ឆ្នាំ ២០២៣
តើ​អ្នក​គិត​ពី​អ្វី ?
ខែ កក្កដា ឆ្នាំ ២០២៣


« តើ​អ្នក​គិត​ពី​អ្វី ? » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤២ ។

តើ​អ្នក​គិត​ពី​អ្វី ?

ឪពុកម្ដាយ​ខ្ញុំ​មិន​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។ តើ​មាន​ន័យថា​ខ្ញុំ​មិន​អាច​មាន​ចំណែក​ក្នុង​គ្រួសារ​ដ៏​អស់កល្ប​ទេ​មែនទេ ?

—វុនឌើរីង មកពី​រាជធានី​វ៉ាសរ

alt text

ជូន​ចំពោះ វុនឌើរីង

អ្នក​គឺ​ជា​បុត្រ​ម្នាក់​របស់​ព្រះ​មាតា​បិតាសួគ៌ ។ សូម្បី​តែ​មុនពេល​អ្នក​មកកាន់​ផែនដី​នេះ​ក៏​ដោយ អ្នក​ជា​ផ្នែក​នៃ​គ្រួសារ​របស់​ទ្រង់ទាំង​ទ្វេ ។ ហើយ​ការណ៍​នោះ​នឹង​មិន​ផ្លាស់ប្ដូរ​ឡើយ ! ដូច្នេះ​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​នឹង​នៅតែ​មាន​ចំណែក​ក្នុង​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​ដដែល !

ព្រះវរបិតាសួគ៌​ស្រឡាញ់​អ្នក រួមទាំង​ឪពុកម្ដាយ​អ្នក​យ៉ាងខ្លាំង ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​អ្នក​ទាំងអស់គ្នា​ត្រឡប់​ទៅ​រក​ទ្រង់​វិញ ។ ទ្រង់​នឹង​បន្ត​ប្រទានពរ ហើយ​ដឹកនាំ​អ្នក និង​គ្រួសារ​របស់​អ្នក ។ សូម​អធិស្ឋាន​ទៅកាន់​ទ្រង់​ពី​រឿង​ដែល​អ្នក​ព្រួយបារម្ភ ហើយ​ទ្រង់​នឹង​លួងលោម​អ្នក ។

ដោយ​ក្តី​ស្រឡាញ់

ទស្សនាវដ្តី ប្រិយមិត្ត

សូម​គូររូប​សមាជិក​ម្នាក់ៗ​នៅក្នុង​គ្រួសារ​របស់​អ្នក រួមទាំង​អ្វី​ដែល​អ្នកៗ​ស្រឡាញ់​អំពី​ពួកគាត់ ! សូម​រកមើល​ចំណុច​ល្អ​នៅក្នុង​គ្រួសារ​របស់​អ្នក ។ សូម​ប្រាប់​ពួកគាត់​ពី​អ្វី​ដែល​អ្នក​យល់​ឃើញ !