ការហៅ​ក្នុង​វួដ ឬ​សាខា
ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនរងគ្រោះ )


« ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនរងគ្រោះ ) » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនរងគ្រោះ ) » ធនធាន​ការ​ប្រឹក្សា ។

ការរំលោភ​បំពាន ( ជំនួយ​សម្រាប់​ជនរងគ្រោះ )

បណ្តាញ​ជំនួយនានា

ប៊ីស្សព ប្រធាន​សាខា និង​ប្រធាន​ស្ដេក​គួរតែ​ទូរសព្ទ ភ្លាមៗ សុំ​ជំនួយ​បព្វជិត​របស់​សាសនាចក្រ​នៅ រាល់ពេល​ដែល​ពួកគេ​ដឹង​អំពី​ការរំលោភ​បំពាន ។ ធនធាន​នេះ​ផ្ដល់​ជំនួយ​នៅក្នុង​ការ​ជួយ​ជនរងគ្រោះ និង​នៅក្នុង​ការ​បំពេញ​តាម​តម្រូវការ​របាយការណ៍​ផ្សេងៗ ។ ចូរ​ទៅកាន់ លេខ​បណ្ដាញ​ជំនួយ សម្រាប់​លេខ​បណ្ដាញ​ជំនួយ និង​ព័ត៌មាន​បន្ថែមទៀត ។

ថ្នាក់ដឹកនាំ​សាសនាចក្រ​មិន​ត្រូវ​បដិសេធ​ចំពោះ​ការរាយការណ៍​ស្ដីពី​ការរំលោភ​បំពាន ឬ​ប្រឹក្សា​ឲ្យ​បុគ្គល​ម្នាក់​កុំ​រាយការណ៍​អំពី​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ​ឡើយ ។

សហរដ្ឋ និង​កាណាដា

បើ​សមាជិក​ដទៃទៀត​ដឹង​អំពី​ការរំលោភ​បំពាន នោះ​ពួកគេ​គួរ​តែ​ទាក់ទង​ទៅ​កាន់​អាជ្ញាធរ​ដែនដី​ស្របច្បាប់​ជាបន្ទាន់ ។ ពួកគេ​ក៏​គួរ​តែ​ប្រឹក្សា​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​ស្ដេក​របស់​ពួកគេ​ផងដែរ ដែល​ពួក​លោក​នឹង​ទូរសព្ទ​ទៅកាន់​បណ្ដាញ​ជំនួយ​អំពី​ករណី​ការរំលោភ​បំពាន​ដើម្បី​សុំ​ការ​ណែនាំ​ក្នុង​ការ​ជួយ​ដល់​ជនរងគ្រោះ និង​ក្នុង​ការបំពេញ​តម្រូវការ​ផ្សេងៗ​ដើម្បី​រាយការណ៍ ។

ប្រទេស​នៅ​ក្រៅ​សហរដ្ឋ និង​កាណាដា

រៀន​អំពី​របៀប និង​ពេលវេលា​ដែល​អ្នក​គួរតែ​រាយការណ៍​អំពី​ការរំលោភ​បំពាន ។ ប្រធាន​ស្ដេក និង​ប៊ីស្សព​គួរតែ​ទូរសព្ទ​ទៅកាន់​លេខ​ជំនួយ​ជា​បន្ទាន់​ដើម្បី​សុំ​រក​ការណែនាំ បើ​មាននៅក្នុង​ប្រទេស​របស់​ពួកគេ ។ នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​បណ្តាញ​ជំនួយ នោះ​ប៊ីស្សព​ដែល​ដឹង​អំពី​ការ​រំលោភ​បំពាន​គួរ​តែ​ទាក់ទង​ទៅ​ប្រធាន​ស្តេក​របស់​គាត់ ។ គាត់​នឹង​ស្វែងរក​ការណែនាំ​មកពី​ក្រុមប្រឹក្សា​ច្បាប់​ប្រចាំ​តំបន់​នៅ​ការិយាល័យ​តំបន់ ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( ឆ្នាំ ២០២០ ) ៣៨.៦.២.១ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សមាជិក​ដទៃទៀត​គួរ​តែ​អនុលោម​ទៅតាម​កាតព្វកិច្ច​រាយការណ៍​ស្រប​ច្បាប់​ណាមួយ និង​ប្រឹក្សា​ជាមួយ​នឹង​ប៊ីស្សព​របស់​ពួកគេ ។

