« សកម្មភាពចូរមកតាមខ្ញុំ សម្រាប់កុមារតូចៗ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤៩ ។
ព្រះគម្ពីរសញ្ញាថ្មី
សកម្មភាពចូរមកតាមខ្ញុំ សម្រាប់កុមារតូចៗ
សម្រាប់ កិច្ចការ ១–៥
សូមជួយកូនតូចៗរបស់បងប្អូននិយាយថា « ខ្ញុំអាចធ្វើតាមព្យាការី » ។ សូមបង្ហាញពួកគេនូវរូបភាពរបស់ប្រធាន ណិលសុន ហើយច្រៀងបទ « ធ្វើតាមព្យាការី » ( សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ ) ។ សូមនិយាយអំពីគ្រាមួយដែលបងប្អូនបានធ្វើតាមព្យាការី។ ។
សម្រាប់ កិច្ចការ ៦–៩
សូមប្រមូលកូនតូចៗរបស់បងប្អូន ហើយបិទភ្លើងនៅក្នុងបន្ទប់មួយ ។ សូមប្រើពិលដើម្បីដឹកនាំពួកគេជុំវិញបន្ទប់ ។ សូមពន្យល់ថា ព្រះវិញ្ញាណបរិសុទ្ធប្រៀបដូចជាភ្លើងពិល ដោយសារទ្រង់អាចដឹកនាំយើង ហើយបង្ហាញផ្លូវដល់យើង ។
សម្រាប់ កិច្ចការ ១០–១៥
សូមមើលរូបភាពជាមួយកូនតូចៗរបស់បងប្អូននូវរូបរបស់កុមារដែលមានពណ៌ស្បែកខុសៗគ្នា ប្រភេទរាងកាយ និងសមត្ថភាពរាងកាយខុសៗគ្នា ។ សូមពន្យល់ថា ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ សូមជួយកូនតូចៗរបស់បងប្អូនធ្វើបេះដូងដោយដៃរបស់ពួកគេ ហើយកាន់វានៅក្បែររូបភាពទាំងនោះ ។
សម្រាប់ កិច្ចការ ១៦–២១
សូមជួយកូនតូចៗរបស់បងប្អូនធ្វើស្លាកអ្នកផ្សព្វផ្សាយសាសនា ដែលមានឈ្មោះរបស់ពួកគេ និងឈ្មោះពេញរបស់សាសនាចក្រ ។ សូមពន្យល់ថា ពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនមនុស្សអំពីព្រះយេស៊ូវ ។ សូមបិទស្លាក ហើយជួយកូនតូចៗរបស់បងប្អូននិយាយពីមូលហេតុដែលពួកគេស្រឡាញ់ព្រះយេស៊ូវ ។