« ការធ្វើតាមព្រះយេស៊ូវនៅប្រទេស នេប៉ាល់ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១៦–១៧ ។
ការធ្វើតាមព្រះយេស៊ូវនៅ ប្រទេស នេប៉ាល់
ជួបជាមួយ សាមយុគ !
អំពី សាមយុគ
អាយុ ៖ ៩ ឆ្នាំ
មកពី ៖ ខេត្ត បាមេទី ប្រទេសនេប៉ាល់
ភាសា ៖ ភាសានេប៉ាល់ ភាសាអង់គ្លេស
គោលដៅ និង ក្ដីសុបិន ៖ ១ ) ធ្វើជាអ្នកបើកយន្តហោះ ។ ២ ) ធ្វើតាមព្រះយេស៊ូវគ្រីស្ទ ៣ ) ដាក់ឈ្មោះកូនប្រុសដំបូងរបស់គាត់ថា « ស៊្រីចល » ដែលមានន័យថា បរិសុទ្ធ ។
គ្រួសារ ៖ សាមយុគ, អាម៉ា ( ម៉ាក់ ), បាបា ( ប៉ា ) និង ឌីឌីសពីរនាក់ ( បងស្រី )
របៀបដែលសាមយុគធ្វើតាមព្រះយេស៊ូវ
នៅប្រទេសនេប៉ាល់ មនុស្សមិនច្រើនទេដែលជាគ្រិស្តសាសនិក ។ មនុស្សជាច្រើនមិនបានដឹងអំពីព្រះយេស៊ូវគ្រីស្ទសោះឡើយ ។ សាមយុគចូលចិត្តប្រាប់អ្នកដទៃទៀតអំពីព្រះយេស៊ូវ ។
មានពេលមួយ សាលារៀនរបស់សាមយុគបានប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាសដើម្បីជួយសិស្សឲ្យស្វែងយល់ពីបុណ្យឈប់សម្រាកនានានៅទូទាំងពិភពលោក ។ សាមយុគបានចែកចាយថាគាត់ជាគ្រីស្ទាន ។ គាត់បានឆ្លើយតបសំនួររបស់គ្រូៗ និងមិត្តរួមថ្នាក់អំពីព្រះយេស៊ូវគ្រីស្ទ ។
សាមយុគបាននិយាយថា « ខ្ញុំចង់ធ្វើតាមព្រះយេស៊ូវគ្រីស្ទពេញមួយជីវិតរបស់ខ្ញុំ » ។
ចំណង់ចំណូលចិត្តរបស់សាមយុគ
ដំណើររឿងអំពីព្រះយេស៊ូវ ៖ ទ្រង់សុគតដើម្បីយើង ដោយសារទ្រង់ស្រឡាញ់យើង ។
ទីកន្លែង ៖ បន្ទប់ទទួលភ្ញៀវនៅផ្ទះគាត់
ចម្រៀងកុមារ ៖ « ធ្វើតាមព្យាការី » (សៀវភៅចម្រៀងកុមារ ទំព័រ ៥៨–៥៩ )
អាហារ ៖ នំខេក និង ឃូខូរ៉ា ( សាច់មាន់ )
ពណ៌ ៖ ពណ៌ទឹកក្រូច និងពណ៌ខៀវ
មុខវិជ្ជានៅសាលា ៖ វិទ្យាសាស្ត្រ និងគណិតវិទ្យា