២០២២
ជួប​ជាមួយ ចារុំ មកពី​ប្រទេស​ម៉ិកស៊ិក
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ដៃ​ជំនួយ​នៅ​ជុំវិញ​ពិភពលោក

ជួប​ជាមួយ ចារុំ មកពី​ប្រទេស​ម៉ិកស៊ិក

សូម​ជួប​កុមារ​អង្គការ​បឋម​សិក្សា​ដែល​កំពុង​ជួយ​អ្នក​ដទៃ ដូច​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ ។

រូបភាព
boy in blue shirt

រឿង​លម្អិត​អំពី ចារុំ

រូបភាព
boy holding up pets

អាយុ ៖ ១០ ឆ្នាំ

មកពី ៖ ទីក្រុង​ម៉ិកស៊ិក ប្រទេស​ម៉ិកស៊ិក

ភាសា ៖ អេស្ប៉ាញ

គោលដៅ និង​ក្ដីសុបិន ៖ ១) ក្លាយជា​ពេទ្យសត្វ ឬ​គ្រូពេទ្យ​ចិត្តសាស្ដ្រ ។ ២) គូរ​រូបភាព​ស្អាតៗ ។ ៣) ប្រព្រឹត្ត​ទៅលើ​អ្នកដទៃ​ដោយ​ការគោរព និង​សណ្ដានចិត្ត​ល្អ ។

គ្រួសារ ៖ ចារុំ ម្ដាយ ឪពុក បងប្អូន​ប្រុស​ពីរនាក់

ដៃ​ជំនួយ​របស់ ចារុំ

រូបភាព
boy taking care of dogs

ចារុំ មាន​ឆ្កែ​តូចៗ​បី​ក្បាល ។ ការងារ​មួយ​របស់​គាត់​គឺ​ត្រូវ​ឲ្យ​ចំណី​ឆ្កែ​ជា​រៀងរាល់​ថ្ងៃ ។ គាត់​ស្រឡាញ់​ឆ្កែ​ទាំងនោះ​ខ្លាំងណាស់ ។ ចារុំ​គឺជា​មនុស្ស​ពូកែ​ស្តាប់ និង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​ម្នាក់​ផងដែរ ។ នៅពេល​គាត់​ដឹងថា ជីតា​របស់​មិត្ត​គាត់​ស្លាប់ ចារុំ​បាន​ទូរសព្ទ​ទៅ​មិត្ត​របស់​គាត់ ។ ចារុំ​បាន​ស្តាប់​គាត់ ។ ចារុំ​ក៏​បាន​លួងលោម​គាត់ និង​បាន​ប្រាប់​គាត់​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​ផងដែរ ។

ចារុំ​ចង់​ឲ្យ​មិត្ត​របស់​គាត់​បាន​រីករាយ ។ ជារឿយៗ គាត់​និយាយ​ប្រាប់​ពួកគេ​អំពី​ព្រះវិហារ និង​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​ការប្រជុំ និង​សកម្មភាព​នានា ។ ចារុំ និយាយ​ថា « នៅពេល​បងប្អូន​អធិស្ឋាន សូម​នឹក​ចាំ​ពី​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​របស់​បងប្អូន » ។ « សូម​សួរ​ដើម្បី​ដឹង​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​ពួកគេ​បាន » ។

ចំណូលចិត្ត​របស់ ចារុំ

រូបភាព
illustrations of Jarom’s favorites

ទីកន្លែង ៖ សួនច្បារ និង​រោងជំនុំ

ដំណើររឿង​អំពី​ព្រះយេស៊ូវ ៖ នៅពេល​ទ្រង់​ជួយ​បុរស​ពិការភ្នែក​ម្នាក់ និង​ពេល​ទ្រង់​បាន​រស់​ឡើងវិញ

ចម្រៀង​កុមារ ៖ « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៥៣ )

អាហារ ៖ ស៊ុប​ភូស៊ូ ដំឡូង​បំពង និង​នំ​ដូណាត់

ពណ៌ ៖ ពណ៌​ផ្ទៃមេឃ និង​ស្វាយ

មុខវិជ្ជា​នៅសាលា ៖ ប្រវត្តិវិទ្យា និង​ភូមិវិទ្យា

រូបភាព
Page from the September/October 2022 Friend Magazine.

រចនា​រូបភាព​ដោយ ម៉ែក ឡាហ្វហេដ

បោះពុម្ព