សូមជម្រាបសួរពី ប្រទេសម៉ិកស៊ិក !
សូមចូលរួមជាមួយ ម៉ាហ្គោ និង ប៉ោឡូ កាលដែលពួកគេធ្វើដំណើរជុំវិញពិភពលោក ដើម្បីរៀនសូត្រអំពីបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
ប្រទេសម៉ិកស៊ិកគឺជាប្រទេសមួយនៅទ្វីបអាមេរិកខាងជើង ។ ប្រទេសនេះមានប្រជាជនប្រហែល ១២៦ លាននាក់ ។
អាហារសម្រន់ដ៏ឆ្ងាញ់ពិសា
ខ្វាកកាម៉ូលី ( Guacamole ) គឺជាគ្រឿងជ្រលក់ម៉្យាងធ្វើពីផ្លែប៊ឺរ ។ គេញ៉ាំវាដោយដាក់នៅលើថាកូ នៅក្នុងសាឡាដ ឬជាមួយបន្ទះនំឈីបពោត ។Delicioso !
ការជួបជុំគ្នា
នេះគឺជាអគារសាសនាចក្រនៅក្នុងប្រទសម៉ិកស៊ិក ។ ប្រទេសម៉ិកស៊ិកមានសមាជិកសាសនាចក្រជិត ១.៥ លាននាក់—ជាប្រទេសទីពីរដែលមានសមាជិកច្រើនជាងប្រទេសនានាក្នុងពិភពលោក !
Baile Folklórico ( របាំប្រជាប្រិយ )
ផ្នែកជាច្រើននៃប្រទេសម៉ិកស៊ិកមានតន្ត្រី របាំ និងសម្លៀកបំពាក់តាមបែបផ្ទាល់ខ្លួនរបស់ពួកគេ ។ កុមារីម្នាក់នេះស្លៀកសម្លៀកបំពាក់ប្រពៃណីមកពី ឈីប៉ាស ។
វប្បធម៌បុរាណ
ប្រទេសម៉ិកស៊ិកមានអគារជាច្រើនដែលសាងសង់ដោយមនុស្សជំនាន់ដើម ។ រៀងរាល់ឆ្នាំ មនុស្សរាប់លាននាក់មកលេងពីរ៉ាមីត ម៉ាយ៉ាន នៅឈីឆេន អ៊ីតហ្សា ក្នុងរដ្ឋយូកាតាន ។
ព្រះវិហារបរិសុទ្ធជាច្រើន
ប្រទេសម៉ិកស៊ិកមានព្រះវិហារបរិសុទ្ធដែលបានឧទ្ទិសឆ្លងរួចហើយដល់ទៅ ១៣ ហើយនឹងមានច្រើនទៀតដែលកំពុងតែសាងសង់ ។ កុមារារូបនេះបានទៅព្រះវិហារបរិសុទ្ធ វៀរ៉ាឃ្រូស ។