ការរំលោភ​បំពាន​មិនអាច​អត់ឱន​ឲ្យ​បានទេ

ការរំលោភ​បំពាន​គឺ​ជា​ការប្រព្រឹត្ត​អាក្រក់ ឬ​ការប្រមាថ​មនុស្ស​ដទៃ ( ដូច​ជា​កូន ឬ​ស្វាមី ឬ​ភរិយា មនុស្ស​ចាស់ ឬ​មនុស្ស​ពិការ ) ក្នុង​របៀប​មួយ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​រាងកាយ ផ្លូវ​ចិត្ត ឬ​ផ្លូវ​ភេទ ។​ គោលជំហរ​របស់​សាសនាចក្រ​គឺថា​ការ​រំលោភ​បំពាន មិន​អាច​ត្រូវ​បាន​អត់ឱន​ឲ្យ​នៅ​គ្រប់​រូប​ភាព​ទាំង​អស់ ហើយ​ថា​អស់​អ្នក​ដែល​រំលោភ​បំពាន​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ។ មិនថា​មាន ឬ​មិន​មាន​នរណា​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​ក្ដី ក៏​ជនល្មើស​នឹង​ត្រូវ​ស្ថិត​នៅក្រោម​ការដាក់​វិន័យ​សាសនាចក្រ ហើយ​អាច​បាត់បង់​សមាជិភាព​របស់​ពួកគេ​នៅក្នុង​សាសនាចក្រ​ផងដែរ ( សូមមើល ម៉ាថាយ ១៨:៦; ម៉ាកុស ៩:៤២; លូកា ១៧:២ ) ។

ការទទួល​ខុសត្រូវ​ដំបូង​របស់​សាសនាចក្រ​នៅក្នុង​ករណី​រំលោភ​បំពាន​គឺ ១ ) ជួយ​អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ដោយ​មាន​សន្ដាន​ចិត្តល្អ និង​យកចិត្ត​ទុកដាក់ និង ២ ) ការពារ​ដល់​អ្នក​ដែល​អាច​នឹង​ត្រូវ​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​នាពេល​អនាគត ។ ខណៈពេល​ដែល​ប្រភេទ​នៃ​ការ​រំលោភ​បំពាន​មួយ​ចំនួន អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ខាង​រូបកាយ នោះ​គ្រប់​ទម្រង់​នៃ​ការ​រំលោភ​បំពាន​​ជះ​ឥទ្ធិពល​មកលើ​ចិត្ត និង​វិញ្ញាណ ។ ជាញឹកញាប់ ការ​រំលោភ​បំពាន​បំផ្លាញ​សេចក្ដី​ជំនឿ ហើយ​អាច​បណ្ដាល​ឲ្យ​ជនរងគ្រោះ​មាន​ការភាន់​ច្រឡំ សង្ស័យ បាត់​ទំនុកចិត្ត ការមាន​អារម្មណ៍​ថា​ខុស និង​ភ័យខ្លាច ។ សូមមើល « Recognizing Patterns of Abuse » និង « What are signs that someone is being abused? »

សូម​ជួយ​ជន​រងគ្រោះ​ឲ្យ​យល់​ថា គាត់ ឬនាង​មិន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​របស់​អ្នក​រំលោភ​បំពាន​ឡើយ ហើយ​មិន​រំពឹង​ឲ្យ​ស៊ូទ្រាំ​ចំពោះ​ឥរិយាបទ​រំលោភ​បំពាន​នោះ​ដែរ ។

