២០២២
អេសាយ​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ

អេសាយ​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
Old Testament man writing

អេសាយ​គឺ​ជា​ព្យាការី ។ លោក​បាន​រស់នៅ ពីមុន​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក ។ ប៉ុន្តែ​លោក​បាន​ដឹង​ថា ព្រះយេស៊ូវ​នឹង​យាង​មក ។

រូបភាព
Isaiah speaking

ព្យាការី​អេសាយ​បាន​ថ្លែង​ថា ព្រះយេស៊ូវ​នឹង​ប្រសូត​មក​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះយេស៊ូវ​នឹង​ជួយ ហើយ​ព្យាបាល​អ្នកដទៃ ។

រូបភាព
Mary and Joseph with baby Jesus

អេសាយ​ក៏​បាន​ថ្លែង​ផងដែរ​ថា ព្រះយេស៊ូវ​នឹង​យាង​មកកាន់​ផែនដី ។ គេ​នឹង​ហៅ​ព្រះនាម​ទ្រង់​ថា​ជា​ម្ចាស់​នៃ​មេត្រីភាព ។ ទ្រង់​នឹង​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​យើង ដោយសារ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ។

រូបភាព
women crying over Jesus’s body
រូបភាព
resurrected Jesus holding out His arms

រឿង​គ្រប់​យ៉ាង​ដែល​អេសាយ​បាន​បង្រៀន​ពិត​ជា​បាន​កើត​ឡើង​មែន ។ ជាច្រើន​ឆ្នាំ​ក្រោយ​មក ព្រះយេស៊ូវ​បាន​យាង​មក​ផែនដី ។ ទ្រង់​បាន​បង្ហាញ​ផ្លូវ​ដល់​យើង ។ ទ្រង់​បាន​សុគត ហើយ​បាន​រស់​ឡើងវិញ ។ ទ្រង់​មាន​ព្រះជន្ម​រស់នៅ​សព្វថ្ងៃ​នេះ !

រូបភាព
mom in bright clothes reading book about Jesus to children

ខ្ញុំ​អាច​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​ដែល​ខ្ញុំ​ចាំ​ពីអ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​អាច​មាន​សេចក្ដី​សុខសាន្ដ និង​សេចក្តី​សង្ឃឹម !

រូបភាព
coloring page of Jesus helping a woman

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

បោះពុម្ព