មកពីគណៈប្រធានទីមួយ
ទុកឲ្យព្រះឈ្នះ !
សម្រួលចេញពី « Let God Prevail »Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ ។
តើបងប្អូនៗដឹងទេថា ការទុកឲ្យព្រះឈ្នះមានន័យយ៉ាងដូចម្ដេច ? វាមានន័យថា យើងទុកឲ្យទ្រង់មានឥទ្ធិពលខ្លាំងបំផុតនៅក្នុងជីវិតរបស់យើង ។
តើ បងប្អូន ស្ម័គ្រចិត្តទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់បងប្អូនដែរឬទេ ? តើបងប្អូននឹងទុកឲ្យព្រះបន្ទូលរបស់ទ្រង់ បទបញ្ញត្តិរបស់ទ្រង់ និងសេចក្តីសញ្ញារបស់ទ្រង់មានឥទ្ធិពលទៅលើអ្វីដែលបងប្អូនធ្វើរៀងរាល់ថ្ងៃដែរឬទេ ? តើបងប្អូននឹងទុកឲ្យសំឡេងរបស់ទ្រង់មានអាទិភាពលើសំឡេងដទៃទៀតដែរឬទេ ?
នៅពេលដែលបងប្អូនទុកឲ្យព្រះឈ្នះ នោះប្អូននឹងរៀនពីសេចក្ដីពិតដ៏អស់កល្បជានិច្ច ដើម្បីដឹកនាំជីវិតរបស់ប្អូន ។ នៅពេលដែលបងប្អូនទុកឲ្យព្រះឈ្នះ នោះជម្រើសជាច្រើននឹងកាន់តែមានភាពងាយស្រួល ។ បងប្អូននឹងដឹង ៖
-
អ្វីដែលត្រូវមើល និងត្រូវអាន
-
របៀបប្រើពេលវេលារបស់បងប្អូន
-
អ្វីដែលបងប្អូនចង់សម្រេចបាន
-
ប្រភេទមនុស្សដែលបងប្អូនចង់ក្លាយទៅជា
វាត្រូវការសេចក្តីជំនឿ និងភាពក្លាហានដើម្បីទុកឲ្យព្រះឈ្នះ ។ នៅពេលបងប្អូនទុកឲ្យទ្រង់ឈ្នះ នោះបងប្អូននឹងដឹងថា ព្រះរបស់យើងគឺជា « ព្រះនៃអព្ភូតហេតុ » ( មរមន ៩:១១ ) ។
តើបងប្អូនចង់ធ្វើអ្វី ?
តើបងប្អូននឹងអភ័យទោសទេ ?
តើបងប្អូននឹងស្មោះត្រង់ទេ ?
តើបងប្អូនមានចិត្តល្អទេ ?
តើបងប្អូននឹងជ្រើសរើសមើលអ្វីដែលល្អទេ ?