« ការអញ្ជើញរបស់អ្នកផ្សព្វផ្សាយសាសនា » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៣៨–៣៩ ។
ល្បែងកម្សាន្ត
ការអញ្ជើញរបស់អ្នកផ្សព្វផ្សាយសាសនា
សូមរៀនពីអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាធ្វើ ! បន្ទាប់មកសូមតាមដានគន្លងផ្លូវ ហើយសូមធ្វើការអញ្ជើញនោះ ។
ពួកអ្នកផ្សព្វផ្សាយសាសនាជួបមនុស្សថ្មីៗ ហើយនិយាយជាមួយពួកគេ ។
សូមរាប់អាននរណាម្នាក់នៅក្នុងថ្នាក់របស់ប្អូន ឬអ្នកជិតខាងដែលប្អូនមិនស្គាល់ ។
ពួកអ្នកផ្សព្វផ្សាយសាសនាមួយចំនួនរៀនភាសាថ្មីមួយ ។
សូមរៀននិយាយពាក្យពីរបីម៉ាត់ជាភាសាថ្មីមួយ ។ ប្អូនអាចរៀននិយាយថា « ព្រះយេស៊ូវគ្រីស្ទស្រឡាញ់ខ្ញុំ » ឬ « ខ្ញុំជាកូនរបស់ព្រះ » ។
ពួកអ្នកផ្សព្វផ្សាយសាសនាចែកចាយទេពកោសល្យរបស់ពួកគាត់ ! អ្នកផ្សព្វផ្សាយសាសនាខ្លះលេងព្យាណូនៅព្រះវិហារ រៀនពីព្រះគម្ពីរដើម្បីចែកចាយ ឬប្រើទេពកោសល្យផ្សេងទៀតដើម្បីផ្តល់ពរជ័យដល់អ្នកដទៃទៀត ។
សូមគិតពីទេពកោសល្យដែលប្អូនមាន ។ ដូច្នេះ សូមប្រើទេព្យកោសល្យដើម្បីបម្រើនរណាម្នាក់ !
ពួកអ្នកផ្សព្វផ្សាយសាសនាអធិស្ឋានសម្រាប់អ្នកដទៃទៀត ។
សូមគិតពីមនុស្សពីរ ឬបីនាក់ដែលប្អូនស្គាល់ ហើយអធិស្ឋានសម្រាប់ពួកគេ ។ ទូលសូមព្រះវរបិតាសួគ៌ដើម្បីប្រទានពរដល់ពួកគេ ។
ពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនមនុស្សដទៃទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមប្រាប់មិត្តភក្តិ ឬសមាជិកគ្រួសារអំពីអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្នាក់កុមារ ។