២០២២
កាត​វីរបុរស​នៅក្នុង​ព្រះគម្ពីរ
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


កាត​វីរបុរស​នៅក្នុង​ព្រះគម្ពីរ

សូម​កាត់​កាត​ចេញ បត់​តាម​បន្ទាត់​ចុច​ៗ ហើយ​បិទ​វា​ឲ្យ​ជាប់ ។

អេលីយ៉ា

crows bringing bread to Elijah

« [ លោក ] ក៏​ធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា » ។

  • លោក​គឺជា​ព្យាការី ។ លោក​បាន​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។

  • លោក​មិន​បាន​ស្លាប់​ទេ ។ ព្រះ​បាន​យក​លោក​ទៅ​ស្ថានសួគ៌ ។

  • លោក​បាន​បង្ហាញ​កាយ​ដល់​យ៉ូសែប ស៊្មីធ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។ លោក​បាន​ប្រគល់​កូនសោ​បព្វជិតភាព​ឲ្យ​យ៉ូសែប ដើម្បី​ផ្សារភ្ជាប់​ក្រុមគ្រួសារ ។

ស្ត្រី​មេម៉ាយ​នៃ​ក្រុង​សារិបតា

a woman making bread

« ​ខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​អ្នកសំណព្វ​របស់​ព្រះ​ពិត » ។

  • នាង​មាន​ម្ហូប​អាហារ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​នាង និង​កូន​របស់​នាង​បរិភោគ ។

  • ព្យាការី​អេលីយ៉ា​បាន​សុំ​នាង​ឲ្យ​ចែក​ម្ហូប​អាហារ​របស់​ពួកគេ​ជាមួយ​នឹង​លោក ។

  • នាង​បានចែក​អាហារ​ទៅ​អេលីយ៉ា ។ ព្រះ​បាន​ប្រទាន​ពរ​ដល់​នាង​សម្រាប់​ការធ្វើ​តាម​ព្យាការី ។

cutout cards

រចនា​រូបភាព​ដោយ ​អាឡូណា ម៉ិលក្រាម