២០២២
ម៉ាហ្គារ៉េត ជួយ​សង្គ្រោះ
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ពួក​អ្នកត្រួសត្រាយ​នៅ​គ្រប់​ដែនដី

ម៉ាហ្គារ៉េត ជួយ​សង្គ្រោះ

កប៉ាល់​កំពុង​លិច​ហើយ ! តើ​ម៉ាហ្គារ៉េត​អាច​ធ្វើ​អ្វី​បាន ?

Margaret (12 years old) is on a ship during the mid-1800s. She is holding a white wool blanket and taking it to the captain of the ship for him to stuff in the holes in the side of the ship.

ម៉ាហ្គារ៉េត​ឈរ​នៅលើ​ដំបូល​កប៉ាល់ ហើយ​មើល​ទៅ​សមុទ្រ​ពណ៌ខៀវ​ដែល​នៅ​ជុំវិញ​នាង ។ កប៉ាល់​ផ្អៀង​ចុះ​ឡើង នៅលើ​រលក​យក្ស​ទាំងនោះ ។

គ្រួសារ​របស់ ម៉ាហ្គារ៉េត បាន​លក់​ស្ទើរតែ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​មាន ដើម្បី​ធ្វើ​ដំណើរ​មកកាន់​សហរដ្ឋ​អាមេរិក ។ ការធ្វើ​ដំណើរ​នេះ​មាន​រយៈពេល​ប្រាំមួយ​សប្តាហ៍ ។ ម៉ាហ្គារ៉េត សោកសៅ​ក្នុង​ការចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ប្រទេស វេលស៍ ។ ប៉ុន្តែ​នាង​ក៏​រំភើប​ចិត្ត​ចំពោះ​ផ្ទះ​ថ្មី​របស់​នាង​ដែរ ។

កាលពី​ពីរបី​ខែមុន គ្រួសារ​របស់​ម៉ាហ្គារ៉េត បាន​ជួប​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មកពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ម៉ាហ្គារ៉េត និង​ឪពុកម្តាយ​របស់​នាង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ហើយ​ឥឡូវ​នេះ ពួកគេ​នឹង​ទៅ​ចូលរួម​ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ស៊ីយ៉ូន ។

រហូត​មក​ដល់​ពេល​នេះ ការធើ្វ​ដំណើរ​មាន​ការលំបាក ។ ម្ដាយ​របស់​ម៉ាហ្គារ៉េត​បាន​ឈឺ ។ ហើយ​ឪពុក​របស់​នាង​បាន​ឈឺ ដោយសារ​ធ្វើការ​ក្នុង​អណ្តូងរ៉ែ​ធ្យូង​ជាច្រើន​ឆ្នាំ ។ ដូច្នេះ ម៉ាហ្គារ៉េត​មើល​ថែ​ពួក​លោក​ទាំងពីរ ។ នាង​មើល​ថែ​ប្អូន​ប្រុស និង​ប្អូន​ស្រី​តូច​របស់​នាង​ផង​ដែរ ។ វា​គឺ​ជា​កិច្ចការ​ដ៏ធំ​មួយ ។ ប៉ុន្តែ ម៉ាហ្គារ៉េត​មិន​បាន​ត្អូញត្អែរ​ទេ ។

ពេលខ្លះ​កប៉ាល់​បាន​ផ្អៀងផ្អង​យ៉ាងខ្លាំង​នៅលើ​ទឹក ដែល​ធ្វើ​ឲ្យ​ម៉ាហ្គារ៉េត​ពុល ។ ពេលខ្លះ​ទៀត វា​ធ្វើ​ឲ្យ​នាង​មាន​ការភ័យខ្លាច ។ នៅពេល​នាង​ភ័យខ្លាច នាង​ខំប្រឹង​បិទ​ភ្នែក​របស់​នាង ហើយ​ទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។

មាន​ថ្ងៃ​មួយ​ម៉ាហ្គារ៉េត បាន​ឮ​សម្រែក ។ « មាន​កន្លែង​លិច​ទឹក​មួយ​នៅក្នុង​កប៉ាល់ ! យើង​កំពុង​លិច​ចុះ​ហើយ ! »

មនុស្សម្នា​បាន​ភ័យ​ស្លន់ស្លោ ។ មេបញ្ជាការ​នាវា​បាន​ប្រាប់​ទៅ​មនុស្ស​គ្រប់គ្នា​ឲ្យ​រក​ធុងទឹក ។ មនុស្ស​ទាំងនោះ​បាន​ដងទឹក​ចាក់ចោល​នៅ​ចំហៀង​នៃ​កប៉ាល់ ។

