២០២២
ព្រះយេស៊ូវ​បាន​សន្យា​ថា​នឹង​ប្រទាន​ការលួងលោម​ដល់​យើង
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ការជួយ​ដូច​ជា​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​សន្យា​ថា​នឹង​ប្រទាន​ការលួងលោម​ដល់​យើង

រូបភាព
Jesus sitting with disciples

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដឹង​ថា ពួក​សិស្ស​របស់​ទ្រង់​នឹង​ត្រូវការ​ការលួងលោម​ក្រោយ​ពេល​ទ្រង់​សុគត​ទៅ ។ ដូច្នេះ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​បាន​សន្យា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​លួងលោម​ដល់​ពួកគេ ហើយ​គង់នៅ​ជាមួយ​ពួកគេ​ជានិច្ច ។ ព្រះនាម​មួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​អង្គ​លួងលោម​ចិត្ត ។ នៅពេល​យើង​សោកសៅ ឬ​ភ័យខ្លាច នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ចងចាំ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

រូបភាព
A photo of Brooklyn Dean

ម្តាយ​របស់​ខ្ញុំ ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​ឲ្យ​ភួយ​ទៅកាន់​មន្ទីរពេទ្យ​កុមារ​មួយ​កន្លែង ។ បុគ្គលិក​មន្ទីរពេទ្យ​បាន​និយាយ​ថា ភួយ​ទាំងនេះ​នឹង​ជួយ​កុមារ​មិនឲ្យ​មាន​អារម្មណ៍​ភ័យខ្លាច​ទៀត​ឡើយ ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ភួយ​របស់​យើង​នឹង​ជួយ​លើក​ទឹកចិត្ត​ក្មេងៗ ហើយ​ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ផងដែរ ។

ប៊្រុគ្លីន ឌី អាយុ ៩ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.

រូបភាព
Page from the September/October 2022 Friend Magazine.

រចនា​រូបភាព​ដោយ ធីហ្សីយ៉ាណា ឡងហ្គោ

បោះពុម្ព