« ការស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ២១ ។
ការស្តាប់ឮព្រះវិញ្ញាណបរិសុទ្ធ
រដូវក្តៅមុន គ្រួសារខ្ញុំបានទៅឡើងភ្នំ ។ ផ្លូវនេះបាននាំទៅកាន់ស្ទឹងមួយ ។ បងស្រីរបស់ខ្ញុំ ប្អូនប្រុសរបស់ខ្ញុំ និងខ្ញុំបានដោះស្បែកជើង ហើយដើរចុះទៅក្នុងទឹក ។
ពេលទឹកលិចជង្គង់របស់ខ្ញុំយើងបានឈប់ ។ យើងបានឃើញក្មេងធំៗមួយក្រុមលេងនៅក្នុងទឹកជ្រៅនៅខាងមុខ ។ បងស្រីខ្ញុំញញឹម ហើយនិយាយថា « យើងគួរតែទៅជ្រៅជាងនេះ ! »
ប៉ុន្តែមានសំឡេងមួយក្នុងគំនិតខ្ញុំ បានប្រាប់ខ្ញុំឲ្យនៅជាមួយប្អូនប្រុសរបស់ខ្ញុំវិញ ។ ខ្ញុំដឹងថាអារម្មណ៍នោះមកពីព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំបានប្រាប់បងស្រីរបស់ខ្ញុំថា គាត់អាចទៅមើលវាសិន ប៉ុន្តែប្អូនប្រុសរបស់ខ្ញុំ និងខ្ញុំនឹងនៅទីនេះ ។
នៅពេលបងស្រីរបស់ខ្ញុំត្រឡប់មកវិញ គាត់បាននិយាយថាទឹកនោះហូរខ្លាំងណាស់ ហើយពិបាកដើរមកវិញ ។ នៅពេលគាត់និយាយបែបនោះ ខ្ញុំបានដឹងថា ខ្ញុំជ្រើសរើសត្រឹមត្រូវ ដើម្បីនៅកន្លែងដែលមានសុវត្ថិភាពជាមួយប្អូនប្រុសតូចរបស់ខ្ញុំ ។