« សកម្មភាពចូរមកតាមខ្ញុំ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៦–៧ ។
សកម្មភាព ចូរមកតាមខ្ញុំ
សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ ឬការសិក្សាព្រះគម្ពីរ—ឬគ្រាន់តែសម្រាប់ភាពរីករាយ !
ធ្វើតាមអ្នកដឹកនាំ
សម្រាប់ កិច្ចការ ១–៥
ដំណើររឿង ៖ បន្ទាប់ពីព្រះយេស៊ូវគ្រីស្ទសុគត ពេត្រុសបានហៅឲ្យធ្វើជាអ្នកដឹកនាំសាសនាចក្ររបស់ព្រះអម្ចាស់ ។ ប្អូនអាចអានអំពីដំណើរឿងនេះបាននៅ ទំព័រ ៤៦ ឬនៅក្នុង កិច្ចការ ២–៣ ។
ចម្រៀង ៖ « ឈរដោយសុចរិត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨១ )
សកម្មភាព ៖ សូមរើសនរណាម្នាក់ធ្វើជាអ្នកដឹកនាំ ។ សូមឲ្យអ្នកដឹកនាំធ្វើសកម្មភាមួយ ( ដូចជាលោតជើងមួយចំហៀង ឬបង្វិលខ្លួន ) ។ អ្នកផ្សេងទៀតធ្វើតាមពួកគេ ។ នៅពេលអ្នកដឹកនាំផ្លាស់ប្តូរសកម្មភាព អ្នកផ្សេងទៀតធ្វើតាមសកម្មភាពថ្មីនោះ ។ សូមប្ដូរវេនគ្នារហូតដល់កុមារគ្រប់គ្នាបានធ្វើ ។
ជ្រះស្អាតជាថ្មី
សម្រាប់ កិច្ចការ ៦–៩
ដំណើររឿង ៖ បុរសម្នាក់ឈ្មោះសុលបានព្យាយាមបំផ្លាញសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មកលោកបានប្រែចិត្ត ហើយបានផ្លាស់ប្ដូរជីវិតរបស់លោក ។ លោកក្លាយជាអ្នកផ្សព្វផ្សាយសាសនា ហើយបង្រៀនប្រជាជនអំពីព្រះយេស៊ូវគ្រីស្ទ ។ លោកត្រូវបានគេស្គាល់ថាជាប៉ុល ។ ( សូមមើល កិច្ចការ ៩:១–២០ ) ។
ចម្រៀង ៖ « ខ្ញុំដឹងព្រះបិតារស់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨ )
សកម្មភាព ៖ ដាក់ដីនៅលើដៃរបស់អ្នក ។ តើវាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណានៅពេលដៃរបស់អ្នកកខ្វក់ ? បន្ទាប់មក សូមលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹក ។ ការលាងសម្អាតដៃរបស់អ្នកប្រៀបដូចជាការប្រែចិត្ត ។ ដោយសារតែព្រះយេស៊ូវគ្រីស្ទ យើងអាចប្រែចិត្ត ហើយបានជ្រះស្អាតពីអំពីបាបរបស់យើងម្ដងទៀត ។
ឧបសគ្គរបស់អ្នកផ្សព្វផ្សាយសាសនា
សម្រាប់ កិច្ចការ ១០–១៥
ដំណើររឿង ៖ បាណាបាស និងប៉ុលជាពួកអ្នកផ្សព្វផ្សាយសាសនា ( សូមមើល កិច្ចការ ១៣:២–៤) ។ ពួកលោកបានបង្រៀនប្រជាជនអំពីព្រះអង្គសង្គ្រោះ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបច្ចុប្បន្នបានបង្រៀនមនុស្សអំពីទ្រង់ផងដែរ ។
ចម្រៀង ៖ « សូមប្រាប់ខ្ញុំពីរឿងព្រះយេស៊ូវ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៦ )
សកម្មភាព ៖ សូមរើសការអញ្ជើញមួយមកពី ទំព័រ ៣៨–៣៩ ដើម្បីធ្វើជាមួយគ្នា ដូចជាការបម្រើអ្នកជិតខាងជាដើម ។ តើអ្នកអាចក្លាយដូចជាអ្នកផ្សព្វផ្សាយសាសនាម្នាក់នៅពេលនេះដោយរបៀបណា ?
រូបភាពរបស់អ្នក
សម្រាប់ កិច្ចការ ១៦–២១
ដំណើររឿង ៖ សាវកប៉ុលបានបង្រៀនថាយើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ព្រះ ( សូមមើល កិច្ចការ ១៧:២៨–២៩) ។ ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ ព្រះបានប្រទាន ដល់យើងម្នាក់ៗនូវអំណោយទាន និងទេពកោសល្យខុសៗគ្នា ។
ចម្រៀង ៖ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារលេខ ទំព័រ ២–៣ )
សកម្មភាព ៖ សូមគូររូបភាពរបស់អ្នក ។ នៅខាងលើ សូមសរសេរថា « ខ្ញុំជាកូនរបស់ព្រះ » ។ នៅជុំវិញរូប សូមសរសេរ ឬគូររូបអ្វីដែលប្អូនចូលចិត្តធ្វើ ។ តើអ្នកអាចប្រើទេពកោសល្យរបស់អ្នកដើម្បីជួយអ្នកដទៃដោយរបៀបណា ?