ម៉ាហ្គារ៉េត​ចង់​ជួយ ។ នាង​បាន​លុត​ជង្គង់​ចុះ​នៅ​ជិត​គ្រែ​របស់​នាង ហើយ​បាន​អធិស្ឋាន​ដោយ​អស់ពី​សមត្ថភាព​របស់​នាង ។ « ឱ ព្រះវរបិតា​សួគ៌​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​គិត​ឃើញ​វិធី​ដើម្បី​ជួយ​ផង » ។

A young woman named Margaret smiles as she folds her hands in prayer.

អារម្មណ៍​សុខសាន្ត​បាន​ចូល​មក​ក្នុង​ចិត្ត​របស់​ម៉ាហ្គារ៉េត ។ នាង​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌​តាម​ថែរក្សា​នាង ។ ទ្រង់​នឹង​ជួយ​ដល់​ពួកគេ ។

បន្ទាប់មក​នាង​មាន​គំនិត​មួយ ។

នាង​បាន​ទាញ​ភួយ​រោម​ចៀម​ពណ៌ស​ពីរ​ចេញពី​គ្រែ​របស់​នាង ហើយ​រត់ទៅ​រក​មេបញ្ជាការ​នាវា ។ នាង​បាន​និយាយ​ថា « នេះ​លោក » ។ « សូម​ដាក់​ភួយ​ទាំងនេះ​ទៅក្នុង​រន្ធនោះ​ទៅ ដើម្បី​កុំ​ឲ្យ​លិចទឹក​ទៀត » ។

មេបញ្ជាការ​នាវា​ពេញចិត្ត​នឹង​គំនិត​របស់​ម៉ាហ្គារ៉េត ។ គាត់​បាន​ដាក់​ភួយ​ទាំងនោះ​ចូល​ទៅ​ក្នុង​រន្ធ​នោះ ។ បន្ទាប់មក គាត់​បាន​ចាក់​ជ័រ​ក្តៅ​មួយ​ធុង​ពីលើ​ភួយ​ទាំងនោះ ។ នៅពេល​ដែល​ជ័រ​នោះ​ត្រជាក់ រន្ធ​លិច​នោះ​បាន​បិទ​ជិត !

មេបញ្ជាការ​នាវា​បាន​និយាយ​ថា « សូម​អរគុណ​ដែល​បាន​លះបង់​ភួយ​របស់​ក្មួយ ។ ការគិត​ដ៏​វាងវៃ​របស់​ក្មួយ​បាន​ជួយ​សង្គ្រោះ​យើង » ។

ម៉ាហ្គារ៉េត បាន​ញញឹម ។ នាង​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​នាង ។ ដំណើរ​ត្រួសត្រាយ​របស់​នាង​ទើបតែ​ចាប់ផ្តើម​ទេ ហើយ​នាង​ដឹង​ថា ទ្រង់​នឹង​ជួយ​នាង​រាល់​ជំហាន​នៃ​ដំណើរ​នោះ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​បង្អស់​បាន​មក​ដល់​ប្រទេស​វែល​នៅក្នុង​ឆ្នាំ ១៨៤០ ។

ភូមិ​មួយ​នៅ​ក្នុង​ប្រទេស​វែល មាន​ឈ្មោះ​ទីប្រជុំជន​វែង​ជាងគេ​នៅលើ​ពិភពលោក ។

មាន​សត្វ​ចៀម​ច្រើន​ជាង​មនុស្ស​នៅក្នុង​ប្រទេស​វែល !

ម៉ាហ្គារ៉េត ហ្គ្រីហ្វីតស៍​ មាន​អាយុ ១១ ឆ្នាំ នៅពេល​នាង​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

នៅពេល​ម៉ាហ្គារ៉េត​បាន​ធំ​ឡើង នាង​បាន​រៀបការ ហើយ​មាន​កូន​ប្រាំបី​នាក់ ។

នាង​បាន​បម្រើ​ជា​ប្រធាន​សមាគម​សង្គ្រោះ​អស់​រយៈពេល ២៦ ឆ្នាំ ។

Page from the September/October 2022 Friend Magazine.

រចនារូបភាព​ដោយ ឡូរ៉ា កាទ្រីណែលឡា