« សូមមកពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ! » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ១៤ ។
សូមមកពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ !
សូមធ្វើកាតពណ៌ស្រស់ស្អាត ដើម្បីអញ្ជើញមនុស្សចូលរួមពិធីបុណ្យជ្រមុជទឹករបស់អ្នក ។ តើអ្នកចង់អញ្ជើញនរណាខ្លះ ? អ្នកអាចអធិស្ឋាន និងស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធសម្រាប់គំនិតមួយចំនួន ។
-
បត់ក្រដាសនីមួយៗពាក់កណ្តាល ។ នៅខាងមុខ ឬខាងក្នុងកាត សូមសរសេរលិខិតអញ្ជើញមនុស្សឲ្យមកចូលរួមពិធីបុណ្យជ្រមុជទឹករបស់អ្នក ។
-
បន្ថែមកាលបរិច្ឆេទ ពេលវេលា និងអាសយដ្ឋានសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់អ្នក ។
-
ជ្រលក់ម្រាមដៃចូលក្នុងទឹកថ្នាំ រួចបន្ថែមការតុបតែង ! សូមរកមើលគំនិតទាំងនេះនៅលើទំព័រនេះ ។
-
ជូនកាតទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក !
ខ្ញុំចង់ចែកចាយពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំជាមួយមនុស្សដែលខ្ញុំស្រឡាញ់ ។ ដូច្នេះដោយមានជំនួយពីម៉ាក់ នោះប្អូនស្រីរបស់ខ្ញុំ និងខ្ញុំបានអញ្ជើញមិត្តភក្តិ និងមិត្តរួមថ្នាក់របស់យើងឲ្យមកក្នុងពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ។ ក្នុងថ្ងៃបុណ្យជ្រមុជទឹករបស់ខ្ញុំ អ្វីៗដំណើរការដោយរលូន ។ មានមនុស្សជាច្រើននៅទីនោះ ។ ខ្ញុំសប្បាយចិត្តណាស់ ដែលខ្ញុំបានទទួលពិធីបុណ្យជ្រមុជទឹក !
អីវ អូ អាយុ ៨ ឆ្នាំ រដ្ឋធានី ហ្វូតដឺហ្វ្រេនស៍ កោះ ម៉ាទីនីក