សូម​ដឹង​ជាមុន​ថា អ្នក​រំលោភបំពាន​អាច​នឹង​មានល្បិច ឧបាយកល និង​បោកបញ្ឆោត ដូច្នេះ​ការរៀបរាប់​ពី​ព្រឹត្តិការណ៍​របស់​ពួកគេ​អាច​នឹង​ខុសប្លែក​ពី​ការរៀបរាប់​របស់​ជនរងគ្រោះ ។ នៅ​គ្រប់​ករណី​ទាំងអស់ សូម​ពិចារណា​អំពី​សុវត្ថិភាព និង​ការការពារ​ដល់​ជនរងគ្រោះមុន​គេ​បង្អស់ ។

ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​ពុំ​ត្រូវបាន​រំពឹង ហើយ​ក៏​មិន​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ធ្វើ​រោគវិនិច្ឆ័យ ឬ​ផ្ដល់​ការព្យាបាល​ដល់​អ្នក​ដែល​មានបញ្ហា​សុខភាព​ផ្លូវចិត្ត​ទាក់ទង​នឹង​ការ​រំលោភ​បំពាន​នោះទេ ។ បើចាំបាច់ សូម​លើក​ទឹក​ចិត្ត​បុគ្គល​នោះ​ឲ្យ​ពិចារណា​ស្វែងរក​ជំនួយ​ដែល​មាន​វិជ្ជាជីវៈ ។ សេវាកម្ម​គ្រួសារ ( នៅ​កន្លែង​ដែល​មាន ) អាច​ផ្ដល់​ការ​ពិគ្រោះ​យោបល់ ហើយ​ផ្ដល់​ព័ត៌មាន​ដល់​ថ្នាក់ដឹកនាំ​អំពី​ធនធាន​នៅក្នុង​សហគមន៍​របស់​ពួកគេ ។

នៅពេល​អ្នក​អាន​ព័ត៌មាន​ដូច​ខាងក្រោម សូម​ស្វែងរក​ការ​បំផុស​គំនិត​ដើម្បី​សម្រប​យោបល់​ទាំងនេះ​ទៅតាម​ស្ថានភាព​របស់​ជនរងគ្រោះ ដែល​វា​អាច​នឹង​ផ្លាស់ប្ដូរ បើ​ជនរងគ្រោះ​គឺជា​ស្វាមី ឬ​ភរិយា កូន ឪពុក ឬ​ម្ដាយជរា ឬ​ជន​ពិការ ។

ព្យាយាម​យល់

3:28

ការ​ជួយ​ជនរងគ្រោះ​ឲ្យ​ដឹង​ថា អ្នក​ស្ដាប់ និង​យល់​ពី​ពួកគេ អាចជា​រឿង​សំខាន់​ដូចជា​ការប្រឹក្សា​ឯទៀត​ដែល​អ្នក​អាច​ផ្ដល់ឲ្យ​ដែរ ។​ នៅពេល​អ្នក​និយាយ​ជាមួយ​នឹង​ជនរងគ្រោះ សូម​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការ​អាណិតអាសូរ​ដូចជា​ព្រះអង្គ​សង្គ្រោះ​នឹង​ធ្វើ​ដែរ ។ ការពិភាក្សា​អំពី​ការ​រំលោភបំពាន​តម្រូវ​ឲ្យ​មាន​ភាព​ក្លាហាន​ច្រើន​ពីខាង​ផ្នែក​ជនរងគ្រោះ ហើយ​គាត់ ឬនាង​អាច​នឹង​ត្រូវការ​ការធានា​អះអាង និង​ការលួងលោម​ចិត្ត ។

សូម​បន្ដ​ស្ងៀម​ស្ងាត់ ហើយ​មាន​ឆន្ទៈ​ចំណាយ​ពេល​ស្ដាប់​ភាព​ភ័យខ្លាច ភាព​សង្ស័យ និង​កង្វល់​របស់​ជនរងគ្រោះ ។ សូម​ពិចារណា​ដោយ​ការ​អធិស្ឋាន សួរ​នូវ​សំណួរ​ទាំងនេះ​ដោយ​សន្ដាន​ចិត្តល្អ និង​យកចិត្ត​ទុកដាក់​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​របស់​ជនរងគ្រោះ​ឲ្យបាន​កាន់តែ​ច្បាស់ ហើយ​ដឹង​ពី​តម្រូវការ​របស់​ពួកគេ ។ សូម​ប្រាកដ​ថា​បាន​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​ពិពណ៌នា​អំពី​ស្ថានភាព​របស់​គាត់ ឬនាង​ដោយ​ខ្លួនឯង ជាជាង​សាក​សួរ​ទៅកាន់​គាត់ ឬនាង ។

