ការហៅ​ក្នុង​វួដ ឬ​សាខា
ពេលណា​ត្រូវ​គិត​សុំជំនួយ​មកពី​អ្នក​មាន​វិជ្ជាជីវៈ


« ពេលណា​ត្រូវ​គិត​សុំជំនួយ​មកពី​អ្នក​មាន​វិជ្ជាជីវៈ » ធនធាន​ការ​ប្រឹក្សា ( ឆ្នាំ ២០២០ ) ។

« ពេលណា​ត្រូវ​គិត​សុំជំនួយ​មកពី​អ្នក​មាន​វិជ្ជាជីវៈ » ធនធាន​ការ​ប្រឹក្សា ។

ពេលណា​ត្រូវ​គិត​សុំជំនួយ​មកពី​អ្នក​មាន​វិជ្ជាជីវៈ

ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​ពុំ​​រំពឹង ឬ​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ជា​អ្នក​ជំនាញ​ខាង​សុខភាព​ផ្លូវចិត្ត​នោះ​ទេ ។ ប៉ុន្តែ​បុគ្គល​ទាំងឡាយ​ដែល​រងទុក្ខ​មកពី​ស្ថានភាព​ដូច្នេះ ជាញឹកញាប់​ងាក​ទៅរក​ថ្នាក់ដឹកនាំ​របស់ពួកគេ​ឲ្យ​ជួយ​ដើម្បី​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា ។

ខណៈដែល​ស្ទើរតែ​មនុស្ស​គ្រប់រូប​នឹង​ជួប​នូវ​ទិដ្ឋភាព​មួយចំនួន​នៃ​ការមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក្នុង​គ្រា​ផ្សេងៗ​នៅក្នុង​ជីវិត នោះ​បញ្ហា​នានា​អាច​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ទន់ខ្សោយ ។ មនុស្ស​ដែល​មាន​បញ្ហា​មួយ​ចំនួន​ក្នុងកម្រិត​មធ្យម ជាញឹកញាប់​នឹង​ឆ្លើយតប​ចំពោះ​យោបល់​ដែល​មានចែង​នៅក្នុង​ការ​បោះពុម្ពផ្សាយ​អំពី ការ​សម្រប​ខ្លួន​ទៅ​នឹង​ជីវិត​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( កូនសៀវភៅ ឆ្នាំ ២០១៣ ) ។ ទោះជា​ធនធាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​សម្រាប់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនាក្ដី ក៏​វា​ជួយ​ប្រាប់​ពី​របៀប​នានា​ដែល​មនុស្ស​គ្រប់រូប​អាច​ឆ្លើយតប​ទៅនឹង​បញ្ហា​ទាំងឡាយ​ផងដែរ ។ បន្ថែម​ពីលើ​នោះ ការគាំទ្រ​ដោយ​ការយល់ចិត្ត​ពី​រូបអ្នក សមាជិកគ្រួសារ និង​អ្នកដទៃទៀត អាច​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​ឆ្លងកាត់​បញ្ហា​សុខភាព​ផ្លូវចិត្ត​បាន ។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​បុគ្គល​នោះ​មិន​ឆ្លើយតប​ទៅនឹង​មធ្យោបាយ​ទាំង​នេះ​ទេ នោះ​អាច​ចាំបាច់​ត្រូវ​មាន​អ្នក​មាន​វិជ្ជាជីវៈ​ខាង​សុខភាព​ផ្លូវចិត្ត ដើម្បី​ផ្ដល់​នូវ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ ។

ខាងក្រោមនេះ គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​មួយចំនួន​ដែល​អាច​នឹង​តម្រូវ​ឲ្យមាន​ការ​វាយតម្លៃ​មកពី​អ្នក​មានវិជ្ជាជីវៈ​សុខភាព​ផ្លូវចិត្ត ហើយ​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​សមាជិក​នោះ អាច​នឹង​ជួបប្រទះ​នៅក្នុង​វួដ ឬ​សាខា​របស់​ពួកគេ ៖

  • គំនិត ឬ​ការ​ប៉ុនប៉ង​សម្លាប់ខ្លួន

  • អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​អូសបន្លាយ​យូរអង្វែង

  • ពុំ​អាច​ធ្វើ​កិច្ចការ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​បាន

  • អស់សង្ឃឹម ឯកោ ស្អប់​ខ្លួន​ឯង

  • អារ កាត់ ធ្វើ​បាប​ខ្លួន​ឯង

  • ខ្លាច​ឡើង​ទម្ងន់​ខ្លាំង ស្រក​ទម្ងន់ ឬ​ឡើងទម្ងន់ខ្លាំង​ជ្រុលហួស

  • ការនិយាយ ឬ​ឥរិយាបទ​ដដែលៗ ឬ​មាន​អារម្មណ៍​ពុំ​អាច​គ្រប់គ្រង​បាន

  • គំនិត ឬ​ចិត្ត​កើតឡើង​ដដែលៗ ឬ​គិត​មមៃ

  • សារភាព​កំហុស​តូចតាច​ដដែលៗ

  • ភ័យខ្លាច តក់ស្លុត ឬ​គំនិត​អន្ទះសារ​ពុំ​អាច​គ្រប់គ្រងបាន

  • នៅឯកោ

  • អារម្មណ៍ ឬ​បុគ្គលិក​លក្ខណៈ​ប្ដូរ​លឿន​ខ្លាំង

  • ជំងឺ​ប្រសាទ គំនិត​គិត​រវើរវាយ​ផ្ដេសផ្ដាស ស្ដាប់​ឮ​សំឡេង​នានា

  • ឥរិយាបទ​មាន​អារម្មណ៍​ផ្លូវភេទ​ខ្លាំង

  • ឥរិយាបទ​ឆេវឆាវ ( ខឹង, ហឹង្សា, ឈ្លោះ )

នៅក្នុង​ស្ថានភាព​គួរឲ្យ​បារម្ភ​ទាំងនេះ និង​ស្ថានភាព​គួរឲ្យ​បារម្ភ​ដទៃ​ទៀត សូម​ពិចារណា​ធ្វើការ​ប្រឹក្សា​ជាមួយ​នឹង​អ្នក​មាន​វិជ្ជាជីរៈ​ជា​ជម្រើស​ដែល​អាច​ធ្វើ​ទៅបាន ( សូមមើល « Professional Counseling and Therapy » ក្បួនខ្នាតទូទៅ ៣១.២.៦ ) ។ ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ​អាច​ពិភាក្សា​ជាមួយ​នឹង​សេវាកម្ម​គ្រួសារ ( នៅកន្លែង​ដែល​មាន ) ឬ​ការិយាល័យ​ប្រចាំ​តំបន់​ដើម្បី​ដឹង​ពី​របៀប​ជួយ​ដល់​បុគ្គល​នោះ និង​ស្វែងរក​ធនធាន​នានា ។