២០២២
ទ្រង់​គង់​នៅ​ក្បែរ
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ខ្ញុំ​អាច​លេង​វា​បាន

ទ្រង់​គង់​នៅ​ក្បែរ

ដោយ​សុទិដ្ឋិនិយម [ សទ្ទសញ្ញា​មួយ​ភាគ​បួន ]= ៧២

រូបភាព
sheet music
រូបភាព
sheet music

១. តើ​អ្នក​ធ្លាប់​ជួប​ភាព​ឯ​កា

ដូច​ជា​ភ្នំ​សែន​ចោត​អស្ចារ្យ

ត្រូវ​ខំ​ដើរ​ឡើង​ទេ ?

តើ​អ្នក​ធ្លាប់​មាន​ភាព​សោកសៅ

ដូច​ជា​ដំបៅ​ដ៏​សែន​ជ្រៅ

ក្នុង​ជម្រៅ​ចិត្ត​ទេ ?

ស្រាប់​តែ​សំឡេង​តូច​រហៀង​ក្នុង​ចិត្ត​រំឭក​អ្នក ៖

បន្ទរ ៖ ទ្រង់​នៅ​ក្បែរ ទ្រង់​ខ្លាំង​ជាង​បញ្ហា​នា​នា ។

ព្រះ​នៅ​ក្បែរ​ស្ដាប់​ការអធិស្ឋាន​អ្នក

ឈោង​ជួយ​ចម្រើន​កម្លាំង​អ្នក

ឲ្យ​អ្នក​ដឹង​ថា​អ្នក​ជា​បុត្រ​ទ្រង់ ។

អ្នក​មិន​ឯកា​ដ្បិត​ទ្រង់​តែង​តែ​នៅ​ក្បែរ ។

២. តើ​អ្នក​ធ្លាប់​ពិចារណា

ថា​ព្រះ​ទ្រង់​ទត​ឃើញ​អ្វី​ខ្លះ

កាល​ទ្រង់​ទត​មើល​អ្នក ?

ទ្រង់​សែន​ត្រេកអរ​ឥត​អ្វី​ផ្ទឹម

ញញឹម​ដោយ​ទត​ឃើញ​បុត្រ​ទ្រង់

មុខ​ផូរផង់​ដូច​អ្នក !

សូម​បាន​ស្រាលទុក្ខ កាល​សំឡេង​តូច​រហៀង​រំឭក ៖

បន្ទរ ២ ៖ ទ្រង់​នៅ​ក្បែរ ទ្រង់​ខ្លាំង​ជាង​ឧបសគ្គ​នានា

ព្រះ​នៅ​ក្បែរ​មើល​ថែ​អ្នក​រហូត​ទៅ

ផ្ដល់​ការ​លួង​លោម​ប្រៀន​ប្រដៅ

ឲ្យ​ដឹង​អ្វី​ដែល​ខុស​អ្វី​ដែល​ត្រូវ ។

អ្នក​មិន​ឯកា​ដ្បិត​ទ្រង់​តែង​តែ​នៅ​ក្បែរ ។

បន្ត​ខិត​ខំ​លុតដំ​ខ្លួន

អធិស្ឋាន​ជឿជាក់​ថា

ព្រះ​ស្រឡាញ់​អ្នក ហើយ​ទ្រង់​តែង​តែ​នៅ​ក្បែរ ។

បោះពុម្ព