២០២២
ជូន​ចំពោះ​ប្រិយមិត្ត
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ជូន​ចំពោះ​ប្រិយមិត្ត

រូបភាព
picture of children with actor playing Jesus

វា​ជា​ពេលដ៏​គួរឲ្យ​ខ្លាច​មួយ​សម្រាប់​ប្រជាជន​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ខ្យល់ព្យុះ ភ្លើង និង​ការរញ្ជួយដី​ដ៏ធំ​មួយ​បាន​កើត​ឡើង ។ វា​ងងឹត​អស់​រយៈពេល​បីថ្ងៃ ។ បន្ទាប់​មក ភ្លាម​នោះ​គ្រប់គ្នា​បាន​ឮ​សំឡេង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​បាន​បង្កើត​ផែនដី ។ ទ្រង់​បាន​មាន​បន្ទូល​ថា នៅ​ពេល​យើង​ប្រែចិត្ត ហើយ​មក​រក​ទ្រង់ នោះ​យើង​នឹង​ត្រូវ​បាន​សង្គ្រោះ ។ តើ​ប្អូនៗ​អាច​ស្រមៃ​មើល​ថា តើ​វា​បាន​លួងលោម​ដល់​ប្រជាជន​ទាំងនោះ​ប៉ុណ្ណា​ទៅ ? ក្រោយ​មក​ទៀត ព្រះយេស៊ូវ​បាន​យាង​មក​ជួប​ប្រជាជន​ទាំងនោះ​ដោយ​ផ្ទាល់ ។ សូម​បើក​ទៅ ទំព័រ ១៦ ដើម្បី​ដឹងពី​របៀប​ដែល​វីដេអូ​មួយ​បាន​ធ្វើ​ឡើង អំពី​ដំណើររឿង​ដ៏​អស្ចារ្យ​នេះ ។

ពួកយើង​ស្រឡាញ់​ប្អូនៗ

ទស្សនាវដ្តី ប្រិយមិត្ត

បន្ថែម សូម​សរសេរ និង​ប្រាប់​យើង អំពី​គ្រា​ដែល​ប្អូន​មាន​អារម្មណ៍​លួងលោម និង​សេចក្ដី​សង្ឃឹម​មកពី​ព្រះយេស៊ូវ​គ្រីស្ទ ។

បោះពុម្ព