« របៀបដែលអ្នកអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនា » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ២–៣ ។
មកពីគណៈប្រធានទីមួយ
របៀបដែលអ្នកអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនា
សម្រួលចេញពី « Preaching the Gospel of Peace », Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧ និង « Be Thou an Example of the Believers » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៧–៤៩ ។
ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ ឲ្យ « ទៅ . . . ពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចុះ » ( ម៉ាកុស១៦:១៥ ) ។ មនុស្សគ្រប់រូបគួរតែមានឱកាសដឹងពីកន្លែងដែលពួកគេអាចរកឃើញក្តីសង្ឃឹម និងភាពសុខសាន្ដនៃព្រះយេស៊ូវគ្រីស្ទ ។ យើងម្នាក់ៗមានការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីចែកចាយភាពសុខសាន្ដនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សទាំងអស់ដែលនឹងស្ដាប់តាម ។
អ្នកអាចជួយអ្នកដទៃទៀតឲ្យរកឃើញភាពសុខសាន្ដនៃដំណឹងល្អបានដោយ ៖
-
ធ្វើជាគំរូល្អ ។
-
ធ្វើតាមព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យពន្លឺរបស់ទ្រង់អាចចែងចាំងក្នុងកែវភ្នែករបស់អ្នកបាន ។
-
ពង្រីករង្វង់មិត្តភាពរបស់អ្នក ។
-
អញ្ជើញមិត្តភក្តិឲ្យអានព្រះគម្ពីរមរមន ។
-
អញ្ជើញមិត្តភក្តិឲ្យទៅការប្រជុំសាសនាចក្រ ឬសកម្មភាពជាមួយអ្នក ។
អ្នកក៏អាចសម្រេចចិត្តបម្រើបេសកកម្មនៅពេលអ្នកធំឡើងផងដែរ ។ ការណ៍នេះនឹងផ្ដល់ពរជ័យដល់អ្នក និងមនុស្សជាច្រើនទៀត ។
រង្វង់មិត្តភក្តិ
នៅក្នុងរូបភាពខាងក្រោម សូមមើលថាតើមិត្តភក្តិប៉ុន្មាននាក់នៅឯសកម្មភាពថ្នាក់កុមារដែលមាន ៖
-
សក់ពណ៌ខ្មៅ
-
អាវពណ៌លឿង
-
សក់ក្រង
-
វ៉ែនតា
-
កាតាបស្ពាយពណ៌បៃតង
-
ស្បែកជើងពណ៌ក្រហម
-
កៅអីរុញ
-
បាល់ទាត់