអាចចែកចាយព័ត៌មាននេះជាមួយនឹងអ្នកដទៃទៀតដែលអាចនឹងមានទំនាក់ទំនងល្អ ហើយអាចផ្ដល់ឱកាសការងារមួយបានឬទេ ? »
សូមចែកចាយតែព័ត៌មានណាដែលត្រូវទៅនឹងចំណាប់អារម្មណ៍របស់បុគ្គលនោះប៉ុណ្ណោះ ។
-
មនុស្សភាគច្រើនប៉ងស្វែងរកការងារ ត្រឹមត្រូវ ពុំគ្រាន់តែការងារណាក៏បាននោះទេ ដូច្នេះសូមប្រាកដថាចែកចាយតែដំណឹងរើសការងារ និងអ្នកទំនាក់ទំនងដែលត្រូវទៅនឹងគោលដៅការងាររបស់បុគ្គលនោះប៉ុណ្ណោះ ។ អ្នកអាចនឹងមានបំណងល្អទេ តែការផ្ញើដំណឹងរើសការងារគ្រប់ប្រភេទ អាចនឹងធ្វើឲ្យមនុស្សម្នាក់នោះមានអារម្មណ៍យល់ខុស ។
-
សូមពិចារណាធ្វើជាបញ្ជីទំនាក់ទំនងមួយនៅក្នុងវួដ ដែលអាចផ្ដល់ជាទំនាក់ទំនងមានប្រយោជន៍ចំពោះអ្នកស្វែងរកការងារធ្វើនៅក្នុងឧស្សាហកម្ម និងមុខតំណែងផ្សេងៗ ។
ភ្ជាប់ទំនាក់ទំនងទៅនឹងធនធានអ្នកជំនាញ ។ មនុស្សម្នាក់ដែលកំពុងស្វែងរកការងារ ពុំរំពឹងឲ្យអ្នកបង្ហាញពួកគេអំពីរបៀបស្វែងរកការងារ ឬធ្វើជាអ្នកបង្ហាត់ការងារដល់ពួកគេនោះទេ ។ ជាញឹកញាប់ អ្នកអាចនឹងជួយបានល្អបំផុតដោយគ្រាន់តែភ្ជាប់ទំនាក់ទំនងមនុស្សម្នាក់នោះទៅនឹងធនធាននានាមកពីអ្នកជំនាញស្វែងរកការងារ ។
-
ធនធានសហគមន៍ វីដេអូតាមអនឡាញ គេហទំព័រស្រាវជ្រាវ សៀវភៅ និងអត្ថបទថ្មីៗ ទាំងអស់នេះគឺជាធនធានដ៏ល្អសម្រាប់ព័ត៌មានស្វែងរកការងារ ។
-
បើបុគ្គលម្នាក់ចង់បានអ្នកបង្ហាត់ការងារ សូមជួយគាត់ឲ្យជួបនឹងអ្នកជំនាញខាងបច្ចេកទេសស្វែងរកការងារ ។ ការស្វែងរកការបង្ហាត់ស្វែងរកការងារដោយឥតគិតថ្លៃតាមអ៊ីនធឺណិត ជាញឹកញាប់នឹងជួយអ្នកឲ្យរកឃើញបានអ្នកជំនាញដែលស្ម័គ្រចិត្តជួយ ។
-
នៅក្នុងតំបន់ខ្លះ អ្នកអាចភ្ជាប់ទៅនឹងជំនួយ និងធនធានមកពី សេវាការងារ របស់សាសនាចក្រ ។
-
បើបុគ្គលនេះកំពុងជួបនឹងបញ្ហាផ្លូវចិត្ត ឬការតានតឹងក្នុងសតិអារម្មណ៍ ដោយសារតែពិបាកស្វែងរកការងារ សូមគិតភ្ជាប់គាត់ ឬនាងទៅនឹងអ្នកព្យាបាលរោគចិត្ត ឬ ធនធានសុខភាពផ្លូវចិត្ត ដទៃទៀត ។
គាំទ្រដល់គ្រួសារ