  • តើ​មាន​រឿង​អ្វី​កំពុង​កើតឡើង ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ប៉ុណ្ណា​ដែរ ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ប៉ុណ្ណា​ដែរ នៅពេល​មាន​មនុស្ស​ដទៃទៀត​នៅ​ជុំវិញខ្លួន​អ្នក​នោះ ?

  • តើ​អ្នក​បាន​និយាយ​អំពី​រឿងនេះ​ប្រាប់​នរណា​ផ្សេងទៀតខ្លះ ( ដូចជា​គ្រួសារ ឪពុក​ម្ដាយ អ្នកដឹកនាំ​សាសនាចក្រ ឬ​អាជ្ញាធរ​ស៊ីវិល ) ?

  • តើ​តម្រូវ​ការ​បន្ទាន់​របស់អ្នក​មានអ្វីខ្លះ ?

  • តើ​មាន​អ្វី​ផ្សេងទៀត​អំពី​ការរំលោភ​បំពាន​នេះ ដែល​ខ្ញុំ​គួរ​តែ​ដឹង​ដែរ​ឬទេ ?

ជនរងគ្រោះ​ពី​ការរំលោភ​បំពាន អាច​ស្វែងរក​ជំនួយ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ខាង​វិញ្ញាណ ។ ស្ត្រី និង​យុវវ័យ​អាច​មាន​អារម្មណ៍​កាន់តែ​កក់ក្ដៅ​ដើម្បី​ជួប​ជាមួយ​នឹង​ប៊ីស្សព ឬ​ថ្នាក់ដឹកនាំ​ដទៃទៀត បើ​ពួកគេ​មាន​មិត្តភក្ដិ ឪពុក ឬ​ម្ដាយ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ពួកគេ​អាច​ទុកចិត្ត​បាន​មាន​វត្តមាន​ជាមួយ​នឹង​ពួកគេ ។ សូមប្រាកដ​ថា​ជនរងគ្រោះ​ដឹង​ថា ពួកគេ​អាច​ឲ្យ​មនុស្ស​គាំទ្រ​ម្នាក់​មាន​វត្តមាន​ជាមួយ​ពួកគេ​បាន ។

ជួយ​បុគ្គល​ម្នាក់

នៅពេល​អ្នក​ផ្ដល់​ជំនួយ ឬ​គាំទ្រ​ដល់​ជនរងគ្រោះ សូម​ពិចារណា​អំពី​យោបល់​ដូច​ខាងក្រោម ។ សូម​ចងចាំ​ដើម្បី​មាន​ចិត្ត​អាណិត​អាសូរ និង​ក្ដីស្រឡាញ់​នៅ​ក្នុង​ការ​ផ្ដល់​យោបល់​របស់​អ្នក ។

សូម​ជួយ​បុគ្គល​នេះ​ឲ្យ​យល់​អំពី​របៀប​ដើម្បី​ទទួល​ការ​ព្យាបាល​តាមរយៈ​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់ ( សូមមើល អាលម៉ា ៧:១១–១២; នីហ្វៃទី ២ ៩:២១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៦ ) ។

សូម​សរសើរ​គាត់ ឬនាង​ដែល​មាន​ភាពក្លាហាន​ដើម្បី​ចែកចាយ​អំពី​ការ​រំលោភបំពាន ។

សូម​អះអាង​ដល់​ជនរងគ្រោះ​ថា គាត់ ឬនាង​មិន​ចាំបាច់​ធ្វើការ​ប្រែចិត្ត​នោះ​ទេ ព្រោះ​គាត់​គឺជា​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន ។

