២០២២
រឿង​តូចតាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


សំណេរ​ដោយ​អ្នក

រឿង​តូចតាច​ធ្វើ​ឲ្យ​មាន ភាពខុសគ្នា !

boy smiling

ខ្ញុំ​គឺជា​សិស្ស​ទាប​ជាងគេ​បំផុត​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ ។ ពេលខ្លះ​ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យ​ខ្ពស់​ដូច​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ដែរ ។ ប៉ុន្តែ​ម្តាយ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា តម្លៃ​របស់​ខ្ញុំ​គឺ​សំខាន់​ជាង​កម្ពស់​របស់​ខ្ញុំ ហើយ​ខ្ញុំ​អាច​ធ្វើ​កិច្ចការ​ជាច្រើន​បាន ទោះបីជា​ខ្ញុំ​តូច​ជាង​មិត្ត​រួមថ្នាក់​របស់​ខ្ញុំ​ក៏ដោយ ។

ពេល​ខ្ញុំ​បាត់​បង់​អ្វី​មួយ ឬ​ពេល​ខ្ញុំ​ភ័យខ្លាច នោះ​ខ្ញុំ​ឈប់​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​អធិស្ឋាន ។ ព្រះវរបិតាសួគ៌​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ។

ខ្ញុំ​ជួយ​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ និង​ក្មេង​ដទៃទៀត​ឲ្យ​រៀន​គណិតវិទ្យា ភាសា​អង់គ្លេស និង​សំណេរ ។ ខ្ញុំ​ជួយ​ធ្វើ​ការងារ​ផ្ទះ​មួយចំនួន​ផងដែរ ។ ខ្ញុំ​មើល​ថែ​សត្វ​ចិញ្ចឹម​របស់​ខ្ញុំ ។ ខ្ញុំ​គូរ​គំនូរ ហើយ​សរសេរ​សំបុត្រ​ទៅ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ នៅពេល​ខ្ញុំ​ទិញ ឬ​ទទួល​បាន​អ្វី​ដែល​ថ្មី ខ្ញុំ​ចែករំលែក​វា​ជាមួយ​នឹង​អ្នកដទៃ ។ នៅពេល​ខ្ញុំ​ឃើញ​មនុស្ស​ខ្វះខាត​នៅ​តាម​ផ្លូវ ខ្ញុំ​ឲ្យ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​អធិស្ឋាន​សម្រាប់​ពួក​គេ​ជា​រៀង​រាល់​ថ្ងៃ ។

កាល​ខ្ញុំ​នៅក្មេង ម្តាយ​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​អាន​ឲ្យ​ខ្ញុំ​ស្តាប់ ។ យើង​បាន​អាន​ដំណើររឿង​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​មរមន ព្រះគម្ពីរ​ប៊ីប និង​ទស្សនាវដ្ដី​ប្រិយមិត្ត ។ ឥឡូវ ទោះបីជា​ខ្ញុំ​មាន​អាយុ​ប្រាំបួន​ឆ្នាំ​ហើយ​ក្តី ក៏​ម៉ាក់​នៅតែ​អាន​ឲ្យ​ខ្ញុំ​ស្តាប់​ដដែល ។ ខ្ញុំ​គេង​មិនលក់​ទេ ប្រសិនបើ​ម៉ាក់​របស់​ខ្ញុំ​អត់​បាន​អាន​ជាមួយ​ខ្ញុំ ។ ប៉ុន្តែ​ឥឡូវ​នេះ យប់​ខ្លះ​ខ្ញុំ​អាន​ឲ្យ​ម៉ាក់​ស្តាប់​រហូត​ដល់​គាត់​សម្រាន្ត​លក់ ។

ខ្ញុំ​ធ្វើ​រឿង​សាមញ្ញ​ទាំងនេះ ទោះបីជា​ខ្ញុំ​តូច​ក៏ដោយ ។ ខ្ញុំ​ដឹងថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​កុមារ​តូចៗ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ទាំងពីរ​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ក៏​ស្រឡាញ់​ទ្រង់​ទាំងទ្វេ​ដែរ ។ ក្តី​សុបិន​របស់​ខ្ញុំ​គឺ​ចង់​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា ម្នាក់ ដើម្បី​ខ្ញុំ​អាច​ធ្វើ​រឿង​តូចតាច​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ដ៏​ធំ​មួយ ។

រចនា​រូបភាព ដោយ អ័ដាម កូហ្វ័ដ