បញ្ហាការងារអាចជះឥទ្ធិពលដល់សមាជិកគ្រួសារក៏ដូចជាបុគ្គលនោះផងដែរ ។ សមាជិកគ្រួសារអាចត្រូវការការគាំទ្រខាងសតិអារម្មណ៍ ខាងវិញ្ញាណ និងខាងហិរញ្ញវត្ថុ ។ សូមចងចាំថា ត្រូវយកចិត្តទុកដាក់ចំពោះស្ថានភាពផ្សេងៗគ្នាក្នុងគ្រួសារនីមួយៗ ។ សូមដឹងជាមុនអំពីតម្រូវការសុខភាពផ្លូវចិត្តដែលអាចមានទាក់ទងនឹងបញ្ហាការងារ ហើយភ្ជាប់អ្នកទាំងឡាយដែលកំពុងមានតម្រូវការនោះទៅនឹងធនធានដែលមានវិជ្ជាជីវៈ ។
សូមប្រឹក្សាជាមួយនឹងគ្រួសារអំពីស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ហើយពិភាក្សាអំពីធនធានរបស់ពួកគេ ។ សូមចងចាំថា សមាជិកជាច្រើននឹងស្ទាក់ស្ទើរ ហើយមិនទំនងជាសុំជំនួយហិរញ្ញវត្ថុទេ ទោះជាពួកគេត្រូវការវាក្ដី ។ សូមយកចិត្តទុកដាក់ក្នុងរឿងនេះ ហើយពិចារណាអំពីការផ្ដល់ជំនួយជាជាងការរង់ចាំឲ្យគេមកសុំ ។ សូមពិចារណាដោយយោងទៅធនធាន ហិរញ្ញវត្ថុ ជាជំនួយ ។
ប្រើប្រាស់ធនធានក្នុងវួដ និងស្ដេក
សមាជិកសាសនាចក្រអាចនឹងជាជំនួយគាំទ្រដល់អ្នកទាំងឡាយដែលកំពុងតែស្វែងរកការងារ ។ សូមចងចាំថា ត្រូវសុំការអនុញ្ញាតពីមុនចែកចាយព័ត៌មានអំពីការស្វែងរកការងាររបស់បុគ្គលនោះ ។ សូមឲ្យសមាជិកយោងទៅអត្ថបទ « របៀបដើម្បីជួយនរណាម្នាក់ស្វែងរកការងារមួយ » ដើម្បីជួយពួកគេឲ្យដឹងអំពីរបៀបផ្ដល់ការងារបម្រើដល់នរណាម្នាក់ដែលកំពុងស្វែងរកការងារ ។
សម្រាប់បុគ្គលម្នាក់ៗដែលមានឧបសគ្គការងារ ( ដូចជាខ្វះការបំពាក់បំប៉ន បញ្ហាសង្គម ឬបញ្ហាសតិអារម្មណ៍ ឬមានការលំបាកខាងភាសា ) អ្នកអាចនឹងចាំបាច់ចូលទៅកាន់ធនធានបន្ថែម ៖
-
នៅកន្លែងដែលមាន សេវាប្រឹក្សាយោបល់អភិវឌ្ឍនភាព អាចជាជំនួយ ។ សេវាទាំងនេះក៏មាននៅក្នុងហាង ឧស្សាហកម្មដេសេរ៉ែត ផងដែរ ។
-
ស្វែងរកធនធានដែលមានប្រយោជន៍ទាំងឡាយនៅលើ « ធនធានជនពិការ » នៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមប្រាប់ និងលើកទឹកចិត្តឲ្យប្រើប្រាស់អង្គការសេវាកម្មអាជីពក្នុងមូលដ្ឋាន និងធនធាននានា ។ ធនធាននានាអាចរួមមាន ៖
-
ភ្នាក់ងាររដ្ឋាភិបាល និងឯកជន ។
-
មជ្ឈមណ្ឌលសេវាកម្មអាជីពវិទ្យាស្ថានអប់រំ ។
-
អង្គការ ( អង្គការក្រៅរដ្ឋាភិបាល ) ។
-
ការហាត់ធ្វើការ ការចុះកម្មសិក្សា និងកម្មវិធីបំពាក់បំប៉នការងារនៅកន្លែងធ្វើការ ។