« ជម្រាបសួរមកពីប្រទេសនេប៉ាល់ ! » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១៨–១៩ ។
ជម្រាបសួរមកពីប្រទេស នេប៉ាល់ !
សូមរៀនអំពីបុត្រាបុត្រីទាំងអស់របស់ព្រះវរបិតាសួគ៌នៅទូទាំងពិភពលោក ។
ប្រទេសនេប៉ាល់ គឺជាប្រទេសមួយនៅតំបន់អាស៊ីខាងត្បូង ។ មានប្រជាជនប្រមាណជា ៣០ លាននាក់រស់នៅទីនោះ ។
ទង់ជាតិពិសេសមួយ
នេប៉ាល់គឺជាប្រទេសតែមួយគត់ដែលមានទង់ជាតិមិនមានរាងចតុកោណកែង ! វាមានព្រះអាទិត្យ និងព្រះចន្ទនៅលើនោះ ។
ភ្នំអេវឺរេស
ប្រទេសនេប៉ាល់ជាប្រទេសដែលមានភ្នំខ្ពស់ជាងគេលើពិភពលោក ដែលមានកម្ពស់ ២៩០៣២ ហ៊្វីត ( ៨៨៤៩ ម ) ។ មានមនុស្សលើសពី ៦០០០ នាក់បានឡើងដល់កំពូលភ្នំ ។
មិត្តភក្តិសាសនាហិណ្ឌូ
មនុស្សភាគច្រើននៅប្រទេសនេប៉ាល់កាន់សាសនាហិណ្ឌូ ។ ចំពោះសាសនានេះ គោជាសត្វដ៏ពិសិដ្ឋ ហើយបានប្រព្រឹត្តិចំពោះដោយការគោរព ។
ដាល់បាត
រៀងរាល់ថ្ងៃប្រជាជនញ៉ាំម្ហូបជាមួយ ដាល់ ( បន្លែក្រៀម ) និង បាត ( បាយ ) ។ ជាញឹកញាប់ពួកគេញ៉ាំម្ហូបផ្សេងជាមួយវា ដូចជាការីបន្លែ និងជ្រក់បន្លែជាដើម ។
ព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនទាំងមូលត្រូវបានបោះពុម្ពជាភាសានេប៉ាល់ដំបូងនៅឆ្នាំ ២០១៧ ។ សមាជិកសាសនាចក្រនៅទីនោះរំភើបរីករាយណាស់ !