ការទស្សនាកន្លែងថតវីដេអូព្រះគម្ពីរមរមន
មិនយូរប៉ុន្មានកន្លងទៅ យើងបានទៅទស្សនាកន្លែងថតមួយកន្លែង ដែលកំពុងថតវីដេអូព្រះគម្ពីរមរមនថ្មី ។ យើងបានទៅមើលឈុតមួយ ដែលព្រះយេស៊ូវគ្រីស្ទបានយាងមកជួបនឹងកុមារម្តងម្នាក់ៗ ។
យើងបានមើលទៅកុមារនៅពេលបានប៉ះដៃរបស់តួអង្គដែលកំពុងសម្ដែងជាព្រះយេស៊ូវ ។ លោកបាននិយាយទៅកាន់ពួកគេដោយចិត្តសប្បុរស ទន់ភ្លន់ដូចដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ។
កុមារទាំងនោះបានប្រាប់យើងថា ដោយសារបទពិសោធន៍របស់ពួកគេ នោះទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរមរមនបានកើនឡើងកាន់តែរឹងមាំ ។ ព្រះយេស៊ូវ បាន មកជួបពួកសាសន៍នីហ្វៃ ។ ទ្រង់ បាន ប្រទានពរដល់កុមារទាំងឡាយ ។ ដំណើររឿងនេះគឺពិត ។
ប្អូនៗក៏អាចដឹងពីរឿងនោះផងដែរ ។ សូមសិក្សាព្រះគម្ពីរមរមន ។ សូមទស្សនាវីដេអូព្រះគម្ពីរមរមន ។ ពេលប្អូនៗមើលវីដេអូទាំងនេះ នោះប្អូនៗអាចខិតទៅជិតព្រះយេស៊ូវ ។ ប្អូនៗគឺជាមនុស្សសំខាន់បំផុតចំពោះទ្រង់ ។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងជួយប្អូនឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្តរបស់ព្រះអង្គសង្រ្គោះ ។
តួអង្គដែលសម្តែងជាព្រះយេស៊ូវមានចិត្តល្អ និងទន់ភ្លន់ ។
គណៈប្រធានអង្គការបឋមសិក្សាមានចិត្តរីករាយក្នុងការជួបកុមារនៅកន្លែងថតវីដេអូនេះ ។
នៅក្នុងឈុតនេះ ពួកទេវតាត្រូវបានចងនៅលើអាកាសដោយខ្សែពួរ !
កុមារជាច្រើនបានមានឱកាសសម្ដែងនៅក្នុងវីដេអូនេះ ។
កុមារីនេះបានជួយអ្នកកាន់កាំមេរ៉ាកុំឲ្យភ័យ ។
វាមានអារម្មណ៍ថា ខ្ញុំ កំពុងរស់នៅ នៅក្នុងព្រះគម្ពីរមរមនអញ្ចឹង ។
អ៊ីម៉ូអានី ដបុលយូ អាយុ ១១ ឆ្នាំ
វាបានជួយខ្ញុំឲ្យដឹងថា ព្រះយេស៊ូវបានយាងមកជួបប្រជាជនទាំងនេះមែន ។
អាយហ្សីក ភី អាយុ ៧ ឆ្នាំ
នៅពេលដែលព្រះយេស៊ូវ និងពួកទេវតាបានបង្ហាញព្រះកាយ វាបានធ្វើឲ្យខ្ញុំមានចិត្តសប្បាយរីករាយ ។
លីលី ដបុលយូ អាយុ ៨ ឆ្នាំ
បងប្អូនអាចចែកចាយវីដេអូនេះជាមួយមនុស្សគ្រប់គ្នាបាន !
ខាសសុល ដបុលយូ អាយុ ៩ ឆ្នាំ
បងប្អូននឹងរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
គ្រីស្ទីណា ស៊ី អាយុ ៩ ឆ្នាំ
វាធើ្វឲ្យខ្ញុំឆ្ងល់ថា តើវានឹងមានសភាពបែបណា នៅពេលជួបព្រះយេស៊ូវនោះ ។
រេត អឹម អាយុ ៤ ឆ្នាំ