សូម​លើក​ទឹកចិត្ត​បុគ្គល​នោះឲ្យ​ស្វែងរក​ការប្រសិទ្ធពរ​បព្វជិតភាព ។

សូម​យកចិត្ត​ទុកដាក់​ចំពោះ​ដំណើរការ​នៃ​ការ​ព្យាបាល​ផ្ទាល់ខ្លួន​របស់​ជនរង​គ្រោះ ដែល​អាច​នឹង​ត្រូវការ​ពេលវេលា​ច្រើន ។ ចូរ​កុំ​ព្យាយាម​ប្រញាប់ប្រញាល់ ឬ​គ្រប់គ្រង​ដំណើរការ​ឡើយ ។

សូម​អនុញ្ញាត​ឲ្យ​ជនរងគ្រោះ​សម្រួល​អារម្មណ៍ និង​ដោះស្រាយ​ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​គាត់ ឬនាង ទាក់ទង​ទៅនឹង​រឿង​រំលោភ​បំពាន​នេះ ពី​មុន​ប្រឹក្សា​ដល់​បុគ្គល​នោះ​ឲ្យ​អភ័យទោស​ដល់​ជនល្មើស ។

សូម​ជួយ​បុគ្គល​នោះ​ឲ្យ​មាន​អារម្មណ៍​សុវត្ថិភាព ។

សូមមើល​អត្ថបទ « How do I stay safe? » សម្រាប់​ព័ត៌មាន​បន្ថែម ។

សូម​លើក​ទឹកចិត្ត​ជនរងគ្រោះ​ឲ្យ​ឈោងទៅ​រកអ្នកដទៃ​ដែល​គាត់​ទុកចិត្ត​ឲ្យ​ជួយ និង​គាំទ្រ រួម​មាន​ការប្រឹក្សា​ដែល​មាន​វិជ្ជាជីវៈ​ជាដើម ​បើ​ចាំបាច់ ។

គាំទ្រ​ដល់​គ្រួសារ

ការរំលោភ​បំពាន​ជះ​ឥទ្ធិពល​ដល់​សមាជិក​គ្រួសារ​ក៏​ដូចជា​បុគ្គល​នោះ​ផងដែរ ។ សូម​កំណត់​អំពី​ឥទ្ធិពល​របស់វា​ទៅលើ​ស្វាមី ឬ​ភរិយា ឬ​គ្រួសារ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ ។ គឺ​ដូចជា​អ្នក​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការខ្វល់ខ្វាយ​ចំពោះ​ជនរងគ្រោះ​ដែរ សូមប្រាកដ​ថា​បាន​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ការខ្វល់ខ្វាយ​ចំពោះ​សមាជិក​គ្រួសារ ដែល​អាច​នឹង​កំពុង​មាន​បញ្ហា ឬ​មាន​ការ​ឈឺចាប់ ។

សូម​ពិចារណា​អំពី​ការ​ចូលប្រើ​ធនធាន​ក្នុង​សហគមន៍ ឬ​ជំនួយ​មាន​វិជ្ជាជីវៈ​ចំពោះ​សមាជិក​គ្រួសារ​ដែល​អាច​នឹង​ត្រូវការ​ការប្រឹក្សា ឬ​ការ​គាំទ្រ ។

សូម​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ​អាច​ជួយ​ពួកគេ​ជាសះស្បើយ​ដោយ​ផ្ទាល់ ( សូមមើល អាលម៉ា ៧:១១ និង ម៉ាថាយ ១១:២៨–៣០ ) ។

