២០២២
ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា

siblings showing their block buildings

« កសាង​ទីក្រុង​ស៊ីយ៉ូន » កូហារ៉ូ, អ៊ីតស៊ូកា និង​រ៉េនតូ ជី ដែល​មាន​អាយុ ៨ ឆ្នាំ, ៦ ឆ្នាំ និង ៤ ឆ្នាំ ទីក្រុង​ជីហ្វូ ប្រទេស​ជប៉ុន

girl holding drawing of the earth

« ការបង្ក​បង្កើត » តាកាន់តា ប៊ី អាយុ ៩ ឆ្នាំ សាមុត ប្រាកាន ប្រទេស​ថៃ

drawing of eagle

ថូម៉ាស អេហ្វ អាយុ ៩ ឆ្នាំ រដ្ឋ​អៃដាហូ ស.រ.អា.

drawing of First Vision

« ការនិមិត្ត​ដំបូង » អ័រៀ អិន អាយុ ៨ ឆ្នាំ រដ្ឋ​អូហៃអូ ស.រ.អា.

drawing of mountains and lake

ប៊្រីអែល អ៊ី អាយុ ៩ ឆ្នាំ រដ្ឋ​តិចសាស ស.រ.អា.

drawing of person taking the sacrament

« ពិធី​សាក្រាម៉ង់ » អេរ៉ុន អេស អាយុ ១០ ឆ្នាំ ទីក្រុង​ភីអោយ ប្រទេស​ប្រេស៊ីល

A photo of Sophie wearing a red sweater

ខ្ញុំ​បាន​សិក្សា​ដើម្បី​ប្រលង​គណិតវិទ្យា ហើយ​បាន​អធិស្ឋាន​សូម​ឲ្យ​ខ្ញុំ​ធ្វើ​បាន​ល្អ ។ ខ្ញុំ​បាន​ភ្លេច​ពី​របៀប​ដោះស្រាយ​លំហាត់​មួយ ។ ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ជំនួយ ។ ប៉ុន្មាន​នាទី​ក្រោយមក ខ្ញុំ​បាន​នឹក​ឃើញ​នៅក្នុង​គំនិត​របស់​ខ្ញុំ​ពីរបៀប​ដោះស្រាយ​លំហាត់​នោះ ។ ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​អរព្រះគុណ​ព្រះវរបិតាសួគ៌​ដែល​បាន​ជួយ​ខ្ញុំ ។

សូហ្វី អិន អាយុ ១០ ឆ្នាំ ទីក្រុងវីយែន ប្រទេស​អូទ្រីស

Young man named Melchizedek

ខ្ញុំ​មាន​អារម្មណ៍​ពិសេស និង​សប្បាយ​ចិត្ត​ជាខ្លាំង នៅពេល​ខ្ញុំ​ទទួល​បុណ្យជ្រមុជ​ទឹក​នៅ​ថ្ងៃ​ខួប​កំណើត​ប្រាំបី​ឆ្នាំ​របស់​ខ្ញុំ ។

មិលគីស្សាដែក ជី អាយុ ៨ ឆ្នាំ តំបន់​កណ្តាល ប្រទេស​ហ្គាណា

A photo of a young man named Clark

ខ្ញុំ​បាន​តមអាហា​ជា​លើក​ដំបូង ! ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ក្លាក អិន អាយុ ៩ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

A young woman named Hail, she is holding a Book of Mormon.

ខ្ញុំ​មាន​ការមិន​សប្បាយចិត្ត​ជាមួយ​នឹង​សាលារៀន និង​ជំងឺ​រាតត្បាត ប៉ុន្តែ​ព្រះវរបិតាសួគ៌​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៏​ស្ងប់ស្ងាត់ ។ ខ្ញុំ​ដឹងថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ ។

ហៃលី ស៊ី អាយុ ៨ ឆ្នាំ រដ្ឋ​ណាវ៉ាដា ស.រ.អា.

Young man named Rhett

នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ​បាន​មាន​ព្យុះ​កំបុតត្បូង​មួយ ។ ខ្ញុំ​បាន​អធិស្ឋាន​ថា កុំ​ឲ្យ​ខ្យល់​គួច​ចំ​ផ្ទះ​របស់​យើង​អី ។ នៅពេល​ព្រឹកឡើង យើង​ឃើញ​មែកឈើ​នៅ​គ្រប់​កន្លែង ! សមាជិក​មកពី​វួដ​របស់​យើង​បាន​មក​ជួយ​សម្អាត ។ ខ្ញុំ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះវរបិតាសួគ៌​ដែល​បាន​ជួយ​យើង​ឲ្យ​មាន​សុវត្ថិភាព ។

រ៉េត ប៊ី អាយុ ១២ ឆ្នាំ រដ្ឋ​វេសស្កុនសិន ស.រ.អា.

A photo of Elle sitting in a car.

ខ្ញុំ​បាន​ឈឺ​ក្នុង​ពេល​ធ្វើ​ដំណើរ ហើយ​បាន​ទទួល​ពរជ័យ​មួយ ។ ខ្ញុំ​មាន​សេចក្ដី​ជំនឿ​ថា ខ្ញុំ​នឹង​បាន​ជា​សះស្បើយ ហើយ​អាច​រីករាយ​នឹង​ដំណើរ​កម្សាន្ត​ដែល​នៅសល់​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ។

អេលី ជី អាយុ ១០ ឆ្នាំ ខេត្ត​ហ្គួយយ៉ាស ប្រទេស​អេក្វាឌ័រ