សូម​ផ្ដល់​ការ​គាំទ្រ​ជា​បន្ដ​បន្ទាប់​ចំពោះ​គ្រួសារ​របស់​ជនរងគ្រោះ ។

ប្រើប្រាស់​ធនធាន​ក្នុងវួដ និង​ស្ដេក

បើ​បុគ្គល​ដែល​ត្រូវបាន​គេ​រំលោភ​បំពាន​ផ្ដល់ការ​អនុញ្ញាត​ដល់​អ្នក​ឲ្យ​ពិភាក្សា​អំពី​ស្ថានភាព​ជាមួយ​អ្នកដទៃទៀត សូម​ធ្វើការ​នៅក្រោម​ការដឹកនាំ​របស់​ប៊ីស្សព​ដើម្បី​កំណត់​ពី​ថ្នាក់ដឹកនាំ​វួដ និង​បុគ្គល​ជា​ទី​ទុកចិត្ត​ដទៃ​ទៀត ដែល​អាច​ផ្ដល់​ការ​គាំទ្រ ការណែនាំ និង​ជំនួយ​ជា​បន្ដ​បន្ទាប់ ។ ( សូមមើល​ការណែនាំ​អំពី « Preventing and Responding to Abuse » សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត ) ។

សូម​ពិភាក្សា​ជាមួយ​ប៊ីស្សព​អំពី​របៀប​ដើម្បី​គាំទ្រ​បុគ្គល​នោះ ឬ​គ្រួសារ និង​របៀប​ដើម្បី​ឆ្លើយតប​ដោយ​វិជ្ជមាន​ចំពោះ​ស្ថានភាព​នេះ ។

សូមជួយ​ជនរងគ្រោះ​ឲ្យ​ស្វែងរក និង​ទាក់ទង​ទៅ​ធនធាន​នានា ឬ​ជំនួយ​មាន​វិជ្ជាជីវៈ​ដែល​មាន ។ សូមមើល « Should I get professional help? »

  • ធនធាន​នានា​អាច​រួមមាន កន្លែង​ស្នាក់អាស្រ័យ អ្នកផ្ដល់​ការប្រឹក្សា សេវា​វេជ្ជសាស្ត្រ សេវា​ផ្លូវច្បាប់ និង​ការគាំទ្រ​ដទៃ​ទៀត ។

  • ដោយ​អាស្រ័យ​ទៅលើ​ភាពធ្ងន់ធ្ងរ​នៃ​ស្ថានភាព និង​ការគិត​ពិចារណា​ដទៃទៀត បុគ្គល​នោះ​អាច​នឹង​ត្រូវ​ពិចារណា​ឲ្យ​មាន​វត្តមាន​របស់​អាជ្ញាធរ​ស៊ីវិល ឬ​ទទួលបាន​ការការពារ​ស្របច្បាប់ ។

សូម​អធិស្ឋាន និង​យកចិត្ត​ទុកដាក់​ដល់​តម្រូវការ​របស់​ជនរងគ្រោះ និង​គិត​ពី​អ្នក​ដែល​អាច​នឹងត្រូវ​ចាត់តាំង​ឲ្យ​ធ្វើ​ជា​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ ។ បើ​សមរម្យ សូម​ពិចារណា​ឲ្យ​ជនរងគ្រោះ​គិតគូរ​នៅក្នុង​ការ​សម្រេចចិត្ត​នេះ​ដែរ ។ ជនរងគ្រោះ​មួយ​ចំនួន​អាច​នឹង​កាន់តែ​មាន​អារម្មណ៍​កក់ក្ដៅ​ជាមួយ​នឹង​អ្នក​ដែល​ផ្ដល់ការងារ​បម្រើ​ជា​គូ​ស្វាមី​ភរិយា ជាជាង​បងប្រុស​ដែល​ផ្ដល់ការងារ​បម្រើ​ទាំងពីរ​នាក់ ។

សូម​ពិចារណា​ធ្វើការ​ជាមួយ​នឹង​ប៊ីស្សព​ដើម្បី​ចំណាយ​ពេល​នៅក្នុង​ក្រុមប្រឹក្សា​វួដ ឬ​ការ​ប្រជុំ​ដទៃទៀត​ដើម្បី​បំពាក់បំប៉ន​ថ្នាក់ដឹកនាំ​អំពី​ការបង្ការ និង​ការ​ឆ្លើយតប​ចំពោះ​ការ​រំលោភ​បំពាន ។